ក្នុងរយៈពេល៤៥វស្សានេះ ព្រះបរមសាស្ដាទ្រង់បំពេញពុទ្ធកិច្ច៥ប្រការ ក្នុងពេលផ្សេងៗគ្នា ដូចមានបទបាលីថាៈ
បុព្វណ្ហេ បិណ្ឌបាតញ្ច សាយណ្ហេ ធម្មទេសនំ
បទោសេ ភិក្ខុឱវាទំ អឌ្ឍរតេ្ត ទេវបញ្ហនំ
បច្ចូសេ វ គតេ កាលេ ភព្វាភព្វា វិលោកនំ ។
មានន័យថាៈ
១ ក្នុងវេលព្រឹក ទ្រង់យាងទៅបិណ្ឌបាត
២ ក្នុងវេលារសៀល ទ្រង់សំដែងធម៌ដល់ជនានុជន
៣ ក្នុងវេលាព្រលប់ទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ
៤ក្នុងវេលាអធ្រាត្រ ទ្រង់ដោះប្រស្នាពួកទេវតា
៥ ដល់វេលាជិតភ្លឺ ទ្រង់ប្រមើលមើលសត្វដែលមានភ័ព្វនិងឥតភ័ព្វ។
ព្រះសម្មាសម្ពុទ្ធទ្រង់ប្រព្រឹត្តធ្វើពុទ្ធកិច្ចទាំង៥ យ៉ាងនេះអស់៤៥ វស្សា។
No comments:
Post a Comment