Sunday, January 7, 2018

តើព្រះពុទ្ធសាសនាជាអ្វី? What is Buddhism?

ពាក្យ "ពុទ្ធសាសនា" ជាពាក្យបាលី សំស្រ្កឹត ឬ ប្រាក្រឹត ដែលក្លាយមកពីពាក្យថា "ពុទ្ធ + សាសន" ប្រែថា ពាក្យទូន្មានប្រៀនប្រដៅ, ពាក្យផ្ដើផ្ញើរបស់ព្រះពុទ្ធ បានដល់ ពុទ្ធវចនៈ ពុទ្ធឱវាទ ឬពុទ្ធដីកានោះ។ ព្រះសម្មាសម្ពុទ្ធទ្រងទូន្មានប្រដៅឲ្យពឹងខ្លួនឯង គឺមិនឲ្យសង្ឃឹមផ្ដេកផ្ដួលលើអ្នកដ៏ទៃទេ ដូចមានក្នុងពុទ្ធភាសិតខាងក្រោមនេះ :
អត្តាហិ អត្តនោ នាថោ  កោហិ នាថោ បរោសិយា
អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ
ខ្លួនជាទីពឹងរបស់ខ្លួន តើអ្នកដ៏ទៃណានឹងជាទីពឹងរបស់ខ្លួនកើត?
អ្នកដែលអប់រំខ្លួនបានល្អនិងបាននូវពំនឹងដែលគេមិនងាយរកបាន។

No comments: