ប្រវត្តិ ប្រភពនៃការបង្រៀនគ្រឹះនៃការបង្រៀនព្រះពុទ្ធសាសនាថេរវាទបែកចេញ មកអំពី វិភជ្ជវាទ Vibhajjavada (ទ្រឹស្តីនៃការធ្វើវិភាគ) ដែលតមកអំពីស្ថាវិរៈ (ឬការប្រៀនប្រដៅរបស់ព្រឹទ្ធាចារ្យ) ក្នុងជំនាន់ពេលធ្វើសង្គាយនាលើកទី៣ ព.ស២៩៤ ក្នុងរជ្ជកាលមហាអធិរាជអសោក នៃប្រទេសឥណ្ឌា។ វិភជ្ជវាទិន (អ្នកកាន់វិភជ្ជវាទ) សំគាល់ខ្លួនថាជាអ្នកបន្តប្រពៃណីស្ថាវិរៈ ហើយបន្ទាប់ពីសង្គាយនាលើកទី៣មក ក៏នៅតែបន្តហៅការរៀនសូត្រ ថាជាស្ថាវិរថេរៈ (ព្រឹទ្ធាចារ្យ) ។
ទ្រឹស្តីរបស់វិភជ្ជវាទិន ប្រហែលគ្នានឹងស្ថាវិរៈជំនាន់ចាស់ដែរ ប៉ុន្តែមិនដូចគ្នាទាំង ស្រុងទេ ។ ក្រោយពេលធ្វើសង្គាយនាលើកទី៣មក ដោយមកមានពីទីតាំងឆ្ងាយៗ ពីគ្នា ជាហេតុបណ្តាលឲ្យវិភជ្ជវាទិន អភិវឌ្ឍន៍បន្តិចម្តងៗជា៤ពួកៈ មហីសាសកៈ១ Mahisasaka កាស្យបីយៈ១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និងតាម្របនីយៈ១ Tamraparniya ។ ថេរវាទចុះមកអំពីតាម្របនីយៈ ដែលមានន័យថា ពូជពង្សជនជាតិស្រីលង្កា ។ ប្រភពខ្លះអះអាងថា មានតែថេរវាទទេដែលអភិវឌ្ឍន៍មកពីវិភជ្ជវាទិនផ្ទាល់ ។ តាមរយៈអ្នកស្រាវជ្រាវព្រះពុទ្ធសាសនា អា.កា វរដេរ A.K. Warder ថេរវាទរីកដុះដាលទៅខាងត្បូងទាំងពីអវន្តិ (Avanti) ទៅក្នុងមហារស្រ្ត (Maharastra) និងអន្ធរៈ (Andhra) ដល់ចូឡាប្រទេសកន្ចិ (Kanchi) ហើយនិងសីឡន (Ceylon)។ គេបានរក្សា ទីកន្លែងនៅអវន្តិហើយ និងទឹកដីថ្មីរបស់គេមួយរយៈពេល ប៉ុន្តែគេប្រមូលគ្នាបន្តិចម្តងៗ នៅតំបន់ខាងត្បូង គឺ មហាវិហារ ក្នុងអនុរទ្ធបុរៈធានីរបស់ប្រទេសសីឡន ដែលក្លាយទៅជាមជ្ឈមណ្ឌលសំខាន់ នៃប្រពៃណីរបស់គេ អវន្តិជាមណ្ឌលទី២ ហើយតំបន់ខាងជើង ត្រូវបោះបង់ចោល ទៅឲ្យក្រុមសិក្សាដទៃទៀត ។ មានពត៌មានតិចតួចណាស់ ដែលប្រាប់អំពីព្រះពុទ្ធសាសនាថេរវាទក្នុងប្រទេសឥណ្ឌា ក្នុងប្រវត្តិសាស្រ្តក្រោយ ហើយគេមិនដឹងថាថេរវាទត្រូវបាត់បង់ពីប្រទេសដើម តាំងពីពេលណាមកទេ ។
ឈ្មោះតាម្របនីយៈបានដាក់ឲ្យពូជពង្ស ស្រីលង្កានៅឥណ្ឌា ប៉ុន្តែគ្មានសញ្ញាណាមួយ បង្ហាញថាមានការផ្លាស់ប្តូរទ្រឹស្តី ឬគម្ពីរដីកាអំពីវិភជ្ជវាទិនទេ ដោយហេតុថា ឈ្មោះគ្រាន់តែចង្អុលប្រាប់ ទីកន្លែងតែប៉ុណ្ណោះ។ ដោយយោងទៅតាមប្រភពដើម នៃថេរវាទរបស់គេ គេរំលឹកថា គេបានទទួលការបង្រៀន ដែលត្រូវបានគេយល់ព្រម នៅពេលប្រជុំសង្គាយនាលើកទី៣ ហើយគេស្គាល់ការបង្រៀននេះថាជាវិភជ្ជវាទ ។ នៅសតវត្សរ៍ទី៧ អ្នកធ្វើដំណើរសាសនាជនជាតិចិន (Xuanzang) និង (Yijing) នៅក្នុងស្រីលង្កា គេស្គាល់ថាជាពួកស្ថាវិរៈ ។នៅក្នុងឥណ្ឌាជំនាន់ចាស់ អ្នកសិក្សា ដែលប្រើភាសាសំស្រ្កឹតសម្រាប់សាសនា គេហៅថាស្ថាវិរៈ ប៉ុន្តែអ្នកដែលប្រើភាសាបាលីវិញ គេហៅថាថេរៈ ។
ស្ថាវិរៈនិងថេរៈមានន័យដូចគ្នាថា ព្រឹទ្ធាចារ្យ។ គេបានប្រើពាក្យថេរវាទក្នុងការសរសេរ សម្រាប់ការហាត់រៀនរបស់គេ តាំងពីសតវត្សរ៍ទី៤ នៅពេលដែលពាក្យនេះ ឃើញមាននៅក្នុងគម្ពីរទិបវង្ស ។ តាមប្រវត្តិសាស្រ្តមួយផ្នែកធំ នៃព្រះពុទ្ធសាសនានៅស្រីលង្កា ថេរវាទក្នុងស្រីលង្កាចែកជាចំណែក៣គឺ ពួកភិក្ខុនៃមហាវិហារ, អភយគីរីវិហារ និងជេតវនវិហារ ។ តាមពាក្យរបស់លោកអា.កា វរដេរ A.K Warder ថា និកាយពីឥណ្ឌា មហីសាសកៈ ក៏បានតាំងឡើងនៅស្រី លង្កាទន្ទឹមគ្នានឹងថេរវាទដែរ ហើយក៏រលាយចូលជាមួយថេរវាទទៅ ។ ភូមិភាគខាងជើងនៃស្រីលង្កា ហាក់ដូចជាមានការទាក់ទង ជាមួយនឹងនិកាយផ្សេងៗ ពីឥណ្ឌា ក្នុងពេលខ្លះដែរ ។ នៅពេលដែលព្រះសង្ឃចិន (Faxian) បានធ្វើទស្សនកិច្ចនៅកោះនេះក្នុងដើមសតវត្សរ៍ទី៥ ព្រះអង្គកត់សំគាល់ថាមានភិក្ខុ៥,០០០អង្គ នៅអភយគីរី ភិក្ខុ៣,០០០អង្គ នៅមហាវិហារ ហើយនិងភិក្ខុ២,០០០អង្គ នៅចេតិយបព្វតវិហារ ។ អស់ជាច្រើនសតវត្សរ៍ ថេរវាទិននៃអភយគីរី បានរក្សាមិត្តភាពជិតស្និតជាមួយនឹងអ្នកកាន់ព្រះពុទ្ធសាសនានៅ ឥណ្ឌា ថែមទាំងទទួលយកការបង្រៀនថ្មីជាច្រើនពីឥណ្ឌា ទៀតផង ដែលមានផ្នែកជាច្រើននៃនិកាយមហាយាន ។ ចំណែកឯថេរវាទិននៃជេតវនៈក៏បានទទួលយកចំណែកនៃមហាយានដែរ ប៉ុន្តែមានចំនួនតិចជាង ។ Xuanzang បានសរសេរថា មានផ្នែកធំ២នៃថេរវាទនៅក្នុងស្រីលង្កា ថាប្រពៃណីអភយគីរីជាមហាយានស្ថាវិរៈ ហើយប្រពៃណីមហាវិហារជាហីនយានស្ថាវិរៈ ។ Akira Hirakawa សរសេរថា សេចក្តីបរិយាយពន្យល់ អដ្ឋកថា នៃនិកាយមហាវិហារ នៅពេលដែលបានពិនិត្យមើលដោយច្បាស់ ឃើញថាមានបញ្ចូលគោលជំហរមួយចំនួន ដែលស្របគ្នានឹងការបង្រៀនផ្នែកមហាយានដែរ ។ ក្នុងសតវត្សរ៍ទី៨ គេដឹងថាមហាយាន និងព្រះពុទ្ធសាសនាប្រចាំ ក្រុមឯកជន (មិនសម្រាប់សាធារណជនទូទៅទេ) ទាំងពីរនេះត្រូវបានគេបតិបត្តិនៅក្នុងស្រីលង្កា ។ ព្រះសង្ឃឥណ្ឌា២អង្គគឺ វជ្រពោធិ (Vajrabodhi) និងអមោឃវជ្រៈ (Amoghavajra) ដែលជាអ្នកបានផ្សាយ ព្រះពុទ្ធសាសនាប្រចាំក្រុមឯកជននេះ នៅប្រទេសចិន បានចូលមកកាន់កោះស្រីលង្កានៅពេលនេះដែរ ។ អ្នកសិក្សាស្រាវជ្រាវមួយចំនួន បានអះអាងថា អ្នកគ្រប់គ្រងស្រីលង្កាលើកតំកើងប្រពៃណីសាសនា ដើម្បីធ្វើឲ្យជាក់ច្បាស់ថាថេរវាទ នៅតែជាទំនៀមប្រពៃណី និងឲ្យមានលក្ខណៈផ្សេងគ្នាពីព្រះពុទ្ធសាសនាឥណ្ឌា ។ ប៉ុន្តែមុនសតវត្សរ៍ទី១២ អ្នកគ្រប់គ្រងស្រីលង្កាផ្សេងទៀត ឧបត្ថម្ភគាំទ្រដល់ថេរវាទិននៃអភយគីរី ហើយអ្នកដំណើរសាសនាដូចជា Faxian កត់សំគាល់ថាថេរវាទិននៃអភយគីរី ជាប្រពៃណីសំខាន់ជាងគេ ។ ការផ្លាស់ប្តូរបានកើត ឡើងក្នុងសតវត្សរ៍ទី១២ នៅពេលដែលមហាវិហារទទួលការគាំទ្រអំពីព្រះរាជា បរក្កមពាហុ Parakkamabahu (1153-1186 CE) ពេលនោះប្រពៃណីអភយគីរី និងជេតវនៈត្រូវបានហាមឃាត់ក្នុងស្រីលង្កា ។ ភិក្ខុថេរវាទនៃប្រពៃណីទាំង២នេះ ត្រូវសម្រេចចិត្តសឹកពីភាពបុព្វជិត ឬរកការបួសជាថ្មីក្នុងប្រពៃណីមហាវិហារ ។ ចំពោះវិវាទរវាងថេរវាទិន គម្ពីរចូឡវង្ស (កត់ត្រាប្រវត្តិរបស់ស្តេច) សម្តែងការសោកស្តាយថាៈ “ ពិតមែនតែមានការប្រឹងប្រែង គ្រប់មធ្យោបាយ អំពីព្រះរាជាជំនាន់មុនរហូតដល់សព្វថ្ងៃនេះ ពួកភិក្ខុប្រកាន់អាកប្បកិរិយាបែកបាក់ចេញពីគ្នា ហើយបង្កើតជំលោះទាស់ទែងគ្នាគ្រប់យ៉ាង ។” មុននឹងព្រះពុទ្ធសាសនាថេរវាទរួបរួមគ្នាក្នុងស្រីលង្កា តំបន់នៃប្រទេស ថៃ ភូមា លាវ និងខ្មែរ ទទួលការដុះដាលដោយ និកាយព្រះពុទ្ធសាសនាផ្សេងៗ ពីឥណ្ឌា រួមទាំង ព្រះពុទ្ធសាសនាមហាយានផង ។ ក្នុងសតវត្សរ៍ទី៧ យីជិង Yijing បានកត់ក្នុងដំណើររបស់គាត់ថា ក្នុងតំបន់ទាំងនេះ និកាយព្រះពុទ្ធសាសនាធំៗពីឥណ្ឌា មានការរីកចម្រើន ។ ពិតមែនតែមានការបកស្រាយពីមុនមកថា ជាថេរវាទក្នុង ប្រទេសភូមា ឯកសារដែលសេសសល់បានបង្ហាញថា ព្រះពុទ្ធសាសនាភូមាភាគច្រើន រួមបញ្ចូលមហាយានដែរហើយប្រើសំស្រ្កឹតជាងបាលី ។
បន្ទាប់ពីការធ្លាក់ចុះអន់ថយនៃព្រះ ពុទ្ធសាសនាក្នុងឥណ្ឌា សមណទូតពីស្រីលង្កា បានកែប្រែបន្តិចម្តងៗ ព្រះពុទ្ធសាសនាភូមាទៅជាថេរវាទហើយ២សតវត្សរ៍បន្ទាប់មក ព្រះពុទ្ធសាសនាថេរវាទក៏ត្រូវបាននាំចូល ទៅក្នុងតំបន់ប្រទេសថៃ លាវ និងខ្មែរ ដែលប្តូរជំនួសបែបព្រះពុទ្ធសាសនាពីពេលមុន ។
ប្រវត្តិនៃប្រពៃណីសាសនាតាមប្រពៃណី របស់សិន្ហលី Sinhalese នៃស្រីលង្កា ព្រះពុទ្ធសាសនាបាននាំចូលមកស្រីលង្កាដោយ មហិន្ទ Mahinda ដែលគេជឿថាជាព្រះរាជបុត្ររបស់ ព្រះអធិរាជអាសោក នៃមឧរ្យៈ Maurya (ឥណ្ឌាសម័យបុព្វកាល) ក្នុងសតវត្សរ៍ទី៣មុនគ្រឹស្តសករាជ ជាចំណែកមួយនៃសកម្មភាព របស់សមណទូត ក្នុងជំនាន់អាសោកសម័យ ។ ក្នុងស្រីលង្កា ព្រះមហិន្ទ បានបង្កើតអារាមមហាវិហារនៃអនុរធបុរៈ ។ ក្រោយមកអារាមមហាវិហារ ក៏បានបែកជា៣ក្រុម ដែលគេស្គាល់តាមទីតាំងមណ្ឌល ជាមហាវិហារ១ អភយគីរីវិហារ១ និងជេតវនវិហារ១ ។ ក្នុងគ.ស១,១៦៤ ដោយមានការណែនាំពីថេរៈ២អង្គ ពីសាខាព្រៃ (ប្រហែលជាមានទីតាំងក្នុងព្រៃ) នៃមហាវិហារ, ស្តេចស្រីលង្កាបានបង្រួបបង្រួម ភិក្ខុទាំងអស់ក្នុងស្រីលង្កា ឲ្យចូលទៅក្នុងការហាត់រៀនក្នុងមហាវិហារ ត្រឹមត្រូវតាមប្រពៃណីវិញ ។ បីបួនឆ្នាំក្រោយបន្ទាប់ ពីការមកដល់នៃស្ថាវិរៈ មហិន្ទៈ, សង្ឃមិត្តដែលគេជឿថាជាបុត្រីរបស់អធិរាជអាសោក បានមកកាន់ស្រីលង្កា ។ ព្រះនាងសង្ឃមិត្តបានបង្កើតឲ្យមាន ក្រុមភិក្ខុនីជាលើកដំបូង ក្នុងស្រីលង្កា ប៉ុន្តែក្រុមភិក្ខុនី ត្រូវសាបសូន្យទៅវិញ ក្នុងសតវត្សរ៍ទី១១នៅស្រីលង្កា និងសតវត្សរ៍ទី១៣នៅក្នុងភូមា ។
នៅគ្រឹស្តសករាជ ៤២៩ តាមសេចក្តីសុំពីអធិរាជប្រទេសចិន ភិក្ខុនីជាច្រើនពីអនុរធបុរៈ បានបញ្ជូនឲ្យទៅកាន់ប្រទេសចិន ដើម្បីបង្កើតក្រុមភិក្ខុនីនៅទីនោះ ។ វិន័យភិក្ខុនីបានរីកចម្រើនទៅដល់ប្រទេសកូរេ ។ ក្នុងឆ្នាំ ១,៩៩៦ ភិក្ខុនី ១១រូប បានត្រូវជ្រើសរើសពីស្រីលង្កា ហើយបំបួសជាភិក្ខុនី ពេញលក្ខណៈដោយ ក្រុមភិក្ខុថេរវាទ រួមជាមួយនឹងភិក្ខុនីពីកូរេ នៅក្នុងប្រទេសឥណ្ឌា ។ មានការមិនយល់ស្របក្នុងចំណោម អ្នកគ្រប់គ្រងវិន័យថេរវាទ ថាតើការបំបួសបែបនេះមិនត្រឹមត្រូវ ។ ក្នុង ២ ឬ ៣ ឆ្នាំកន្លងមក អ្នកដឹកនាំគណៈទម្ពុល្លៈ Dambulla (ខេត្តមួយក្នុងភូមិភាគកណ្តាលនៃស្រីលង្កា) បានធ្វើពិធីបំបួសដល់ភិក្ខុនីជាច្រើនរយអង្គ ។ ព្រឹត្តិការណ៍នេះបានត្រូវអ្នកដឹកនាំឯទៀត ក្នុងនិកាយសៀម Siam Nikaya និងអមរបុរៈនិកាយ Amarapura Nikaya ពោលនិន្ទា ហើយនិងគណៈដឹកនាំព្រះពុទ្ធសាសនាភូមា បានប្រកាសថាការបំបួសភិក្ខុនីក្នុងសម័យថ្មី មិនត្រឹមត្រូវឡើយ ពិតមែនតែមានភិក្ខុភូមាខ្លះមិនយល់ស្រប ។
តាមគម្ពីរមហាវង្សនៃស្រីលង្កា បន្ទាប់អំពីសង្គាយនាលើកទី៣បានចប់សព្វគ្រប់ ព្រះសង្ឃ២អង្គគឺ សោណៈ និង ឧត្តរៈ បានត្រូវបញ្ជូនឲ្យទៅធ្វើ បេសកកម្មផ្សាយសាសនានៅសុវណ្ណភូមិ Suvannabhumi ។ អ្នកសិក្សាស្រាវជ្រាវមានយោបល់ផ្សេងៗគ្នា ចំពោះទីកន្លែងពិតប្រាកដនៃសុវណ្ណភូមិ ប៉ុន្តែគេជឿថាសុវណ្ណភូមិ ស្ថិតនៅកន្លែងណាមួយ ក្នុងប្រទេសភូមាខាងក្រោម តំបន់ដីសន្តរ South-East Asia កោះសុមត្រា ។
មន Mon និងព្យូ Pyu ជាអ្នកស្រុកនៅក្នុងចំណោមជនជាតិដើម ដែលរស់នៅក្នុងភូមាមុនគេ ។ តាមការស្រាវជ្រាវថ្មីៗផ្នែកបុរាណវត្ថុវិទ្យា នៅកន្លែងតាំងលំនៅដ្ឋានមួយរបស់ជនជាតិព្យូក្នុងជ្រលងភ្នំសាមោន (ប្រហែល១រយគីឡូមែត្រខាងទិសនិរតីនៃ Bagan) បានបង្ហាញថាពួកគេមានការទាក់ទងពានិជ្ជកម្ម ជាមួយឥណ្ឌាតាំងពី៥រយ ទៅ៤រយឆ្នាំមុនគ្រឹស្តសករាជ ជាមួយនឹងប្រទេសចិនតាំងពី២រយឆ្នាំ មុនគ្រឹស្តសករាជ ។ ប្រភពឯកសារចិនពីគ្រឹស្តសករាជ២៤០ បានឲ្យដឹងថាមានរាជាណាចក្រកាន់ព្រះពុទ្ធសាសនាមួយ ហៅថាលិន-យាង Lin Yang ដែលពួកអ្នកសិក្សាខ្លះ បានស្គាល់ថារាជាណាចក្របេកថាណូ Beikthano របស់ជនជាតិព្យូ ៣០០គ.ម ខាងជើងយ៉ង់គន Yangon ។ ជនជាតិភូមាក៏ក្លាយបន្តិចម្តងៗទៅជាថេរវាទិន នៅពេលជួបនឹងអារ្យធម៌របស់មន និងព្យូមក ។ ជនជាតិថៃក៏ទៅជា អ្នកកាន់និកាយថេរវាទដែរ បន្តិចម្តងៗបន្ទាប់ពីបានជួបនឹងអារ្យធម៌មន ។ ពិតមែនតែមានជោគជ័យនៅក្នុងអាស៊ីផ្នែកអគ្នេយ៍ ព្រះពុទ្ធ សាសនាថេរវាទក្នុងប្រទេសចិន ស្ថិតនៅតែក្នុងតំបន់ជាប់ព្រំដែន នឹងប្រទេសថេរវាទតែប៉ុណ្ណោះ ។
ទិដ្ឋភាពទូទៅនៃទស្សនវិជ្ជាថេរវាទ បង្កើតនូវគំនិតនៃវិភជ្ជវាទ ពាក្យនេះមានន័យថា ការបង្រៀនពីការវិភាគ (teaching of analysis) ។ ទ្រឹស្តីនេះនិយាយថា បញ្ញាត្រូវតែកើតមកពីការពិសោធន៍ របស់អ្នកស្វែងរក ការស៊ើបអង្កេតល្អិតល្អន់ ហើយវិនិច្ឆ័យជាជាងសទ្ធាងងឹតងងល់។ យ៉ាងណាក៏ដោយ គម្ពីរប្រពៃណីថេរវាទសង្កត់ខ្លាំង ទៅលើការប្រុងប្រយ័ត្ន ចំពោះដំបូន្មានរបស់អ្នកវៃឆ្លាត ដោយគិតថាដំបូន្មាននោះនិងការពិសោធន៍ផ្ទាល់ខ្លួន ត្រូវយកមកប្រៀបធៀប ដើម្បីវិនិច្ឆ័យសម្រាប់ការប្រតិបត្តិ ។ នៅក្នុងថេរវាទ ហេតុនៃការកើតឡើងនិងសេចក្តីទុក្ខរបស់មនុស្ស គឺតណ្ហាដែលផ្ទុកទៅដោយកិលេស ។
កិលេសទាំងនោះដែលចងមនុស្ស ឲ្យជាប់ក្នុងការវិលកើតវិលស្លាប់ ចាត់ថ្នាក់ចូលទៅក្នុងសំយោជនៈ១០ (ten fetters) ហើយកិលេសដែលរារាំងមិនឲ្យសមាធិកើតឡើង មាន៥គឺ នីវរណធម៌៥ Five hindrances ។ ថ្នាក់របស់កិលេសអាច គ្រោតក្រាត មធ្យម ឬសុខុម ។ វាជាបាតុភូតដែលកើតឡើង ស្ថិតនៅមួយរយៈ ហើយវិនាសសាបសូន្យទៅវិញជាញឹកញយ ។ អ្នកកាន់ថេរវាទយល់ឃើញថា កិលេសមិនត្រឹមតែឲ្យទុក្ខទោសដល់ខ្លួនឯង ប៉ុណ្ណោះទេ វាឲ្យទុក្ខទោសដល់អ្នកដទៃទៀតផងដែរ វាជាកម្លាំងរុញច្រាន ឲ្យមនុស្សធ្វើអំពើអមនុស្សធម៌ទាំងអស់ ។ អ្នកកាន់ថេរវាទជឿថា កិលេសជាទម្លាប់កើតឡើង ដោយសារអវិជ្ជា Avijja ដែលផ្តល់ ការឈឺចាប់ ដល់ចិត្តរបស់អ្នកមិនត្រាស់ដឹង ដែលជាប់ជំពាក់ទៅលើវា និងឥទ្ធិពលរបស់វាក្នុងសេចក្តីមិនយល់ដឹងនូវសេចក្តីពិត ។ ប៉ុន្តែតាមការពិត កិលេសទាំងនោះ គ្រាន់តែជាគ្រឿងពិសពុលដល់ចិត្ត បង្កើតឲ្យមានសេចក្តីឈឺចាប់ និងការចង្អៀតចង្អល់តែប៉ុណ្ណោះ ។
អ្នកគ្មានការត្រាស់ដឹង ជាប់ជំពាក់ចិត្តទៅលើរូបកាយ ក្នុងការសន្មត់ថាកាយនេះជារបស់ខ្លួន តែតាមការពិតកាយនេះ ជាបាតុភូតមិនទៀង (មិនស្ថិតស្ថេរ) កើតឡើងដោយសារ មហាភូតរូប៤ four basic elements ។ ក្នុងគម្ពីរព្រះពុទ្ធសាសនាជំនាន់ដើម មហាភូតរូប៤នេះជាញឹកញយ មានលក្ខណៈជាដី ទឹក ភ្លើង ខ្យល់ ត្រូវគេផ្តល់អត្ថន័យតាម ការដឹងដោយវិញ្ញាណថា រឹង កំដៅ រាវ កំរើក ។ គេជឿថាជារឿយៗ កិលេសដែលបង្ខិតបង្ខំ និងចាត់ចែងចិត្តរបស់គេ រារាំងមិនឲ្យគេមើលឃើញ នូវធម្មជាតិពិតនៃសេចក្តីពិត ។ អាកប្បកិរិយាឆ្គាំឆ្គងនឹងជួយ ពង្រឹងកិលេស ឲ្យកាន់តែមាំមួនថែមទៀត ប៉ុន្តែការប្រតិបត្តិតាម អរិយអដ្ឋង្គិកមគ្គ Noble Eightfold Path អាចធ្វើឲ្យកិលេសចុះអន់ថយ ឬក៏ផ្តាច់ឫសរបស់វាបាន ។
គេជឿថាបុគ្គលគ្មានការត្រាស់ដឹង ពិសោធន៍ឃើញលោកនេះ តាមទ្វារវិញ្ញាណមិនសុក្រិត៦របស់គេ (ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ហើយប្រើប្រាស់ចិត្ត ដែលស្រអាប់ទៅដោយកិលេស សម្រាប់ការបកស្រាយ ការដឹង និងការទាញយក យោបល់ ។ ក្នុងសភាពការបែបនេះ ការដឹងនិងយោបល់ត្រូវធ្វើឡើង តាមតែមាយាការនៃសេចក្តីពិត របស់បុគ្គលនោះ ។ ពេលស្ថិតនៅក្នុងឈាន (ចិត្តចុះស៊ប់ក្នុងសមាធិ) ទ្វារវិញ្ញាណ របស់រូបនឹងមិនសកម្ម កិលេសរបស់ចិត្តនឹងត្រូវកំចាត់បង់ ហើយកុសលចិត្តនឹងត្រូវកើនកម្លាំង ។ ពេលនេះចិត្ត (mind) អាចយកមកប្រើ ដើម្បីពិនិត្យនិងកើតបញ្ញា ក្នុងការរកធម្មជាតិពិតនៃសេចក្តីពិត ។
កិលេសមាន៣ជាន់ ក្នុងជាន់អសកម្ម វាដេកសម្ងំស្ងៀមនៅបាតនៃសន្តានចិត្ត រង់ចាំឱកាសល្អ (អនុសយកិលេស) ប៉ុន្តែកាលណាមានការកំរើករញ្ជួយ លើផ្ទៃវិញ្ញាណ វានឹងបង្ហាញខ្លួននៅផ្ទៃខាងលើនៃចិត្ត ជាអកុសលចិត្តជាអារម្មណ៍ជាចេតនា ។ កាលបើវាមានកម្លាំងគ្រប់គ្រាន់ កិលេសនឹងដល់នូវការប្រព្រឹត្តកន្លង (វិតិក្កមៈ) ប្រកបដោយគ្រោះថ្នាក់ ដែលបណ្តាលឲ្យគេ ធ្វើអំពើដោយកាយ ឬ ដោយវាចា ។ ដើម្បីរំដោះចេញពីការឈឺចាប់ និងសេចក្តីតានតឹងចិត្ត អ្នកកាន់ថេរវាទ មានជំនឿថាត្រូវតែផ្តាច់ឫសកិលេស ឲ្យវិនាសរហូត ។ ជាដំបូងគេត្រូវធ្វើសតិចំពោះការអត់ធ្មត់ ដើម្បីការពារកុំឲ្យវាត្រួតត្រាលើអំពើ ដោយចិត្តនិងកាយ ។ បន្ទាប់មក គេនឹងផ្តាច់ឫសរបស់វា តាមរយៈនៃការស្រាវជ្រាវផ្ទៃក្នុងនៃចិត្ត ការពិចារណា ការពិសោធន៍ និងសេចក្តីយល់ដឹងនូវធម្មជាតិពិតរបស់វា ដោយប្រើឈាន ។ ពិធីការនេះ តម្រូវឲ្យគេធ្វើសារឡើងវិញ ចំពោះកិលេសនិមួយៗ ។ ការអនុវត្តន៍នឹងនាំអ្នកធ្វើឈាន ឲ្យដល់នូវអរិយសច្ចៈ៤ ការត្រាស់ដឹង និងព្រះនិព្វាន ។ និព្វានជាគោលបំណងទីបំផុត របស់អ្នកកាន់ថេរវាទ ហើយគឺជាទីបរមសុខ ដែលបុគ្គលបានរួចរំដោះ ពីសង្សារវដ្តនៃការកើត ឈឺចាស់ ស្លាប់ ។
អ្នកកាន់ថេរវាទមានជំនឿថា បុគ្គលម្នាក់ៗទទួលខុសត្រូវដោយខ្លួនឯង ចំពោះការត្រាស់ដឹងនិងការរំដោះខ្លួន ព្រោះថាគេជាទទួលខុសត្រូវ លើកម្មផលរបស់គេ ។ ដោយគ្រាន់តែសិក្សានិងជឿតាមសេចក្តី ពិតនៃសច្ចធម៌ដែលព្រះពុទ្ធបានពន្យល់ប្រាប់ មិនគ្រប់គ្រាន់ឡើយ ការត្រាស់ដឹងអាចសម្រេចបាន តែតាមការពិសោធន៍និងការយល់ ដឹងផ្ទាល់ខ្លួនប៉ុណ្ណោះ ។ បុគ្គលម្នាក់ៗត្រូវប្រតិបត្តិ អរិយអដ្ឋង្គិកមគ្គ តាមការបង្រៀនរបស់ព្រះពុទ្ធ ដើម្បីរកឃើញសេចក្តីពិតសម្រាប់ខ្លួនគេ ។ តាមជំនឿក្នុងថេរវាទ ព្រះពុទ្ធ ព្រះអាទិទេព ឬទេព្តា មិនអាចឲ្យការត្រាស់ដឹង ដល់មនុស្សណាមួយ ឬរំដោះអ្នកនោះឲ្យផុតពីការ វិលវល់នៃការកើត ឈឺ ចាស់ ស្លាប់ Samsara បានឡើយ ។ ចំពោះអ្នកកាន់ថេរវាទ ព្រះពុទ្ធគ្រាន់តែជាអ្នកបង្រៀនអដ្ឋង្គិកមគ្គ ចំណែកឯអាទិទេពនិងទេព្តានៅតែមានកំហឹង សេចក្តីច្រណែន សេចក្តីស្អប់ ការព្យាបាទ តណ្ហា លោភៈ មោហៈនិងសេចក្តីស្លាប់ ។
គេជឿថាបុគ្គលខ្លះដែលបតិបត្តិដោយ វិរិយភាព និងថាមពល អាចសម្រេចព្រះនិព្វានបានតែក្នុង១ជាតិ ដូចជាសាវ័ករបស់ព្រះពុទ្ធជាច្រើនរូប នៃជំនាន់ដំបូងពីរបីជំនាន់ ។ ចំពោះអ្នកដទៃទៀត ដំណើរទៅកាន់ ព្រះនិព្វាន ត្រូវការពេលអស់ជាច្រើនជាតិ តាមលំដាប់លំដោយ ម្នាក់ៗនឹងឡើងថ្នាក់កាន់តែខ្ពស់ទៅ ។ អ្នកបានសម្រេចព្រះនិព្វាន គេហៅថា អរហន្ត ។ ដោយមានជំនឿថា ព្រះបរមសម្ពុទ្ធមានបញ្ញាញាណ ដ៏បរិសុទ្ធក្នុងការបង្ហាញ ផ្លូវទៅកាន់សេចក្តីត្រាស់ដឹង អ្នកកាន់ថេរវាទជឿថា សាវ័កផ្ទាល់របស់ព្រះពុទ្ធសម្រេចការត្រាស់ដឹងបានយ៉ាងឆាប់បំផុត ។ តាមគម្ពីរដីកាបូរាណ និព្វានដែលព្រះអរហន្តសម្រេច ក៏ដូចគ្នានឹងនិព្វានរបស់ព្រះពុទ្ធដែរ ព្រោះនិព្វានមានតែមួយប្រភេទ ។ ព្រះពុទ្ធប្រសើរជាងព្រះអរហន្តទាំងឡាយ ព្រោះព្រះអង្គបានរកឃើញមគ្គដោយ ផ្ទាល់ខ្លួនព្រះអង្គ ហើយបង្រៀនមគ្គដល់អ្នកដទៃម្យ៉ាងទៀត ព្រះអរហន្តសម្រេចព្រះនិព្វានបាន ក៏ដោយសារការប្រៀនប្រដៅ របស់ព្រះពុទ្ធមួយភាគដែរ ។ អ្នកកាន់ថេរវាទគោរពបូជាព្រះពុទ្ធ ក្នុងភាពព្រះអង្គ ជាមហាបុរសតែមួយ ប៉ុន្តែទទួលស្គាល់ថាមានព្រះពុទ្ធផ្សេងទៀតដូចគ្នា ក្នុងអតីតកាលនិងអនាគតកាលដ៏យូរអង្វែង ។ ដូចជាក្នុងគម្ពីរបាលី មានការរៀបរាប់យ៉ាងខ្លីថា ព្រះមេត្តេយ្យ (សិអារ្យមេត្រី) នឹងមកកាន់លោកនេះជាព្រះពុទ្ធ ក្នុងអនាគតយ៉ាងយូរ ។ ជាប្រពៃណី អ្នកកាន់ថេរវាទអាចមានសទ្ធា ចំពោះការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយរក្សាសីលថ្នាក់ក្រោម ដោយសង្ឃឹមថានឹងបានកុសលខ្លះ ឬក៏គេអាចធ្វើការស្រាវជ្រាវ ដោយការពិសោធន៍ផ្ទាល់ខ្លួន បញ្ជាក់សេចក្តីពិតនៃការបង្រៀនរបស់ព្រះពុទ្ធ ដោយការបំពេញឈាន Jhana ដែលជាផ្នែកមួយក្នុងអរិយអដ្ឋង្គិកមគ្គ ដើម្បីការត្រាស់ដឹងរបស់ខ្លួន ។
គោលសំខាន់នៃថេរវាទជាទីមួយហើយ សំខាន់បំផុត ទស្សនវិជ្ជានៃថេរវាទគឺការវិភាគ ឥតឈប់ឈរនៃដំណើរជីវិត មិនមែនត្រឹមតែជាច្បាប់សីលធម៌ ឬពិធីបុណ្យសាសនាប៉ុណ្ណោះទេ ។ ទ្រឹស្តីខ្ពស់បំផុតនៃថេរវាទ បានដល់អរិយ សច្ចៈ៤ ដែលជាសេចក្តីពិតដ៏ខ្ពង់ខ្ពស់បំផុត៤យ៉ាង ។ ក្នុងការនិយាយឲ្យងាយយល់ អរិយសច្ចៈ៤នេះគឺ បញ្ហា, ហេតុ, ដំណោះស្រាយ, និងផ្លូវទៅកាន់ដំណោះស្រាយ។
វិន័យជាឫសគល់នៃព្រះសទ្ថម្ម
នៅក្នុងសមន្តប្បាសិទិកា ត្រង់ពាហិរិនិទាន មានពន្យល់ថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា៖
- វិន័យ ដើម្បីប្រយោជន៍ដល់ សំវរៈ (សេចក្តីសង្រួម)
- សំវរៈ ដើម្បីជាប្រយោជន៍នៃដល់ អវិប្បដិសារី (សេចក្តីមិនក្តៅក្រហាយ)
- អវិប្បដិសារៈ ដើម្បីប្រយោជន៍នៃ បាមោជ្ជៈ (ប្រាមោទ្យ សេចក្តីរីករាយ)
- បាមោជ្ជ ដើម្បីប្រយោជន៏នៃ បីតិ (ការត្រេកអរព្រឺព្រួចក្នុងចិត្ត)
- បីតិ ដើម្បីប្រយោជន៍នៃ បស្សទ្ធិ (សេចក្តីស្ងប់)
- បស្សទ្ធិ ដើម្បីប្រយោជន៍នៃ សុខៈ
- សុខ ដើម្បីប្រយោជន៍នៃ សមាធិ (ការតាំងមាំនៃចិត្ត)
- សមាធិ ដើម្បីប្រយោជន៍នៃ យថាភូតញាណទស្សនៈ (សេចក្តីដឹងឃើញតាមពិត)
- យថាភូតញាណទស្សនៈ ដើម្បីប្រយោជន៍នៃ និព្វិទា (ការនឿយណាយ)
- និព្វិទា ដើម្បីប្រយោជន៍នៃ វិរាគៈ (ការមិនត្រេកត្រអាល)
- វិរាគៈ ដើម្បីប្រយោជន៍នៃ វិមុត្តិ (ការរួចផុត)
- វិមុត្តិ ដើម្បីប្រយោជន៍នៃ វិមុត្តិញាណទស្សនៈ (សេចក្តីដឹងពិតថា រួចផុតមែន) ហើយ
- វិមុត្តិញាណទស្សនៈ ដើម្បីប្រយោជន៍នៃ អនុបាទាបរិនិព្វាន (មិនមានសង្ខារជាដើម គឹនិព្វាន)៕
ឧបាសក ឧបាសិកា ជាអ្នករក្សានូវឧបោសថសីល កាលបើដល់ថ្ងៃជិតនឹងរក្សានូវឧបោសថសីល គឺថ្ងៃមុន១ថ្ងៃដែលកំណត់ថា ព្រឹកឡើងនឹងរក្សានូវឧបោសថសីលនោះ
គប្បីចាត់ចែងការងារដែលគួរនឹងចាត់ចែង មានការចាត់ចែងនូវអាហារជាដើម ដែលជាការងារគឺខ្លួននឹងត្រូវធ្វើ ឬនឹងត្រូវប្រើឲ្យគេធ្វើក្នុងថ្ងៃស្អែក គឺក្នុងថ្ងៃឧបោសថកាល ឲ្យ
ហើយក្នុងថ្ងៃនោះមុន តែកុំចាត់ចែងការងារដែលមិនប្រកបដោយធម៌ ដែលជាការងារគឺខ្លួនជាឧបាសក ឧបាសិកា មិនគួរនឹងចាត់ចែងនោះឡើយ ។ លុះដល់ថ្ងៃព្រឹកឡើង
ជាថ្ងៃឧបោសថកាល ត្រូវរក្សាឧបោសថសីល គប្បីភ្ញាក់ឡើងពីព្រលឹមហើយខ្ពុរមាត់ ជំរះធ្មេញឲ្យស្អាតរួចហើយ ទើបបានសមាទាននូវឧបោសថសីលក្នុងថ្ងៃនោះក៏ជាការប្រពៃ
បើឃើញថានឹងសមាទានពីព្រលឹមនោះមិនទាន់ទេ ក៏គប្បីកំណត់នូវឧបោសថកាល គឺកាលជាទីរក្សានូវឧបោសថសីល ក្នុង១ថ្ងៃ១យប់នោះដោយបញ្ចេញវាចាអធិដ្ឋានថា៖
អជ្ជ ឧបោសថោ ឥមញ្ច រត្តឹ ឥមញ្ច ទិវសំ ឧបោសថិកោ ភវិស្សាមិ់់់ (ឧបាសិកាត្រូវថា ឧបោសថិកា)
ថ្ងៃនេះជាថ្ងៃត្រូវរក្សានូវឧបោសថសីល ខ្លួនអញនឹងជាអ្នករក្សានូវឧបោសថសីល អស់ថ្ងៃនេះនិងយប់នេះ ។ កាលបើបានអធិដ្ឋានដូច្នេះរួចហើយ តអំពីពេលនោះមក ក៏គប្បី
សមាទាននូវឧបោសថសីល អំពីបុគ្គលដទៃមានភិក្ខុជាដើម តាមកាលគួរ បើទុកជាដល់ពេលព្រះអាទិត្យរះខ្ពស់ឡើង ប្រមាណពេញពន្លឺធំទើបបានសមាទានក្តី ក៏ឈ្មោះ
ថាបានសមាទានដោយប្រពៃ ឈ្មោះថាបានរក្សានូវឧបោសថសីល ពេញកាលកំណត់១ថ្ងៃ១យប់ដោយបរិបូណ៌ ។ [កែប្រែ] ពាក្យសុំសមាទានឧបោសថសីល
កាលបើឧបាសក ឧបាសិកា នឹងសមាទាននូវឧបោសថសីល ប្រកបដោយអង្គ៨ ជាបច្ចេកសមាទាន អំពីភិក្ខុនោះ ត្រូវសូត្រនមស្ការ ហើយសូមនូវឧបោសថសីលព្រមទាំង
ព្រះត្រៃសរណគមន៍ ចំពោះភិក្ខុថា៖
ឧកាស អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
ទុតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
តតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា
បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា
ជាគំរប់២ដងផង ជាគំរប់៣ដងផង ។ [កែប្រែ] ឧបោសថសីល
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
នច្ចគីតវាទិតវិសូកទស្សនមាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំនិងច្រៀង និងប្រគំ និងមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ និងកិរិយាទ្រទ្រង់
និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រងនិងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក ទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ ។ [កែប្រែ] អ្នកសមាទានសូត្រកំណត់ឧបោសថកាលថា៖
ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវអភិរក្ខិតុំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវឧបោសថសីល ដ៏ប្រកបព្រមដោយអង្គ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់បញ្ញត្តិទុកហើយនេះ ដើម្បីនឹងរក្សាឲ្យបរិបូណ៌ប្រពៃ
អស់កាលកំណត់ថ្ងៃនេះនិងយប់នេះ សូមកុសលចូលជាឧបនិស្ស័យ ធ្វើឲ្យច្បាស់នូវព្រះនិព្វាន ឰដ៏អនាគតកាលទៅឯមុខនោះហោង ។ [កែប្រែ] ព្រះសង្ឃរំលឹកថា
ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ
អ្នក (អ្នកទាំងឡាយ) គប្បីធ្វើនូវសិក្ខាបទទាំងឡាយ៨នេះឲ្យប្រពៃ ត្រូវរក្សាឲ្យល្អដោយអំណាចនៃឧបោសថសីល អស់កាលកំណត់ត្រឹម១ថ្ងៃ១យប់នេះ ដោយសេចក្តី
មិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ ។
(អ្នកសមាទានទទួលថា អាម ភន្តេ សាធុ ប្រពៃ)
សីលេន សុគតឹ យន្តិ សីលេនភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ
សត្វទាំងឡាយ បានទៅកាន់ស្ថានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន
ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។
(អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃ )
(ចម្លងចេញពីគិហិបតិបត្តិពិសេស)
តេជះខ្ញុំសាង'"
តេជះខ្ញុំសាង សំអិតសំអាង ឱនកាយវាចា សូមសុខសោភា រួចពីទុក្ខា ឆ្លងដល់ត្រើយមហា ពោលគឺនិព្វាន ។ គ្រប់ជាន់គ្រប់ជាតិ កុំឲ្យខ្ញុំឃ្លាត ពីសីលនិងទាន គំនិតខ្ញុំកើត កំណើតខ្ញុំមាន មគ្គផលជាស្ពាន ដល់ស្ថានថ្លៃថ្លា ។ ខ្ញុំជូនមគ្គផល ចំពោះទៅដល់ មាតាបិតា គុណគ្រូឧ បជ្ឈាយាចារ្យ គុណញាតិកា ប្រាំពីរសន្តាន ។ ជីដូនជីតា រស់នៅក្តីណា លោកម្ចាស់ចែកឋាន ខ្ញុំជូនមគ្គផល កុសលថ្កើងថ្កាន សូមសុខក្សេមក្សាន្ត ដល់ឋានផុតទុក្ខ ។ ខ្ញុំសូមសច្ចា សច្ចាំងប្រាថ្នា តំណទៅមុខ សូមមានប្រាជ្ញា ភ្លឺថ្លាបានសុខ សូមរួចចាកទុក្ខ ដល់និព្វានហោង ។
ជយន្តោពោធិយាមូលេ
មហាការុណិកា នាថា ហិតាយ សព្វបាណិនំ បូរេត្វា បារមី សព្វា បត្តោ សម្ពោធិមុត្តមំ
ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ
ឯវំ ត្វំ វិជយោ ហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្គេ សីសេ បឋវីបោក្ខរេ អភិ
សេកេ សព្វពុទ្ធានំ អគ្គប្បតោ បមោទតិ សុនក្ខត្តំ សុមង្គលំ សុបភាតំ សុហុដ្ឋិតំ សុខណោ
សុមហុតោ ច សុ យិដ្ឋំ ព្រហ្មចារីសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ
មនោកម្មំ បណិធិ តេ បទក្ខិណា បទក្ខិណានិ កត្វាន លភន្តត្ថេ បទក្ខិណេ ។
សម្ពុទ្ធេ
សម្ពុទ្ធេ អដ្ឋវិសញ្ច ទ្វាទសញ្ច សហស្សកេ បញ្ចសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
សម្ពុទ្ធេ បញ្ចបញ្ញាសញ្ច ចតុវីសតិ សហស្សកេ ទសសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
សម្ពុទ្ធេ នវុត្តរសតេ អដ្ឋចត្តាឡីស សហស្សកេ វិសតិសតសហស្សា និ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
ប្រែៈ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ២៨ព្រះអង្គផង ១ម៉ឺន២ពាន់ព្រះអង្គផង ៥សែនព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ៥៥ព្រះអង្គផង ២ម៉ឺន៤ពាន់ព្រះអង្គផង ១លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ១០៩ព្រះអង្គផង ៤ម៉ឺន៨ពាន់ព្រះអង្គផង ២លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
ឥតិបិទាន
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ សីល បារមី សម្បន្នោ សោ ភគវា
ឥតិបិ សីល ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ សីល បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ នេក្ខម្ម បារមី សម្បន្នោ សោ ភគវា
ឥតិបិ នេក្ខម្ម ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ នេក្ខម្ម បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ បញ្ញា បារមី សម្បន្នោ សោ ភគវា
ឥតិបិ បញ្ញា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ បញ្ញា បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ វិរិយ បារមី សម្បន្នោ សោ ភគវា
ឥតិបិ វិរិយ ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ វិរិយ បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ ខន្តី បារមី សម្បន្នោ សោ ភគវា
ឥតិបិ ខន្តី ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ខន្តី បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ សច្ច បារមី សម្បន្នោ សោ ភគវា
ឥតិបិ សច្ច ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ សច្ច បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ អធិដ្ឋាន បារមី សម្បន្នោ សោ ភគវា
ឥតិបិ អធិដ្ឋាន ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ អធិដ្ឋាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ មេត្តា បារមី សម្បន្នោ សោ ភគវា
ឥតិបិ មេត្តា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ មេត្តា បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ ឧបេក្ខា បារមី សម្បន្នោ សោ ភគវា
ឥតិបិ ឧបេក្ខា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ឧបេក្ខា បរមត្ថបារមី សម្បន្នោ សោ ភគវា តិ ។
យំកិញ្ចិកុសលកម្មំ
យង្កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កាយេន វាចាមនសា
តិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា
អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ យេ
តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ
ទេវា គន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជីវន្តា ហារ
ហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ
ប្រែៈ អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើដោយទ្វារទាំង៣ គឺកាយវាចាចិត្ត អំពើជាកុសលទាំងអស់នោះ ដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងនាំ
ឲ្យទៅកើតក្នុងស្ថានត្រៃត្រឹង្សសួគ៌បាន សត្វទាំងឡាយឯណា គឺមនុស្ស ឬទេវតា ឬព្រហ្ម ដែលជាសត្វមានសញ្ញាក្តី សត្វទាំងឡាយឯណា ជាអសញ្ញិសត្វ
គឺសត្វដែលឥតសញ្ញាក្តី សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបានចំណែកផលនៃបុណ្យ ហើយចូរសោយនូវផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិស
ផ្សាយឲ្យទៅនេះចុះ បុណ្យដែលខ្ញុំបានធ្វើហើយនោះ បើសត្វទាំងឡាយឯណាបានដឹងច្បាស់ហើយ សត្វទាំងឡាយនោះ ចូរឲ្យបានសោយនូវផលនៃបុណ្យ
ដែលខ្ញុំបានឧទ្ទិសឲ្យទៅនោះចុះ ម្យ៉ាងទៀតបណ្តាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹងនូវបុណ្យ ដែលខ្ញុំបានធ្វើហើយ សូមទេវតាទាំង
ឡាយអញ្ជើញ ទៅឲ្យដំណឹងដល់សត្វទាំងឡាយនោះ ឲ្យបានដឹងផងថា ជនឯណេះគេបានធ្វើបុណ្យ ហើយគេឧទ្ទិសផ្សាយផលបុណ្យនោះ មកដល់អ្នកទាំង
ឡាយ ៗ ចូរអនុមោទនាត្រេកអរ នឹងបុណ្យគេនោះចុះ សត្វទាំងឡាយឯណាក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារ ហើយរស់នៅ សត្វទាំងឡាយ
ទាំងអស់នោះ ចូរឲ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញឫទ្ធិ តាមចិត្តដែលខ្ញុំឧទ្ទិសផ្សាយ ទៅឲ្យនេះចុះ ។
អញ្ជើញពពួកទេវតា
សមន្តា ចក្កវាឡេសុ អត្រាគច្ឆន្តុ ទេវតា សទ្ធម្មំ មុនិរាជស្ស
សុណន្តុ សគ្គមោក្ខទំ ភន្តេ ភគវា សុចិរ បរិនិព្វុតោ
ពុទ្ធោ មេ នាថោ ធម្មោ មេ នាថោ សង្ឃោ មេ នាថោ
ប្រែៈ ទេវតាទាំងឡាយ ក្នុងចក្រវាឡទាំងឡាយ ដោយជុំវិញ សូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់នូវព្រះសទ្ធម្ម ជាធម៌អាចឲ្យនូវស្ថានសួគ៌
និងព្រះនិព្វាន (របស់ព្រះសម្មាសម្ពុទ្ធ) ជាស្តេចនៃអ្នកប្រាជ្ញ ។ ព្រះដ៏មានបុណ្យជាម្ចាស់ដ៏ចម្រើន ព្រះអង្គទ្រង់ចូលបរិនិព្វាន ជាយូរអង្វែងហើយ
ព្រះពុទ្ធជាម្ចាស់ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាម្ចាស់ជាទីពឹងនៃខ្ញុំ ព្រះសង្ឃជាម្ចាស់ជាទីពឹងនៃខ្ញុំ ។
ទេវតាបកាសនគាថា
សគ្គេ កាមេ ច រូបេ គិរិសិខរតដេ ចន្តលិក្ខេ វិមានេ ទីបេ រដ្ឋេ
ច គាមេ តរុវនគហនេ គេហវត្ថុម្ហិ ខេត្តេ ភុម្មា ចាយន្តុ ទេវា
ជលថលវិសមេ យក្ខគន្ធព្វនាគា តិដ្ឋន្តា សន្តិកេ យំ មុនិវរ
វចនំ សាធវោ មេ សុណន្តុ ។ ធម្មស្សវនកាលោ អយម្ភទន្តា
ធម្មស្សវនកាលោ អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា
ប្រែៈ ទេវតាទាំងឡាយ ដែលស្ថិតនៅក្នុងស្ថានសួគ៌ ដែលជាកាមភពនិងរូបភពក្តីភុម្មទេវតាទាំងឡាយ ដែលស្ថិតនៅក្នុងទិព្វវិមាន គឺលើកំពូលភ្នំ ឬភ្នំដែលដាច់ក្តី
ឰដ៏អាកាសក្តី នៅនាកោះនិងដែននិងស្រុកក្តី នៅនាដើមព្រឹក្សា និងព្រៃញាតស្បាត ឬទីស្រែចំការក្តី យក្ខនិងគន្ធព្វនិងនាគទាំងឡាយ ដែលស្ថិតនៅនាទីទឹក
ទីគោក ឬទីមិនរាបស្មើ ដែលនៅក្នុងទីជិតនេះក្តី សូមអញ្ជើញមកប្រជុំគ្នា ក្នុងទីនេះ ពាក្យឯណាដែលជាពាក្យ ព្រះសក្យមុនីដ៏ប្រសើរ ដែលយើងនឹងសូត្រឥឡូវ
នេះ លោកអ្នកសប្បុរសទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ដោយគោរព ។ បពិត្រលោកអ្នកដ៏ចម្រើនទាំងឡាយ ពេលនេះជាពេលគួរនឹងស្តាប់ព្រះធម៌ ។
ពុទ្ធជ័យមង្គល
ពាហុំ សហស្សមភិនិមិ្មតសា វុធន្តំ គ្រីមេខលំ ឧទិតឃោ រសសេនមារំ
ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនា ឡវក មក្ខមថទ្ធយក្ខំ ខន្តីសុទន្ត
វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
នាឡាគិរី គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ មេត្តម្ពុសេក
វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ឧក្ខិត្តខគ្គ មតិហត្ថសុទារុណន្តំ ធាវន្តិយោ ជនបថង្គុលិមា លវន្តំ ឥទ្ធីភិសង្ខ
តមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
កត្វាន កដ្ឋមុទរំ ឥវ គព្ភិនីយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយ មជ្ឈេ សន្តេន
សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
សច្ចំ វិហាយមតិ សច្ចកវាទកេតុំ វាទាភិរោ បិតមនំ អតិអន្ធ ភូតំ បញ្ញាបទី
បជលិតោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ធឹ បុត្តេន ថេរភុជគេន ទមាបយន្តោ ឥទ្ធូបទេស
វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ទុគ្គាហទិដ្ឋិ ភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិ ជុតិមិទ្ធិ ពកាភិធានំ ញាណគទេន
វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ឯតាបិ ពុទ្ធជយមង្គលអដ្ឋគាថា យោ វាចនោ ទិនទិនេ សរតេ មតន្ទី ហិត្វាននេកវិ
វិធានី ចុបទ្ទវានី មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ ។
ប្រែៈ ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនានា ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា
ព្រមដោយមារសេនា ពន្លឹកលន់កងស័ព្ទស៊ាន ។ ដោយធម្មពិធី ទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះមារគ្រានោះហោង ។
ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្សឃោឃៅ រឹងរូសមិនតាំងនៅ ក្នុងខន្តីគុណសត្យា ។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា
ក្រៃលែងក្រុងមារា ក្នុងបឋមសម្ពោធី ។ ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុសចុះវន្ទា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះអាឡវកយក្ខហោង ។
ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គីរីវរគជា ដ៏ហានក្លាចុះព្រេងព្រិច ។ សាហាវឆាវឆេះក្រៃ ដូចភ្លើងព្រៃឆេះកំទេច
មុតដូចចក្រុតពេជ ខ្លាំងដូចកម្មអសនី ។ ដោយព្រះពិធីស្រប់ ស្រោចទឹកអប់គឺបារមី មេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះនាឡាគីរី ។
ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ្យ ផ្ចាញ់ចោរអង្គុលីមាល៍ មានកម្រងគឺម្រាមដៃ ។ នៃមនុស្សដែលគាត់កាត់ មកដោតចាក់ជាមាល័យ
អង់អាចកំណាចក្រៃ ដ៏មានដៃស្ទាត់ប្រហារ ។ កាន់ដាវងាគ្រវី ដេញព្រះមុនីសាស្តាចារ្យ ចម្ងាយផ្លូវកន្តារ កណ្តាលព្រៃបីយោជនា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះអង្គុលិមាល៍ ។
ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រ្តីមានគភ៌ចាស់ចើសពោះ ។ យកឈើធ្វើជាកូន ព័ន្ធពោះខ្លួនពោលទ្រគោះ
ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី ។ រម្ងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះសាស្តាឈ្នះចិញ្ចា ។
ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចៈកជា និគ្រន្ថក្រៅពុទ្ធវិន័យ ។ អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ
សរសើរខ្លួនឯងក្រៃ លើកកំពស់ដូចដងទង់ ។ បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កំចាត់បង់ ដោយប្រទីបគឺបញ្ញា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះសច្ចកៈនិគ្រន្ថ ។
ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គលានមានអំណាច ឲ្យប្លែងជានាគរាជ ទៅទូន្មានព្យុសន៍ភូជង្គ ។ ឈ្មោះនន្ទោបនន្ទ ចិត្តមោហន្ធរឿងឫទ្ធិរុង
ទិដ្ឋិកាចទ្រនង់ ទ្រង់ផ្ចាញ់ដោយពិធីឈាន ។ គឺឲ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គលាន ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្តា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះភគវាឈ្នះនាគហោង ។
ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា សំគាល់ថាអាត្មា រុងរឿងដោយគុណបរិសុទ្ធ ។ ដៃកាន់អសិរពិស គឺចិត្តទ្រឹស្តដ៏មុះមុត
កាន់ខុសផ្លូវសម្ពុទ្ធ មិនលើកលាកលះបង់ប្រាណ ។ ទ្រង់ឈ្នះដោយវិធី ឱសថវីសេសសម្រាន្ត ផ្សំត្រូវគាប់សន្តាន គឺព្រះញាណប្រោសទេសនា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះព្រហ្មាឥតមានហ្មង ។
យោ នរោ ជនឯណា កបបញ្ញាប្រាសក្តីខ្ជិល ឧស្សាហ៍សាងទាននៃសីល សូត្ររំលឹកព្រះធម៌ថ្លៃ ។ គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យ
ខំសូត្រសព្វ ៗ ថ្ងៃ កើតមង្គលជានិរន្តរ៍ ។ សោ នរោ រីជននោះ បានរដោះរោគអាសន្ន ឧបទ្រពអនេកលន់ មានប្រការផ្សេង ៗ ផង ។
នឹកដល់ធម៌ក្សេមក្សាន្ត គឺនិព្វានសុខកន្លង លែងទុក្ខទាំង៤កង ដោយពុទ្ធជ័យមង្គលនេះ ។
ឥមិនាបុញ្ញកម្មេ
ឥមិនា បុញ្ញកម្មេន ឧបជ្ឈាយា គុណុត្តរា អាចរិយូបការា
ច មាតាបិតា ច ញាតិកា (បិយា មមំ) សុរិយោ ចន្ទិមា
រាជា គុណរន្តា នរាបិ ច ព្រហ្មារា ច ឥន្ទ្រា ច លោកបាលា
ច ទេវតា យមោ មិត្តា មនុស្សា ច មជ្ឈត្តា វេរិកាបិ ច
សព្វេ សត្តា សុខី ហោន្តុ បុញ្ញានិ បកតានិ មេ សុខញ្ច
តិវិធំ ទេន្តុ ខិប្បំ បាបេថ វោមតំ ។
ប្រែៈ ដោយបុញ្ញកម្មនេះ ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ អាចារ្យទាំងឡាយ មានឧបការៈ មាតាបិតានឹងញាតិទាំងឡាយ (មាតាបិតាជាទីស្រ
ឡាញ់) ព្រះអាទិត្យ ព្រះចន្ទ ព្រះរាជា នរជនអ្នកមានគុណទាំងឡាយ ព្រះព្រហ្មនិងមារាធិរាជ ព្រះឥន្ទទាំងឡាយ លោកបាលមហារាជ និងទេវតាទាំង
ឡាយ ព្រះយមរាជនិងមនុស្សទាំងឡាយ ជាមិត្តនឹងគ្នាក្តី មានចិត្តជាកណ្តាលក្តី មានពៀរនឹងគ្នាក្តី សូមឲ្យសព្វសត្វទាំងឡាយ មានសេចក្តីសុខរាល់គ្នា
បុណ្យទាំងឡាយ ដែលខ្ញុំបានកសាងសន្សំហើយ ចូរឲ្យនូវសេចក្តីសុខទាំង៣ប្រការ សូមឲ្យអ្នកទាំងឡាយបានដល់នូវ អមតមហានិព្វាន ឲ្យបានឆាប់រួស
រាប់ទាន់សេចក្តីប្រាថ្នាហោង ។
ឥមិនា បុញ្ញកម្មេ ឥមិនា ឧទ្ទិសេន ច ខិប្បាហំ សុលភេ ចេវ
តណ្ហុបាទានឆេទនំ យេ សន្តា នេ ហីនា ធម្មា យាវ និព្វាន
តោ មមំ នស្សន្តុ សព្វទា យេវ យត្ថ ជាតោ ភវេ ភវេ ឧជុចិត្ត
សតិបញ្ញា សល្លេខោ វិរិយម្ហិនា មារា លភន្តុ មោកាសំ (នោ
កាសំ) កាតុញ្ច វិរិយេសុ មេ ពុទ្ធោ ទីបវរោ នាថោ ធម្មោ នា
ថោ វរុត្តមោ នាថោ បច្ចេកពុទ្ធោ ច សង្ឃោ នាថោត្តរោ មមំ
តេសោត្តមានុភាវេន មារោកាសំ លភន្តុ មា ។
ប្រែៈ ដោយបុញ្ញកម្មនេះផង ដោយការឧទ្ទិសនេះផង សូមឲ្យខ្ញុំបានដោយងាយយ៉ាងរួសរាន់ទាន់ចិត្ត នូវមគ្គផលជាគ្រឿងផ្តាច់បង់ នូវតណ្ហានិងឧបាទាន ធម៌
ទាំងឡាយណា ជាធម៌ថោកទាប គឺអកុសលធម៌នៅក្នុងសន្តានចិត្តខ្ញុំ សូមឲ្យវិនាសបាត់រៀងរាល់កាលទៅ រហូតដល់ខ្ញុំបានសម្រេចព្រះនិព្វាន បើខ្ញុំអន្ទោល
ទៅចាប់កំណើត ក្នុងភពតូចនិងភពធំ ណា ៗ សូមឲ្យខ្ញុំជាបុគ្គលមានចិត្តត្រង់មានសតិបញ្ញាមានចិត្តស្អាតផូរផង់ ទាំងសូមឲ្យមានព្យាយាមផង មារទាំង
ឡាយចូរកុំបាននូវឱកាស ដើម្បីធ្វើឲ្យខូចព្យាយាមខ្ញុំឡើយ ព្រះពុទ្ធដូចជាប្រទីបឬកោះដ៏ប្រសើរ ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាទីពឹង ដ៏ប្រសើរខ្ពង់ខ្ពស់នៃខ្ញុំ ទាំងព្រះ
បច្ចេកពុទ្ធ ក៏ជាទីពឹងនៃខ្ញុំដែរ ដោយឧត្តមានុភាព នៃព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធ និងព្រះសង្ឃនោះ មារចូរកុំបាននូវឱកាស ចូលមកជ្រៀតជ្រែកឡើយ ។
ពាក្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វទុក្ខវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វភយវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វរោគវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។
ប្រែៈ សូមព្រះករុណាទាំងឡាយ ចម្រើននូវព្រះបរិត្ត ជាជ័យមង្គល ដើម្បីនឹងការពារបញ្ចៀសនូវវិបត្តិ គឺសេចក្តីអន្តរាយទាំងពួង ដើម្បីនឹងឲ្យបានសម្រេច នូវសម្បត្តិគ្រប់ យ៉ាង ដើម្បីនឹងញ៉ាំង ទុក្ខ – ភ័យ – រោគ ទាំងអស់ឲ្យវិនាសបាត់ទៅ ។
មង្គលសូត្រពហូទេវា ឯវមេ សុត្តំ
(សូត្រនេះឈ្មោះមង្គលសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា)
ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងវត្តជេតពន ជាអារាមរបស់អានាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។
អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា
យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ
លំដាប់នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្មមញ៉ាំងវត្តជេតពន ជុំវិញទាំងអស់ឲ្យភ្លឺស្វាង ហើយព្រះដ៏មានព្រះភាគទ្រង់
គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះព្រះអង្គដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ
ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ
កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យជាគាថា (យ៉ាងនេះ) ថា
ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ
ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តា សំដែងប្រាប់នូវមង្គលដ៏ឧត្តម (ព្រះដ៏មាន
ព្រះភាគទ្រង់ត្រាស់សំដែង តបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថា យ៉ាងនេះថា)
អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ
កិរិយាមិនសេពគប់ នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គល ដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ
កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យ ទុកហើយក្នុងកាលមុន១ កិរិយាដំកល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនហើយដោយច្រើន១ សិល្ប៍សាស្ត្រគឺសេចក្តីឆ្លៀវឆ្លាស់ក្នុងហត្ថកម្ម របស់អ្នកបួសនិងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១
វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ
កិរិយាបំរើនូវមាតា១ កិរិយាបំរើនូវបិតា១ សេចក្តីសង្រ្គោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្រ្គោះ ដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ
កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ
សេចក្តីគោរពចំពោះបុគ្គល ដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃ
ធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម ។
ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ
សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែល គេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆាគឺកិរិយា សន្ទនាទៅវិញទៅមក នូវធម៌
តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ
សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចៈទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ
ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធុលីគឺរាគៈទៅប្រោសហើយ១ ជាចិត្តក្សេមក្សាន្ត១
ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ
ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវសេរីសួស្តីក្នុងទីទាំងពួង (ម្នាលទេវតា ចូរអ្នកប្រ
កាន់ជឿថា) មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់ នូវបុគ្គលពាលជាដើមនោះ របស់ទេវតានិងមនុស្ស ទាំងអម្បាលណោះ ជាមង្គលដ៏ឧត្តម ។
(គិហិបតិបត្តិពិសេស)
'"គិហិបតិបត្តិពិសេស'"
ថ្វាយគ្រឿងសក្ការៈព្រះត្រ័យរ័ត្ន
ឥមេហិ ទីបធូបា ទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ"
"អភិបូជយាមិ មាតាបិតា ទីនំ គុណវន្តានញ្ច"
"មយ្ហញ្ច ទីឃរតំ អត្ថាយ ហិតាយ សុខាយ"ប្រែៈ ខ្ញុំព្រះករុណា សូមបូជាចំពោះ នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង .
នមស្ការព្រះពុទ្ធរតនៈ
នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
"នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
"នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្សប្រែៈ រីកិរិយានមស្ការ ថ្វាយបង្គំ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ។
យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យោ
"សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំប្រែៈ ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចម្រើននូវ ព្រះអនាបានស្សតិកម្មដ្ឋានលើរតនបល្ល័ង្ក ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរបានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវ សម្មាសម្ពោធិញ្ញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)
យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតា
"បច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទាប្រែៈ ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)
ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតា លោកវិទូ
"អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិប្រែៈ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយ បយោគ និងវចីបយោគ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្កត្រាស់ដឹងនូវ ញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ ដោយវិជ្ជា៣និងវិជ្ជា៨ និងចរណៈ១៥
ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថាន គឺអមតមហានិព្វាន ទ្រង់ព្រះនាមថាលោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្កលណាមួយស្មើគ្មាន ទ្រង់ព្រះនាមថាបុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលមានឧបនិស្ស័យ គួរនឹងទូន្មានបានទ្រង់ព្រះនាមថាសត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជា
សាស្តាចារ្យ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង ទ្រង់ព្រះនាមថាភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។
នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ មេ សរណំ វរំ
"ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា
សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។
ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ យោ
"ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះពុទ្ធជាម្ចាស់ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)
នមស្ការព្រះធម្មរតនៈ
អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ
"ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំប្រែៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន ដែលប្រាថ្នានូវព្រះនិព្វាន ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ជាធម៌ធ្វើឲ្យត្រជាក់ រម្ងាប់បង់នូវភ្លើងទុក្ខភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឲ្យចេញចាកសង្ខារទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសទ្ធម្មនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)
យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា
"បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទាប្រែៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុក
ក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិ
"បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិប្រែៈ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដក ជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ ព្រះនពលោកុត្តរធម៌មាន៩ប្រការ គឺំមគ្គ៤ ផល៤ និព្វាន១ ជាធម៌គឺព្រះអរិយបុគ្គល ទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹងបានដឹងដោយស្តាប់ ដោយជឿបុគ្គលដទៃនោះក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរឡើយ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបានជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនា ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។
នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ
"ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។
ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ
"ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវព្រះធម៌ដ៏ប្រសើរមាន២ប្រការ គឺព្រះបរិយត្តិធម៌និងព្រះនពលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ សូមព្រះធម៌ជាម្ចាស់អត់នូវ ទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)
នមស្ការព្រះសង្ឃរតនៈ
សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្ទ្រិយោ សព្វមលប្បហីនោ
"គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំប្រែៈ ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្ទ្រិយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិលេស ទាំងពួងបន្សាត់បង់ហើយជាព្រះសង្ឃដល់ហើយនូវ កិរិយាសម្រេចដោយគុណ ទាំងឡាយដ៏ច្រើនជាព្រះសង្ឃមានអាសវធម៌មិនមានគឺថាជាព្រះខីណាស្រពខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)
យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា
"បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទាប្រែៈ ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេច មគ្គនិងផលកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេចមគ្គនិងផល ក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃ នឹងបានសម្រេចមគ្គនិងផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)
សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយ
"បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ
"ចត្តារិ បុរិសយុគានិអដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ
"បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិប្រែៈ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លង ព្រះនពលោកុត្តរធម៌ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមប្បដិបទា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខ
ទាំងពួង ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់ សីលសមាធិបញ្ញាព្រះសង្ឃឯណាបើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូគឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផលជាគូ១ អរហត្តមគ្គនិងអរហត្តផលជាគូ១បើរាប់រៀងជាបុរសបុគ្គលមាន៨គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ព្រះសង្ឃទាំងនុ៎ះជាសាវកនៃព្រះដ៏មានព្រះភាគ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយ បង្អោនចូលមកបូជា លោកគួរទទួលនូវអាគន្តកទាន គឺទានដែលបុគ្គលតាក់តែង ដើម្បីញាតិនិងមិត្ត ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជា លោកគួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ លោកជា
បុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។
នត្ថិ មេ សរណំ អញ្ញំ សង្ឃោ មេ សរណំ វរំ
"ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។
ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិធោត្តមំ សង្ឃេ
"យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំប្រែៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃដ៏ប្រសើរមាន២ប្រការ គឺសម្មតិ សង្ឃនិងអរិយសង្ឃ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះ
ករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)
វន្ទាមិ ចេតិយំ
វន្ទា មិ ចេតិយំ សព្វំ សព្វដ្ឋា នេសុ បតិដ្ឋិតំ សារី
" រិកធាតុម្មហាពោធឹ ពុទ្ធរូបំ សកលំ សទាប្រែៈ
ខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមចេតិយ ព្រមទាំងព្រះសារី រិកធាតុនៃព្រះពុទ្ធ ។
និងមហាពោធិព្រឹក្ស ដែលគួរនឹកដោយលំអុត លំអោនចិត្តបរិសុទ្ធ លើកកំបង់អញ្ជលី ។
និងព្រះពុទ្ធរូប តំណាងអង្គព្រះមុនី ដែលស្ថិតនៅគ្រប់ទី ស្ថាននានានោះទាំងអស់ ។
ដោយតេជះនៃគុណ ព្រះមានបុណ្យប្រសើរខ្ពស់ ដែលតែងតែរំលោះ រំដោះទុក្ខភ័យអន្តរាយ ។
សូមឲ្យខ្ញុំបានសុខ ឃ្លាតចាកទុក្ខផងទាំងឡាយ សត្រូវទោះជិតឆ្ងាយ សូមឲ្យក្លាយមកជាមិត្ត ។
សូមទាន់ព្រះអរិយ មេត្រិយថ្លៃវិសិដ្ឋ សូមបានឃើញធម៌ពិត សមដូចចិត្តប្រាថ្នាហោង ។
ធម៌សូមបុណ្យកងកុសល
ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ
"បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោប្រែៈ
ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី បង្គំគុណទាំងបី ខ្ពស់លើសលប់លោកាចារ្យ ។
សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើភារា ដូចជលសាធំទូលាយ ។
សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ ឲ្យចៀសចេញចាកឆ្ងាយ ក្តីអន្តរាយកុំបីមាន ។
ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន កងបុណ្យរាសីមាន សូមបានក្សាន្តកុំមានមោះ ។
ដោយគុណនមស្ការ ត្រៃរតនាប្រសើរខ្ពស់ សូមអានិសង្សនោះ ដាក់ដល់ស្ថាននិព្វានហោង ។
សុភមង្គលកថា
ហោតុ សព្វំ សុមង្គលំ : សុមង្គលគឺសេចក្តីចម្រើន ដ៏ល្អគ្រប់យ៉ាង ចូរមានដល់ខ្ញុំ
រក្ខន្តុ សព្វទេវតា : ទេវតាទាំងពួងទាំងឡាយចូររក្សានូវខ្ញុំ
សព្វពុទ្ធានុភាវេន : ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ
សព្វធម្មានុភាវេន : ដោយអានុភាពនៃព្រះធម៌ទាំងពួង
សព្វសង្ឃានុភាវេន : ដោយអានុភាពនៃព្រះសង្ឃទាំងពួង
សោត្ថី ហោតុ និរន្តរំ : សូមសិរីសួស្តីចូរមានដល់ខ្ញុំ ឲ្យបានគ្រប់ពេល កុំបីមានចន្លោះឡើយ ។
ធម៌ផ្សាយមេត្តា
សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
"សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
"សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
"សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
"សព្វេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
"សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
"សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
"សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
"សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
"សព្វេ ហិដ្ឋិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
"សព្វេ សត្តា អវេរា ហោន្តុ សុខិតា ហោន្តុ និទ្ទុក្ខា ហោន្តុ
"អព្យាបជ្ឈា ហោន្តុ អនិឃា ហោន្តុ ទិឃាយុកា ហោន្តុ
"អរោគា ហោន្តុ សម្បត្តីហិ សមិជ្ឈន្តុ សុខី អត្តានំ បរិហរន្តុ ។
"ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា
"ច និស្សោកា ហោន្តុ សព្វេមិ បាណិនោ ។ប្រែៈពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចឹម ទិសពាយព្យទិសឧត្តរទិសឦសានទិសខាងក្រោមទិសខាងលើសូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមឲ្យបានតែសេចក្តីសុខ ឲ្យប្រាសចាកទុក្ខ
កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឲ្យមានអាយុវែង កុំឲ្យមានរោគ សូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួនឲ្យជាសុខរៀងទៅ ។
សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលកំពុងដល់
នូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅហោង ។
ខមាបនគាថា
យេកេចិ ខុទ្ទកា បាណា មហន្តាបិ មយា ហតា យេ បាណេកេ បមាទេន កាយវាចា មនេហិ
"វា បុញ្ញំ មេ អនុមោទន្តុ គណ្ហន្តុ ផលមុត្តមំ វេរិនោ ចា បមុញ្ចន្តុ សព្វទោសំ ខមន្តុ មេ ។
ប្រែៈសត្វទាំងឡាយណាមួយ ទោះតូចក្តី ធំក្តី ដែលខ្ញុំបានបៀតបៀនហើយ មួយទៀតសត្វទាំងឡាយណា ពួកខ្លះដែលខ្ញុំបានធ្វើ ទុក្ខបុកម្នេញហើយ
ព្រោះសេចក្តីប្រមាទ ភ្លាំងភ្លាត់ដោយកាយវាចាចិត្ត សត្វទាំងឡាយនោះ ចូរអនុមោទនា នូវបុណ្យរបស់ខ្ញុំចុះ ចូរទទួលយកនូវផលបុណ្យ ដ៏ឧត្តមចុះ
បើសត្វទាំងឡាយ ដែលមានពៀរនឹងគ្នា ចូររួចរំដោះចាកពៀរនោះចុះ សូមអត់ទោសទាំងពួងដល់ខ្ញុំផង ។ អនុមោទនារក្ខាយាចនគាថា
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ សាសនំ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជា នោ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ មាតា បិតា រោ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ គ្រូឧបជ្ឈា អាចារិយោ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ ញាតិយោ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ បាណិនោ ។
"អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ នោសទា ។
ធម៌រំលឹកគុណ
តេជះខ្ញុំសាង សំអិតសំអាង ឱនកាយវាចា សូមសុខសោភា រួចពីទុក្ខា ឆ្លងដល់ត្រើយមហា ពោលគឺនិព្វាន ។
គ្រប់ជាន់គ្រប់ជាតិ កុំឲ្យខ្ញុំឃ្លាត ពីសីលនិងទាន គំនិតខ្ញុំកើត កំណើតខ្ញុំមាន មគ្គផលជាស្ពាន ដល់ស្ថានថ្លៃថ្លា ។
ខ្ញុំជូនមគ្គផល ចំពោះទៅដល់ មាតាបិតា គុណគ្រូឧ បជ្ឈាយាចារ្យ គុណញាតិកា ប្រាំពីរសន្តាន ។
ជីដូនជីតា រស់នៅក្តីណា លោកម្ចាស់ចែកឋាន ខ្ញុំជូនមគ្គផល កុសលថ្កើងថ្កាន សូមសុខក្សេមក្សាន្ត ដល់ឋានផុតទុក្ខ ។
ខ្ញុំសូមសច្ចា សច្ចាំងប្រាថ្នា តំណទៅមុខ សូមមានប្រាជ្ញា ភ្លឺថ្លាបានសុខ
'"ត្រៃលក្ខណ៍'"
នៅក្នុងផ្ទៃនៃព្រះពុទ្ធសាសនា លក្ខណៈ៣នៃធម៌ ដែលប្រជុំកើតឡើង (existence) គឺត្រៃលក្ខណៈ ឬត្រៃលក្ខណ៍ (បាលីៈ តិលក្ខណ, សំស្រ្កឹតៈ ត្រីលក្សណ), អ្វីៗទាំងអស់ ដែលតាក់តែងដោយបច្ច័យ រាប់ដោយឈ្មោះគឺ អនិច្ចំ Anicca សេចក្តីមិនទៀង, ទុក្ខំ Dukkha សេចក្តីឈឺចាប់ ឬការមិនពេញចិត្ត, អនត្តា Anattā មិនមែនខ្លួន ។ តាមទំនៀមព្រះពុទ្ធសាសនា ការយល់ច្បាស់សព្វគ្រប់ អំពីលក្ខណៈ៣នេះ អាចធ្វើទីបញ្ចប់នៃសេចក្តីទុក្ខបាន (Dukkha nirodha) ។ ព្រះពុទ្ធបានបង្រៀនថា អ្វីៗទាំងអស់ដែលតាក់តែងឡើង ដោយបច្ច័យ (សង្ខារ) ជារបស់មិនទៀងនិងជាទុក្ខ ។ ក្នុងពេលជាមួយគ្នា ព្រះអង្គមានព្រះបន្ទូលថា អនត្តាបង្ហាញលក្ខណៈថា ធម៌ទាំងអស់មានន័យថាគ្មានអញ ឬរបស់អញ ក្នុងអ្វីៗដែលមាន បច្ច័យតាក់តែង ហើយនិងអ្វីៗដែលគ្មានបច្ច័យតាក់តែង (ដូចជាព្រះនិព្វាន) ។ ព្រះសិទ្ធត្ថដែលជាអ្នកបង្កើត និងជាអ្នកតំណាង នៃព្រះពុទ្ធសាសនា បានសម្រេចព្រះនិព្វាន និងសម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ អាស្រ័យហេតុនេះ ព្រះអង្គក៏បានជាព្រះពុទ្ធ សក្យមុនី ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយគឺបញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ (ហើយនិងអ្វីៗក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់បានដោយលក្ខណៈ៣នេះឯង ។អនិច្ចំ (សំស្ក្រឹតៈ អនិត្យា) មិនទៀង ឬមិនស្ថិតស្ថេរ ។ ពាក្យនេះតម្រង់ទៅលើការពិតដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។តាមពិតគ្មានធម៌ឯណា ដែលសាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង ទៀត ។
ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ បាត់ទៅ ។ នៅពេលដែលរូបរាង និងវត្តមានរបស់ស្លឹកឈើ បានសាបសូន្យទៅ គ្រឿងដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ព្រះពុទ្ធសាសនា បង្រៀនផ្លូវកណ្តាល ដោយជៀសវាង នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម eternalism និងឧច្ឆេទទិដ្ឋិនិយម nihilism ។ ទុក្ខំ (សំស្ក្រឹតៈ duḥkha) សេចក្តីមិនពេញចិត្ត (ប្រែថាសេចក្តីឈឺចាប់ដែរ ពិតមែនតែហាក់ដូចជាខុសន័យ) ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមកនូវសេចក្តីពេញចិត្ត ជ្រៅហើយស្ថិតស្ថេរ ។
អនត្តា (សំស្ក្រឹតៈ អនត្ម័ន) មិនមែនខ្លួន ប្រើក្នុងសូត្រជានាមផង ជាគុណនាមផង សម្រាប់ចង្អុលបង្ហាញថា បាតុភូតទាំងឡាយមិនមែនជា ឬមិនមានខ្លួនដែលស្ថិតស្ថេរ, ដើម្បីរៀបរាប់អ្វីណាមួយ និងអ្វីទាំងអស់ដែលជាធម្មជាតិ ដែលកើតដោយ ការ ផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា ដែលជាបាតុភូតនិងជាលោកិយ តាំងអំពីចក្រវាឡ ដល់អតិសុខុមលោក (ធំបំផុតដល់តូចបំផុត) ដែលទាក់ទងនឹងរូបកាយ ឬលោកធាតុ ខាងក្រៅ ថែមទាំងមនោទុច្ចរិត ណាមួយនិងទាំងអស់ ដែលជាធម្មជាតិមិនស្ថិតស្ថេរ ។
ជាញឹកញយ គេតែងរំលឹកអំពីធម្មត្រាទី៤គឺៈ
និព្វានគឺជាសន្តិភាព ។ និព្វានគឺជាត្រើយម្ខាងអំពីសង្សារវដ្ត ។ ដោយដាក់ត្រាទាំង៣ (ឬ៤) ទៅក្នុងការពិសោធន៍ ពីពេលមួយទៅពេលមួយ តាមរយៈការយល់ដឹងដោយសមាធិ យើងត្រូវគេនិយាយថា បានបំពេញនូវបញ្ញា- ទី៣ក្នុងនៃធម្មសិក្សាជាន់ខ្ពស់៣- ច្រកចេញអំពីសង្សាវដ្ត ។ ដូច្នេះផ្លូវចេញចាកសង្សារវដ្ត ជាប់ទាក់ទិនជាមួយ នឹងការផ្លាស់ប្តូរយ៉ាងមាំ នៃលោកទិដ្ឋិ (World views) ។
អនិច្ចំបាតុភូតទាំងអស់ ដែលជារបស់លាយគ្នា (វត្ថុនិងការពិសោធន៍) ជាធម្មជាតិប្រែប្រួល មិននៅនឹង ហើយមិនស្ថិតស្ថេរ ។ អ្វីៗដែលយើងអាចពិសោធន៍ឃើញ ដោយវិញ្ញាណរបស់យើង កើតឡើងដោយ ចំណែករួមគ្នា ហើយវត្តមានរបស់វាអាស្រ័យ លើបច្ច័យខាងក្រៅ ។ អ្វីៗមានការផ្លាស់ប្តូរជានិច្ច ហើយបច្ច័យរបស់វា និងអ្វីៗខ្លួនវាក៏ផ្លាស់ប្តូរ ជានិច្ចដែរ ។ អ្វីៗកើតឡើងជាមាន ហើយសាបសូន្យទៅជាគ្មាន ជាដរាប គ្មានអ្វីនៅគង់វង់ឡើយ ។ ចំណុចសំខាន់ក្នុងទីនេះគឺ បាតុភូតកើតនិងរលត់ ទៅតាមបច្ច័យ (ដ៏ស្មុគស្មាញ) ។ នៅក្នុងព្រះពុទ្ធសាសនាមហាយាន សេចក្តីព្រមព្រៀងមួយបានដាក់ថាៈ គេពិតជាត្រូវចម្រើនសមាធិលើអនិច្ចំ និងធម្មជាតិមិនស្ថិតស្ថេរ នៃទ្រង់ទ្រាយនិងបាតុភូតទាំងឡាយ ប៉ុន្តែគេត្រូវប្រយ័ត្នកុំឲ្យបន្លាយវា ទៅក្នុងវិស័យនៃព្រះនិព្វាន ដែលអនិច្ចំមិនទោរទន់ទៅរកទេ ។ ក្នុងទស្សនៈបែបនេះ ធម្មជាតិពិតទីបំផុត បានរួចផុតអំពីភាពសៅហ្មង នៃគំនិតពីរយ៉ាង ហើយដោយហេតុនេះ គេមិនត្រូវប្រកាន់យកមួយណាទេ (ថាទៀងឬមិនទៀង) ។ លោក Dzongsar Jamyang Khyentse Rinpoche បានប្រកាសថា ក្នុងត្រា៤នៃមហាយាន ព្រះនិព្វានត្រូវឃើញជាទស្សនៈ ហួសផុតពីភាពហួសប្រមាណ (Extremes) ។ លោកប្រកាសថែមទៀតថា ក្នុងទស្សនវិជ្ជាឬសាសនាជាច្រើន គោលដៅទីបំផុតគឺ អ្វីដែលគេអាចកាន់យក ហើយរក្សាទុកបាន ។ គឺគោលដៅទីបំផុតតែប៉ុណ្ណោះ ដែលជាអ្វីដែលមានពិត ។ ប៉ុន្តែព្រះនិព្វានមិនមែនជាអ្វី ដែលគេបង្កើតទេ ដូច្នេះវាមិនមែនជាអ្វី ដែលគេអាចកាន់យកនោះឡើយ ។ គេពោលអំពីវាថាជា ហួសផុតពីភាពហួសប្រមាណ ។ យើងគិតតាមរបៀបណាមួយថា យើងអាចទៅកន្លែងណាមួយ ដែលយើងនឹងអាចបាន កៅអីពូកប្រសើរជាង ប្រដាប់ងូតទឹកប្រសើរជាង លូទឹកប្រសើរជាង ស្ថាននិព្វានដែល អ្នកមិនចាំបាច់មាន ប្រដាប់ចុចបញ្ជាពីចម្ងាយ ដែលអ្វីៗមាននៅទីនោះភ្លាម តាមតែចិត្តរបស់អ្នកគិត ។ ប៉ុន្តែដូចខ្ញុំបាននិយាយរួចមកហើយ ថាមិនមែនយើងបន្ថែមអ្វីមួយថ្មី ដែលគ្មាននៅទីនោះពីមុនទេ ។ ព្រះនិព្វានអាចសម្រេចបាន កាលណាអ្នកយកចេញ អ្វីៗទាំងអស់ដែលក្លែងក្លាយ និងធ្វើឲ្យងងឹត ។
ទុក្ខំក្នុងព្រះពុទ្ធសាសនា អរិយសច្ច៤បង្រៀនអំពីទុក្ខ ជាមាគ៌ាដំបូងឆ្ពោះទៅរកទិសដៅ នៃព្រះនិព្វាន ។ ក្នុងសំស្ក្រឹតគំរូ ពាក្យ ទុក្ខ ប្រៀបបានទៅនឹងប្រដាប់បង្វិល របស់ស្មូនឆ្នាំង ដែលតែងបញ្ចេញសម្លេង សង្កៀត នៅពេលដែលវាវិល ព្រោះវាវិលមិនស្រួល ។ ពាក្យផ្ទុយនឹងទុក្ខៈ គឺសុខៈ ដែលចិត្តទទួលដឹង កាលណាប្រដាប់ស្មូនឆ្នាំង វិលស្រួល ហើយគ្មានបញ្ចេញសម្លេងសោះ ។ ឧទាហរណ៍មួយទៀត ពីប្រទេសចិន គឺរទេះដែលកង់ម្ខាងបាក់បន្តិច ដូច្នេះអ្នកជិះរទេះ តែងរលាក់ខ្លួន កាលណាកង់រទេះវិលដល់ កន្លែងបាក់ម្តងៗ ។ ថ្វីដ្បិតគេប្រែពាក្យទុក្ខៈថា សេចក្តីឈឺចាប់ តាមន័យទស្សនវិជ្ជា ពាក្យនេះប្រៀបបានទៅនឹងការកង្វល់ ការរំខាន ឬការរុកគួន ជាសភាពនៃសេចក្តីជ្រួលច្របល់ ។ យ៉ាងនេះ សេចក្តីឈឺចាប់ជាពាក្យ មិនគ្រប់គ្រាន់ មានបង្កប់ន័យជាការធ្លាក់ទឹកចិត្ត ដែលអាចឲ្យ យល់ថា ទស្សនៈរបស់ពុទ្ធសាសនិក ជាទុទិដ្ឋិនិយម ។ ប៉ុន្តែព្រះពុទ្ធសាសនា មិនមែនជាទុទិដ្ឋិនិយម ក៏មិនមែនជាសុទិដ្ឋិនិយមដែរ តែជាប្រាកដនិយម ។ ព្រះពុទ្ធមានព្រះបន្ទូល ចំពោះសេចក្តីទុក្ខថាៈ ម្នាលភិក្ខុទាំងឡាយ! នេះគឺជាទុក្ខអរិយសច្ចៈ -ជាតិជាទុក្ខ, ជរាជាទុក្ខ, ព្យាធិជាទុក្ខ, មរណៈជាទុក្ខ ។ ការជួបនឹងអ្វីៗដែល មិនជាទីប្រាថ្នា ក៏ជាទុក្ខ ការប្រាស់ព្រាត់ពីអ្វី ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ ការមិនបាននូវអ្វី ដែលចង់បាន ក៏ជាទុក្ខ ។ បើពោលឲ្យខ្លី ឧបាទានក្ខន្ធ៥ គឺជាទុក្ខ ។ (សំយុត្តនិកាយ៥៦.១១) ។ ទុក្ខអាចសំដៅយកការពិសោធន៍ មិនជាទីសប្បាយផ្សេងៗ ក្នុងកំរិតខ្ពស់ទាប ។ វាអាច មានតាំងពីការ មិនស្រណុកកាយនិងចិត្ត ដល់សេចក្តីឈឺចាប់ថែមទៀត ។ ព្រះពុទ្ធបានធ្វើពុទ្ធដំណើរស្វែងរកផ្លូវ ដើម្បីបញ្ចប់កុំឲ្យមាន ជរាមរណៈនិងទុក្ខ តទៅទៀត ។ ទុក្ខជាចំណុចសំខាន់ ក្នុងអរិយសច្ច៤ ដែលជាប់ទាក់ទិនជាមួយ នឹងធម្មជាតិនៃទុក្ខក្នុងជីវិតរស់នៅ អ្វីដែលជាហេតុឲ្យកើតទុក្ខ ការរលត់ទៅនៃទុក្ខ និងបច្ចេកទេសធ្វើឲ្យទុក្ខរលត់ ។ ផ្លូវឲ្យទៅដល់ការរំលត់ទុក្ខ គឺអរិយអដ្ឋង្គិកមគ្គ (មគ្គ៨ដ៏ប្រសើរ) ។ គម្ពីរដូចជាចុលមលុនក្យោវាទសូត្រ និងអនុរធសូត្រ បានបង្ហាញថា ព្រះពុទ្ធបានបញ្ជាក់ជាញឹកញយថា ព្រះអង្គបង្រៀនតែអំពី សេចក្តីពិតនៃទុក្ខ និងអំពីផ្លូវទៅកាន់ការរំលត់ទុក្ខ ក្នុងគំនិតយកព្រះនិព្វាន ជាទិសដៅ ។ ថ្វីដ្បិតតែអរិយសច្ចៈទី១ដែលថា ជីវិតគឺទុក្ខ ហាក់ដូចជាធម្មតា មនុស្សជាច្រើនមិនងាយនឹងដឹងបានឡើយ ។ អានាបានស្សតិសូត្រ និងសតិប្បដ្ឋានសូត្រ បានបញ្ជាក់ថា បុគ្គលម្នាក់ៗត្រូវតែ ធ្វើសមាធិ ឲ្យចិត្តបានបរិសុទ្ធ ចាកនីវរណធម៌៥ ទៅកាន់បញ្ញា ហើយអាចឃើញអ្វីៗ ទៅតាមសភាពពិតរបស់វាសិន មុននឹងពិចារណាលើអរិយសច្ច៤ ដែលចាប់ផ្តើមពីធម្មជាតិ នៃទុក្ខក្នុងការរស់នៅ ។ ចំពោះអ្នកដែលមិនបានឃើញ ការ គ្មានទុក្ខតើមានសភាពដូចម្តេច អ្នកនោះពិបាកនឹងយល់ថា ការរស់នៅគឺជាទុក្ខ ។ រឿង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូជាតិក្រិច ឈ្មោះប្លាតូ Plato អាចជាជំ នួយដ៏ល្អ ក្នុងរឿងយល់ដឹងអំពីទុក្ខនេះ ។ រឿងនេះបានសរសេរ ជាការប្រឌិតអំពីការ សន្ទនារវាងគ្រូរបស់លោកប្លាតូ សូក្រាតេស Socrates និងបងប្រុសរបស់ប្លាតូ គ្លូខន Glaucon នៅខាងដើមនៃសៀវភៅ ទី៧ ។ ក្នុងការសន្ទនានោះ សូក្រាតេស Socrates រាប់រៀបថា មនុស្សមួយក្រុម ដែលគេដាក់ច្រវាក់ជាប់ ទៅនឹងជញ្ជាំងនៃគុហា រស់នៅកន្លែងនេះអស់មួយជីវិត ដោយបែរមុខទៅរកជញ្ជាំង ។ អ្នកទាំងនោះពិនិត្យមើល ស្រមោលលើជញ្ជាំង ដែលចាំងមកអំពីអ្វីៗ ដែលដើរកាត់ពីមុខភ្លើង ខាងក្រោយខ្នងរបស់ពួកគេ ហើយនិយាយអះអាង អំពីរូបរាងស្រមោលទាំងនោះ ។ តាមលោកសូក្រាតេស ក្នុង “ Mindfulness, Bliss, and Beyond “ មហាថេរ អជហ្នព្រហ្មវង្សោ អ្នកបង្កើតមជ្ឈមណ្ឌលសមាធិ Jhana Grove Meditation Retreat (Australia) បានប្រកាសថា បើមិនបានរៀបចំចិត្ត តាមរយៈឈាន ជាមុនទេ នោះមិនងាយនឹងអាចចម្រើន បញ្ញាឲ្យបានជ្រៅ ទៅក្នុងទុក្ខទេ ។ ព្រះអង្គបានធ្វើសេចក្តីឧបមាប្រហែលគ្នានឹង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូប្លាតូដែរ ។ សេចក្តីឧបមាមួយទៀត គ្រាន់បញ្ជាក់អំពីចំណុចនេះ ថាមនុស្សម្នាក់ដែលកើតឡើង ធំ ដឹងក្តីនៅក្នុងកន្លែងឃុំឃាំង មិនដែលចេញទៅក្រៅឡើយ ។ អ្វីៗដែលគាត់ដឹង គឺការរស់នៅក្នុងទីឃុំឃាំង គាត់គ្មានគំនិតអំពីសេរីភាព ខាងក្រៅកន្លែងឃុំឃាំងរបស់គាត់ទេ ។ ហើយគាត់មិនយល់ថា កន្លែងឃុំឃាំងរបស់គាត់ ជាទុក្ខឡើយ ។ បើនរណាម្នាក់ឲ្យយោបល់ថា កន្លែងរស់នៅរបស់គាត់ជាទុក្ខ គាត់មិនយល់ព្រមទេ ព្រោះការពិ សោធន៍របស់គាត់ មានព្រំដែនតែត្រឹម កន្លែងឃុំឃាំងប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃណាមួយ គាត់អាចរកឃើញរូងក្រោមដី ដែលមានពីមុនមកហើយ ដែលជាច្រកភៀសខ្លួន នាំគាត់ចេញក្រៅជញ្ជាំងគុក ទៅកាន់លោកដ៏ធំល្វឹងល្វើយ ដោយការភ្ញាក់ផ្អើល ដែលជាកន្លែងនៃសេរីភាពពិតប្រាកដ ។ គឺនៅពេលណាដែលគាត់បាន ចេញអំពីទីឃុំឃាំង តាមរូងនោះ ទើបគាត់យល់ច្បាស់ថា តើការជាប់ក្នុងទីឃុំឃាំង តាមការពិតជាទុក្ខច្រើនយ៉ាងណា ហើយទីបញ្ចប់នៃទុក្ខ គឺការរួចខ្លួនពីគុក ជាសេចក្តីសុខយ៉ាងណា ។ ក្នុងសេចក្តីឧបមានេះ ទីឃុំឃាំងគឺជាតួកាយ ឯជញ្ជាំងខ្ពស់ៗគឺអាយតនៈទាំង៥ ហើយនាយឆ្មាំដែល បញ្ជាអ្នកទោស ឥតឈប់ឈរនោះ គឺជាចំណង់តណ្ហារបស់គេ ជាអ្នកធ្វើ ។ រូងក្រោមដីដែលគេជីកពីមុន ដែលជាផ្លូវរំដោះខ្លួន ឈ្មោះថាឈាន Jhāna ។ កាលណាតែគេពិសោធន៍ ឃើញឈានប៉ុណ្ណោះ ទើបគេដឹងថា អាយតនៈទាំង៥នេះ ទោះបីក្នុងភាពប្រសើរ យ៉ាងណាក៏ដោយ គឺជាជញ្ជាំងគុក៥ ទោះបីផ្នែកខ្លះស្រួលបន្តិចក៏ដោយ ក៏វានៅតែជាទីឃុំឃាំង ដែលអ្នកទោសគ្រប់រូប រង់ចាំថ្ងៃស្លាប់ ។ លុះត្រាតែគេបានចូលជ្រៅក្នុងឈាន ទើបគេដឹងថា តណ្ហានេះជាអ្នកធ្វើទារុណកម្ម ក្លែងបន្លំជាសេរីភាព ហើយរារាំងមិនឲ្យគេសម្រាក ដោយសុខសន្តិភាពបាន ។ មានតែនៅខាងក្រៅពីទីឃុំឃាំងប៉ុណ្ណោះ ដែលគេអាចកត់ត្រានូវហេតុការណ៍ ដែលបង្កើតបញ្ញា ឲ្យឃើញសេចក្តីពិតអំពីទុក្ខ ។ ដោយសង្ខេប បើគ្មានការពិសោធន៍ក្នុងឈាន ការចេះដឹងរបស់គេមិនទូលំទូលាយ ឲ្យគេយល់ដោយពេញលេញ អំពីទុក្ខបានទេ ដូចអរិយសច្ចៈទី១តម្រូវ ហើយបន្តដំណើរ ឆ្ពោះទៅកាន់ការត្រាស់ដឹង ។ ព្រះពុទ្ធមានព្រះបន្ទូល ក្នុងសម្បយុត្តនិកាយលេខ៣៥ថា អ្វីដែលជនសាមញ្ញហៅថាសុខ បុគ្គលអ្នកត្រាស់ដឹងហៅថាទុក្ខ ។ ព្រះពុទ្ធទ្រង់វែកញែកអំពីទុក្ខ ៣ប្រការគឺៈ
ទុក្ខទុក្ខ សេចក្តីឈឺចាប់ព្រោះទុក្ខៈ ការឈឺចាប់ ព្យាធិ ជរា មរណៈ មរណៈទុក្ខ វិបរិនាមទុក្ខ សេចក្តីឈឺចាប់ព្រោះការប្រែប្រួលៈ អ្វីដែលផ្ទុយនឹងបំណង សេចក្តីសុខដែលបាត់បង់ទៅ ។ សង្ខារទុក្ខ សេចក្តីទុក្ខយ៉ាងសុខុម ដែលជាការប្រតិកម្មទៅលើ គុណភាពនៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ រួមទាំងខន្ធ កត្តាបង្កើតចិត្តរបស់មនុស្ស ។ទុក្ខរាប់បញ្ចូលទៅក្នុងត្រៃលក្ខណៈ គឺភាពមិនទៀង (អនិច្ចំ) ភាពឈឺចាប់ (ទុក្ខំ) ភាពមិនមែនខ្លួន (អនត្តា) ។ ទុក្ខបង្ហាញការពិសោធន៍ថា សង្ខារជារបស់មិនទៀង (អនិច្ចំ) ដូច្នេះវាពន្យល់អំពីសភាពការណ៍ ដែលធ្វើឲ្យចិត្ត ទៅជាធម្មជាតិប្រែប្រួល មិនទៀង ។ ព្រោះហេតុនោះ វាក៏ជាច្រកចូលទៅក្នុងអនត្តា មិនមែនខ្លួន ។ ហេតុតែវាមានកម្លាំង តែងប្រែប្រួលជានិច្ច មិនអាចគ្រប់គ្រងវាបាន ហើយមិនមែនជាសេចក្តីពេញចិត្តនៅទីបំផុត ជីវិតដែលខ្វះ ការត្រួតពិនិត្យ គឺជាទុក្ខដោយពិត ។ សំនួរចំពោះការស្វែងរករបស់ព្រះពុទ្ធ ថាតើខ្ញុំដាក់ភាពទាក់ទង ដែលស្ថិតស្ថេរទៅក្នុងអ្វី? ព្រះអង្គមិនបានប្រកែកថា មានសេចក្តីពេញចិត្ត ក្នុងការពិសោធន៍ទេ ការចម្រើនវិបស្សនា សន្មត់ថា យោគីឃើញតាមកាលវេលា នូវសុខៈយ៉ាងច្បាស់ ។ សេចក្តីឈឺចាប់ ត្រូវឃើញជាសេចក្តីឈឺចាប់ សេចក្តីរីករាយត្រូវឃើញ ជាសេចក្តីរីករាយ ។ ការមិនយល់ស្របនោះគឺ សុខៈដែលអាស្រ័យនឹងបច្ច័យ ថាជារបស់គង់វង់ ហើយតាំងនៅបានយូរ ។ ក្នុងគម្ពីរជំនាន់ដើម ខន្ធៈពន្យល់ថាទុក្ខៈជាអ្វី ។ បើតាម Noa Ronkin អ្វីដែលបង្ហាញក្នុងគម្ពីរនោះ…អត្ថរបស់ខន្ធៈទូលំទូលាយជាង ត្រឹមតែពាក្យថាអាយតនៈ ដែលបង្កើតរូបកាយរបស់មនុស្ស ។ Sue Hamilton បានផ្តល់ការសិក្សា ក្បោះក្បាយអំពីខន្ធៈ ។ យោបល់របស់លោកស្រីគឺ ការភពប្រសប់រវាងខន្ធ៥រួម ជាមួយនឹងទុក្ខៈ បញ្ជាក់ឲ្យឃើញថា ការពិសោធន៍គឺជាសភាពរួមគ្នា នៃការដឹងត្រង់ៗ ជាមួយនឹងទិស របស់ចិត្ត ដែលដាក់ពណ៌ឲ្យវា ក្នុងន័យនៃការមិនពេញចិត្ត ។ ដូច្នេះការពិសោធន៍ ទទួលការដឹងផង និងអារម្មណ៍ផងទាំង២ផ្នែក ហើយមិនអាចបំបែកចេញ អំពីសញ្ញាខន្ធ (ការចាំ) បានឡើយ ។ ទៅតាមការប្រែប្រួលនៃសញ្ញា ការពិសោធន៍របស់គេ ក៏ផ្លាស់ប្តូរដែរ ។ យើងម្នាក់ៗផ្ទាល់ខ្លួនមានសកម្មភាព នៃវិញ្ញាណ សញ្ញា និងចេតនា តាមបែបនិងកំរឹតផ្សេងៗគ្នា ហើយប្រតិកម្ម និងការបកស្រាយ អំពីការពិសោធន៍របស់យើង គឺជាការពិសោធន៍ របស់យើងតែប៉ុណ្ណោះ ។ ក្នុងការព្រមព្រៀងចំពោះ ខ្សែគំនិតនេះ Gethin ពិនិត្យឃើញថា ចំពោះទស្សនៈនៃការពិសោធន៍នេះ ខន្ធៈបង្ហាញរូបរាងជា ទិដ្ឋភាព៥នៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ ទិដ្ឋភាព៥នៃការពិសោធន៍របស់គេ ។ ដូច្នេះហើយ ខន្ធៈនិមួយៗជាតំណាង នៃប្រភេទមួយរបស់បាតុភូត ដ៏ស្មុគស្មាញ ដែលកើតហើយរលត់ បន្តគ្នា ក្នុងការឆ្លើយតប ទៅនឹងដំណើរនៃចិត្ត ដែលមានមូលដ្ឋានលើ អាយតនៈ៦ ។ ខន្ធៈទាំងនោះក៏ក្លាយទៅជា ឧបាទានក្ខន្ធ៥ ដែលបញ្ចូលសេចក្តីលោភលន់ និងអ្វីដែលគេជាប់ជំពាក់ចិត្ត ។
អនត្តានៅក្នុងទស្សនវិជ្ជាឥណ្ឌាន គំនិតទៅលើពាក្យ អត្ត self (អញឬខ្ញុំ) ហៅថា អាត្ម័ន Ātman (ក្នុងសាសនាហ៊ិនឌូ Hinduism) គឺជាខ្លួនពិតប្រាកដ ដែលយោងទៅលើសារៈ មួយ ដែលស្ថិតនៅជាអចិន្រៃ្តយ៍ មិនផ្លាស់ប្តូរ ដឹងដោយគុណភាពរបស់ជីវិត ។ គំនិតនេះ និងគំនិតនៃព្រាហ្មណ៍ Brahman, ឧត្តមគតិនៃទស្សនវិជ្ជាវេទន្ត របស់សាសនាហ៊ិនឌូ ដែលគេជឿថា ជាអាត្ម័នចុងក្រោយ របស់សត្វលោក ជារបស់សំខាន់ សម្រាប់ ខ្សែចរន្តនៃបរមត្ថវិជ្ជា តក្កវិជ្ជា (ភាពសមហេតុផល logic) និងវិទ្យាសាស្រ្ត របស់ឥណ្ឌាន ។ ចំពោះរបស់ជាក់ស្តែង គឺត្រូវតែមានមូលដ្ឋាន និងភាពរឹងមាំនៃសេចក្តី ពិត ស្រដៀងគ្នានឹងទ្រឹស្តីរបស់ទស្សនវិទូប្លាតូ Platonic Forms ។ ព្រះពុទ្ធបដិសេធទ្រឹ ស្តី អាត្ម័នទាំងអស់ ព្រះអង្គបញ្ជាក់ខ្លាំងទៅ លើភាពអនិច្ចំ ភាពមិនស្ថិតស្ថេរ ។ ព្រះអង្គបង្រៀនថា គំនិតថាមានអត្តផ្ទាល់ខ្លួន ជាគំនិតមិនត្រឹមត្រូវ ស្ថិតនៅក្នុងវិស័យអវិជ្ជា ។ ក្នុងមហាធម្មទេសនា អំពីបដិច្ចសមុប្បាទ ព្រះអង្គរិះគន់ថា គំនិតដែលថា មានព្រលឹង រួមមួយ soul ឬអត្តភាព ក្នុងអ្វីៗទាំងអស់ ជាការឆ្គាំឆ្គង ។ តាមពិតតាមសេចក្តីប្រកាស របស់ព្រះពុទ្ធក្នុងខន្ធសម្បយុត្ត៤៧ ការសញ្ជឹងគិតទាំងអស់ ចំពោះអត្តគឺជាការចាំបាច់ ទោះបីអ្នកធ្វើគំនិតដឹងខ្លួន ឬមិនដឹងក៏ដោយ, ការសញ្ជឹងគិតអំពីអាយតនៈ៥ ឬអាយត នៈណាមួយ ។ ក្នុងចំណោមសូត្រសំខាន់ៗ នៃមហាយាន ដូចជាមហាបរិនិព្វានសូត្រ តថាគតគព្ភសូត្រ ស្រីមលសូត្រជាដើម ព្រះពុទ្ធបានបំភ្លឺ ការបង្រៀនរបស់ព្រះអង្គ ដោយមានព្រះបន្ទូលថា ក្នុងពេលដែលខន្ធ (ដែលបង្កើតនាមនិងរូបធម្មតា) មិនមែនជាអត្ត ក្នុងពពួកសត្វមានវិញ្ញាណទាំងអស់ ពិតជាមានសារៈនៃព្រះពុទ្ធ ដែលស្ថិតនៅជាអចិន្ត្រៃយ៍ មិនប្រែប្រួល ប្រកបដោយបរមសុខ ដែលជាពុទ្ធធាតុ មិនមានកើត មិនមានស្លាប់ ឬអត្តពិតប្រកដ នៃព្រះពុទ្ធផ្ទាល់ព្រះអង្គ ។ តថាគតគព្ភ ពុទ្ធធាតុ មិនជាតំណាងអត្តត្រឹមត្រូវទេ ប៉ុន្តែជាស័ព្ទភាសានៃពាក្យសុញ្ញតៈ (ភាពសូន្យទទេ) ហើយជាតំណាង ការសម្រេចជា ពុទ្ធភូមិ Buddhahood តាមរយៈព្រះពុទ្ធសាសនា ។ ការប្រុងប្រយ័ត្នចំពោះ ការបង្រៀនតថាគតគព្ភ ស្ថិតនៅលើការជឿ លើការជួយសង្រ្គោះ មិនមែនលើទ្រឹស្តីទេ ។ អត្តឬអាត្ម័នដែលឥតមន្ទិលនេះ មិនអាចពន្យល់ តាបបែបណាមួយ ថាជាខ្លួនលោកិយ ជាខ្លួនមិនស្ថិតស្ថេរ ជាខ្លួនដែលទទួលការឈឺចាប់ទេ វាជាការផ្ទុយស្រឡះ ។ ម្យ៉ាងទៀតសារៈនៃព្រះពុទ្ធ ឬភាពជាព្រះពុទ្ធនេះ បានត្រូវគេពន្យល់ ជាញឹកញយថា អាចឲ្យសម្រេចពុទ្ធភូមិបាន ជាជាងបាតុភូតដែលមានស្រាប់ ដែលគេអាចទាញយកក្នុងភាព ជាអញឬអត្ត ។ អនត្តាបានលើកយកមកដោះស្រាយ ក្នុងមិលិន្ទបញ្ហា រៀបរៀងឡើងក្នុងកាលសម័យ អាណាចក្រឥណ្ឌូ-ក្រិច ពីសតវត្ស៍ទី២និងទី១ មុនគ្រឹស្តសករាជ ។ ក្នុងសៀវភៅនេះ មហានាគសេនថេរៈ បានបង្ហាញគំនិតនៃការគ្មានអត្ត ដោយប្រៀបធៀបមនុស្សទាំងឡាយ ទៅនឹងរទេះ ហើយប្រកួតជាមួយ នឹងស្តេចមិលិន្ទៈ នៃអាណាចក្រក្រិច ដើម្បីរកសារៈរបស់រទេះ ។ នាគសេនត្ថេរ ប្រកាសថា រទេះមួយកើតឡើង ដោយគ្រឿងជាច្រើនផ្គុំចូលគ្នា គ្មានគ្រឿងណានិមួយ ដែលជាសារៈនៃរទេះឡើយ កាលណាវានៅដាច់តែឯង ដោយគ្មានគ្រឿងឯទៀត ។ ដូចគ្នាដូច្នេះដែរ គ្មានចំណែកណានិមួយ នៃមនុស្សម្នាក់ ជាអង្គភាពពេញលេញ អចិន្រ្តៃយ៍ទេ ។ យើងម្នាក់ៗអាចចែកជា៥ភាគ គឺរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។ វិញ្ញាណ ការដឹង ជាផ្នែកជិតជាងគេ ទៅនឹងគំនិតអត្ត ក៏ប៉ុន្តែវាតែងតែផ្លាស់ប្តូរ ពីគំនិតមួយទៅគំនិតថ្មីមួយទៀត តាមទស្សនៈនេះ ។ តាមគំនិតខ្លះរបស់លោកខាងកើត និងលោកខាងលេច ទ្រឹស្តីនៃអត្ត អាចបញ្ជាក់ថា ព្រះពុទ្ធសាសនាជាបែបមួយ នៃឧច្ឆេទទិដ្ឋិនិយម Nihilism ឬអ្វីដែលស្រដៀងគ្នា ។ យ៉ាងណាក៏ដោយ ដូចព្រះគ្រូនាគាជ៌ុនៈ Nāgārjuna បានបង្ហាញយ៉ាងច្បាស់, ព្រះពុទ្ធ សាសនាមិនត្រឹមតែបដិសេធ អំពីទស្សនៈនៃការកើតឡើង និងន័យរបស់វា ប៉ុន្តែអំពី ភាពខុសគ្នារវាងការកើតនិងការមិនកើត ឬរវាងការមាននិងការគ្មាន ។ បាតុភូតមិនមែនដាច់ ផុតពីហេតុនិងបច្ច័យទេ ហើយមិនអាចស្ថិតនៅ តែឯកឯងបាន ដូចយើងឃើញនោះទេ ។ ការខ្វះអត្តដែលនៅអចិន្ត្រៃយ៍ មិនផ្លាស់ប្តូរ រឹងមាំ ក្នុងសត្វ មានជីវិតនិងវត្ថុទាំងឡាយ មិនមែនមានន័យថា វាមិនលូតលាស់ មិនពុកផុយនោះទេ ក្នុងសភាពធម្មតា ។ ប៉ុន្តែលើវិភាគការវែងឆ្ងាយ គេពុំអាចបែងចែកវត្ថុ និងហេតុ-បច្ច័យរបស់វាដាច់ពីគ្នាបាន ឬថាសំគាល់អ្វីដែលជាអ្នកធ្វើកម្ម និងអ្វីដែលទទួលកម្ម ។ អាស្រ័យហេតុនេះ ព្រះពុទ្ធសាសនា មានការដូចគ្នាច្រើនជាមួយនឹង ពិសោធន៍និយម Empiricism ហេតុការណ៍និយម Pragmatism អមូលការណ៍និយម Anti-foundationalism ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralism ជាជាងឧច្ឆេទទិដ្ឋិនិយម Nihilism ។ នៅក្នុងនិកាយ ព្រះពុទ្ធនិងសាវ័ករបស់ព្រះអង្គ តែងសួរនិងឆ្លើយថា “ តើអ្វីដែលមិនស្ថិតស្ថេរ ជារបស់ប្រែប្រួល ជារបស់ប្រកបដោយទុក្ខ ត្រូវសំគាល់យ៉ាងនេះថា នេះជាអញ នេះជារបស់អញ នេះជាខ្លួនអញ ឬទេ? សំនួរដែលព្រះពុទ្ធលើកមកសួរ ចំពោះអ្នកជុំវិញព្រះអង្គនេះ គឺថាតើបាតុភូតលាយគ្នា ត្រូវសំគាល់ថាជាអត្តឬទេ? អ្នកស្តាប់ជុំវិញព្រះអង្គយល់ព្រមថា មិនគួរសំគាល់យ៉ាងនេះទេ ។ ហើយក្នុងការបោះបង់ចោល នូវការជាប់ជំពាក់ ទៅលើបាតុភូតលាយគ្នា បុគ្គលនោះលះបង់ នូវការត្រេកត្រអាល កាមនិងតណ្ហា ចំពោះបាតុភូតរួមគ្នានោះ ហើយក៏គេរួចផុតពីចំណង នៃសេចក្តីមិនទៀង របស់បាតុភូតទាំងនោះ។ កាលណាបានរួចស្រឡះ អំពីការជាប់ជំពាក់ និងតណ្ហាឬចំណង់ក្នុងបញ្ចក្ខន្ធ ពេលនោះបុគ្គលនោះ ឆ្លងផុតហេតុនៃសេចក្តីទុក្ខ ទាំងស្រុង ។ ដោយវិធីនេះ បញ្ញាចាក់ធ្លុះទៅលើ អនត្តា ធ្វើឲ្យការរលត់ទុក្ខកើតឡើង ហើយមិនមែន ជាការពិភាក្សាវែកញែក តាមផ្លូវគំនិត ថាតើអត្តមានឬមិនមាននោះឡើយ ។ គឺដោយសារការចាប់យកបាន (មិនមែនគ្រាន់តែយល់ តាមផ្លូវគំនិត ប៉ុន្តែច្បាស់តាម ការពិសោធន៍) នូវត្រៃលក្ខណ៍ទាំង៣ នៃជីវិតដែលតាក់តែងដោយបច្ច័យ គេធ្វើឲ្យបញ្ញារីកចម្រើនឡើង ដែលជាគ្រឿងបន្សាបអវិជ្ជា ដែលនៅក្នុងឫសនៃទុក្ខទាំងពួង ។
សេចក្តីពន្យល់ បាតុភូតនិយម Phenomenalismគឺជាទស្សនៈមួយ ដែលឃើញថា អ្វីៗមិនមាននៅក្នុង ខ្លួនរបស់វាទេ ប៉ុន្តែគ្រាន់តែជាបាតុភូត ដែលគេដឹងបានដោយសារ សញ្ញាខន្ធឬ វិញ្ញាណប៉ុណ្ណោះដូចជា ពណ៌ក្រហម ភាពរឹង ភាពទន់ រសផ្អែម ។ល។ ដែលមាននៅក្នុងកាលនិងអាកាស ។ ជាពិសេស បាតុភូតនិយម បន្ថយការនិយាយអំពីរបស់មានរូបក្នុងលោកខាងក្រៅ ដើម្បីនិយាយអំពី សំណុំនៃ វិញ្ញាណ្ណារម្មណ៍ Bundles of sense-data។
លោកទស្សនៈ Worldviewsពិពណ៌នាអំពីការដឹងដោយវិញ្ញាណ អំពីលោក ការដឹងដែលមិនផ្លាស់ប្តូរ ហើយផ្តល់គំរោងការណ៍ សម្រាប់ជួយបង្កើត រក្សាទុក និងអនុវត្តចំណេះវិជ្ជា ។
ពិសោធន៍និយម Empiricismបាលីៈ កុវេជ្ជកម្ម ក្នុងទស្សនវិទ្យា ជាចំណេះវិជ្ជាដែល ប្រឆាំងនឹងវិជ្ជាផ្សេងៗទៀត ដូចជាសនិទាននិយម (និយមការមានហេតុផល Rationalism) ឧត្តមគតិនិយម (Idealism) ប្រវត្តិនិយម Historicism) ។ ពិសោធន៍និយមបញ្ជាក់ថា ចំណេះវិជ្ជាកើតមកតែម្យ៉ាង ឬភាគច្រើន ពីការពិសោធន៍ដោយវិញ្ញាណ មិនមែនដូចសនិទាននិយម ដែលអះអាងថា ចំណេះ វិជ្ជាក៏កើតអំពីគំនិតសុទ្ធសាធដែរ ។ ពិសោធន៍និយមនិងសនិទាននិយម ទាំងពីរនេះជាទ្រឹស្តីឯកត្តនិយម (ទ្រឹស្តីដែលនិយម ខ្លួនមនុស្សម្នាក់ៗជាធំ Individualism) ចំណែកឯប្រវត្តិនិយម ទទួលស្គាល់ថាមានមុខ ងារនៃពិសោធន៍និយមខ្លះដែរ ប៉ុន្តែខុសគ្នាត្រង់ថា តាមប្រវត្តិនិយម អ្វីៗដែលបានមកពីវិញ្ញាណ មិនអាចយល់ ច្បាស់បាន ដោយមិនយកស្ថានភាព ប្រវត្តិសាស្រ្តនិងវប្បធម៌ មកពិនិត្យមើលផង ។
ហេតុការណ៍និយម Pragmatismបាលីៈ អនុភវមូលកវាទ ជាប្រពៃណីទស្សនៈវិជ្ជា របស់អាមេរិកាំង ដែលស្ថិត នៅលើការភ្ជាប់ ការអនុវត្តន៍ទៅនឹងទ្រឹស្តី ។ វាពន្យល់ អំពីដំណើរការ ដែលទ្រឹស្តីត្រូវគេ យកបានមកពីការប្រតិបត្តិ ហើយទ្រឹស្តីនោះត្រូវ ដាក់ចូល ក្នុងការអនុវត្តន៍ ដើម្បីបង្កើតការអនុវត្តន៍ថ្មីហៅថា ការអនុវត្តនវៃឆ្លាត ។
តក្កវិជ្ជា Logicមកពីពាក្យក្រិចថា logikē ជារបៀបត្រឹមត្រូវនៃការសិក្សា អំពីគោល ការណ៍នៃការសន្និដ្ឋាន ហើយនិងការរកហេតុផល ។ តក្កវិជ្ជាប្រើក្នុងសកម្មភាពផ្នែកបញ្ញា ប៉ុន្តែជាសំខាន់ សម្រាប់ការសិក្សា ក្នុងបែបទស្សនវិទ្យា គណិតសាស្ត្រ និឃណ្តសាស្ត្រ (ការសិក្សាអំពីអត្ថន័យ) ហើយនិងវិទ្យាសាស្រ្តកុំព្យូទ័រ ។ តក្កវិជ្ជាពិនិត្យរកមើលបែបនៃសេចក្តីសំអាង បែបណាដែលយកជាការបាន ហើយនិងបែបណា ជាការបំភាន់ ។
រូបលោក Physical world or material worldអ្វីៗដែលមាន នៅខាងក្រៅអំពីខ្លួនរបស់ យើង ចាប់តាំងពី អតិសុខុមរូបដែលតូចបំផុត រហូតដល់ចក្រវាឡដែលធំបំផុត ។ អ្វីៗដែលមិនមែនជានាមធម៌ ឬចិត្ត (Mind) ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាអរូបលោកមានន័យថាលោកដែលគ្មានអ្វីៗសោះ ក្រៅអំពីចិត្ត (Mind) សុទ្ធសាធ ។
បរមត្ថវិជ្ជា ឬអជ្ឈត្តវិជ្ជា Metaphysicsជាមែកធាងមួយនៃទស្សនវិទ្យា ដែលទាក់ទង និងពន្យល់បំភ្លឺ អំពីធម្មជាតិសំខាន់ ដែលគេយល់ឃើញ អំពីលោកនិងសត្វលោក អ្វីៗដែល មាននៅក្នុងលោក រួមទាំង វត្ថុធាតុ គុណភាព កាល អាកាស ហេតុបច្ច័យ ។
ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralismបង្កើតឡើងដោយបណ្ឌិតសភាអាមេរិ កាំង ។ គេយល់ថាវាជា គោលការណ៍ទាក់ទងទៅនឹង រចនាសម្ព័ន្ធនិយម (សកម្មភាពនៃបញ្ញវន្តអឺរុប-សតវត្ស៍ទី២០) ដែលប្រកាន់ថា វប្បធម៌នៃមនុស្សជាតិ អាចយល់បានតាមរចនាសម្ព័ន្ធ ដូចជាភាសាជាដើម ។
អមូលការណ៍និយម Anti-foundationalism or Nonfoundationalismបានដល់ទស្សនវិទ្យា ដែលទាត់ចោលមូលការណ៍និយម ។ មូលការណ៍និយមគឺជាទ្រឹស្តី ដែលមានមូលដ្ឋានលើជំនឿ ដោយយកភស្តុតាងមកសំអាង ដើម្បីបញ្ជាក់ថាត្រឹមត្រូវ ។
'"ពន្លឺនាវាត្រៃលក្ខណ៍'"
នមត្ថុរតនត្តយស្ស សូមនមស្សការចំពោះព្រះរតនត្រៃដោយសេចក្តីគោរព ។ សេចក្តីអធិប្បាយក្នុងខាងដើម នៃវិបស្សនាកម្មដ្នាននេះ គួរពួកពុទ្ធសាសនិកជនទូរទៅ ជ្រាបថា កាលដែលព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូរបស់យើង បានត្រាស់ដឹងឡើង ជាសាស្តាចារ្យឯកក្នុងលោក ទ្រង់មានព្រះហឫទ័យ ប្រកបដោយព្រះមហាករុណាដ៏ធំ ទ្រង់ប្រោសប្រទានព្រះសទ្ធម្មទេសនាចំពោះសត្តនិករក្នុងលោក អស់រយ:ចំនួន៤៥ព្រះវស្សា ។ ដោយទ្រង់មានព្រះពុទ្ធបំណង ចង់ឲ្យពួកសត្តនិករទាំងនោះ បានសម្រេច មគ្គ ផល ក្នុងពេលបានស្តាប់ ឬស្តាប់រួចហើយ និងបានប្រតិបត្តិតាម ដើម្បីឆ្ពោះត្រង់ទៅកាន់ ព្រះនិព្វានតែម៉្យាង ។ មិនមែនមានពុទ្ធបំណង ត្រឹមតែដឹកនាំសត្វឲ្យបានសុគតិ គឺសម្បត្តិមនុស្សលោក ទេវលោក ឬព្រហ្មលោកប៉ុណ្ណោះទេ ។ ព្រោះព្រះអង្គទ្រង់បានជ្រាប ជាក់ច្បាស់នូវភពទាំងពួង ដែលទ្រង់បាន ធ្លាប់កើតស្លាប់ ៗ ដោយ ផ្ទាល់ព្រះអង្គឯងមក អស់រយ:កាលជាអនេកជាតិ ទាំងទ្រង់ឈ្វេងយល់ច្បាស់ ដោយព្រះបញ្ញាញាណផងទៀតថា ភពទាំង៣នេះ សឹងពេញទៅដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ដែលកំពុងតែឆេះ រោលរាលកំដៅពួកសត្វ ឲ្យក្តៅក្រហល់ក្រហាយ អន្ទះអន្ទែងជានិច្ច ដោយភ្លើងទុក្ខ ភ្លើងកិលេស ដុតកំដៅឲ្យឆេះ រោលដាលវិលវល់ កើតស្លាប់ក្នុងវដ្តសង្សារ សោយទុក្ខវេទនារកទីបំផុតគ្មាន ។ ពួកសត្វដែលត្រូវអវិជ្ជាដឹកមុខ បិទបាំងបញ្ញា មិនឲ្យឃើញច្បាស់នូវកងទុក្ខ ត្រឡប់ជាសម្គាល់ថា ការកើតក្នុងភព ជាការសុខសប្បាយទៅវិញ ឧបមាដូចសត្វល្អិត ៗ តូច ៗ មានសត្វ មមាចជាដើម ក្រឡេកឃើញពន្លឺ ភ្លើងភ្លឺច្រាលក្នុងរាត្រីកាល ក៏នឹកស្មានថាជារបស់ត្រជាក់ សុខសប្បាយ ឥតបានដឹងថា ភ្លើងនេះជារបស់ក្តៅក្រហាយឡើយ ក៏នាំគ្នាហើរត្រសុករុលត្បុល ចូលចោមរោមលេងប្រឡែង ព័ទ្ធក្រឡឹងនាយអាយ ដោយសេចក្តីសំគាល់ខុស (មោហ:) មិន បានមួយនាទីនាឡិកាផង ក៏ដល់នូវសេចក្តីវិនាសអន្តរាយ ស្លាប់ខ្លួននៅទីនោះ ត្រៀបត្រាកកកុញ ហួសវិស័យនឹងរាប់ថា ប៉ុណ្ណេះប៉ុណ្ណោះបាន ដោយសារតែភ្លើងនេះឯង យ៉ាងណាមិញ ។ បុគ្គលដែលត្រូវអវិជ្ជាបិទបាំងហើយ សំគាល់ឃើញសម្បត្តិមនុស្ស សម្បត្តិទេវតា ក៏នឹកស្មានថា សម្បត្តិទាំងនោះជារបស់វិសេស ត្រជាក់ត្រជុំថ្លៃថ្លា ប្រកបដោយសេចក្តីសុខស្រួល ថាជារបស់ទៀងទាត់ មិនវិបល្លាសប្រែប្រួល ម៉្លោះហើយក៏នាំគ្នា បំពេញការកុសលផ្សេង ៗ ចំពោះតែខាង វដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ឲ្យវិលវល់ក្នុងភព ព្រោះតែប្រាថ្នានូវសម្បត្តិទាំងនោះ ឯសម្បត្តិទាំងនោះឯង រមែងចងក្រៀកនូវបុគ្គលជាម្ចាស់នោះ ឲ្យចាប់នៅក្នុងភព ហើយឆេះរោលរាល ដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ធ្វើឲ្យវិលវល់ស្លាប់កើត ទទួលរងនូវសេចក្តីទុក្ខ វេទនាក្នុងវដ្តសង្សាររឿយ ៗ រកទីបំផុតគ្មានយ៉ាងនោះដែរ ។ ព្រះពុទ្ធភាសិតទ្រង់ត្រាស់ថា:យថាបិ នាម ជច្ចន្ធោ នរោ អបរិនាយកោ ឯកទា យាតិ មគ្គេន ឧម្មគ្គេនាបិ ឯកទា សំសារេ សំសរំ ពាលោ តថា អបរិនាយកោ ករោតិ ឯកទា បុញ្ញំ អបុញ្ញម្បិ ឯកទា យទា ច ញត្វា សោធម្មំ សច្ចានិ អភិ សមេស្សតិ តទា អវិជ្ជូ ប សមា ឧបសន្តោ ចរិស្សតិ ។សេចក្តីថា មនុស្សខ្វាក់អំពីកំណើត (ត្រាច់ចរលើផែនដី) បើឥតគេដឹកដៃនាំមុខទេ ជួន ដើរទៅត្រង់ផ្លូវក៏មាន ជួនដើរទៅខុសផ្លូវក៏មាន យ៉ាងណាមិញ បុគ្គលពាលល្ងង់ខ្លៅ ដែលប្រកបដោយអវិជ្ជាបិទបាំង មិនឲ្យដឹងច្បាស់នូវកងទុក្ខ ព្រោះការអន្ទោលទៅមកក្នុងវដ្ត: កាលត្រាច់រង្គាត់ទៅ ក្នុងវាលវដ្តសង្សារ បើមិនមានអ្នកប្រាជ្ញដឹកនាំមុខទេ រមែងប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺចំណែកជាបុណ្យខ្លះក៏មាន ប្រារព្ធធ្វើនូវអបុញ្ញាភិសង្ខារ គឺចំណែកជាបាបខ្លះក៏មាន ប្រារព្ធធ្វើនូវអនេញ្ជាភិសង្ខារ គឺជាចំណែកឈានដែលមាន ចិត្តវិបល្លាសដោយទិដ្និ មានសស្សតទិដ្និជាដើមក៏មាន យ៉ាងនោះដែរ ។ លុះណាតែបុគ្គលពាលនោះ យល់ច្បាស់លាស់ បានត្រាស់ដឹងនូវអរិយសច្ច:៤ប្រការ ពេលណា និងជាបុគ្គលប្រព្រឹត្តធម្មបតិបត្តិ ឆ្ពោះទៅរកសន្តិសុខ ស្ងប់ស្ងាត់ក្នុងពេលនោះ ព្រោះ បានស្ងប់អវិជ្ជា ។ តែថាបើបុគ្គលពាលនោះ មិនបានត្រាស់ដឹងនូវអរិយសច្ច: ដោយច្បាស់លាស់ទេ ទុកណាជាបុគ្គលនោះ ប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺការតាក់តែងបុណ្យណាមួយ ដោយកាយ វាចា ចិត្ត បុណ្យនោះឯង រមែងច្រឡំទៅដោយ ទោសទុក្ខជាច្រើនប្រការ មានជាតិនិងជរាជាដើម ព្រោះហេតុអ្វី? ព្រោះតែប្រាថ្នានូវសម្បត្តិ ក្នុងលោកទាំង៣ គឺមនុស្សលោក ទេវលោក ព្រហ្ម លោក ដោយសំគាល់ថា សម្បត្តិទាំងនេះឯង ជាសម្បត្តិប្រសើរ ប្រកបដោយសេចក្តីសុខ យ៉ាងទៀងទាត់ ។ ប៉ុន្តែព្រះសព្វញ្ញូពុទ្ធ ពុំដែលទ្រង់សំដែងសរសើរ ចំពោះកំណើតនៃសត្វ ដែលអន្ទោលទៅកើតជាមនុស្សក្តី ជាទេវតាក្តី ជាព្រហ្មក្តី ថាជាកំណើត ប្រកបដោយគុណ ផុតចាក សេចក្តីទុក្ខទាំងពួងនោះឡើយ ។ ព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថា បើជាតិកំណើតរបស់សត្វ ទាំងឡាយមាននៅដរាបណា សេចក្តីទុក្ខទាំងឡាយ មានជាតិទុក្ខជាដើម ក៏មាននៅ ដរាបនោះដែរ ។ ព្រោះហេតុនោះ បានជាព្រះអង្គ ទ្រង់ត្រាស់សរសើរចំពោះតែ ព្រះនិព្វានមួយ ថាជាធម្មជាតិអាចធ្វើសត្វទាំងឡាយ ឲ្យរលត់ផុតចាកទុក្ខគ្រប់ប្រការ ។ ចំណែកបុគ្គលដែលប្រកបដោយវិជ្ជា រមែងមានការយល់ឃើញថា ការកើតជាមនុស្សក្តី កើតជាទេវតាក្តី កើតជាព្រហ្មក្តី ដោយអំណាចកាមាវចរកុសល ឬរូបាវចរកុសលណាមួយ ក៏គង់មិនរួចចាកទុក្ខទាំងពួងបានឡើយ ទាំងមានការយល់ឃើញថា បើជាតិកំណើតមិនទាន់អស់ទេ ទុក្ខក៏នៅមិនទាន់អស់ដែរ ព្រោះកំណើតរបស់សត្វទាំងឡាយ ដែលកើតក្នុងភពថោកទាប និងភពដ៏ឧត្តមនោះ ៗ ដោយអំណាចកុសលាកុសលកម្ម សុទ្ធតែជាកំណើត នៅមានការប្រែប្រួលមិនទៀងទាត់ កាលបើអស់អំណាច នៃកុសលាកុសលកម្មនោះហើយ សត្វទាំងឡាយនោះឯង ត្រូវតែវិលត្រឡប់ចុះឡើងនៅក្នុងវដ្ត: ដោយអំណាចនៃផលបុណ្យ និងផលបាបដឹកនាំដូច្នេះ តើទីបំផុតនៃទុក្ខ របស់សត្វនៅត្រឹមណា? បុគ្គលដែលប្រកបដោយវិជ្ជា កាលបើយល់ឃើញ យ៉ាងនេះហើយ រមែងមានសេចក្តី នឿយណាយធុញទ្រាន់ ចំពោះកំណើតដែលកើតរឿយៗ ក្នុងវដ្ត:នេះ តែងត្រេះរិះរកឧបាយ ដើម្បីនឹងដោះខ្លួន គេចចេញ ឲ្យរួចផុតចាកភពទាំង៣ ដោយការខំប្រឹងប្រែង បំពេញកុសលផ្សេង ៗ ចំពោះតែខាងវិវដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វាន ជាទីប្រាសចាកវដ្ត: ។ បុគ្គលនោះ កាលបើធ្វើនូវកុសលណាមួយ ដោយកាយ វាចា ចិត្ត មានការឲ្យទានជាដើម រមែងតាំងចិត្តដើម្បីធ្វើពួកកិលេសទាំងឡាយ មានលោភ:ជាដើម ឲ្យរីងស្ងួតអស់ពីខន្ធសន្តាន សំដៅទៅព្រះនិព្វាន តែម៉្យាងប៉ុណ្ណោះ ។ កុសលរបស់បុគ្គលនោះហៅថា វិវដ្តគាមិនីកុសល គឺកុសលរបស់បុគ្គល អ្នកដល់ត្រើយ នៃច្រាំង គឺព្រះនិព្វាន រួចផុតស្រឡះចាកការវិលកើតវិលស្លាប់ ។ ធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់លើកឡើងសំដែង សម្រាប់ឲ្យសត្វប្រតិបត្តិតាម ដើម្បីឆ្ពោះតម្រង់ទៅកាន់ព្រះនិព្វាននោះ មានច្រើនជា អនេកណាស់ ក្នុងទីនេះ ទ្រង់សំដែងសំដៅ យកវិបស្សនាតែម៉្យាង ទីខ្លះសំដៅយកសមថ:ផង ទាំងវិបស្សនាផង ទីខ្លះសំដៅយក អដ្នង្គិមគ្គ គឺមគ្គដែលប្រកបដោយ អង្គ៨ប្រការ មានសមាទិដ្និជាដើម ទីខ្លះសំដៅយក ត្រ័យសិក្ខាទាំង៣ គឺ សីល សមាធិ បញ្ញា ទីខ្លះសំដៅយក ពោធិ៍បក្ខិយធម៌ ទាំង៣៧ប្រការ មានសតិបដ្នាន៤ សម្មប្ប ធាន៤ ជាដើម ។ ក្នុងទីនេះសំដៅយក វិបស្សនា កម្មដ្នានតែម៉្យាងប៉ុណ្ណោះ ដូចតទៅ ៖
វិបស្សនា
កាលបើព្រះយោគាវចរមានបំណងនឹងចំរើននូវ វិបស្សនានោះ គប្បីឲ្យដឹងអត្ថនៃវិបស្សនា ភាវនាដូច្នេះថាៈ បុគ្គលអ្នកធ្វើវិបស្សនាបញ្ញា ដែលខ្លួនឃើញក្នុងអារម្មណ៍ហើយ មានក្នុងចិត្តដោយចេតនាណា ចេតនានោះឈ្មោះថា វិបស្សនាភាវនា ។ ក៏ឯវិបស្សនាភាវនានេះ ព្រះយោគាវចរនឹងចំរើន គប្បីសិក្សាឲ្យដឹងច្បាស់ នូវធម៌៣ប្រការជាមុនសិនគឺៈ
- ១- ធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនា
- ២- ធម៌ជាឫសគល់ ជាហេតុឲ្យកើតឡើងហើយតាំងនៅរបស់វិបស្សនា
- ៣- ជាតួវិបស្សនា ។
សង្ខារធម៌ដែលបច្ច័យប្រជុំតាក់តែងឡើងគឺ ឧបាទិន្នក: ដែលនាមធម៌អាស្រ័យ និង អនុបាទិន្នក: ដែលនាមធម៌មិនអាស្រ័យ ឬថា នាម និង រូប ដែលចែកចេញ ទៅដោយប្រការ ផ្សេង ៗ មានខន្ធ៥ អាយតន:១២ ធាតុ១៨ ឥន្រ្ទីយ២២ ជាដើម ទាំងអស់នេះគឺជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ អ្នកដែលចំរើនវិបស្សនានោះ ត្រូវរៀនធម៌ដែលជាភូមិ ជាអារម្មណ៍ របស់វិបស្សនានោះ ឲ្យដឹងច្បាស់លាស់ជាមុន ហើយគប្បីសាកសួរលោក អ្នកចេះដឹងនូវអត្ថនិងធម៌ ឲ្យដឹងសេចក្តីពិតប្រាកដ ចំណានល្អ ទើប គួរនឹងចំរើនវិបស្សនាបាន ។
អ្វីជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនានោះ ?
សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល១ ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តគឺ ឧបចារសមាធិ និងអប្បនាសមាធិ១ វិសុទ្ធិទាំង២នេះឯង ជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ អ្នកដែលនឹងចំរើននោះ ត្រូវប្រតិបត្តិឲ្យជាអ្នក មានសីលបរិសុទ្ធ និងចិត្តបរិសុទ្ធ ដោយសមាធិជាមុន ទើបគួរនឹងចំរើនវិបស្សនាបាន ។ បើជាអ្នកមានសីលមិនបរិសុទ្ធ មិនមាន សមាធិ ចិត្តរាយមាយហើយ ក៏ជាអ្នកអភ័ព្វមិនគួរនឹងចំរើនវិបស្សនានោះបានឡើយ ។ ព្រោះថាសីលនិងសមាធិជាកម្លាំង ឲ្យកើតវិបស្សនា ។
អ្វីជាតួវិបស្សនា ? វិសុទ្ធិទាំង៥យ៉ាងគឺៈ
- ១- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ
- ២- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃឃើញច្បាស់ កន្លងបង់សេចក្តីសង្ស័យបាន
- ៣- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងពិតឃើញពិត នេះជាផ្លូវ នេះមិនមែនជាផ្លូវ
- ៤- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង
- ៥- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងការឃើញ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរ: គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់តាម លក្ខណ:
អ្វីហ្ន៎ជាលក្ខណៈរបស់វិបស្សនា?
សភាវៈការកើតឯងរបស់សង្ខារ គឺជារបស់មិនទៀង, ជាទុក្ខ, ជាអនត្តាពិត ។ សេចក្តីឃើញថា សង្ខារជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ជាក់ច្បាស់យ៉ាងនេះឯង ជាលក្ខណៈគ្រឿងសំគាល់ របស់វិបស្សនា ។ បើការដឹងឃើញ យ៉ាងដទៃទៅ មិនត្រូវតាមន័យដូចពោល មកខាងលើនេះ ក៏មិនមែន ជាវិបស្សនាឡើយ ។
អ្វីហ្ន៎ជាកិច្ច និងជាគុណរបស់វិបស្សនា?
សេចក្តីងងឹតគឺមោហៈ ការភ័ន្តច្រឡំក្នុងសង្ខារ ថាជារបស់ទៀង ថាសុខ ថាខ្លួន-ប្រាណឯណា បិទបាំងបញ្ញាមិនឲ្យឃើញច្បាស់ នូវរបស់ពិតនៃសង្ខារ សេចក្តីកំចាត់បង់ងងឹតចេញបានអស់ មិនវង្វេងក្នុងសង្ខារ ថាជារបស់ទៀងទាត់ ជារបស់សុខ ជាខ្លួន-ប្រាណ ជារបស់ល្អ នេះឯងជាកិច្ច ជាគុណវិបស្សនា។
អ្វីហ្ន៎ជាផលរបស់វិបស្សនា?
សេចក្តីឃើញពិតទូទៅក្នុងសង្ខារទាំងពួង ថាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា សេចក្តីងងឹតគឺមោហៈ ការវង្វេងចូលមក តាំងនៅមិនបាន ព្រោះមានពន្លឺភ្លឺស្វាងកើតឡើង នេះឯងជា ផលរបស់វិបស្សនា ក្នុងបទនេះ។
អ្វីជាហេតុកើតឡើង ហើយតាំងនៅ របស់វិបស្សនា?
ចិត្តដែលមិនរាយមាយតាំងនៅ ខ្ជាប់ខ្ជួនឯណានិមួយ ដោយអំណាចសមាធិ នេះឯងជា ហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ វិបស្សនានោះ រមែងអាស្រ័យសមាធិ ទើបកើតឡើងតាំងនៅបាន បើមិនបានចំរើនសមាធិ ឲ្យកើតមុនហើយ ក៏មិនអាច ចំរើនវិបស្សនា ឲ្យកើតឡើងបាន ព្រោះថា សមាធិជាហេតុឲ្យកើត វិបស្សនាដោយន័យនេះ អ្នកដែលមានសីលមិនបរិសុទ្ធ មិនបានសមាធិ នឹងមកពោលអួតថា ខ្លួនបានសម្រេច វិបស្សនាភាវនាយ៉ាងនេះ មិនគួរជឿឡើយ ។ ព្រោះសីលបរិសុទ្ធ ជាហេតុឲ្យកើតសមាធិ សមាធិជាហេតុ ឲ្យកើតវិបស្សនា វិបស្សនាជាហេតុឲ្យកើតអរិយមគ្គ អរិយមគ្គជាហេតុ ឲ្យកើតអរិយផល ជាធម៌តាមនិយម មានយ៉ាងនេះ មិនប្រែប្រួល ទៅជាយ៉ាងដទៃឡើយ ។ អ្នកដែលចំរើនវិបស្សនាគប្បីឲ្យដឹង លក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនាដោយប្រការដូច្នេះ ។
កាលបើព្រះយោគាវចរមានបំណងនឹងចំរើននូវ វិបស្សនានោះ គប្បីឲ្យដឹងអត្ថនៃវិបស្សនា ភាវនាដូច្នេះថាៈ បុគ្គលអ្នកធ្វើវិបស្សនាបញ្ញា ដែលខ្លួនឃើញក្នុងអារម្មណ៍ហើយ មានក្នុងចិត្តដោយចេតនាណា ចេតនានោះឈ្មោះថា វិបស្សនាភាវនា ។ ក៏ឯវិបស្សនាភាវនានេះ ព្រះយោគាវចរនឹងចំរើន គប្បីសិក្សាឲ្យដឹងច្បាស់ នូវធម៌៣ប្រការជាមុនសិនគឺៈ
១- ធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនា ២- ធម៌ជាឫសគល់ ជាហេតុឲ្យកើតឡើងហើយតាំងនៅរបស់វិបស្សនា ៣- ជាតួវិបស្សនា ។
អ្វីជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះ ?សង្ខារធម៌ដែលបច្ច័យប្រជុំតាក់តែងឡើងគឺ ឧបាទិន្នក: ដែលនាមធម៌អាស្រ័យ និង អនុបាទិន្នក: ដែលនាមធម៌មិនអាស្រ័យ ឬថា នាម និង រូប ដែលចែកចេញ ទៅដោយប្រការ ផ្សេង ៗ មានខន្ធ៥ អាយតន:១២ ធាតុ១៨ ឥន្រ្ទីយ២២ ជាដើម ទាំងអស់នេះគឺជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ អ្នកដែលចំរើនវិបស្សនានោះ ត្រូវរៀនធម៌ដែលជាភូមិ ជាអារម្មណ៍ របស់វិបស្សនានោះ ឲ្យដឹងច្បាស់លាស់ជាមុន ហើយគប្បីសាកសួរលោក អ្នកចេះដឹងនូវអត្ថនិងធម៌ ឲ្យដឹងសេចក្តីពិតប្រាកដ ចំណានល្អ ទើប គួរនឹងចំរើនវិបស្សនាបាន ។
អ្វីជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនានោះ ?សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល១ ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តគឺ ឧបចារសមាធិ និងអប្បនាសមាធិ១ វិសុទ្ធិទាំង២នេះឯង ជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ អ្នកដែលនឹងចំរើននោះ ត្រូវប្រតិបត្តិឲ្យជាអ្នក មានសីលបរិសុទ្ធ និងចិត្តបរិសុទ្ធ ដោយសមាធិជាមុន ទើបគួរនឹងចំរើនវិបស្សនាបាន ។ បើជាអ្នកមានសីលមិនបរិសុទ្ធ មិនមាន សមាធិ ចិត្តរាយមាយហើយ ក៏ជាអ្នកអភ័ព្វមិនគួរនឹងចំរើនវិបស្សនានោះបានឡើយ ។ ព្រោះថាសីលនិងសមាធិជាកម្លាំង ឲ្យកើតវិបស្សនា ។
អ្វីជាតួវិបស្សនា ? វិសុទ្ធិទាំង៥យ៉ាងគឺៈ
១- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ ២- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃឃើញច្បាស់ កន្លងបង់សេចក្តីសង្ស័យបាន ៣- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងពិតឃើញពិត នេះជាផ្លូវ នេះមិនមែនជាផ្លូវ ៤- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង ៥- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងការឃើញ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរ: គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់តាម លក្ខណ:និងសភាវ:មិនវង្វេងទៅតាមសម្មតិ លោកវោហារថា ជាសត្វ ខ្លួន ប្រាណ យើង គេឡើយ ដែលជាតួទិដ្និវិសុទ្ធិ ។ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ ចេញបាន គឺមិនសង្ស័យថាយើងច្យុតមកពីទីណា? យើងជាអ្វី? យើងនឹងទៅ កើតក្នុងទីណា? ទេវបុត្រ ទេវតាមានឬមិនមាន? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។ វិបស្សនាញាណទាំង៩ មានឧទយព្វយញាណ ជាដើម មានអនុលោមញាណ ជាទីបំផុត ឈ្មោះថាបដិបទាញាណទស្សនវិសុទ្ធិ ។ អរិយមគ្គទាំង៤នេះឈ្មោះថា ញាណទស្សនវិសុទ្ធិ ។ វិសុទ្ធិទាំង៥ប្រការនេះឯង ជាតួវិបស្សនា ។ ម៉្យាងទៀត បញ្ញាដែលយើងដឹងពិតឃើញពិតក្នុងសភាវ: ការកើតឯងរបស់សង្ខារ គឺឃើញថា ជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ឃើញច្បាស់ថា របស់ឯណាមិនទៀងតែកាល ណាកើតឡើងហើយ រលត់បាត់បង់ ទៅវិញ របស់នោះជាទុក្ខពិត បើរបស់ឯណាជាទុក្ខ របស់ នោះជាអនត្តា មិនមែនជាខ្លួនជាប្រាណ របស់នោះមិនគួរបើនឹងប្រកាន់ប្រកៀក ថាជារបស់យើង ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និឡើយ ។ ព្រោះថាខ្លួនប្រាណ-យើងគេមិន មានទេ បញ្ញាដែលពិចារណាឃើញជាក់ច្បាស់យ៉ាងនេះ ដរាបដល់កើតនិព្វិទា (នឿយណាយ)ស្អប់ខ្ពើមសង្ខារ កើតវិរាគៈ ប្រាសចាកសេចក្តីតម្រេក ត្រេកអរក្នុងសង្ខារ វិមុត្តិរួចផុតចាក កិលេសាសវៈទាំងអស់ នេះជាតួវិបស្សនាទាំងអស់ដូចគ្នា ។ សាធុជនអ្នកបំពេញសេចក្តីព្យាយាម បដិបត្តិក្នុងវិបស្សនាដូចបានពោលមកនេះ ធ្វើឲ្យបរិបូណ៌ហើយ ក៏បានឈ្មោះថាចំរើន វិបស្សនាដោយល្អ នេះជាសេចក្តីអធិប្បាយ ដោយសង្ខេបក្នុងវិបស្សនានេះ ។ ឯសេចក្តីពិស្តារដូចមានតទៅនេះ៖ អ្នកដែលចំរើនវិបស្សនា គប្បីឲ្យជាអ្នកបរិសុទ្ធដោយសីល បរិសុទ្ធដោយទិដ្និ ហើយគប្បីដឹងលក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនានោះឯង ។
អ្វីហ្ន៎ជាលក្ខណៈរបស់វិបស្សនា?សភាវៈការកើតឯងរបស់សង្ខារ គឺជារបស់មិនទៀង, ជាទុក្ខ, ជាអនត្តាពិត ។ សេចក្តីឃើញថា សង្ខារជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ជាក់ច្បាស់យ៉ាងនេះឯង ជាលក្ខណៈគ្រឿងសំគាល់ របស់វិបស្សនា ។ បើការដឹងឃើញ យ៉ាងដទៃទៅ មិនត្រូវតាមន័យដូចពោល មកខាងលើនេះ ក៏មិនមែន ជាវិបស្សនាឡើយ ។
អ្វីហ្ន៎ជាកិច្ច និងជាគុណរបស់វិបស្សនា?សេចក្តីងងឹតគឺមោហៈ ការភ័ន្តច្រឡំក្នុងសង្ខារ ថាជារបស់ទៀង ថាសុខ ថាខ្លួន-ប្រាណឯណា បិទបាំងបញ្ញាមិនឲ្យឃើញច្បាស់ នូវរបស់ពិតនៃសង្ខារ សេចក្តីកំចាត់បង់ងងឹតចេញបានអស់ មិនវង្វេងក្នុងសង្ខារ ថាជារបស់ទៀងទាត់ ជារបស់សុខ ជាខ្លួន-ប្រាណ ជារបស់ល្អ នេះឯងជាកិច្ច ជាគុណវិបស្សនា។
អ្វីហ្ន៎ជាផលរបស់វិបស្សនា?សេចក្តីឃើញពិតទូទៅក្នុងសង្ខារទាំងពួង ថាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា សេចក្តីងងឹតគឺមោហៈ ការវង្វេងចូលមក តាំងនៅមិនបាន ព្រោះមានពន្លឺភ្លឺស្វាងកើតឡើង នេះឯងជា ផលរបស់វិបស្សនា ក្នុងបទនេះ។
អ្វីជាហេតុកើតឡើង ហើយតាំងនៅ របស់វិបស្សនា?ចិត្តដែលមិនរាយមាយតាំងនៅ ខ្ជាប់ខ្ជួនឯណានិមួយ ដោយអំណាចសមាធិ នេះឯងជា ហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ វិបស្សនានោះ រមែងអាស្រ័យសមាធិ ទើបកើតឡើងតាំងនៅបាន បើមិនបានចំរើនសមាធិ ឲ្យកើតមុនហើយ ក៏មិនអាច ចំរើនវិបស្សនា ឲ្យកើតឡើងបាន ព្រោះថា សមាធិជាហេតុឲ្យកើត វិបស្សនាដោយន័យនេះ អ្នកដែលមានសីលមិនបរិសុទ្ធ មិនបានសមាធិ នឹងមកពោលអួតថា ខ្លួនបានសម្រេច វិបស្សនាភាវនាយ៉ាងនេះ មិនគួរជឿឡើយ ។ ព្រោះសីលបរិសុទ្ធ ជាហេតុឲ្យកើតសមាធិ សមាធិជាហេតុ ឲ្យកើតវិបស្សនា វិបស្សនាជាហេតុឲ្យកើតអរិយមគ្គ អរិយមគ្គជាហេតុ ឲ្យកើតអរិយផល ជាធម៌តាមនិយម មានយ៉ាងនេះ មិនប្រែប្រួល ទៅជាយ៉ាងដទៃឡើយ ។ អ្នកដែលចំរើនវិបស្សនាគប្បីឲ្យដឹង លក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនាដោយប្រការដូច្នេះ
វិភាគការចែកជា៦ចំណែកគឺៈអនិច្ចំ របស់មិនទៀង១, អនិច្ចលក្ខណំ គ្រឿងសំគាល់ដែលឲ្យកំណត់ដឹង ថាជារបស់ មិនទៀង១, ទុក្ខំ របស់ដែលសត្វអត់ទ្រាំ បានដោយកម្រ១, ទុក្ខលក្ខណំ គ្រឿងសំគាល់ដែល ឲ្យកំណត់ដឹង ថាជាទុក្ខ១, អនត្តា សភាវៈមិនមែន ជាខ្លួនប្រាណ១, អនត្តលក្ខណំ គ្រឿងសំ គាល់ដែលឲ្យកំណត់ដឹង ថាមិនមែនជាខ្លួនប្រាណ១ ។ ក្នុងវិភាគទាំង៦នេះ សង្ខារដែលប្រជុំតាក់តែង ឡើងជាឧបាទិន្នកៈ១ និងអនុបាទិន្នកៈ១ ឬថានាមនិងរូប ដែលចែកចេញទៅដោយប្រការផ្សេង ៗ មានខន្ធ ធាតុ អាយតនៈជាដើម ដែលជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះទាំងអស់ ជាតួអនិច្ចំ ជារបស់មិនទៀង ព្រោះថាកើតឡើងហើយ រលត់សាបសូន្យ ទៅវិញជាធម្មតា តែងតែប្រែប្រួលទៅយ៉ាងដទៃ មិនតាំងនៅដូចដើមឡើយ ។ ក៏ឯការកើតឡើងហើយ សាបសូន្យទៅ នឹងប្រែប្រួលទៅ ជាយ៉ាងដទៃនេះឯង ជាតួអនិច្ចលក្ខណៈ ជាគ្រឿងសំគាល់ ដែលឲ្យដឹងថា ជារបស់មិនទៀងពិត ។ សង្ខារនិងនាម រូបដែលជារបស់មិនទៀង នោះជាតួទុក្ខំ ព្រោះជារបស់ប្រែប្រួល ទៅជាយ៉ាងដទៃ ៗ ដោយភ្លើងគឺ ជរា ព្យាធិ និង មរណៈ បៀតបៀនដុតបំផ្លាញជានិច្ច ។ រីឯការកើតរលត់ និងប្រែប្រួលជាយ៉ាងដទៃ ៗ ទៅដោយ ជរា ព្យាធិ និងមរណៈ បៀតបៀនដុត បំផ្លាញនោះឯង ជាទុក្ខលក្ខណៈ ជាគ្រឿងសំគាល់ឲ្យដឹងថា ជាតួទុក្ខពិត ។ ធម៌ទាំងអស់ ដែលជាសង្ខារនិងវិសង្ខារ និងព្រះនិព្វានសុទ្ធតែជា អនត្តា ព្រោះជាធម៌សូន្យ ចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានអ្នកឯណាមួយ ជាម្ចាស់របស់ គ្រាន់តែជាសភាវៈធម៌មួយ ៗ ផ្សេង ៗ ទៅប៉ុណ្ណោះ ។ ក៏ភាពជារបស់សូន្យចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានម្ចាស់របស់ គ្រាន់តែជាសភាវៈម៉្យាងប៉ុណ្ណោះ នេះឯងហៅថា អនត្តលក្ខណៈ គ្រឿងសំគាល់ដឹងថា ជាអនត្តាពិត ។ អ្នកដែលចំរើនវិបស្សនា គប្បីដឹងស្គាល់វិភាគធម៌៦យ៉ាង ដូចពោលមកនេះ អ្នកបំពេញព្យាយាម ចំរើនវិបស្សនា ជាអ្នកបរិបូណ៌ដោយគុណសម្បត្តិ មានសីល និងទិដ្និជាដើម ដូចបានពោលមកនេះ ទើបគួរជាអ្នក ចំរើនវិបស្សនាដ៏ល្អ ជាអ្នកអាចញ៉ាំងវិបស្សនានោះ ឲ្យបរិបូណ៌បាន ដោយប្រការទាំងពួង ។ លំដាប់នេះ នឹងសំដែងធម៌ដែលជា អារម្មណ៍របស់វិបស្សនា និងវិធីចំរើនវិបស្សនា តាមបាលី និង អដ្នកថាដូចតទៅនេះ ៖ សេចក្តីថា សង្ខារដែលជាបច្ច័យប្រជុំតាក់តែងឡើង ជា ឧបាទិន្នកៈ និង អនុបាទិន្នកៈ ទាំងអស់នោះឯង ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនាដែលមានសង្ខារ ជាអារម្មណ៍នោះ បានខាងអនិច្ចលក្ខណៈ និងទុក្ខលក្ខណៈ ទាំងពីរដែលមានមកហើយ ក្នុងបាលីថាៈ
សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងអស់ជារបស់មិនទៀង រមែងកើតឡើងហើយរលត់ បាត់បង់ទៅវិញជាធម្មតា ។ សព្វេ សង្ខារា ទុក្ខា សង្ខារទាំងអស់ជាទុក្ខដូច្នេះ ។ ម៉្យាងទៀត ធម៌ទាំងអស់ដែលជាសង្ខារ និង វិសង្ខារ (ព្រះនិព្វាន) ក៏ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនា ដែលមានធម៌ ទាំងអស់ជាអារម្មណ៍នោះបានតែក្នុង អនត្តលក្ខណៈម៉្យាង ដែលមានក្នុងបាលីថាៈ សព្វេ ធម្មា អនត្តា ធម៌ទាំងអស់មិនមែនខ្លួន-ប្រាណ ។ព្រះនិព្វានដែលមានសង្ខារទៅប្រោសហើយ មិនមានមកក្នុងសង្ខារ ទាំងពីរខាងដើមនោះទេ ព្រោះព្រះនិព្វាន ជាធម៌ទៀង ពេញពោរដោយ បរមសុខយ៉ាងមាំមួន ប៉ុន្តែព្រះនិព្វាននោះ ជាអនត្តាធម៌ មិនមែនជាខ្លួន -ប្រាណ សត្វ-បុគ្គលឡើយ គ្រាន់តែជា អសង្ខតធាតុប៉ុណ្ណោះ ទើបបានមានមក ក្នុងពាក្យថា សព្វេ ធម្មា អនត្តាដូច្នេះ ។ សាធុជនកាលនឹងចំរើនវិបស្សនាដែលមានសង្ខារ និងធម៌ជាអារម្មណ៍នោះ គប្បីចំរើនតាមន័យដែលមានមកក្នុងបាលីដូច្នេះថាៈ
សព្វេ សង្ខារា អនិច្ចា សព្វេ សង្ខារា ទុក្ខា សព្វេ ធម្មា អនត្តាម៉្យាងទៀតពួក៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បណ្តាខន្ធទាំង៥នោះ គឺរូបក្ខន្ធ មានកិរិយាចាស់ទ្រុឌទ្រោម ទៅជាខាងដើម មានកិរិយាបែកធ្លាយទៅ ជាខាងចុង ព្រោះបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់និងក្តៅ ជាដើមជាលក្ខណៈ បាននឹងមហាភូតរូប៤គឺ ដី ទឹក ភ្លើងខ្យល់ និងរូបដែលអាស្រ័យ នូវមហាភូតរូប៤នោះទាំងអស់ នេះជាពួករូប ។ វេទនាមានការទទួលរង ឬសោយនូវអារម្មណ៍ ជាលក្ខណៈ គឺជាសុខ ទុក្ខ ឧបេក្ខា កើតអំពីសម្ផស្ស ការពាល់ត្រូវ ។ ការសោយនូវអារម្មណ៍ ទាំងអស់នេះ ជាពួកវេទនា ។ សញ្ញា មានសេចក្តីសំគាល់នូវអារម្មណ៍ ឬចំណាំនូវអារម្មណ៍ ជាលក្ខណៈ គឺសំគាល់រូប ហើយចំណាំរូបបាន សំគាល់សម្លេង ហើយចំណាំសម្លេងបាន សំគាល់ក្លិន ហើយចំណាំក្លិនបាន សំគាល់រស ហើយចំណាំរសបាន សំគាល់សម្ផស្ស ហើយចំណាំសម្ផស្សបាន សំគាល់ធម្មា រម្មណ៍ ហើយចំណាំធម្មារម្មណ៍បាន សេចក្តីសំគាល់ ហើយចាំបានទាំងអស់នេះ ជាពួកសញ្ញា ។ សង្ខារមានការតាក់តែងចិត្ត ឬប្រុងចិត្តជាលក្ខណៈ គឺមនោសញ្ចេតនា សេចក្តីត្រិះរិះក្នុងចិត្ត ក្នុងអារម្មណ៍ មានរូបារម្មណ៍ជាដើម គឺចេតសិកធម៌ ដែលកើតក្នុងចិត្តទាំងអស់ លើកលែងតែ វេទនានិងសញ្ញាចេញ ទាំងអស់នេះ ជាពួកនៃសង្ខារ ។ វិញ្ញាណមានការដឹងច្បាស់ នូវអារម្មណ៍ជាលក្ខណៈ គឺចិត្ត ដែលអាស្រ័យចក្ខុ សោតៈ ឃានៈ ជីវ្ហា កាយ ចិត្តកើតឡើងជាកុសលខ្លះ, អកុសលខ្លះ, ជាវិបាកខ្លះ, ជាកិរិយាខ្លះ ចិត្តទាំងនេះជាពួកវិញ្ញាណ ។ ខន្ធទាំង៥ដែលពោលមកនេះ ជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ ដែលមានខន្ធ៥ជាជាអារម្មណ៍នោះ មានក្នុងអនិច្ចលក្ខណៈ និងអនត្តលក្ខណៈទាំងពីរ ដូចបាលីថា រូបំអនិច្ចំ រូបមិនទៀង វេទនាអនិច្ចា វេទនាមិនទៀង សញ្ញាអនិច្ចា សេចក្តីចាំបានមិនទៀង សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ។ រូបំអនត្តា រូបមិនមែនជាខ្លួនប្រាណ វេទនាអនត្តា ការសោយនូវអារម្មណ៍ មិនមែនជាខ្លួនប្រាណ សញ្ញាអនត្តា សេចក្តីចាំបានមិនមែនខ្លួនប្រាណ សង្ខារអនត្តា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនមែនខ្លួនប្រាណ វិញ្ញាណំអនត្តា ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនមែន ខ្លួនប្រាណ ។ សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងឡាយទាំងពួងមិនទៀង សព្វេ ធម្មា អនត្តា ធម៌ទាំងឡាយទាំងពួង ជាសង្ខារនិងវិសង្ខារ មិនមែនជា ខ្លួនប្រាណដូច្នេះ ។ បាលីដែលលើកយកមកសំដែងនេះ សំដែងតែចំពោះអនិច្ចលក្ខណៈ និងអនត្តលក្ខណៈ ទាំងពីរយ៉ាងប៉ុណ្ណោះ មិនបានសំដែង ទុក្ខលក្ខណៈផងទេ ព្រោះទុក្ខលក្ខណៈរាប់បញ្ចូលក្នុង អនិច្ចលក្ខណៈ ស្រាប់ហើយ ដោយហេតុថា របស់ណាមិនទៀង របស់នោះជាទុក្ខ កាលបើឃើញអនិច្ចលក្ខណៈហើយ ទុក្ខលក្ខណៈក៏នឹងប្រាកដផង ។ ព្រោះហេតុនោះបាលីនេះ ទើបសំដែងត្រឹមតែអនិច្ចលក្ខណៈ និងអនត្តលក្ខណៈប៉ុណ្ណោះ ។ សាធុជនអ្នកបំពេញសេចកត្តីព្យាយាម គប្បីចំរើនវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ តាមបាលីដូចបានពោលមកមកនេះចុះ ។ ម៉្យាងទៀតវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣គឺ អនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តលក្ខណៈ១ ដែលមានក្នុងបាលីថា រូបំ អនិច្ចំ រូបមិនទៀង យទ និច្ចំ តំ ទុក្ខំ រូបឯណាជារបស់មិនទៀង រូបនោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា រូបឯណាដែលជាទុក្ខ រូបនោះមិនមែនជារបស់ខ្លួនទេ ។ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា រូបឯណាមិនមែនខ្លួន រូបនោះមិនមែនជារបស់យើងទេ រូបនោះមិនមែនជាខ្លួន ប្រាណនៃយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃ តាមពិតរបស់រូប ដូច្នេះឯង ។ វេទនាអនិច្ចា ការសោយអារម្មណ៍ ជារបស់មិនទៀង យទនិច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែន ជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើង របស់នោះមិនមែន ជាខ្លួនប្រាណយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។ សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែល ជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែន ជារបស់យើងទេ អ្នកទាំងឡាយគប្បី ឃើញដោយបញ្ញាដ៏ប្រពៃចុះ ។ សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តទាំងឡាយ មិនទៀងយទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ ន មេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជា របស់យើងទេ អ្នក ទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។ វិញ្ញាណំ អនិច្ចំ ចិត្តដែលដឹងច្បាស់នូវអារម្មណ៍ ជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះចុះ ។ ម៉្យាងទៀត វិបស្សនាដែលមានខន្ធ៥ ទាំងហេតុនិងបច្ច័យ បាននឹងលក្ខណៈទាំង៣ ដែលមានមកហើយក្នុងបាលីថា រូបំអនិច្ចំ រូបមិនទៀង ធម៌ឯណាជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា រូបដែលកើតឡើង ព្រមដោយហេតុ ដែលមិនទៀងហើយ នឹងបានរបស់ទៀងមកពីណា ។ វេទនាអនិច្ចា ការសោយអារម្មណ៍ជា របស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា វេទនាដែលកើត ឡើងព្រមដោយហេតុ ដែលមិនទៀងយ៉ាងនេះហើយ នឹងបានរបស់ទៀងមកពីណា ។ សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា សញ្ញាដែលកើតឡើង ព្រមដោយហេតុ និងបច្ច័យដែលមិនទៀងហើយ នឹងបានជារបស់ទៀងមកអំពីណា ។ សង្ខារាអនិច្ចា ធម៌ទាំងឡាយដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា សង្ខារដែលកើតឡើង ព្រមដោយហេតុ-បច្ច័យ ដែលមិនទៀងហើយ នឹងបានរបស់ទៀង មកពីណា ។ វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា វិញ្ញាណដែលកើត ព្រមដោយហេតុ-បច្ច័យ មិនទៀងហើយ នឹងបានជារបស់ទៀង ស្ថិតស្ថេរមកអំពីណា ។ រូបជាទុក្ខ ធម៌ឯណាដែលជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកពីណា។ វេទនាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះ ក៏ជាទុក្ខដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សញ្ញាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជា ទុក្ខដូចគ្នា ។ សញ្ញាដែលកើតឡើងព្រមដោយ ហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សង្ខារជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌ នោះក៏ជាទុក្ខដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជា របស់សុខមកពីណា ។ វិញ្ញាណជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ វិញ្ញាណដែលកើតឡើង ព្រមដោយហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខមកពីណា ។ រូបជាអនត្តា រូបមិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ វេទនាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួន ប្រាណដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួន ប្រាណមកអំពីណា ។ សញ្ញាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជា ខ្លួនប្រាណដូចគ្នា ។ សញ្ញាដែលកើតឡើងព្រម ដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ សង្ខារជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណ ដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹង បានជាខ្លួនប្រាណមកអំពីណា ។ វិញ្ញាណជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុ បច្ច័យឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ វិញ្ញាណ ដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណ មកអំពីណា ។ វិបស្សនាដែលមានខន្ធ៥ ព្រមទាំងហេតុបច្ច័យជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣ ដូចមានមកហើយក្នុងបាលីដូច្នេះ ។ ព្រះយោគាវចរកុលបុត្តអ្នកចំរើនវិបស្សនា ដែលមានខន្ធ៥សុទ្ធជាអារម្មណ៍ក្តី ដែលមានខន្ធ៥ ទាំងហេតុបច្ច័យជាអារម្មណ៍ក្តី ដូចន័យដែលមានមកហើយក្នុងបាលី ដូចពោលមកនេះក៏បាន ។ រីឯវិធីចំរើនវិបស្សនា ដែលមានមក ក្នុងអដ្នកថានោះដូច្នេះ គឺអ្នកបំពេញព្យាយាម បើបានឈានជា សមថយានិកៈហើយ រមែងធ្វើឈានដោយខ្លួនឯង បានឲ្យជាបាទ នៃវិបស្សនាហើយ គឺចេញចាកឈាន ហើយកំណត់ឈានទាំង៥បាននឹងវិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ទាំងសម្បយុត្តធម៌ ដែលកើតឡើងព្រម ដោយអង្គឈាននោះ តាមន័យចូលចិត្តឲ្យជាក់ច្បាស់ ប្រាកដថា អង្គឈាននិងសម្បយុត្តធម៌ ទាំងអម្បាលនេះ ជានាមធម៌ ព្រោះជាធម៌បង្អោនទៅ កាន់អារម្មណ៍ ហើយស្វែងរកទីអាស្រ័យ របស់នាមធម៌នោះ ទើបឃើញថា ហទយរូបនេះជាទី អាស្រ័យរបស់នាមធម៌នោះ មហាភូតរូប និងឧបាទាយរូប ជាទីអាស្រ័យរបស់ហទយរូបនេះ ទើបសន្និដ្នានចូលចិត្តច្បាស់ថា ហទយរូប មហាភូតរូប និងឧបាទាយរូប ទាំងអម្បាលនេះជា រូបធម៌ ព្រោះជារបស់តែងទ្រុឌទ្រោម គ្រាំគ្រាទៅជាបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់ និងក្តៅជាដើម ។ អ្នកបំពេញព្យាយាម កាលបើបានឈាន សមថយានិកៈហើយ រមែងកំណត់ដឹងនូវនាម និងរូបជាក់ច្បាស់ យ៉ាងនេះដូច្នេះឯង ។ ចំណែកខាងវិបស្សនាយានិកៈ អ្នកមានញាណ គឺវិបស្សនា មិនបានឈានសមាបត្តិឯណា កាលដែលចំរើនវិបស្សនា មកកំណត់សង្ខារ មាននាមនិងរូបជាដើម ។ ម្យ៉ាងទៀតមកកំណត់កាយ និងចិត្ត-ចេតសិក ដោយប្រភេទនៃពួកទាំង៥ គឺពួករូប ជារបស់ទ្រុឌទ្រោមទៅ១, ពួកវេទនា ការសោយនូវអារម្មណ៍១, ពួកសញ្ញា ការចាំបាននូវអារម្មណ៍១, ពួកសង្ខារ ជាអ្នកតាក់តែងនូវចិត្ត១, ពួកវិញ្ញាណ ជាអ្នកដឹងច្បាស់ នូវអារម្មណ៍១ រួមត្រូវជា៥ពួក ។ ការដែលកំណត់កាយ និងចិត្ត-ចេតសិកនេះ ចែកចេញជា៥ពួក ដូចពោលមកហើយ ។ អ្នកបំពេញព្យាយាម នឹងពិចារណា ខន្ធទាំង៥ឲ្យជាក់ច្បាស់ តាមលក្ខណៈ ចំពោះខណ្ឌដូច្នេះហើយ គប្បីបំប្រួញខន្ធទាំង៥នោះ រួមចូលមកជា២ គឺនាម១ រូប១ ។ រូបខន្ធពួករូបជារូបដដែល ព្រោះជារបស់ ទ្រុឌទ្រោមទៅជាធម្មតា តែវេទនា-សញ្ញា-សង្ខារ-វិញ្ញាណ អរូបខន្ធទាំង៤នេះជានាម ព្រោះជាធម៌បង្អោនទៅកាន់អារម្មណ៍ ការកំណត់សង្ខារ ដែលប្រព្រឹត្តទៅ ក្នុងភពទាំង៣ បំប្រួញចុះជានាមជារូប ដូច្នេះហើយ ក៏បានសន្និដ្នានជា សត្វ-បុគ្គល ខ្លួន-ប្រាណ ទេវតា-មារ-ព្រហ្ម ដទៃ ៗ ក្រៅចាកនាមនិងរូប ទៅហើយមិនមាន ។ មានតែនាមរូបប៉ុណ្ណោះ ប្រព្រឹត្តទៅក្នុងភពទាំង៣ ។ ក៏ពាក្យថា សត្វ-បុគ្គល ខ្លួន-ប្រាណ ជាដើមនោះ មិនមានដោយបរមត្ថ មកបញ្ញត្តិសម្មតិនាម-រូបនោះឯង ថាជាសត្វ-បុគ្គល ខ្លួនប្រាណជាដើម បីដូចជាសម្មតិឈើ ថាជាក្រប-ទូកដូច្នោះ ក៏នាម-រូបទាំង២នេះ អាស្រ័យគ្នានឹងគ្នា ហើយក៏លឿនទៅក្នុងសង្សារ បីដូចជា មនុស្សយើងហើយនឹងទូក ទាំងពីរអាស្រ័យគ្នានឹងគ្នា ហើយលឿនទៅ ក្នុងសមុទ្ទសាគរដូច្នោះ។ ការកំណត់នាមនិងរូប បានដឹងច្បាស់តាមពិត លះសត្តូបលទ្ធិសត្តញាណចេញ បានតាំងនៅ ក្នុងភាពជាអ្នកមិនវង្វេងក្នុងបញ្ញត្តិ ថាសត្វ-បុគ្គលខ្លួន-ប្រាណជាដើមដូច្នេះហើយ ទិដ្និសេចក្តីឃើញរបស់អ្នកបំពេញ ព្យាយាមនោះ ក៏បរិសុទ្ធដោយល្អ ឈ្មោះថាទិដ្និវិសុទ្ធិ ជាតួវិបស្សនាទី១។ សាធុជនអ្នកបំពេញព្យាយាម ធ្វើឲ្យទិដ្និបរិសុទ្ធ បរិបូណ៌ឡើងហើយ គួរចំរើនវិបស្សនាតទៅ ស្វែងរកហេតុបច្ច័យរបស់នាម-រូបនោះ បីដូចជាពេទ្យអ្នកឆ្លាតក្នុង ការរក្សារោគ កាលបើឃើញរោគហើយ ក៏រមែងស្វែងរក សមុដ្នាននៃរោគនោះ យ៉ាងណាមិញ អ្នកបំពេញព្យាយាម កាលបើដឹងនាម-រូបច្បាស់ហើយ គួរស្វែងរកហេតុ-បច្ច័យ របស់នាម-រូបនោះដែរ កាលបើដឹងហេតុ-បច្ច័យ របស់នាម-រូបនោះច្បាស់ហើយ ក៏រមែងឆ្លងផុតចាកកង្ខា គឺសេចក្តីសង្ស័យក្នុងកាល ទាំង៣បាន ។ អ្វីជាហេតុបច្ច័យរបស់នាម-រូបនោះ? ហើយនាម-រូបនោះ អាស្រ័យរបស់អ្វីទើបកើតឡើង? កម្មជាហេតុ-បច្ច័យ របស់នាម-រូបនោះ នាម-រូបនោះជាតួវិបាក ផលសុខវិសេសរបស់កម្ម អាស្រ័យកម្មទើបកើត ឡើងបាន ។ កម្មនោះមាន២យ៉ាងគឺ កុសលកម្ម១ អកុសលកម្ម១។ នាម-រូបឯណាកើតឡើង ដោយអកុសលកម្ម នាម-រូបនោះ ជារបស់ទុព្វលភាព ថោកទាប ។ នាម-រូបឯណាដែលកើតឡើង ដោយអាស្រ័យ កុសលកម្ម នាម-រូបនោះជារបស់សុខុមល្អិត ដោយហេតុដូច្នេះទើបបានថា កម្មជាហេតុជាបច្ច័យ របស់នាម-រូបនោះ ។ តែបើគ្រាន់តែកម្មម៉្យាង ក៏មិនជាហេតុឲ្យកើតនាម-រូប ក៏ត្រូវអាស្រ័យឧបាទាន គ្រឿងប្រកាន់ខ្ជាប់ និងឆន្ទៈរាគៈ សេចក្តីគាប់ចិត្តត្រេកអរ ឧបាទានត្រូវអាស្រ័យនឹងតណ្ហា សេចក្តីចំណង់ជាហេតុ ឲ្យអន្ទះអន្ទែងទៅ តណ្ហាក៏ត្រូវអាស្រ័យនឹងអវិជ្ជា សេចក្តីមិនដឹងច្បាស់ មិនដឹងតាម សេចក្តីពិត ព្រោះហេតុនោះ អវិជ្ជាទើបជា បច្ច័យរបស់តណ្ហា តណ្ហាជាបច្ច័យរបស់ឧបាទាន ឧបាទានជាបច្ច័យរបស់កម្ម(គឺភព) ភពជាបច្ច័យរបស់ជាតិ គឺនាម-រូប ដោយន័យនេះទើបបាន ការសន្និដ្នានឃើញ ច្បាស់ថាធម៌ទាំង៤យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម ជាហេតុ-បច្ច័យ របស់នាម-រូបនោះ ។ នាម-រូបនោះត្រូវអាស្រ័យ ធម៌៤យ៉ាងនេះ ទើបកើតឡើងហើយប្រព្រឹត្តទៅ ។ មហាភូតរូប៤គឺ ដី-ទឹក-ភ្លើង-ខ្យល់ និងអាហារ ជាបច្ច័យរបស់រូបធម៌ ដោយឧបត្ថម្ភរូបនោះទុក ។ ផស្សៈជា បច្ច័យរបស់នាមធម៌គឺ វេទនា-សញ្ញា-សង្ខារ នាមធម៌ទាំង៣នេះ អាស្រ័យបច្ច័យគឺផស្សៈ កើតឡើងហើយ ទើបប្រព្រឹត្តទៅបាន ។ នាម-រូបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ ព្រោះវិញ្ញាណនោះអាស្រ័យចក និងរូបទាំងពីរហើយកើតឡើង ទើបបានឈ្មោះថា ចក្ខុវិញ្ញាណ, បើអាស្រ័យសោតៈនិងសម្លេងទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា សោតវិញ្ញាណ, បើអាស្រ័យឃានៈនិងខ្លិនទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ឃានវិញ្ញាណ, បើអាស្រ័យជីវ្ហានិងរសទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ជិវ្ហាវិញ្ញាណ, បើអាស្រ័យកាយនិងសម្ផស្ស ទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា កាយវិញ្ញាណ, បើអាស្រ័យចិត្តនិងធម្មាទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា មនោវិញ្ញាណ ។ ចក្ខុវិញ្ញាណ, សោតវិញ្ញាណ,ឃានវិញ្ញាណ, ជិវ្ហាវិញ្ញាណ, កាយវិញ្ញាណ ទាំង៥នេះមានរូបតែម៉្យាងជាបច្ច័យ អាស្រ័យរូបហើយប្រព្រឹត្តទៅ ។ ឯមនោវិញ្ញាណ មាននាម-រូបទាំងពីរជាបច្ច័យ អាស្រ័យនាម-រូបទាំងពីរនេះហើយ កើតឡើងប្រព្រឹត្តទៅ ។ ដោយហេតុនេះ នាមនិងរូបទើបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ វិញ្ញាណអាស្រ័យនាមនិងរូប ទាំងពីរនេះកើតឡើងហើយប្រព្រឹត្តទៅ ។ បានសេចក្តីសន្និដ្នាន ឃើញច្បាស់ថា អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារ ជាហេតុបច្ច័យរបស់រូបធម៌ ។ រូបធម៌អាស្រ័យនូវបច្ច័យ ទាំង៥យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបា ទាន, កម្ម, ផស្សៈ ជាបច្ច័យរបស់នាមធម៌គឺ វេទនា, សញ្ញា, សង្ខារ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, នាមនិងរូប ជាហេតុ-បច្ច័យ របស់នាមធម៌ គឺវិញ្ញាណ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ កាលបើអ្នកខំបំពេញព្យាយាម មកកំណត់ហេតុ-បច្ច័យ របស់នាម-រូប ជាក់ច្បាស់ដោយប្រការដូច្នេះហើយ គប្បីចូលចិត្តច្បាស់ថា នាម-រូបដែលជាបច្ច័យនោះ អាស្រ័យហេតុ-បច្ច័យ ហើយប្រព្រឹត្តទៅ យ៉ាងណា សូម្បីនាម-រូបដែលជាអតីត អនាគតក្តី រមែងអាស្រ័យហេតុ-បច្ច័យ កើតឡើងហើយ ប្រព្រឹត្តទៅដូច្នេះឯង ។ កាលបើអ្នកបំពេញព្យាយាម កំណត់ហេតុ-បច្ច័យរបស់នាម-រូប ជាក់ច្បាស់ដូច្នេះហើយ រមែងកន្លងកង្ខា គឺសេចក្តីសង្ស័យក្នុងកាលទាំង៣ កង្ខាក្នុងកាលទាំង៣នោះគឺ កង្ខាប្រារព្វចំណែកខាង អតីត កន្លងហើយនោះ៥ កង្ខាចំណែកខាង អនាគតខាងមុខ ដែលមិនទាន់មកដល់៥ កង្ខាក្នុងបច្ចុប្បន្ននេះ៦ រួមត្រូវជាកង្ខា១៦យ៉ាង ក្នុងកាលទាំង៣ ។
សង្ស័យក្នុងអតីត៥យ៉ាងនោះគឺៈ
១- សង្ស័យថា ដូចជាអញរំពឹងទៅ ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញកើតជាអ្វីអេះ ! ២- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មអញមិនបានកើតជាអ្វីទេ ឬអេះ ! ៣- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញទេអេះ ! ៤- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញមានសណ្នាន ទ្រង់ទ្រាយធំ ឬ តូច ខ្មៅឬស ល្អឬអាក្រក់អេះ ! ៥- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញដើមដំបូងកើតជាអ្វី ដល់មក ខាងក្រោយ អាត្មអញកើតជាអ្វីអេះ ? ។ រួមមកត្រូវជា សង្ស័យក្នុងអតីត៥ប្រការ ។សង្ស័យក្នុងអនាគត៥គឺៈ
១- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វីហ្ន៎ ! ២- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតទៀតដែរឬហ្ន៎ ! ៣- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងបានកើតជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ ក្រីក្ររហេមរហាម យ៉ាងណាទៅអេះ ! ៤-សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើត ជាអ្នកមានសណ្នាន ទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ដូចម្តេចទៅហ្ន៎ ! ៥- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វី តពីនោះទៅនឹងទៅកើតជាអ្វី ទៀតអេះ ! ។ រួមមកត្រូវជាសង្ស័យក្នុងអនាគត៥ប្រការ ។សង្ស័យក្នុងបច្ចុប្បន្ន៦នោះគឺៈ
១- សង្ស័យថា ដូចជាអញរំពឹងទៅ សព្វថ្ងៃនេះមានឈ្មោះថាខ្លួនអញមែន ឬមិនមែន ខ្លួនអញទេ ! ២- សង្ស័យថា ដូចជាអញគិតទៅ សព្វថ្ងៃនេះមិនមានឈ្មោះថាខ្លួនអញទេ ឬដូចម្តេច ! ៣- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតក្នុងខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ អ្នកគ្រួរ ឬជាដូចម្តេច ! ៤- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតបានជារូបរាង ពណ៌សម្បុរសណ្នានទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ល្អ អាក្រក់ ដូចម្តេចទៅ ! ៥- សង្ស័យថា សត្វនេះមកអំពីណា មកកើតក្នុងទីនេះអេះ ! ៦- សង្ស័យថា សត្វនេះមកកើតក្នុងទីនេះហើយ នឹងទៅកើតក្នុងទីណាទៀតអេះ ! ។
រួមត្រូវជាសង្ស័យក្នុងបច្ចុប្បន្ន៦ប្រការ ។ រួមកង្ខាទាំង អតីត៥ អនាគត៥ បច្ចុប្បន្ន៦ ត្រូវជា១៦យ៉ាងដូច្នេះ ។ការកំណត់នាម-រូបឃើញ ជាក់ច្បាស់យ៉ាងនេះហើយ រមែងឆ្លងចាកកង្ខាទាំង១៦យ៉ាងបាន ជាអ្នកមិនមានសង្ស័យក្នុងចំណែកអតីត អនាគត បច្ចុប្បន្ន ហើយបញ្ញារបស់ អ្នកបំពេញព្យាយាមនោះ នឹងមានកម្លាំងក្លៀវក្លា ទើបឈ្មោះថា កង្ខាវិតរណវិសុទ្ធិ ជាតួវិបស្សនាទី២ ។ ព្រះយោគាវចរបុគ្គល កាលប់កំណត់ដឹងហេតុ-បច្ច័យ របស់នាម-រូបជាក់ច្បាស់ ដរាបកន្លងចាកកង្ខា ក្នុងកាលទាំង៣បានហើយ គួរខំចំរើនវិបស្សនាបញ្ញាតទៅ គឺពិចារណានាម-រូប ដែលជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្រៅឬខាងក្នុង ឬជ្រោកជ្រាក ឬសុខុម ថោកទាប ឬឧត្តម ឆ្ងាយឬជិត ឲ្យឃើញនាម-រូបទាំងអស់ ជារបស់មិនទៀងពិត បានសេចក្តីថា សង្ខារទាំងឡាយ កើតឡើងហើយ ក៏រលត់អស់ទៅ ក្នុងកាលនោះ ៗ ។ ក៏នាម-រូបឯណាជាអតីត នាម-រូបនោះក៏រលត់ទៅក្នុងអតីត មិនមានមកដល់បច្ចុប្បន្ននេះទេ ។ នាម-រូបឯណា ដែលជាអនាគត នាម-រូបនោះ ក៏រលត់ទៅក្នុងអនាគត មិនមានទៅដល់អនាគត ខាងមុខទៀតឡើយ ។ នាម-រូប ឯណាដែលជាបច្ចុប្បន្ន នាម-រូបនោះក៏រលត់ទៅ ក្នុងបច្ចុប្បន្ន មិនមានទៅដល់ អនាគតខាងមុខទៀតឡើយ ។ នាម-រូបឯណាដែលជាខាងក្នុង នាម-រូបនោះក៏រលត់ទៅ ខាងក្នុង មិនមែនមករលត់ ខាងក្រៅឡើយ ។ នាម-រូបឯណាដែលជាខាងក្រៅ នាម-រូបនោះក៏រលត់ទៅខាងក្រៅ មិនមែនមករលត់ខាងក្នុងឡើយ ។ នាម-រូបឯណាដែលជាជ្រោកជ្រាក នាម-រូបនោះក៏រលត់ទៅ តាមសភាពជ្រោកជ្រាកទៅ មិនមែនរលត់តាម សភាពល្អិតឡើយ ។ នាម-រូបឯណាដែលល្អិត នាម-រូបនោះក៏រលត់ទៅ តាមសភាពល្អិត មិនមែនរលត់ទៅដោយសភាព ជានាម-រូបជ្រោកជ្រាកឡើយ ។ នាម-រូបឯណាដែលថោកទាប នាម-រូបនោះក៏រលត់ទៅ ក្នុងសភាពជានាម-រូបថោកទាប មិនដល់សភាព ជានាម-រូបឧត្តមឡើយ ។ នាម-រូបឯណាដែលឧត្តម នាម-រូបនោះក៏រលត់ទៅ ក្នុងសេចក្តីជានាម-រូបឧត្តម មិនមែនដល់នូវសភាព ជានាម-រូបថោកទាបឡើយ នាម-រូបឯណាដែលឆ្ងាយ នាម-រូបនោះក៏រលត់ទៅ ក្នុងទីឆ្ងាយទៅ មិនមែនដល់នូវសភាពជា នាម-រូបជិតបានឡើយ ។ នាម-រូបឯណាដែលជិត នាម-រូបនោះក៏រលត់ទៅ ក្នុងទីជិត មិនដល់នូវសភាពជា នាម-រូបឆ្ងាយបានឡើយ ។ ព្រោះហេតុនោះនាម-រូបទាំងអស់ជា របស់មិនទៀងពិត ព្រោះកើតឡើងហើយ រលត់អស់ទៅក្នុងកាលនោះ ៗ មិនកន្លងកាលនោះ ៗ បានឡើយ ។ នាម-រូបឯណាដែលជា របស់មិនទៀង នាម-រូបនោះ ជាទុក្ខ ព្រោះការកើតឡើងហើយ រលត់អស់ទៅជានិច្ច ឥតឈប់ឡើយ ។ នាម-រូបឯណាជារបស់ទុក្ខ នាម-រូបនោះជារបស់អនត្តា មិនមែនជាខ្លួនប្រាណ មិនមានពិត គឺគ្រាន់តែជា នាម-រូបប៉ុណ្ណោះឯង ។ ក៏នាម-រូបនោះមិនមែន ជារបស់យើង មិនមែនជាខ្លួនប្រាណ របស់យើង មិនមែនជាយើងឡើយ ។ កាលព្រះយោគាវចរ មកប្រារព្ធវិបស្សនា ដោយល្អដូច្នេះ ធម៌១០យ៉ាងក៏កើតឡើងគឺៈ
១- ឧភាសៈ ពន្លឺភ្លឺស្វាងកើតអំពីវិបស្សនាចិត្ត ផ្សាយចេញចាកសរីរាវយវៈ ។ ២- បីតិ ផ្សាយចេញទៅសព្វសព៌ាង្គកាយ ធ្វើកាយនិងចិត្តឲ្យឆ្អែត កើតឡើងដោយវិ បស្សនាចិត្ត ។ ៣- វិបស្សនាញាណ ចាស់ក្លាឃើញនាម-រូបជាក់ច្បាស់ដោយល្អកើតឡើង ។ ៤- បស្សទ្ធិ សេចក្តីស្ងប់កាយស្ងប់ចិត្ត រម្ងាប់ក្រវល់ក្រវាយចេញបានដោយល្អ កើតឡើងដោយវិបស្សនាចិត្ត ។ ៥- សុខៈ ប្រព្រឹត្តទៅក្នុងកាយនឹងចិត្តដ៏ឧត្តម កើតឡើងដោយវិបស្សនាចិត្ត ។ ៦- អធិមោក្ខៈ សេចក្តីជឿខ្ជាប់ មានកម្លាំងខ្លាំងក្លា ជាទីផូរផង់របស់ចិត្តនិងចេតសិក កើតឡើងដោយវិបស្សនា ។ ៧- បគ្គាហៈ សេចក្តីព្យាយាម មិនតឹងមិនធូរ ផ្គងចិត្តទុកដោយល្អក្នុងអារម្មណ៍ ធ្វើឲ្យចិត្តប្រព្រឹត្តទៅស្មើបាន កើតឡើងដោយវិបស្សនា ។ ៨- ឧបដ្នានៈ សតិតាំងភ្ជាប់ រក្សានូវអារម្មណ៍ទុក ធ្វើឲ្យប្រាកដដោយល្អ ដូចជាបរលោកប្រាកដមានដល់ អ្នកមានទិព្វចក្ខុដូច្នោះ ។ ៩- ឧបេក្ខា សេចក្តីឃើញធម៌ជាកណ្តាលក្នុងសង្ខារទាំងអស់ មានកម្លាំងខ្លាំងក្លាកើត ឡើង ។ ១០- និកន្តិ សេចក្តីស្រឡាញ់មានអាការៈសុខុម ធ្វើឲ្យអាល័យក្នុងវិបស្សនាកើតឡើង ។ធម៌ទាំង១០យ៉ាងនេះ ជាឧបធិកិលេសគ្រឿងសៅហ្មងរបស់វិបស្សនា ព្រោះកើតឡើងហើយ ធ្វើអ្នកចំរើនវិបស្សនាឲ្យវង្វេង ទៅសំគាល់ថា មគ្គ-ផលកើតឡើងដល់ខ្លួន ។ ខ្លួនថាមគ្គ- ផលហើយ ក៏បញ្ឈប់សេចក្តីព្យាយាម មិនចំរើនវិបស្សនាតទៅទៀត ក៏កើតតណ្ហា-មានៈ-ទិដ្និ ថារបស់គេ របស់យើង ខ្លួន-ប្រាណយើងឡើងទៀត ។ ព្រោះហេតុដូច្នោះ ធម៌ទាំង១០យ៉ាងនេះ ទើបបានថា ជាឧបធិកិលេស គ្រឿងសៅហ្មងរបស់វិបស្សនា ។ ព្រះយាគាវចរមកប្រារព្ធ វិបស្សនាដោយល្អ កាលបើឧបធិកិលេស ទាំង១០យ៉ាងឯណានិមួយៗ កើតឡើងហើយ មិនត្រេកអរ មិនវង្វេងក្នុងធម៌ឧបធិកិលេស ដែលកើតឡើងនោះ មិនបញ្ឈប់សេចក្តីព្យាយាម របស់ខ្លួនចេញ ដោយចូលចិត្តជឿច្បាស់ថា មិនមែនជាមគ្គ-ផល មិនមែនជាផ្លូវវិបស្សនា ផ្លូវវិបស្សនាផ្សេងៗដែលយើង គប្បីដំណើរទៅ ។ វិបស្សនាបញ្ញា របស់អ្នកបំពេញ ព្យាយាមចាស់ក្លា ដឹងឃើញជាក់ច្បាស់ថា នេះជាផ្លូវមគ្គ-ផល នេះមិនមែនជាផ្លូវមគ្គ-ផល បានដោយល្អយ៉ាងនេះ ឈ្មោះថា មគ្គាមគ្គញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៣ ។ អ្នកចំរើនវិបស្សនា កាលបើមានបញ្ញាចាស់ក្លា ធ្វើមគ្គាមគ្គញាណទស្សនវិសុទ្ធិ ឲ្យបរិបូណ៌ហើយ វិនិច្ឆ័យបានឃើញច្បាស់ថា នេះជាតួអរិយមគ្គ នេះជាតួឧបធិកិលេស មិនមែនជាតួអរិយមគ្គ ដូច្នេះហើយ គួរចំរើនវិបស្សនាញាណ ទាំង៩ប្រការ ដ៏បរិសុទ្ធផុតចាក ឧបធិកិលេសហើយ ដើម្បីនឹងឲ្យបាន អរិយមគ្គខាងលើតទៅ ។ វិបស្សនាញាណទាំង៩នោះគឺៈ
១- ឧទយព្វយញ្ញាណ ២- ភង្គញ្ញាណ ៣- ភយតូបដ្នានញ្ញាណ ៤- អាទីនវញ្ញាណ ៥- និព្វិទាញាណ ៦- មុញ្ចិតុកាម្យតាញាណ ៧- បដិសង្ខាញាណ ៨- សង្ខារូបេក្ខាញាណ ៩- សច្ចានុលោមញ្ញាណ១- ឧទយព្វយញ្ញាណ ក្នុងញាណទាំង៩នេះ បញ្ញាដែលដឹងច្បាស់ នូវសេចក្តីកើតឡើងផង សេចក្តីរលត់អស់ទៅផង របស់នាមរូបនោះឈ្មោះថា ឧទយព្វយញ្ញាណ នេះពោលដោយសេចក្តីសង្ខេប ។ បើពោលជា និប្បរិយាយវិញថា អ្នកបំពេញសេចក្តីព្យាយាម គប្បីពិចារណាជា និព្វទ្ធលក្ខណៈ គឺសេចក្តីកើតឡើង៥ និង វិបរិណាមលក្ខណៈ គឺសេចក្តីរលត់ទៅ៥ របស់ខន្ធ៥ ដោយន័យនេះ ក្នុងខមួយៗ មានលក្ខណៈ១០ៗ ទាំងកើតទាំងរលត់ខន្ធទាំង៥នេះ រួមទាំងកើតទាំងរលត់ ៥ដប់ដងត្រូវជា៥០គត់ ។ ក្នុងរូបខន្ធនោះ ឲ្យបំពេញព្យាយាម គប្បីពិចារណា ជានិព្វទ្ធលក្ខណៈ គឺកើតឡើង៥យ៉ាង រូបកើតក៏ព្រោះអវិជ្ជា សេចក្តីមិនច្បាស់កើតឡើង១ តណ្ហា១ ព្រោះកម្មជា កុសល-អកុសលកើតឡើង១ ព្រោះអាហារជា គ្រឿងឧបត្ថម្ភកើតឡើង១ គឺសេចក្តីកើតឡើង របស់សត្វតែម៉្យាង មិនអាស្រ័យហេតុ-បច្ច័យ១ រួមជានិព្វទ្ធលក្ខណៈសេចក្តីកើតរបស់រូបក្ខន្ធ ៥យ៉ាងដូច្នេះ ។ គប្បីឃើញ វិបរិណាមលក្ខណៈក្នុង រូបក្ខន្ធទាំង៥យ៉ាងដូច្នេះ គឺរូបដែលរលត់ទៅ ព្រោះអវិជ្ជារលត់១ ព្រោះតណ្ហារលត់ទៅ១ ព្រោះកម្មរលត់អស់ទៅ១ ព្រោះអាហាររលត់អស់ ទៅ១ព្រោះរលត់អស់ទៅ នៃរូបតែម៉្យាង មិនមានហេតុ-បច្ច័យ១ រួមជាវិបរិណាមលក្ខណៈ ៥យ៉ាងដូច្នេះ ។ អ្នកបំពេញ សេចក្តីព្យាយាមពិចារណា និព្វទ្ធលក្ខណៈ៥ និង វិបរិណាមលក្ខណៈ៥ ជា១០ផងគ្នារបស់រូបក្ខន្ធដូច្នេះ ។ រួចហើយត្រូវពិចារណា និព្វទ្ធលក្ខណៈ៥ វិបរិណាមលក្ខណ៥ របស់វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធផង ឲ្យដូចជាពិចារណាក្នុង រូបក្ខន្ធដូច្នោះ ផ្សេងគ្នាតែក្នុង វេទនា-សញ្ញា-សង្ខារនិងវិញ្ញាណ ត្រង់អាហារឲ្យផ្លាស់យកផស្សៈ ដាក់ជំនួសដូច្នេះថា វេទនាកើតឡើងព្រោះ ផស្សៈកើតឡើងដែរ វេទនារលត់ទៅ ក៏ព្រោះផស្សៈរលត់ ទៅ ។ (សញ្ញាក្តី សង្ខារក្តី មានន័យដូចគ្នានឹងវេទនា) ។ រីឯវិញ្ញាណត្រង់អាហារ ឲ្យយកនាម-រូបជំនួស ដូចតទៅនេះថា វិញ្ញាណកើតមានព្រោះ នាម-រូបកើតឡើង វិញ្ញាណនោះរលត់ទៅក៏ ព្រោះនាម-រូបរលត់ ។ និព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ របស់វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណប្លែកគ្នា មិនដូចលក្ខណៈ របស់រូបតែប៉ុណ្ណោះ ។ បញ្ញាដែលដឹងនិព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ ក៏កើតឡើង ហើយរលត់ទៅ របស់ខន្ធ៥ដូច្នេះ ឈ្មោះថាឧទយព្វយញ្ញាណ ដែលបង្ហាញឲ្យចំរើន ឃើញច្បាស់ថានាម-រូប ជារបស់មិនទៀងពិត ។ ២- ភង្គញ្ញាណ បញ្ញាដែលពិចារណា តាមសេចក្តីរលត់ របស់សង្ខារតែម៉្យាង មិនពិចារណាហេតុ គឺសេចក្តីកើតឡើង ពិចារណាតែត្រឹមផល គឺសេចក្តីបែកធ្លាយទៅ នៃសង្ខារតែម៉្យាងប៉ុណ្ណោះ ជារបស់ពិត ដូច្នេះថា សង្ខារទាំងអស់រមែង បែកធ្លាយទៅជាធម្មតា សេចក្តីដែលមិនបែកធ្លាយទៅ នៃសង្ខារនោះមិនមានឡើយ ឧបមាដូចជាពពុះទឹក មានដុំធំ-តូចយ៉ាងណាៗក្តី មានកិរិយាបែកធ្លាយ ទៅវិញជាធម្មតា ។ ក៏ចិត្តឯណា មានរូបជាអារម្មណ៍ កើតឡើងហើយ រមែងបែកធ្លាយទៅ អ្នកបំពេញព្យាយាម គប្បីពិចារណាឲ្យឃើញ ការបែកធ្លាយទៅ នៃចិត្តនោះជាអារម្មណ៍ ។ ម៉្យាងទៀត ចិត្តឯណាដែលមានវេទនា, សញ្ញា, សង្ខារ វិញ្ញាណ ជាអារម្មណ៍ក្តី គប្បីពិចារណា ឲ្យឃើញការបែកធ្លាយទៅ នៃចិត្តនោះៗជាអារម្មណ៍ដូច្នេះ នេះជាកិច្ចរបស់ ភង្គញ្ញាណ ។ ៣- ភយតូបដ្នានញ្ញាណ បញ្ញារបស់អ្នក បំពេញព្យាយាម ដឹងនូវសេចក្តីកើតឡើង និង សេចក្តីរលត់ទៅនៃសង្ខារ ចាស់ក្លាដរាបណា សង្ខារទាំងអម្បាលនេះ ប្រាកដជាភ័យគួរឲ្យខ្លាច ដូចជាគេឃើញភ្លើង ឆេះផ្ទះ នេះឈ្មោះថា ភយតូបដ្នានញ្ញាណ ។ ៤- អាទីនវញ្ញាណ កាលឃើញ ភយតូបដ្នានញ្ញាណ គឺឃើញថា សង្ខារជាភ័យធំគួរឲ្យ ខ្លាចប្រាកដជាក់ច្បាស់ ដូច្នោះហើយ ទើបមិនមាន សេចក្តីត្រេកអរក្នុង សង្ខារទាំងអម្បាលនោះឡើយ ដូចជាបុគ្គល ស្រឡាញ់ជីវិត ដឹងថាភោជនាហារ រលាយទៅដោយថ្នាំពិសហើយ ក៏មិនហ៊ានបរិភោគដូច្នោះ ឬដឹងថា ស្ទឹងមានក្រពើធំកាច គួរខ្លាចមិនហ៊ាន ចុះទៅងូតទឹកឡើយ ។ បញ្ញាឃើញទោស របស់សង្ខារសព្វ យ៉ាងនេះ ដរាបតែមិនត្រេកអរក្នុងសង្ខារ ដូចបានពោលមកហើយ នេះឈ្មោះថា អាទីនវញ្ញាណ ។ ៥- និព្វិទាញាណ បុគ្គលបានចំរើន អាទីនវញ្ញាណ ឲ្យមានកម្លាំងចាស់ក្លា ល្គិកណាដែល មាននិព្វិទា គឺសេចក្តីនឿយណាយ ស្អប់ខ្ពើមក្នុងសង្ខារ ទាំងអម្បាលនោះ មិនត្រេកអររីករាយ ឧបមាដូចបុគ្គល ឃើញទោសរបស់ភរិយា ហើយនឿយណាយ ស្អប់ខ្ពើមភរិយា ដូច្នោះឯង ឈ្មោះថា និព្វិទាញាណ ។ ៦- មុញ្ចិតុកាម្យតាញាណ ចិត្តរបស់អ្នកចំរើននោះ មិនជាប់ជំពាក់ក្នុង សង្ខារឯណានិមួយឡើយ មានបំណងតែនឹងដោះខ្លួន ចេញចាកអំពីសង្ខារ ទាំងឡាយនោះ ព្រោះសេចក្តីនឿយ ណាយចំពោះសង្ខារ បីដូចជាសត្វនៅ ក្នុងទ្រុងឬក្នុងអន្ទាក់ ចង់តែរួចចាក ទៅខាងក្រៅដូច្នោះ ឈ្មោះថា មុញ្ចិតុកាម្យតាញាណ ។ ៧- បដិសង្ខាញាណ កាលបើព្យាយាម ធ្វើមុញ្ចិតុកាម្យតាញាណ ឲ្យបរិបូណ៌ហើយ ប្រាថ្នាឲ្យរួចចាកសង្ខារ ទាំងអម្បាលនោះ ហើយលើកសង្ខារទាំងនោះ ឡើងកាន់ព្រះត្រៃល័ក្ខណ៍ កំណត់ពិចារណា ដោយបដិសង្ខានុបស្សនាញាណ ដើម្បីធ្វើឧបាយឲ្យ ផុតចេញចាក សង្ខារទាំងនោះឡើង ទើបពិចារណាឃើញថា សង្ខារទាំងអស់ ជារបស់មិនទៀងពិត ព្រោះកើតឡើង ហើយរលត់សូន្យទៅវិញ ឲ្យពិចារណាក្នុងលក្ខណៈទាំង៣ ដើម្បីឲ្យសម្រេចឧបាយដោះចេញ ចាកសង្ខារទាំងអម្បាលនោះ ប្រៀបដូចបុរសអ្នកនេសាទ ចាប់មច្ឆាជាតិ យកអង្រុតទៅរុតត្រី ក្នុងទឹក ហើយលូកដៃចុះ ទៅតាមមាត់អង្រុត គិតនឹងចាប់ត្រី ដោយសេចក្តីត្រេកអរ តែថាជាសត្វ អាសិរពិសសោះ កាលបើចាប់លើកឡើងមក ស្រាប់តែឃើញសត្វអាសិរពិស ទើបខ្លាចតក់ស្លុតរន្ធត់ ឃើញទោសក្នុងការចាប់កាន់នោះ ក៏ប្រាថ្នានឹង លែងចោល សត្វអាសិរពិសនោះទៅវិញ ទើបចាប់ត្រង់កន្ទុយ លាតផ្នត់ចេញចាកដើមដៃ ហើយលើកឡើង ក្រវីលើក្បាលជាច្រើនជុំ ធ្វើឲ្យសត្វអាសិរពិសនោះ ទុព្វលភាពថយកម្លាំង មិនអាចនឹងខាំបាន ក៏រលាស់បោះចោលទៅអំពីដៃ ហើយប្រញាប់ប្រញាល់ រត់ឡើងមកលើគោក សម្លឹងមើលផ្លូវ ដែលសត្វអាសិរពិស វារលូនមក សម្លឹងមើលទៅហើយមិនឃើញ ក៏ត្រេកអរ នឹកថាផុតហើយៗចាកភ័យធំ ព្រោះតែសត្វអាសិរពិសនោះ មានឧបមាដូចម្តេចមិញ ឧបមេយ្យថា ដូចជាអ្នកព្យាយាម បានអត្តភាពគឺបញ្ចក្ខន្ធនេះ ក៏ត្រេកអរ ប្រកាន់ខ្ជាប់ថា យើង- របស់យើង ដូចជាបុរសចាប់សត្វ អាសិរពិសក្នុង ទឹកបាន ហើយត្រេកអរ ចាប់ទុកជាប់ដោយសំគាល់ថា ជាមច្ឆាជាតិដូច្នោះ ។ អ្នកបំពេញព្យាយាម កាលបើឃើញអត្តភាព គឺបញ្ចក្ខន្ធនេះ ថាមិនទៀង ជាទុក្ខជាអនត្តាពិតហើយ ក៏មានសេចក្តីភ័យ តក់ស្លុតរន្ធត់ ខ្លាចបញ្ចក្ខន្ធនោះ ដោយភយតូបដ្នានញ្ញាណ ដូចជាបុរសលើកដៃឡើង ចាប់មាត់អង្រុត ហើយឃើញក្បាល សត្វអាសិរពិសខ្លាចដូច្នោះឯង ។ វាយមបុគ្គល កាលបើឃើញទោស របស់បញ្ចក្ខន្ធនេះ ដោយអាទីនវញ្ញាណហើយ នឿយណាយចំពោះ បញ្ចក្ខន្ធនេះដោយនិព្វិទានោះ នោះបញ្ញារបស់បុគ្គល អ្នកបំពេញព្យាយាម ស្វែងរកឧបាយ ដើម្បីដោះចេញចាកសង្ខារ ដូចពណ៌នាមកដូច្នេះ ឈ្មោះថា បដិសង្ខាញាណ ។ ៨- សង្ខារូបេក្ខាញាណ កាលកំណត់ពិចារណាសង្ខារទាំងអស់ ថាជារបស់សូន្យ ចាកខ្លួន-ប្រាណ-សត្វ-បុគ្គល សូន្យចាកអាការ ជារបស់មិនទៀង ខ្លួនប្រាណជារបស់ល្អ អាការទាំងអម្បាលនោះ មានក្នុងសព្វសង្ខារ ដូចជាដុំនៃពពុះទឹក និងព្រេញថ្ងៃដូច្នោះ ។ កាលបើអ្នកបំពេញព្យាយម បានកំណត់សង្ខារ ទាំងអស់ឲ្យឃើញថា សុទ្ធសឹងអនុវត្តន៍ ដោយបដិសង្ខានុបស្សនា ដូច្នេះហើយ ទើបកំណត់សង្ខារ ជារបស់សូន្យ មានពីរយ៉ាងគឺ យើងសូន្យចាកសព្វវត្ថុ១ សព្វវត្ថុ សូន្យចាកយើង១ ។ រួចកំណត់ការសូន្យ ចាក៤យ៉ាងទៀតថា ខ្លួនមិនមានរបស់១ របស់មិនមានខ្លួន១ អ្នកដទៃ មិនមានរបស់១ របស់អ្នកដទៃមិនមាន១ មានតែសង្ខារប៉ុណ្ណោះ ទូទៅទាំងអស់ ហើយទើបកំណត់ សង្ខារទាំងអស់ដោយលក្ខណៈ ទាំង៣ថែមទៀត ចិត្តរបស់អ្នក បំពេញព្យាយាមនោះ ក៏អស់តក់ស្លុត អស់ខ្លាច អស់ភ័យ អស់ស្អប់ អស់ស្រឡាញ់ ជាចិត្តប្រងើយ ៗ ក្នុងសង្ខារទាំងអម្បាលនោះ មិនប្រកាន់ថា យើង របស់យើងទៀតឡើយ ដូចជាបុគ្គលមានភរិយា លែងលះគ្នាហើយ លុះទៅជួបគ្នាទៀត ក៏ព្រងើយកន្តើយដោយ សំគាល់ថា មិនមែនជាភរិយារបស់ខ្លួនដូច្នេះ ។ បញ្ញារបស់អ្នក បំពេញព្យាយាម បានពិចារណាឃើញ ដូចពោលមកនេះ ហៅថា សង្ខារូបេក្ខាញាណ ។ បណ្តាញាណទាំង៣គឺ សង្ខារូបេក្ខាញាណ១ មុញ្ចិតុកាម្យតាញាណ១ និង បដិសង្ខាញាណ១ ទាំង៣នេះ បើពោលដោយអត្ថដូចគ្នា តែបើពោលទៅតាម ព្យញ្ជនៈវិញ ឃើញថាផ្សេងគ្នា ។ ឯសង្ខារូបេក្ខាញាណនេះ ជាកំពូលនៃ វិបស្សនាញាណទាំងអស់ ។ ៩- អនុលោមញ្ញាណ អ្នកបំពេញព្យាយាម កាលបើចំរើន សង្ខារូបេក្ខាញាណ លុះត្រាតែកើត សទ្ធា- វិរិយ- សតិ- សមាធិ និងសង្ខារូបេក្ខាញាណ ចាស់ក្លាហើយ គួរនឹងពោល បានថាអរិយមគ្គកើតឡើង ក្នុងកាលឥឡូវនេះ ខណៈនោះសង្ខារូបេក្ខាញាណ កើតឡើងហើយ ក៏ពិចារណាសង្ខារទាំង៣ ដោយលក្ខណៈទាំង៣ ឯណានិមួយជា អារម្មណ៍ ទើបយាងចុះកាន់ភវង្គ ក្នុងលំដាប់នៃភវង្គនោះ មនោទ្វារាវជ្ជនៈកើតឡើង ធ្វើលក្ខណៈទាំង៣ ឯណានិមួយឲ្យជាអារម្មណ៍ ហើយធ្លាក់ចុះកាន់ភវង្គ ។ ក្នុងលំដាប់នៃភវង្គនោះ ជវនចិត្តទី១ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍យ៉ាងនោះ កើតឡើងហើយ បានឈ្មោះថា បរិកម្ម ។ ក្នុងលំដាប់នៃបរិកម្មនោះ ជវនចិត្តទី២ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍ កើតឡើងហើយ ទើបបានឈ្មោះថា ឧបចារៈ ។ ក្នុងលំដាប់នៃឧបចារៈនោះ ជវនចិត្តទី៣ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យកើតឡើងហើយ ទើបឈ្មោះថា អនុលោម ។ ក៏អនុលោមនោះ គឺជាអនុលោមញ្ញាណ នោះឯង ព្រោះញាណនេះ អនុលោមទៅតាម វិបស្សនាទាំង៨ខាងដើម ដោយកិច្ចត្រូវធ្វើ យ៉ាងនេះដូចគ្នា អនុលោមទៅតាម ពោធិបក្ខិយធម៌ទាំង៣៧ខាងលើ ដោយផ្លូវប្រតិបត្តិនោះ ព្រោះហេតុនោះ អនុលោមនេះ ទើបលោកពោលថាជា អនុលោមញ្ញាណ ។ ក៏វិបស្សនាញាណទាំង៩ មានឧទយព្វយញ្ញាណជាដើម មានសច្ចានុលោមញ្ញាណ ជាទីបំផុត ឈ្មោះថា បដិបទាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៤ ។ ក្នុងលំដាប់នៃ អនុលោមញ្ញាណនោះ គោត្រភូ ចិត្តទាញយក ព្រះនិព្វាននោះ មកជាអារម្មណ៍ កន្លងបថុជ្ជនគោត្រ យាងចុះកាន់អរិយគោត្រ ។ គោត្រភូញាណ មិនបានរាប់បញ្ចូលក្នុង បដិបទា ញាណទស្សនវិសុទ្ធិឡើយ គឺរាប់បញ្ចូលទៅក្នុងពួក ញាណទស្សនវិសុទ្ធិ ព្រោះតាំងនៅក្នុងទី ជាអាវជ្ជនៈរបស់មគ្គញាណ តាំងនៅក្នុងចន្លោះកណ្តាល គួររាប់ថាជា វិបស្សនាបាន ព្រោះធ្លាក់ចុះទៅនៅ ក្នុងក្រសែរបស់វិបស្សនា ។
រីឯវិបស្សនាញាណ ដែលពិចារណានូវសង្ខារដោយលក្ខណៈទាំង៣ ចាប់តាំងពីដើម រហូតដល់ គោត្រជាចំណែកភាវនាមយៈ នៃកាមាវចរកុសល ។ ឯចំណែក
លោកុត្តរ កុសល គឺមគ្គចិត្ត កើតឡើងក្នុងលំដាប់ នៃគោត្រភូនោះឯង ។ មគ្គចិត្តនេះ កាលដែលនឹងកើត ឡើងនោះ កាន់យកព្រះនិព្វានជាអារម្មណ៍ កំណត់ដឹងទុក្ខ លះ
សមុទ័យ ធ្វើនិរោធឲ្យជាក់ច្បាស់ ចំរើនមគ្គ ឲ្យកើតឡើង ហើយធ្វើកិច្ចសច្ចៈទាំង៤ ឲ្យកើតឡើង ផ្តាច់បង់កងកិលេស គឺ លោភៈ ទោសៈ មោហៈ និងសំយោជនៈទាំង៣គឺ
និព្វានជាអារម្មណ៍ ក្នុងលំដាប់នៃមគ្គចិត្តនោះ ។
រីឯផល
សក្កាយទិដ្និ១ វិចិកិច្ឆា១ សីលពត្តបរាមាសៈ ១ ដាច់សូន្យជាសមុច្ឆេទប្បហាន តាមកម្លាំងរបស់ខ្លួន កើតឡើង១ខណៈចិត្តក៏រលត់ទៅ ផលចិត្តក៏កើតឡើងតោងយកព្រះ
ចិត្តនោះ កើតឡើង២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះកាន់ភវង្គក្នុងមគ្គជវនវិថី កំណត់ជវនស្ទុះទៅ បានតែ៧ខណៈចិត្តប៉ុណ្ណោះ ។ អ្នកបំពេញព្យាយាម គប្បី
ឲ្យដឹងដូច្នេះគឺ បើកុលបុត្តដែលមាន ប្រាជ្ញាជាទណ្ឌាភិញ្ញា ត្រាស់ដឹងយូរ ជវនជាដំបូងឈ្មោះថា បរិកម្មជវន ទី២ឈ្មោះថា ឧបចារជវន ទី៣ឈ្មោះថា អនុលោមជវន ទី៤
ឈ្មោះថា គោត្រភូជវន ទី៥ឈ្មោះថា មគ្គជវន ជាតួមគ្គ ជវនទី៦និងទី៧ ជាតួផល ។ បើកុលបុត្តមានបញ្ញាជា ខិប្បាភិញ្ញា ត្រាស់ដឹងឆាប់ ជវនទី១ ឈ្មោះថា ឧបចារជវន
ទី២ឈ្មោះថា អនុលោមជវន ទី៣ឈ្មោះថា គោត្រភូជវន ទី៤ឈ្មោះថា មគ្គជវន ជាតួមគ្គ ទី៥ ទី៦ និងទី៧ ទាំង៣នេះជាតួផល ។ អាស្រ័យហេតុនេះ ទើបលោកពោលថា
ផលចិត្តកើតក្នុង លំដាប់នៃមគ្គចិត្ត ២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះ ទៅកាន់ភវង្គដូច្នេះ ។ ខាងមុខអំពីភវង្គចិត្តនេះទៅ មនោទ្វារាវជ្ជនចិត្ត កាត់ខ្សែភវង្គកើតឡើង
ក្នុងមនោទ្វារាវជ្ជនចិត្តនោះ បច្ចវេក្ខណញាណកើតឡើង ពិចារណាមគ្គ- ផល និងកិលេសដែលកើតហើយ ហើយលះចេញ និងកិលេសដែលសល់នៅ ព្រមទាំងនិព្វាន ។
បច្ចវេក្ខណញាណទាំង៥ប្រការ នេះ រមែងមានដល់សោតាបន្នអរិយសាវ័ក ដោយប្រការដូច្នេះ ។ សូម្បីព្រះសកទាគាមិ និងព្រះអនាគាមិ ក៏មានបច្ចវេក្ខណកិច្ច៥ប្រការ
ដូចគ្នា នឹងព្រះសោតាបន្នដែរ ។ ចំណែកព្រះអរហន្ត មិនមានបច្ចវេក្ខណៈឡើយ ព្រោះលោកលះកិលេស ចេញអស់ហើយ មិនមានសេសសល់ បន្តិចបន្តួចក្នុងខន្ធសន្តាន
របស់លោកឡើយ ។ ព្រះសោតារមែងធ្វើសង្សារទុក្ខឲ្យអស់ទៅ បិទទ្វារអបាយភូមិទាំង៤បាន ធ្វើនូវភាវៈជាអ្នកមានមុខចំពោះ អរិយទ្រព្យទាំង៧ប្រការ និងលះមិច្ឆាមគ្គ
ទាំង៨ ធ្វើភ័យនិងពៀរទាំងអស់ ឲ្យស្ងប់ស្ងាត់បានដោយល្អ ចូលដល់នូវភាពជាឱរស នៃព្រះសម្មាសម្ពុទ្ធ ។ ញាណសម្បយុត្តអរិយមគ្គទាំង៤ មានសោតាបត្តិមគ្គជាដើម
ឈ្មោះថាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៥ ជាកំពូលនៃវិបស្សនា ។ ក៏វិបស្សនាញាណនេះ មានផលធំជាងទាន សីល ព្រហ្មវិហារ ភាវនា រមែងធ្វើអ្នកដែលចំរើននោះ
ឲ្យមានសតិខ្ជាប់ខ្ជួន មិនវង្វេង លុះពេលធ្វើកាលកិរិយាទៅ រមែងមានសុគតិភព គឺមនុស្សនិងសួគ៌ជាខាងមុខ ។ ម្យ៉ាងទៀតក៏ជាឧបនិស្ស័យ មគ្គ ផល ព្រះនិព្វាន ជាប់ក្នុង
សន្តាន តទៅក្នុងខាងមុខផង ។ នេះពោលដោយមិនទាន់បានសម្រេចមគ្គ ផល ព្រះនិព្វាន បើជាឧបនិស្ស័យមគ្គ ផល ព្រះ និព្វាន ក៏ធ្វើអ្នកនោះឯងឲ្យសម្រេចមគ្គ ផល
ព្រះនិព្វាន ក្នុងជាតិនេះឯងពិតប្រាកដ ។
ធម៌ទាំងអស់ដែលមានមក ក្នុងផ្ទៃនៃវិបស្សនាកម្មដ្នាននេះ មានបញ្ហា៤យ៉ាង ដែលជា បញ្ហាយ៉ាងធ្ងន់បំផុត រកអ្នកឯណានិមួយ នឹងដោះស្រាយពុំរួចឡើយ មានតែព្រះសម្ពុទ្ធ
និងព្រះអរហន្តថ្លៃ ទើបអាចនឹងដោះស្រាយ នូវបញ្ហាទាំង៤យ៉ាងនោះរួចបាន ។ រីឯបញ្ហាទាំង៤យ៉ាងនោះគឺៈ
- ១- ជាតិទុក្ខ ទុក្ខព្រោះកើត
- ២- ជរាទុក្ខ ទុក្ខព្រោះចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះឈឺ
- ៤- មរណទុក្ខ ទុក្ខព្រោះស្លាប់ ។
អធិប្បាយ តទៅខាងមុខនេះ ៖
ខ្ញុំតាំងបុគ្គលាធិដ្នាននូវ សញ្ញា១ វិញ្ញាណ១ និង បញ្ញា១ ទាំង៣នេះធ្វើជាខបុច្ឆា- វិសជ្ជនា នូវកងទុក្ខទាំង៤ខនេះ ដូចមានសេចក្តីតទៅៈ
វិញ្ញាណ សួរបញ្ញាថា ដែលហៅថាទុក្ខ ទុក្ខនោះតើដូចម្តេច? បញ្ញា ឆ្លើយថា របស់អ្វីៗដែលជាទីគួរខ្ពើមរអើម, ជាទីស្អប់, ពុំជាទីគួរស្រឡាញ់, ជាទីគួរភ័យ, គួរខ្លាច, រំភើប
ញាប់ញ័រដល់ចិត្ត របស់ទាំងអស់នេះហើយ ដែលឈ្មោះថាទុក្ខ ។
សួរថា ចុះទុក្ខនោះ ជារបស់តាំងនៅដូចម្តេច? ឆ្លើយថា ទុកនោះជារបស់ទំនេរ ទទេៗ ជារបស់នៅក្រៅខ្លួន – យើង សត្វ, ក្រៅជីវិត ក្រៅប្រុស- ស្រីទាំងអស់ ។
សួរថា ចុះទុក្ខនោះមានតែនៅក្នុងចិត្តឬ? ឆ្លើយថា មិនមែនដូច្នោះទេ ទុក្ខនេះជារបស់នៅក្រៅចិត្តទេតើ បានជាថាទុក្ខនៅក្រៅចិត្តនោះ ព្រោះចិត្តជាអ្នកនឹកគិតសន្សំ យកនូវ
អារម្មណ៍ទាំង៦ អំពីខាងក្រៅ មានរូបារម្មណ៍ជាដើម មានធម្មារម្មណ៍ជាទីបំផុត ។ អារម្មណ៍ទាំង៦នេះ ជាអារម្មណ៍ នៅក្រៅចិត្តទាំងអស់ ។ បើអារម្មណ៍នៅក្រៅចិត្តហើយ
ទុក្ខទាំងអស់ក៏នៅក្រៅចិត្ត ដូចគ្នានឹងអារម្មណ៍ដែរ ។ អារម្មណ៍ទាំង៦ នោះគឺ
- ១- រូបារម្មណ៍ អារម្មណ៍គឺរូប ព្រោះរូបជារបស់នៅក្រៅចិត្តពិត តែថាបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តក៏ស្ទុះទៅចាប់យក នូវរូបនោះមកជាអារម្មណ៍ ហើយក៏កើតឡើងនូវ
ចិត្ត ម្លោះហើយចិត្តនោះ ក៏ទៅជាក្តៅរោលរាលទៅ ដោយអំណាចភ្លើងទុក្ខ និងភ្លើងកិលេស ព្រោះតែចិត្តចាប់យក នូវរូបារម្មណ៍អំពីខាងក្រៅ ចូលមកទុកក្នុងចិត្ត ។
- ២- សទ្ទារម្មណ៍ អារម្មណ៍គឺសម្លេង ។ សម្លេង នេះជារបស់នៅក្រៅត្រចៀក តែបើសម្លេងនោះ មកប៉ះពាល់ត្រូវ ត្រចៀកហើយ ចិត្តក៏ស្ទុះទៅ ចាប់យកសម្លេងនោះ នាំមកទុក
ចិត្ត ហើយក៏កើតសេចក្តីក្តៅក្រហាយ រោលរាលទៅតាម សភាពរបស់សម្លេង នោះៗទៅ ។ល។
- ៦- ធម្មារម្មណ៍ អារម្មណ៍គឺធម៌ដែលកើតនៅក្នុងចិត្ត គឺចិត្តនឹកគិតសន្សំចាប់ យកនូវអារម្មណ៍ពីក្រៅ ដូចយ៉ាងឧទ្ធច្ចៈចិត្ត ចិត្តដែលអណ្តែតអណ្តូង រាយមាយ ទៅចាប់យក
សេចក្តីនេះឧបមាដូចម្តេចមិញ ឧបមេយ្យដូចជាគោ និងដំណាំស្រូវ ចិត្តដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេស ដូចជាដំណាំ មានស្រូវជាដើម នៅទីទៃពីគ្នាដូច្នេះ ។ ឯស្រូវនិង
ដំណាំ មិនដែលដើរទៅស៊ីគោ ដល់ម្តងសោះ មានតែគោនេះឯង ដែលដើរទៅស៊ីស្រូវ និងដំណាំជាធម្មតា ។ បើគោណាមានខ្សែចង គោនោះក៏មិនអាច នឹងទៅស៊ីស្រូវនិង
ដំណាំនោះ បានឡើយ ព្រោះគោនោះជាប់ នឹងខ្សែចំណង ។ បើគោណាគ្មាន ខ្សែចំណងចងទេ គោនោះមុខជាទៅស៊ីស្រូវ និងដំណាំនោះញយៗ យ៉ាងណាមិញ ឯចិត្តទុក
ដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេសឧបមា ដូចជាស្រូវនិងដំណាំ យ៉ាងនោះដែរ ។ ហេតុនេះហើយបានជាព្រះបរមគ្រូ ទ្រង់ទូន្មានភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងអស់គ្នា ចូរខំសង្រួមឥន្ទ្រីយ៍ទាំង៦ បិទផ្លូវបាបទាំងឡាយ គឺអភិជ្ឈានិងទោមនស្ស កុំឲ្យកើតឡើងបាន ។
ឥន្ទ្រីយ៍ទាំង៦នោះគឺៈ
- ១- ចក្ខុន្ទ្រិយសំវរសីល គឺការសង្រួមភ្នែក បិទបាំងហាមឃាត់ មិនឲ្យចិត្ត ស្ទុះចេញទៅតាមខ្សែរូបារម្មណ៍ ដែលភ្នែកក្រឡេកឃើញរូបនោះៗ ។ រូបារម្មណ៍នេះ ជាខ្សែឬជា
ទោមនស្ស ។ បើចិត្តមិនទទួលយកនូវអភិជ្ឈា និងទោមនស្សទេ ឈ្មោះថាសង្រួមបាន ហើយ សីលរបស់ភិក្ខុនោះក៏បានបរិសុទ្ធល្អ ដោយសេចក្តីព្យាយាមសង្រួម ។ បើ
មិនសង្រួមទេ ចិត្តនោះក៏ចាប់យក អភិជ្ឈានិងទោមនស្ស នាំចូលមកទុកក្នុងចិត្ត ម្លោះហើយសីលរបស់ភិក្ខុនោះ មិនបានបរិសុទ្ធទេ ។ល។
- ៦- មនិន្ទ្រិយសំវរសីល សីលដែលត្រូវសង្រួមចិត្ត ។ ចិត្តដែលបាន សង្រួម និងមិនបានសង្រួមនោះ ត្រូវដឹងបានដូចម្តេច? ចិត្តដែលបានសង្រួមនោះ គឺចិត្តដែល មិន
ឃើញថា កាមគុណនេះឆ្ងាញ់ណាស់ ស្រួលណាស់ សុខណាស់ ប្រសើរណាស់ ម្លោះហើយចិត្តនោះ ក៏ក្រេបជញ្ជក់ យកជាតិកាមទាំង៣គឺ
- ១- កាមវិតក្កៈ ត្រិះរិះតែក្នុងកាមគុណទាំង៥ ហើយញៀនញ៉ាមជាប់ចិត្ត លង់លិចនៅដេកត្រាំក្នុង អារម្មណ៍របស់កាមគុណ ឬនៅដេកត្រាំក្នុង អន្លង់ឱឃៈទាំង៤ ដែលជា
- ២- ព្យាបាទវិតក្កៈ ត្រិះរិះរករឿងរកហេតុ ប្រទូសរ៉ាយដល់សត្វនិងសង្ខារ ត្រិះរិះគំនុំគំគួនចង ពៀរវេរា រករឿងរកហេតុ ឲ្យគេវិនាសទ្រព្យសម្បត្តិ និងវិនាសជីវិត ។
- ៣- វិហិង្សាវិតក្កៈ ត្រិះរិះបៀតបៀន ដល់សត្វនិងសង្ខារ មានការត្រិះរិះ សម្លាប់សត្វ និងត្រិះរិះចង់បាន ទ្រព្យអ្នកដទៃ យកមកធ្វើជា ទ្រព្យរបស់ខ្លួន ។
មនោទ្វារតែម៉្យាង ។ សម្តែងមកនេះ ឲ្យឃើញថា ភ្លើងទុក្ខនិងភ្លើងកិលេស ជារបស់នៅក្រៅចិត្តពិត ដូចជាគោនិងស្រូវដំណាំផ្សេងៗ ចំណែកស្រូវនិងដំណាំ មិនដែលដើរទៅ
ស៊ីគោម្តងសោះ មានតែគោដើរទៅស៊ី ស្រូវនិងដំណាំ ។ ព្រោះហេតុហ្នឹងហើយ បានជាព្រះអង្គ ទ្រង់ប្រៀនប្រដៅថា ម្នាលភិក្ខុទាំងឡាយ អ្នកត្រូវសង្រួមចិត្ត ពត់ចិត្តឲ្យបាន
នឹងនួនល្អ កុំឲ្យចិត្តទៅយក ភ្លើងទុក្ខនិងភ្លើងកិលេស មកដុតបំពក់ចិត្តទៀត ។ ពួកព្រះអរហន្តទាំងឡាយ គ្រប់ៗព្រះអង្គ លោកខំព្យាយាមសង្រួមចិត្ត ចូលកាន់សមាធិ ជា
ចិត្តរួចផុតស្រឡះ ចាកអំពីភ្លើងទុក្ខ និងភ្លើងកិលេស គ្រប់ៗព្រះអង្គ ។ ចិត្តដែលស្រូបយកភ្លើង ទាំង២ភ្នក់នេះ ឧបមាដូចជាសត្វមមាច ក្រឡេកឃើញភ្លើង ក៏ស្មានថាភ្លើងនេះ
ជារបស់ឆ្ងាញ់ ម្លោះហើយក៏នាំគ្នា ហើរត្រសុក ត្បុលចូលទៅក្នុងភ្លើង ឥតមានខ្លាចឡើយ សត្វមមាចស្លាប់ខ្លួន ដោយសារតែ សេចក្តីយល់ខុស សំគាល់ខុសដឹងខុស ហើយ
ពួកសត្វនេះ មិនដឹងជាខុសផង ។
នែសញ្ញា- វិញ្ញាណ! អ្នកឯងនេះល្ងង់ដូចជា សត្វមមាច ដែលហើរចូលតែភ្នក់ភ្លើង១ អ្នកឯងហើរចូលភ្នក់ភ្លើង ដល់ទៅ៣ភ្នក់ ភ្លើងគឺរាគៈ១ ភ្លើងគឺទោសៈ១ ភ្លើងគឺមោហៈ១
ឃើញថាអ្នកឯងនេះ ល្ងង់ជាងសត្វមមាច២ភាគ ។
បញ្ញាសួរទៅវិញថា សត្វមមាចហើយនឹងភ្លើង វានៅជាមួយគ្នា ឬក៏វានៅទីទៃអំពីគ្នា? វិញ្ញាណឆ្លើយថា វានៅទីទៃពីគ្នាទេ តែថាសត្វមមាចនោះ ក្រឡេកឃើញភ្លើង ហើយ
ស្រឡាញ់ បានជាចេះតែហើរចូលទៅក្នុងភ្លើង ។ បញ្ញាសួរទៀតថា ចុះដូចសញ្ញា-វិញ្ញាណឯងនេះ នៅទីទៃអំពីភ្លើងរាគៈ ទោសៈ មោហៈ ឬក៏នៅជាមួយគ្នា? សេចក្តីនេះសូម
ឲ្យលោកបញ្ញា សម្តែងប្រាប់ ខ្ញុំទាំងពីរនាក់នឹងចាំស្តាប់ ។
អើបើដូច្នេះ អ្នកឯងទាំង២ចាំស្តាប់ចុះ ។ វិញ្ញាណឋីតិ៧ និង សត្តាវាសៈ៩ ដូចជាភ្លើង ។ វិញ្ញាណដែលស្ថិតនៅក្នុងភ្នែក ក្នុងត្រចៀក ក្នុងច្រមុះ ក្នុងអណ្តាត ក្នុងកាយ ក្នុងចិត្ត
ទាំងអស់ នេះជាកន្លែងរបស់អ្នកឯង ។ ឯរូប សម្លេង ខ្លិន រស សម្ផស្ស និងធម្មារម្មណ៍ របស់ទាំង៦នេះ ជារបស់នៅឆ្ងាយ អំពីអ្នកឯងណាស់ទេតើ ហេតុដូចម្តេចបានជាអ្នកឯង
ទៅដេកនៅក្នុងភ្នក់ភ្លើង ទាំង៣ភ្នក់ ទាំងយប់ទាំងថ្ងៃយ៉ាងនេះ មកតែអំពីអ្នកឯងនេះ ល្ងង់ខ្លាំងជាងសត្វមមាចទៅទៀត បានជាពុំដឹងភ្លើងទុក្ខ និងភ្លើងកិលេស ទាំងមិនដឹងថា
ខ្លួនឯងនេះ ជាអ្នកល្ងង់ថែមទៀតផង ។
នែសញ្ញា- វិញ្ញាណ អ្នកឯងល្ងង់ខ្លាំងជ្រៅ វង្វេងធំយ៉ាងនេះហើយ សេចក្តីសុខ មិនមានដល់អ្នកឡើយ មានតែសេចក្តីទុក្ខនិងទោស ជាអាហាររបស់អ្នកប៉ុណ្ណោះ សព្វថ្ងៃខ្លួន
អ្នកឯងដូចជា សត្វដង្កូវក្នុងបង្គន់ ស៊ីសុទ្ធតែលាមក ហើយមិនដឹងថាលាមកផង ដេកក្នុងបង្គន់ហើយមិនដឹងទាំង បង្គន់នោះដូចម្តេចផង សេចក្តីនេះមានឧបមាថា ដូចជា
វិញ្ញាណឯង ដែលនៅអាស្រ័យក្នុងកាយនេះ មិនដឹងជាកាយនេះ ប្រកបទៅដោយសាកសពដូច្នេះទេ គឺដឹងថាសុទ្ធតែល្អៗ ប្រសើរៗទៅវិញ ។ រូបនេះជាគ្រឿងមិនស្អាត
ស្មោកគ្រោកជាទីបំផុត ហូរទឹកអសុភទៅតាមទ្វារទាំង៩ តែរាល់ៗថ្ងៃ កាលបើអសុភ ហូរចេញមកខាងក្រៅ វិញ្ញាណឯង ដឹងថាស្អុយណាស់ ត្រង់វិញ្ញាណឯងដេកនៅ ជាមួយ
គ្នានឹងអសុភនោះ វិញ្ញាណឯងថាស្រួលណាស់ សប្បាយណាស់ វិញ្ញាណ ដូចកលមាយាយ៉ាងនេះឯង ។
សួរថា ចុះទុក្ខក្នុងខន្ធទាំង៥នេះ មានប៉ុន្មានយ៉ាង? ឆ្លើយថា ទុក្ខក្នុងខន្ធទាំង៥នេះ មាន២យ៉ាងគឺ ទុក្ខក្នុងរូបម៉្យាង ទុក្ខក្នុងនាមម្យ៉ាង ។ រូបនេះបាននឹងរូប២៨ តែពុំបានអធិប្បាយ
ពីរូបនោះទេ អធិប្បាយតែអំពីទុក្ខ របស់រូបប៉ុណ្ណោះ ។ ឯទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ
- ១- ជាតិទុក្ខ ទុក្ខព្រោះការកើត
- ២- ជរាទុក្ខ ទុក្ខព្រោះ ជារាគឺចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ គឺការឈឺចុកចាប់
- ៤- មរណទុក្ខ ទុក្ខព្រោះមរណៈ គឺការស្លាប់ ។ បណ្តាទុក្ខទាំង៤កងនេះ លើកទុក៣កងខាងចុងសិន នឹងសម្តែងជាតិទុក្ខជាមុន ។
វិញ្ញាណ របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា
ជាយន្តិ កេសា លោមា នខាបិច ។
ប្រែថា មុនដំបូងកើតជារូប កលលៈ ជាសរីរៈល្អិតឆ្មារក្រៃលែងឆ្មារ ស្ថិតនៅក្នុងផ្ទៃមា តា ដូចដំណក់ប្រេងល្ងថ្លា ឬក៏ដូចជាសប្បិទន់ថ្លា តាំងនៅអស់រយៈ៧ថ្ងៃ ទើបប្រែទៅជារូប
អព្វុទៈ មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ
នឹងអំបែង តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក
ចេញជាពក៥ តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា
ខា ។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា
សញ្ញា វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់ ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ
ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់ ដូច្នេះ ។
២- ជរាទុក្ខ ទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រាទៅ នៃខន្ធជាលក្ខណៈ មានការនាំចូលទៅ កាន់សេចក្តីស្លាប់ជាកិច្ច មានការវិនាសទៅ នៃវ័យជាផល ចាត់ជារបស់នាំ មកនូវសេចក្តី
ទុក្ខ ។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល ។
ឆ្លើយថា ដែលកើតជាដំបូងនោះ គឺទឹកថ្លា- ទឺកក្រហម- ទឹកស- ខាប់ៗរឹងៗ ក្លាយទៅជាដី ត្រង់ណារឹងៗហៅថាធាតុដី ត្រង់ណាទន់ៗជ្រាយៗ ហៅថាធាតុទឹក ដែលមានលក្ខណៈ
សម្រាប់ចំអិននូវកាយ មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់
គ្រាំគ្រា ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ
ខ្យល់មាន៦ រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី ជា
ទុក្ខរបស់អ្វីប៉ុណ្ណោះ បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់ វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់
អ្នកណាចាស់ អ្នកនោះនឹងទុក្ខ ។
សួរថា ចុះសក់- រោម- ក្រចក- ធ្មេញ- ស្បែក ជាដើមនេះគ្មានដឹងអ្វីសោះទេ ម្តេចក៏ថាជាទុក្ខដែរ? ពួករូប២៨សុទ្ធតែមិនដឹងអ្វីទាំងអស់ទេ? ឆ្លើយថា ព្រោះមិនដឹងហ្នឹងហើយ ជាតួទុក្ខ
យ៉ាងធ្ងន់បំផុតក្នុងលោក បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា
តួទុក្ខ បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់
នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ ។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា
របស់រូប ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ លោ រីឯវិបស្សនាញាណ ដែលពិចារណានូវសង្ខារដោយលក្ខណៈទាំង៣ ចាប់តាំងពីដើម រហូតដល់ គោត្រភូញាណ ជាចំណែកភាវនាមយៈ នៃកាមាវចរកុសល ។ ឯចំណែក
លោកុត្តរ កុសល គឺមគ្គចិត្ត កើតឡើងក្នុងលំដាប់ នៃគោត្រភូនោះឯង ។ មគ្គចិត្តនេះ កាលដែលនឹងកើត ឡើងនោះ កាន់យកព្រះនិព្វានជាអារម្មណ៍ កំណត់ដឹងទុក្ខ លះ
សមុទ័យ ធ្វើនិរោធឲ្យជាក់ច្បាស់ ចំរើនមគ្គ ឲ្យកើតឡើង ហើយធ្វើកិច្ចសច្ចៈទាំង៤ ឲ្យកើតឡើង ផ្តាច់បង់កងកិលេស គឺ លោភៈ ទោសៈ មោហៈ និងសំយោជនៈទាំង៣គឺ
សក្កាយទិដ្និ១ វិចិកិច្ឆា១ សីលពត្តបរាមាសៈ ១ ដាច់សូន្យជាសមុច្ឆេទប្បហាន តាមកម្លាំងរបស់ខ្លួន កើតឡើង១ខណៈចិត្តក៏រលត់ទៅ ផលចិត្តក៏កើតឡើងតោងយកព្រះ
និព្វានជាអារម្មណ៍ ក្នុងលំដាប់នៃមគ្គចិត្តនោះ ។
រីឯផលចិត្តនោះ កើតឡើង២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះកាន់ភវង្គក្នុងមគ្គជវនវិថី កំណត់ជវនស្ទុះទៅ បានតែ៧ខណៈចិត្តប៉ុណ្ណោះ ។ អ្នកបំពេញព្យាយាម គប្បី
ឲ្យដឹងដូច្នេះគឺ បើកុលបុត្តដែលមាន ប្រាជ្ញាជាទណ្ឌាភិញ្ញា ត្រាស់ដឹងយូរ ជវនជាដំបូងឈ្មោះថា បរិកម្មជវន ទី២ឈ្មោះថា ឧបចារជវន ទី៣ឈ្មោះថា អនុលោមជវន ទី៤
ឈ្មោះថា គោត្រភូជវន ទី៥ឈ្មោះថា មគ្គជវន ជាតួមគ្គ ជវនទី៦និងទី៧ ជាតួផល ។ បើកុលបុត្តមានបញ្ញាជា ខិប្បាភិញ្ញា ត្រាស់ដឹងឆាប់ ជវនទី១ ឈ្មោះថា ឧបចារជវន
ទី២ឈ្មោះថា អនុលោមជវន ទី៣ឈ្មោះថា គោត្រភូជវន ទី៤ឈ្មោះថា មគ្គជវន ជាតួមគ្គ ទី៥ ទី៦ និងទី៧ ទាំង៣នេះជាតួផល ។ អាស្រ័យហេតុនេះ ទើបលោកពោលថា
ផលចិត្តកើតក្នុង លំដាប់នៃមគ្គចិត្ត ២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះ ទៅកាន់ភវង្គដូច្នេះ ។ ខាងមុខអំពីភវង្គចិត្តនេះទៅ មនោទ្វារាវជ្ជនចិត្ត កាត់ខ្សែភវង្គកើតឡើង
ក្នុងមនោទ្វារាវជ្ជនចិត្តនោះ បច្ចវេក្ខណញាណកើតឡើង ពិចារណាមគ្គ- ផល និងកិលេសដែលកើតហើយ ហើយលះចេញ និងកិលេសដែលសល់នៅ ព្រមទាំងនិព្វាន ។
បច្ចវេក្ខណញាណទាំង៥ប្រការ នេះ រមែងមានដល់សោតាបន្នអរិយសាវ័ក ដោយប្រការដូច្នេះ ។ សូម្បីព្រះសកទាគាមិ និងព្រះអនាគាមិ ក៏មានបច្ចវេក្ខណកិច្ច៥ប្រការ
ដូចគ្នា នឹងព្រះសោតាបន្នដែរ ។ ចំណែកព្រះអរហន្ត មិនមានបច្ចវេក្ខណៈឡើយ ព្រោះលោកលះកិលេស ចេញអស់ហើយ មិនមានសេសសល់ បន្តិចបន្តួចក្នុងខន្ធសន្តាន
របស់លោកឡើយ ។ ព្រះសោតារមែងធ្វើសង្សារទុក្ខឲ្យអស់ទៅ បិទទ្វារអបាយភូមិទាំង៤បាន ធ្វើនូវភាវៈជាអ្នកមានមុខចំពោះ អរិយទ្រព្យទាំង៧ប្រការ និងលះមិច្ឆាមគ្គ
ទាំង៨ ធ្វើភ័យនិងពៀរទាំងអស់ ឲ្យស្ងប់ស្ងាត់បានដោយល្អ ចូលដល់នូវភាពជាឱរស នៃព្រះសម្មាសម្ពុទ្ធ ។ ញាណសម្បយុត្តអរិយមគ្គទាំង៤ មានសោតាបត្តិមគ្គជាដើម
ឈ្មោះថាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៥ ជាកំពូលនៃវិបស្សនា ។ ក៏វិបស្សនាញាណនេះ មានផលធំជាងទាន សីល ព្រហ្មវិហារ ភាវនា រមែងធ្វើអ្នកដែលចំរើននោះ
ឲ្យមានសតិខ្ជាប់ខ្ជួន មិនវង្វេង លុះពេលធ្វើកាលកិរិយាទៅ រមែងមានសុគតិភព គឺមនុស្សនិងសួគ៌ជាខាងមុខ ។ ម្យ៉ាងទៀតក៏ជាឧបនិស្ស័យ មគ្គ ផល ព្រះនិព្វាន ជាប់ក្នុង
សន្តាន តទៅក្នុងខាងមុខផង ។ នេះពោលដោយមិនទាន់បានសម្រេចមគ្គ ផល ព្រះនិព្វាន បើជាឧបនិស្ស័យមគ្គ ផល ព្រះ និព្វាន ក៏ធ្វើអ្នកនោះឯងឲ្យសម្រេចមគ្គ ផល
ព្រះនិព្វាន ក្នុងជាតិនេះឯងពិតប្រាកដ ។
ធម៌ទាំងអស់ដែលមានមក ក្នុងផ្ទៃនៃវិបស្សនាកម្មដ្នាននេះ មានបញ្ហា៤យ៉ាង ដែលជា បញ្ហាយ៉ាងធ្ងន់បំផុត រកអ្នកឯណានិមួយ នឹងដោះស្រាយពុំរួចឡើយ មានតែព្រះសម្ពុទ្ធ
និងព្រះអរហន្តថ្លៃ ទើបអាចនឹងដោះស្រាយ នូវបញ្ហាទាំង៤យ៉ាងនោះរួចបាន ។ រីឯបញ្ហាទាំង៤យ៉ាងនោះគឺៈ
- ១- ជាតិទុក្ខ ទុក្ខព្រោះកើត
- ២- ជរាទុក្ខ ទុក្ខព្រោះចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះឈឺ
- ៤- មរណទុក្ខ ទុក្ខព្រោះស្លាប់ ។
អធិប្បាយ តទៅខាងមុខនេះ ៖
ខ្ញុំតាំងបុគ្គលាធិដ្នាននូវ សញ្ញា១ វិញ្ញាណ១ និង បញ្ញា១ ទាំង៣នេះធ្វើជាខបុច្ឆា- វិសជ្ជនា នូវកងទុក្ខទាំង៤ខនេះ ដូចមានសេចក្តីតទៅៈ
វិញ្ញាណ សួរបញ្ញាថា ដែលហៅថាទុក្ខ ទុក្ខនោះតើដូចម្តេច? បញ្ញា ឆ្លើយថា របស់អ្វីៗដែលជាទីគួរខ្ពើមរអើម, ជាទីស្អប់, ពុំជាទីគួរស្រឡាញ់, ជាទីគួរភ័យ, គួរខ្លាច, រំភើប
ញាប់ញ័រដល់ចិត្ត របស់ទាំងអស់នេះហើយ ដែលឈ្មោះថាទុក្ខ ។
សួរថា ចុះទុក្ខនោះ ជារបស់តាំងនៅដូចម្តេច? ឆ្លើយថា ទុកនោះជារបស់ទំនេរ ទទេៗ ជារបស់នៅក្រៅខ្លួន – យើង សត្វ, ក្រៅជីវិត ក្រៅប្រុស- ស្រីទាំងអស់ ។
សួរថា ចុះទុក្ខនោះមានតែនៅក្នុងចិត្តឬ? ឆ្លើយថា មិនមែនដូច្នោះទេ ទុក្ខនេះជារបស់នៅក្រៅចិត្តទេតើ បានជាថាទុក្ខនៅក្រៅចិត្តនោះ ព្រោះចិត្តជាអ្នកនឹកគិតសន្សំ យកនូវ
អារម្មណ៍ទាំង៦ អំពីខាងក្រៅ មានរូបារម្មណ៍ជាដើម មានធម្មារម្មណ៍ជាទីបំផុត ។ អារម្មណ៍ទាំង៦នេះ ជាអារម្មណ៍ នៅក្រៅចិត្តទាំងអស់ ។ បើអារម្មណ៍នៅក្រៅចិត្តហើយ
ទុក្ខទាំងអស់ក៏នៅក្រៅចិត្ត ដូចគ្នានឹងអារម្មណ៍ដែរ ។ អារម្មណ៍ទាំង៦ នោះគឺ
- ១- រូបារម្មណ៍ អារម្មណ៍គឺរូប ព្រោះរូបជារបស់នៅក្រៅចិត្តពិត តែថាបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តក៏ស្ទុះទៅចាប់យក នូវរូបនោះមកជាអារម្មណ៍ ហើយក៏កើតឡើងនូវ
ចិត្ត ម្លោះហើយចិត្តនោះ ក៏ទៅជាក្តៅរោលរាលទៅ ដោយអំណាចភ្លើងទុក្ខ និងភ្លើងកិលេស ព្រោះតែចិត្តចាប់យក នូវរូបារម្មណ៍អំពីខាងក្រៅ ចូលមកទុកក្នុងចិត្ត ។
- ២- សទ្ទារម្មណ៍ អារម្មណ៍គឺសម្លេង ។ សម្លេង នេះជារបស់នៅក្រៅត្រចៀក តែបើសម្លេងនោះ មកប៉ះពាល់ត្រូវ ត្រចៀកហើយ ចិត្តក៏ស្ទុះទៅ ចាប់យកសម្លេងនោះ នាំមកទុក
ចិត្ត ហើយក៏កើតសេចក្តីក្តៅក្រហាយ រោលរាលទៅតាម សភាពរបស់សម្លេង នោះៗទៅ ។ល។
- ៦- ធម្មារម្មណ៍ អារម្មណ៍គឺធម៌ដែលកើតនៅក្នុងចិត្ត គឺចិត្តនឹកគិតសន្សំចាប់ យកនូវអារម្មណ៍ពីក្រៅ ដូចយ៉ាងឧទ្ធច្ចៈចិត្ត ចិត្តដែលអណ្តែតអណ្តូង រាយមាយ ទៅចាប់យក
សេចក្តីនេះឧបមាដូចម្តេចមិញ ឧបមេយ្យដូចជាគោ និងដំណាំស្រូវ ចិត្តដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេស ដូចជាដំណាំ មានស្រូវជាដើម នៅទីទៃពីគ្នាដូច្នេះ ។ ឯស្រូវនិង
ដំណាំ មិនដែលដើរទៅស៊ីគោ ដល់ម្តងសោះ មានតែគោនេះឯង ដែលដើរទៅស៊ីស្រូវ និងដំណាំជាធម្មតា ។ បើគោណាមានខ្សែចង គោនោះក៏មិនអាច នឹងទៅស៊ីស្រូវនិង
ដំណាំនោះ បានឡើយ ព្រោះគោនោះជាប់ នឹងខ្សែចំណង ។ បើគោណាគ្មាន ខ្សែចំណងចងទេ គោនោះមុខជាទៅស៊ីស្រូវ និងដំណាំនោះញយៗ យ៉ាងណាមិញ ឯចិត្តទុក
ដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេសឧបមា ដូចជាស្រូវនិងដំណាំ យ៉ាងនោះដែរ ។ ហេតុនេះហើយបានជាព្រះបរមគ្រូ ទ្រង់ទូន្មានភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងអស់គ្នា ចូរខំសង្រួមឥន្ទ្រីយ៍ទាំង៦ បិទផ្លូវបាបទាំងឡាយ គឺអភិជ្ឈានិងទោមនស្ស កុំឲ្យកើតឡើងបាន ។
ឥន្ទ្រីយ៍ទាំង៦នោះគឺៈ
- ១- ចក្ខុន្ទ្រិយសំវរសីល គឺការសង្រួមភ្នែក បិទបាំងហាមឃាត់ មិនឲ្យចិត្ត ស្ទុះចេញទៅតាមខ្សែរូបារម្មណ៍ ដែលភ្នែកក្រឡេកឃើញរូបនោះៗ ។ រូបារម្មណ៍នេះ ជាខ្សែឬជា
ទោមនស្ស ។ បើចិត្តមិនទទួលយកនូវអភិជ្ឈា និងទោមនស្សទេ ឈ្មោះថាសង្រួមបាន ហើយ សីលរបស់ភិក្ខុនោះក៏បានបរិសុទ្ធល្អ ដោយសេចក្តីព្យាយាមសង្រួម ។ បើ
មិនសង្រួមទេ ចិត្តនោះក៏ចាប់យក អភិជ្ឈានិងទោមនស្ស នាំចូលមកទុកក្នុងចិត្ត ម្លោះហើយសីលរបស់ភិក្ខុនោះ មិនបានបរិសុទ្ធទេ ។ល។
- ៦- មនិន្ទ្រិយសំវរសីល សីលដែលត្រូវសង្រួមចិត្ត ។ ចិត្តដែលបាន សង្រួម និងមិនបានសង្រួមនោះ ត្រូវដឹងបានដូចម្តេច? ចិត្តដែលបានសង្រួមនោះ គឺចិត្តដែល មិន
ឃើញថា កាមគុណនេះឆ្ងាញ់ណាស់ ស្រួលណាស់ សុខណាស់ ប្រសើរណាស់ ម្លោះហើយចិត្តនោះ ក៏ក្រេបជញ្ជក់ យកជាតិកាមទាំង៣គឺ
- ១- កាមវិតក្កៈ ត្រិះរិះតែក្នុងកាមគុណទាំង៥ ហើយញៀនញ៉ាមជាប់ចិត្ត លង់លិចនៅដេកត្រាំក្នុង អារម្មណ៍របស់កាមគុណ ឬនៅដេកត្រាំក្នុង អន្លង់ឱឃៈទាំង៤ ដែលជា
- ២- ព្យាបាទវិតក្កៈ ត្រិះរិះរករឿងរកហេតុ ប្រទូសរ៉ាយដល់សត្វនិងសង្ខារ ត្រិះរិះគំនុំគំគួនចង ពៀរវេរា រករឿងរកហេតុ ឲ្យគេវិនាសទ្រព្យសម្បត្តិ និងវិនាសជីវិត ។
- ៣- វិហិង្សាវិតក្កៈ ត្រិះរិះបៀតបៀន ដល់សត្វនិងសង្ខារ មានការត្រិះរិះ សម្លាប់សត្វ និងត្រិះរិះចង់បាន ទ្រព្យអ្នកដទៃ យកមកធ្វើជា ទ្រព្យរបស់ខ្លួន ។
មនោទ្វារតែម៉្យាង ។ សម្តែងមកនេះ ឲ្យឃើញថា ភ្លើងទុក្ខនិងភ្លើងកិលេស ជារបស់នៅក្រៅចិត្តពិត ដូចជាគោនិងស្រូវដំណាំផ្សេងៗ ចំណែកស្រូវនិងដំណាំ មិនដែលដើរទៅ
ស៊ីគោម្តងសោះ មានតែគោដើរទៅស៊ី ស្រូវនិងដំណាំ ។ ព្រោះហេតុហ្នឹងហើយ បានជាព្រះអង្គ ទ្រង់ប្រៀនប្រដៅថា ម្នាលភិក្ខុទាំងឡាយ អ្នកត្រូវសង្រួមចិត្ត ពត់ចិត្តឲ្យបាន
នឹងនួនល្អ កុំឲ្យចិត្តទៅយក ភ្លើងទុក្ខនិងភ្លើងកិលេស មកដុតបំពក់ចិត្តទៀត ។ ពួកព្រះអរហន្តទាំងឡាយ គ្រប់ៗព្រះអង្គ លោកខំព្យាយាមសង្រួមចិត្ត ចូលកាន់សមាធិ ជា
ចិត្តរួចផុតស្រឡះ ចាកអំពីភ្លើងទុក្ខ និងភ្លើងកិលេស គ្រប់ៗព្រះអង្គ ។ ចិត្តដែលស្រូបយកភ្លើង ទាំង២ភ្នក់នេះ ឧបមាដូចជាសត្វមមាច ក្រឡេកឃើញភ្លើង ក៏ស្មានថាភ្លើងនេះ
ជារបស់ឆ្ងាញ់ ម្លោះហើយក៏នាំគ្នា ហើរត្រសុក ត្បុលចូលទៅក្នុងភ្លើង ឥតមានខ្លាចឡើយ សត្វមមាចស្លាប់ខ្លួន ដោយសារតែ សេចក្តីយល់ខុស សំគាល់ខុសដឹងខុស ហើយ
ពួកសត្វនេះ មិនដឹងជាខុសផង ។
នែសញ្ញា- វិញ្ញាណ! អ្នកឯងនេះល្ងង់ដូចជា សត្វមមាច ដែលហើរចូលតែភ្នក់ភ្លើង១ អ្នកឯងហើរចូលភ្នក់ភ្លើង ដល់ទៅ៣ភ្នក់ ភ្លើងគឺរាគៈ១ ភ្លើងគឺទោសៈ១ ភ្លើងគឺមោហៈ១
ឃើញថាអ្នកឯងនេះ ល្ងង់ជាងសត្វមមាច២ភាគ ។
បញ្ញាសួរទៅវិញថា សត្វមមាចហើយនឹងភ្លើង វានៅជាមួយគ្នា ឬក៏វានៅទីទៃអំពីគ្នា? វិញ្ញាណឆ្លើយថា វានៅទីទៃពីគ្នាទេ តែថាសត្វមមាចនោះ ក្រឡេកឃើញភ្លើង ហើយ
ស្រឡាញ់ បានជាចេះតែហើរចូលទៅក្នុងភ្លើង ។ បញ្ញាសួរទៀតថា ចុះដូចសញ្ញា-វិញ្ញាណឯងនេះ នៅទីទៃអំពីភ្លើងរាគៈ ទោសៈ មោហៈ ឬក៏នៅជាមួយគ្នា? សេចក្តីនេះសូម
ឲ្យលោកបញ្ញា សម្តែងប្រាប់ ខ្ញុំទាំងពីរនាក់នឹងចាំស្តាប់ ។
អើបើដូច្នេះ អ្នកឯងទាំង២ចាំស្តាប់ចុះ ។ វិញ្ញាណឋីតិ៧ និង សត្តាវាសៈ៩ ដូចជាភ្លើង ។ វិញ្ញាណដែលស្ថិតនៅក្នុងភ្នែក ក្នុងត្រចៀក ក្នុងច្រមុះ ក្នុងអណ្តាត ក្នុងកាយ ក្នុងចិត្ត
ទាំងអស់ នេះជាកន្លែងរបស់អ្នកឯង ។ ឯរូប សម្លេង ខ្លិន រស សម្ផស្ស និងធម្មារម្មណ៍ របស់ទាំង៦នេះ ជារបស់នៅឆ្ងាយ អំពីអ្នកឯងណាស់ទេតើ ហេតុដូចម្តេចបានជាអ្នកឯង
ទៅដេកនៅក្នុងភ្នក់ភ្លើង ទាំង៣ភ្នក់ ទាំងយប់ទាំងថ្ងៃយ៉ាងនេះ មកតែអំពីអ្នកឯងនេះ ល្ងង់ខ្លាំងជាងសត្វមមាចទៅទៀត បានជាពុំដឹងភ្លើងទុក្ខ និងភ្លើងកិលេស ទាំងមិនដឹងថា
ខ្លួនឯងនេះ ជាអ្នកល្ងង់ថែមទៀតផង ។
នែសញ្ញា- វិញ្ញាណ អ្នកឯងល្ងង់ខ្លាំងជ្រៅ វង្វេងធំយ៉ាងនេះហើយ សេចក្តីសុខ មិនមានដល់អ្នកឡើយ មានតែសេចក្តីទុក្ខនិងទោស ជាអាហាររបស់អ្នកប៉ុណ្ណោះ សព្វថ្ងៃខ្លួន
អ្នកឯងដូចជា សត្វដង្កូវក្នុងបង្គន់ ស៊ីសុទ្ធតែលាមក ហើយមិនដឹងថាលាមកផង ដេកក្នុងបង្គន់ហើយមិនដឹងទាំង បង្គន់នោះដូចម្តេចផង សេចក្តីនេះមានឧបមាថា ដូចជា
វិញ្ញាណឯង ដែលនៅអាស្រ័យក្នុងកាយនេះ មិនដឹងជាកាយនេះ ប្រកបទៅដោយសាកសពដូច្នេះទេ គឺដឹងថាសុទ្ធតែល្អៗ ប្រសើរៗទៅវិញ ។ រូបនេះជាគ្រឿងមិនស្អាត
ស្មោកគ្រោកជាទីបំផុត ហូរទឹកអសុភទៅតាមទ្វារទាំង៩ តែរាល់ៗថ្ងៃ កាលបើអសុភ ហូរចេញមកខាងក្រៅ វិញ្ញាណឯង ដឹងថាស្អុយណាស់ ត្រង់វិញ្ញាណឯងដេកនៅ ជាមួយ
គ្នានឹងអសុភនោះ វិញ្ញាណឯងថាស្រួលណាស់ សប្បាយណាស់ វិញ្ញាណ ដូចកលមាយាយ៉ាងនេះឯង ។
សួរថា ចុះទុក្ខក្នុងខន្ធទាំង៥នេះ មានប៉ុន្មានយ៉ាង? ឆ្លើយថា ទុក្ខក្នុងខន្ធទាំង៥នេះ មាន២យ៉ាងគឺ ទុក្ខក្នុងរូបម៉្យាង ទុក្ខក្នុងនាមម្យ៉ាង ។ រូបនេះបាននឹងរូប២៨ តែពុំបានអធិប្បាយ
ពីរូបនោះទេ អធិប្បាយតែអំពីទុក្ខ របស់រូបប៉ុណ្ណោះ ។ ឯទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ
- ១- ជាតិទុក្ខ ទុក្ខព្រោះការកើត
- ២- ជរាទុក្ខ ទុក្ខព្រោះ ជារាគឺចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ គឺការឈឺចុកចាប់
- ៤- មរណទុក្ខ ទុក្ខព្រោះមរណៈ គឺការស្លាប់ ។ បណ្តាទុក្ខទាំង៤កងនេះ លើកទុក៣កងខាងចុងសិន នឹងសម្តែងជាតិទុក្ខជាមុន ។
វិញ្ញាណ របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា
ជាយន្តិ កេសា លោមា នខាបិច ។
ប្រែថា មុនដំបូងកើតជារូប កលលៈ ជាសរីរៈល្អិតឆ្មារក្រៃលែងឆ្មារ ស្ថិតនៅក្នុងផ្ទៃមា តា ដូចដំណក់ប្រេងល្ងថ្លា ឬក៏ដូចជាសប្បិទន់ថ្លា តាំងនៅអស់រយៈ៧ថ្ងៃ ទើបប្រែទៅជារូប
អព្វុទៈ មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ
នឹងអំបែង តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក
ចេញជាពក៥ តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា
ខា ។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា
សញ្ញា វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់ ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ
ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់ ដូច្នេះ ។
២- ជរាទុក្ខ ទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រាទៅ នៃខន្ធជាលក្ខណៈ មានការនាំចូលទៅ កាន់សេចក្តីស្លាប់ជាកិច្ច មានការវិនាសទៅ នៃវ័យជាផល ចាត់ជារបស់នាំ មកនូវសេចក្តី
ទុក្ខ ។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល ។
ឆ្លើយថា ដែលកើតជាដំបូងនោះ គឺទឹកថ្លា- ទឺកក្រហម- ទឹកស- ខាប់ៗរឹងៗ ក្លាយទៅជាដី ត្រង់ណារឹងៗហៅថាធាតុដី ត្រង់ណាទន់ៗជ្រាយៗ ហៅថាធាតុទឹក ដែលមានលក្ខណៈ
សម្រាប់ចំអិននូវកាយ មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់
គ្រាំគ្រា ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ
ខ្យល់មាន៦ រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី ជា
ទុក្ខរបស់អ្វីប៉ុណ្ណោះ បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់ វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់
អ្នកណាចាស់ អ្នកនោះនឹងទុក្ខ ។
សួរថា ចុះសក់- រោម- ក្រចក- ធ្មេញ- ស្បែក ជាដើមនេះគ្មានដឹងអ្វីសោះទេ ម្តេចក៏ថាជាទុក្ខដែរ? ពួករូប២៨សុទ្ធតែមិនដឹងអ្វីទាំងអស់ទេ? ឆ្លើយថា ព្រោះមិនដឹងហ្នឹងហើយ ជាតួទុក្ខ
យ៉ាងធ្ងន់បំផុតក្នុងលោក បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា
តួទុក្ខ បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់
នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ ។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា
របស់រូប ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ លោកហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ
សច្ច ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក
មគ្គទាំង៨ មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ
ដែ រីឯវិបស្សនាញាណ ដែលពិចារណានូវសង្ខារដោយលក្ខណៈទាំង៣ ចាប់តាំងពីដើម រហូតដល់ គោត្រភូញាណ ជាចំណែកភាវនាមយៈ នៃកាមាវចរកុសល ។ ឯចំណែក
លោកុត្តរ កុសល គឺមគ្គចិត្ត កើតឡើងក្នុងលំដាប់ នៃគោត្រភូនោះឯង ។ មគ្គចិត្តនេះ កាលដែលនឹងកើត ឡើងនោះ កាន់យកព្រះនិព្វានជាអារម្មណ៍ កំណត់ដឹងទុក្ខ លះ
សមុទ័យ ធ្វើនិរោធឲ្យជាក់ច្បាស់ ចំរើនមគ្គ ឲ្យកើតឡើង ហើយធ្វើកិច្ចសច្ចៈទាំង៤ ឲ្យកើតឡើង ផ្តាច់បង់កងកិលេស គឺ លោភៈ ទោសៈ មោហៈ និងសំយោជនៈទាំង៣គឺ
សក្កាយទិដ្និ១ វិចិកិច្ឆា១ សីលពត្តបរាមាសៈ ១ ដាច់សូន្យជាសមុច្ឆេទប្បហាន តាមកម្លាំងរបស់ខ្លួន កើតឡើង១ខណៈចិត្តក៏រលត់ទៅ ផលចិត្តក៏កើតឡើងតោងយកព្រះ
និព្វានជាអារម្មណ៍ ក្នុងលំដាប់នៃមគ្គចិត្តនោះ ។
រីឯផលចិត្តនោះ កើតឡើង២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះកាន់ភវង្គក្នុងមគ្គជវនវិថី កំណត់ជវនស្ទុះទៅ បានតែ៧ខណៈចិត្តប៉ុណ្ណោះ ។ អ្នកបំពេញព្យាយាម គប្បី
ឲ្យដឹងដូច្នេះគឺ បើកុលបុត្តដែលមាន ប្រាជ្ញាជាទណ្ឌាភិញ្ញា ត្រាស់ដឹងយូរ ជវនជាដំបូងឈ្មោះថា បរិកម្មជវន ទី២ឈ្មោះថា ឧបចារជវន ទី៣ឈ្មោះថា អនុលោមជវន ទី៤
ឈ្មោះថា គោត្រភូជវន ទី៥ឈ្មោះថា មគ្គជវន ជាតួមគ្គ ជវនទី៦និងទី៧ ជាតួផល ។ បើកុលបុត្តមានបញ្ញាជា ខិប្បាភិញ្ញា ត្រាស់ដឹងឆាប់ ជវនទី១ ឈ្មោះថា ឧបចារជវន
ទី២ឈ្មោះថា អនុលោមជវន ទី៣ឈ្មោះថា គោត្រភូជវន ទី៤ឈ្មោះថា មគ្គជវន ជាតួមគ្គ ទី៥ ទី៦ និងទី៧ ទាំង៣នេះជាតួផល ។ អាស្រ័យហេតុនេះ ទើបលោកពោលថា
ផលចិត្តកើតក្នុង លំដាប់នៃមគ្គចិត្ត ២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះ ទៅកាន់ភវង្គដូច្នេះ ។ ខាងមុខអំពីភវង្គចិត្តនេះទៅ មនោទ្វារាវជ្ជនចិត្ត កាត់ខ្សែភវង្គកើតឡើង
ក្នុងមនោទ្វារាវជ្ជនចិត្តនោះ បច្ចវេក្ខណញាណកើតឡើង ពិចារណាមគ្គ- ផល និងកិលេសដែលកើតហើយ ហើយលះចេញ និងកិលេសដែលសល់នៅ ព្រមទាំងនិព្វាន ។
បច្ចវេក្ខណញាណទាំង៥ប្រការ នេះ រមែងមានដល់សោតាបន្នអរិយសាវ័ក ដោយប្រការដូច្នេះ ។ សូម្បីព្រះសកទាគាមិ និងព្រះអនាគាមិ ក៏មានបច្ចវេក្ខណកិច្ច៥ប្រការ
ដូចគ្នា នឹងព្រះសោតាបន្នដែរ ។ ចំណែកព្រះអរហន្ត មិនមានបច្ចវេក្ខណៈឡើយ ព្រោះលោកលះកិលេស ចេញអស់ហើយ មិនមានសេសសល់ បន្តិចបន្តួចក្នុងខន្ធសន្តាន
របស់លោកឡើយ ។ ព្រះសោតារមែងធ្វើសង្សារទុក្ខឲ្យអស់ទៅ បិទទ្វារអបាយភូមិទាំង៤បាន ធ្វើនូវភាវៈជាអ្នកមានមុខចំពោះ អរិយទ្រព្យទាំង៧ប្រការ និងលះមិច្ឆាមគ្គ
ទាំង៨ ធ្វើភ័យនិងពៀរទាំងអស់ ឲ្យស្ងប់ស្ងាត់បានដោយល្អ ចូលដល់នូវភាពជាឱរស នៃព្រះសម្មាសម្ពុទ្ធ ។ ញាណសម្បយុត្តអរិយមគ្គទាំង៤ មានសោតាបត្តិមគ្គជាដើម
ឈ្មោះថាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៥ ជាកំពូលនៃវិបស្សនា ។ ក៏វិបស្សនាញាណនេះ មានផលធំជាងទាន សីល ព្រហ្មវិហារ ភាវនា រមែងធ្វើអ្នកដែលចំរើននោះ
ឲ្យមានសតិខ្ជាប់ខ្ជួន មិនវង្វេង លុះពេលធ្វើកាលកិរិយាទៅ រមែងមានសុគតិភព គឺមនុស្សនិងសួគ៌ជាខាងមុខ ។ ម្យ៉ាងទៀតក៏ជាឧបនិស្ស័យ មគ្គ ផល ព្រះនិព្វាន ជាប់ក្នុង
សន្តាន តទៅក្នុងខាងមុខផង ។ នេះពោលដោយមិនទាន់បានសម្រេចមគ្គ ផល ព្រះនិព្វាន បើជាឧបនិស្ស័យមគ្គ ផល ព្រះ និព្វាន ក៏ធ្វើអ្នកនោះឯងឲ្យសម្រេចមគ្គ ផល
ព្រះនិព្វាន ក្នុងជាតិនេះឯងពិតប្រាកដ ។
ធម៌ទាំងអស់ដែលមានមក ក្នុងផ្ទៃនៃវិបស្សនាកម្មដ្នាននេះ មានបញ្ហា៤យ៉ាង ដែលជា បញ្ហាយ៉ាងធ្ងន់បំផុត រកអ្នកឯណានិមួយ នឹងដោះស្រាយពុំរួចឡើយ មានតែព្រះសម្ពុទ្ធ
និងព្រះអរហន្តថ្លៃ ទើបអាចនឹងដោះស្រាយ នូវបញ្ហាទាំង៤យ៉ាងនោះរួចបាន ។ រីឯបញ្ហាទាំង៤យ៉ាងនោះគឺៈ
- ១- ជាតិទុក្ខ ទុក្ខព្រោះកើត
- ២- ជរាទុក្ខ ទុក្ខព្រោះចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះឈឺ
- ៤- មរណទុក្ខ ទុក្ខព្រោះស្លាប់ ។
អធិប្បាយ តទៅខាងមុខនេះ ៖
ខ្ញុំតាំងបុគ្គលាធិដ្នាននូវ សញ្ញា១ វិញ្ញាណ១ និង បញ្ញា១ ទាំង៣នេះធ្វើជាខបុច្ឆា- វិសជ្ជនា នូវកងទុក្ខទាំង៤ខនេះ ដូចមានសេចក្តីតទៅៈ
វិញ្ញាណ សួរបញ្ញាថា ដែលហៅថាទុក្ខ ទុក្ខនោះតើដូចម្តេច? បញ្ញា ឆ្លើយថា របស់អ្វីៗដែលជាទីគួរខ្ពើមរអើម, ជាទីស្អប់, ពុំជាទីគួរស្រឡាញ់, ជាទីគួរភ័យ, គួរខ្លាច, រំភើប
ញាប់ញ័រដល់ចិត្ត របស់ទាំងអស់នេះហើយ ដែលឈ្មោះថាទុក្ខ ។
សួរថា ចុះទុក្ខនោះ ជារបស់តាំងនៅដូចម្តេច? ឆ្លើយថា ទុកនោះជារបស់ទំនេរ ទទេៗ ជារបស់នៅក្រៅខ្លួន – យើង សត្វ, ក្រៅជីវិត ក្រៅប្រុស- ស្រីទាំងអស់ ។
សួរថា ចុះទុក្ខនោះមានតែនៅក្នុងចិត្តឬ? ឆ្លើយថា មិនមែនដូច្នោះទេ ទុក្ខនេះជារបស់នៅក្រៅចិត្តទេតើ បានជាថាទុក្ខនៅក្រៅចិត្តនោះ ព្រោះចិត្តជាអ្នកនឹកគិតសន្សំ យកនូវ
អារម្មណ៍ទាំង៦ អំពីខាងក្រៅ មានរូបារម្មណ៍ជាដើម មានធម្មារម្មណ៍ជាទីបំផុត ។ អារម្មណ៍ទាំង៦នេះ ជាអារម្មណ៍ នៅក្រៅចិត្តទាំងអស់ ។ បើអារម្មណ៍នៅក្រៅចិត្តហើយ
ទុក្ខទាំងអស់ក៏នៅក្រៅចិត្ត ដូចគ្នានឹងអារម្មណ៍ដែរ ។ អារម្មណ៍ទាំង៦ នោះគឺ
- ១- រូបារម្មណ៍ អារម្មណ៍គឺរូប ព្រោះរូបជារបស់នៅក្រៅចិត្តពិត តែថាបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តក៏ស្ទុះទៅចាប់យក នូវរូបនោះមកជាអារម្មណ៍ ហើយក៏កើតឡើងនូវ
ចិត្ត ម្លោះហើយចិត្តនោះ ក៏ទៅជាក្តៅរោលរាលទៅ ដោយអំណាចភ្លើងទុក្ខ និងភ្លើងកិលេស ព្រោះតែចិត្តចាប់យក នូវរូបារម្មណ៍អំពីខាងក្រៅ ចូលមកទុកក្នុងចិត្ត ។
- ២- សទ្ទារម្មណ៍ អារម្មណ៍គឺសម្លេង ។ សម្លេង នេះជារបស់នៅក្រៅត្រចៀក តែបើសម្លេងនោះ មកប៉ះពាល់ត្រូវ ត្រចៀកហើយ ចិត្តក៏ស្ទុះទៅ ចាប់យកសម្លេងនោះ នាំមកទុក
ចិត្ត ហើយក៏កើតសេចក្តីក្តៅក្រហាយ រោលរាលទៅតាម សភាពរបស់សម្លេង នោះៗទៅ ។ល។
- ៦- ធម្មារម្មណ៍ អារម្មណ៍គឺធម៌ដែលកើតនៅក្នុងចិត្ត គឺចិត្តនឹកគិតសន្សំចាប់ យកនូវអារម្មណ៍ពីក្រៅ ដូចយ៉ាងឧទ្ធច្ចៈចិត្ត ចិត្តដែលអណ្តែតអណ្តូង រាយមាយ ទៅចាប់យក
សេចក្តីនេះឧបមាដូចម្តេចមិញ ឧបមេយ្យដូចជាគោ និងដំណាំស្រូវ ចិត្តដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេស ដូចជាដំណាំ មានស្រូវជាដើម នៅទីទៃពីគ្នាដូច្នេះ ។ ឯស្រូវនិង
ដំណាំ មិនដែលដើរទៅស៊ីគោ ដល់ម្តងសោះ មានតែគោនេះឯង ដែលដើរទៅស៊ីស្រូវ និងដំណាំជាធម្មតា ។ បើគោណាមានខ្សែចង គោនោះក៏មិនអាច នឹងទៅស៊ីស្រូវនិង
ដំណាំនោះ បានឡើយ ព្រោះគោនោះជាប់ នឹងខ្សែចំណង ។ បើគោណាគ្មាន ខ្សែចំណងចងទេ គោនោះមុខជាទៅស៊ីស្រូវ និងដំណាំនោះញយៗ យ៉ាងណាមិញ ឯចិត្តទុក
ដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេសឧបមា ដូចជាស្រូវនិងដំណាំ យ៉ាងនោះដែរ ។ ហេតុនេះហើយបានជាព្រះបរមគ្រូ ទ្រង់ទូន្មានភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងអស់គ្នា ចូរខំសង្រួមឥន្ទ្រីយ៍ទាំង៦ បិទផ្លូវបាបទាំងឡាយ គឺអភិជ្ឈានិងទោមនស្ស កុំឲ្យកើតឡើងបាន ។
ឥន្ទ្រីយ៍ទាំង៦នោះគឺៈ
- ១- ចក្ខុន្ទ្រិយសំវរសីល គឺការសង្រួមភ្នែក បិទបាំងហាមឃាត់ មិនឲ្យចិត្ត ស្ទុះចេញទៅតាមខ្សែរូបារម្មណ៍ ដែលភ្នែកក្រឡេកឃើញរូបនោះៗ ។ រូបារម្មណ៍នេះ ជាខ្សែឬជា
ទោមនស្ស ។ បើចិត្តមិនទទួលយកនូវអភិជ្ឈា និងទោមនស្សទេ ឈ្មោះថាសង្រួមបាន ហើយ សីលរបស់ភិក្ខុនោះក៏បានបរិសុទ្ធល្អ ដោយសេចក្តីព្យាយាមសង្រួម ។ បើ
មិនសង្រួមទេ ចិត្តនោះក៏ចាប់យក អភិជ្ឈានិងទោមនស្ស នាំចូលមកទុកក្នុងចិត្ត ម្លោះហើយសីលរបស់ភិក្ខុនោះ មិនបានបរិសុទ្ធទេ ។ល។
- ៦- មនិន្ទ្រិយសំវរសីល សីលដែលត្រូវសង្រួមចិត្ត ។ ចិត្តដែលបាន សង្រួម និងមិនបានសង្រួមនោះ ត្រូវដឹងបានដូចម្តេច? ចិត្តដែលបានសង្រួមនោះ គឺចិត្តដែល មិន
ឃើញថា កាមគុណនេះឆ្ងាញ់ណាស់ ស្រួលណាស់ សុខណាស់ ប្រសើរណាស់ ម្លោះហើយចិត្តនោះ ក៏ក្រេបជញ្ជក់ យកជាតិកាមទាំង៣គឺ
- ១- កាមវិតក្កៈ ត្រិះរិះតែក្នុងកាមគុណទាំង៥ ហើយញៀនញ៉ាមជាប់ចិត្ត លង់លិចនៅដេកត្រាំក្នុង អារម្មណ៍របស់កាមគុណ ឬនៅដេកត្រាំក្នុង អន្លង់ឱឃៈទាំង៤ ដែលជា
- ២- ព្យាបាទវិតក្កៈ ត្រិះរិះរករឿងរកហេតុ ប្រទូសរ៉ាយដល់សត្វនិងសង្ខារ ត្រិះរិះគំនុំគំគួនចង ពៀរវេរា រករឿងរកហេតុ ឲ្យគេវិនាសទ្រព្យសម្បត្តិ និងវិនាសជីវិត ។
- ៣- វិហិង្សាវិតក្កៈ ត្រិះរិះបៀតបៀន ដល់សត្វនិងសង្ខារ មានការត្រិះរិះ សម្លាប់សត្វ និងត្រិះរិះចង់បាន ទ្រព្យអ្នកដទៃ យកមកធ្វើជា ទ្រព្យរបស់ខ្លួន ។
មនោទ្វារតែម៉្យាង ។ សម្តែងមកនេះ ឲ្យឃើញថា ភ្លើងទុក្ខនិងភ្លើងកិលេស ជារបស់នៅក្រៅចិត្តពិត ដូចជាគោនិងស្រូវដំណាំផ្សេងៗ ចំណែកស្រូវនិងដំណាំ មិនដែលដើរទៅ
ស៊ីគោម្តងសោះ មានតែគោដើរទៅស៊ី ស្រូវនិងដំណាំ ។ ព្រោះហេតុហ្នឹងហើយ បានជាព្រះអង្គ ទ្រង់ប្រៀនប្រដៅថា ម្នាលភិក្ខុទាំងឡាយ អ្នកត្រូវសង្រួមចិត្ត ពត់ចិត្តឲ្យបាន
នឹងនួនល្អ កុំឲ្យចិត្តទៅយក ភ្លើងទុក្ខនិងភ្លើងកិលេស មកដុតបំពក់ចិត្តទៀត ។ ពួកព្រះអរហន្តទាំងឡាយ គ្រប់ៗព្រះអង្គ លោកខំព្យាយាមសង្រួមចិត្ត ចូលកាន់សមាធិ ជា
ចិត្តរួចផុតស្រឡះ ចាកអំពីភ្លើងទុក្ខ និងភ្លើងកិលេស គ្រប់ៗព្រះអង្គ ។ ចិត្តដែលស្រូបយកភ្លើង ទាំង២ភ្នក់នេះ ឧបមាដូចជាសត្វមមាច ក្រឡេកឃើញភ្លើង ក៏ស្មានថាភ្លើងនេះ
ជារបស់ឆ្ងាញ់ ម្លោះហើយក៏នាំគ្នា ហើរត្រសុក ត្បុលចូលទៅក្នុងភ្លើង ឥតមានខ្លាចឡើយ សត្វមមាចស្លាប់ខ្លួន ដោយសារតែ សេចក្តីយល់ខុស សំគាល់ខុសដឹងខុស ហើយ
ពួកសត្វនេះ មិនដឹងជាខុសផង ។
នែសញ្ញា- វិញ្ញាណ! អ្នកឯងនេះល្ងង់ដូចជា សត្វមមាច ដែលហើរចូលតែភ្នក់ភ្លើង១ អ្នកឯងហើរចូលភ្នក់ភ្លើង ដល់ទៅ៣ភ្នក់ ភ្លើងគឺរាគៈ១ ភ្លើងគឺទោសៈ១ ភ្លើងគឺមោហៈ១
ឃើញថាអ្នកឯងនេះ ល្ងង់ជាងសត្វមមាច២ភាគ ។
បញ្ញាសួរទៅវិញថា សត្វមមាចហើយនឹងភ្លើង វានៅជាមួយគ្នា ឬក៏វានៅទីទៃអំពីគ្នា? វិញ្ញាណឆ្លើយថា វានៅទីទៃពីគ្នាទេ តែថាសត្វមមាចនោះ ក្រឡេកឃើញភ្លើង ហើយ
ស្រឡាញ់ បានជាចេះតែហើរចូលទៅក្នុងភ្លើង ។ បញ្ញាសួរទៀតថា ចុះដូចសញ្ញា-វិញ្ញាណឯងនេះ នៅទីទៃអំពីភ្លើងរាគៈ ទោសៈ មោហៈ ឬក៏នៅជាមួយគ្នា? សេចក្តីនេះសូម
ឲ្យលោកបញ្ញា សម្តែងប្រាប់ ខ្ញុំទាំងពីរនាក់នឹងចាំស្តាប់ ។
អើបើដូច្នេះ អ្នកឯងទាំង២ចាំស្តាប់ចុះ ។ វិញ្ញាណឋីតិ៧ និង សត្តាវាសៈ៩ ដូចជាភ្លើង ។ វិញ្ញាណដែលស្ថិតនៅក្នុងភ្នែក ក្នុងត្រចៀក ក្នុងច្រមុះ ក្នុងអណ្តាត ក្នុងកាយ ក្នុងចិត្ត
ទាំងអស់ នេះជាកន្លែងរបស់អ្នកឯង ។ ឯរូប សម្លេង ខ្លិន រស សម្ផស្ស និងធម្មារម្មណ៍ របស់ទាំង៦នេះ ជារបស់នៅឆ្ងាយ អំពីអ្នកឯងណាស់ទេតើ ហេតុដូចម្តេចបានជាអ្នកឯង
ទៅដេកនៅក្នុងភ្នក់ភ្លើង ទាំង៣ភ្នក់ ទាំងយប់ទាំងថ្ងៃយ៉ាងនេះ មកតែអំពីអ្នកឯងនេះ ល្ងង់ខ្លាំងជាងសត្វមមាចទៅទៀត បានជាពុំដឹងភ្លើងទុក្ខ និងភ្លើងកិលេស ទាំងមិនដឹងថា
ខ្លួនឯងនេះ ជាអ្នកល្ងង់ថែមទៀតផង ។
នែសញ្ញា- វិញ្ញាណ អ្នកឯងល្ងង់ខ្លាំងជ្រៅ វង្វេងធំយ៉ាងនេះហើយ សេចក្តីសុខ មិនមានដល់អ្នកឡើយ មានតែសេចក្តីទុក្ខនិងទោស ជាអាហាររបស់អ្នកប៉ុណ្ណោះ សព្វថ្ងៃខ្លួន
អ្នកឯងដូចជា សត្វដង្កូវក្នុងបង្គន់ ស៊ីសុទ្ធតែលាមក ហើយមិនដឹងថាលាមកផង ដេកក្នុងបង្គន់ហើយមិនដឹងទាំង បង្គន់នោះដូចម្តេចផង សេចក្តីនេះមានឧបមាថា ដូចជា
វិញ្ញាណឯង ដែលនៅអាស្រ័យក្នុងកាយនេះ មិនដឹងជាកាយនេះ ប្រកបទៅដោយសាកសពដូច្នេះទេ គឺដឹងថាសុទ្ធតែល្អៗ ប្រសើរៗទៅវិញ ។ រូបនេះជាគ្រឿងមិនស្អាត
ស្មោកគ្រោកជាទីបំផុត ហូរទឹកអសុភទៅតាមទ្វារទាំង៩ តែរាល់ៗថ្ងៃ កាលបើអសុភ ហូរចេញមកខាងក្រៅ វិញ្ញាណឯង ដឹងថាស្អុយណាស់ ត្រង់វិញ្ញាណឯងដេកនៅ ជាមួយ
គ្នានឹងអសុភនោះ វិញ្ញាណឯងថាស្រួលណាស់ សប្បាយណាស់ វិញ្ញាណ ដូចកលមាយាយ៉ាងនេះឯង ។
សួរថា ចុះទុក្ខក្នុងខន្ធទាំង៥នេះ មានប៉ុន្មានយ៉ាង? ឆ្លើយថា ទុក្ខក្នុងខន្ធទាំង៥នេះ មាន២យ៉ាងគឺ ទុក្ខក្នុងរូបម៉្យាង ទុក្ខក្នុងនាមម្យ៉ាង ។ រូបនេះបាននឹងរូប២៨ តែពុំបានអធិប្បាយ
ពីរូបនោះទេ អធិប្បាយតែអំពីទុក្ខ របស់រូបប៉ុណ្ណោះ ។ ឯទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ
- ១- ជាតិទុក្ខ ទុក្ខព្រោះការកើត
- ២- ជរាទុក្ខ ទុក្ខព្រោះ ជារាគឺចាស់
- ៣- ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ គឺការឈឺចុកចាប់
- ៤- មរណទុក្ខ ទុក្ខព្រោះមរណៈ គឺការស្លាប់ ។ បណ្តាទុក្ខទាំង៤កងនេះ លើកទុក៣កងខាងចុងសិន នឹងសម្តែងជាតិទុក្ខជាមុន ។
វិញ្ញាណ របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា
ជាយន្តិ កេសា លោមា នខាបិច ។
ប្រែថា មុនដំបូងកើតជារូប កលលៈ ជាសរីរៈល្អិតឆ្មារក្រៃលែងឆ្មារ ស្ថិតនៅក្នុងផ្ទៃមា តា ដូចដំណក់ប្រេងល្ងថ្លា ឬក៏ដូចជាសប្បិទន់ថ្លា តាំងនៅអស់រយៈ៧ថ្ងៃ ទើបប្រែទៅជារូប
អព្វុទៈ មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ
នឹងអំបែង តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក
ចេញជាពក៥ តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា
ខា ។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា
សញ្ញា វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់ ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ
ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់ ដូច្នេះ ។
២- ជរាទុក្ខ ទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រាទៅ នៃខន្ធជាលក្ខណៈ មានការនាំចូលទៅ កាន់សេចក្តីស្លាប់ជាកិច្ច មានការវិនាសទៅ នៃវ័យជាផល ចាត់ជារបស់នាំ មកនូវសេចក្តី
ទុក្ខ ។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល ។
ឆ្លើយថា ដែលកើតជាដំបូងនោះ គឺទឹកថ្លា- ទឺកក្រហម- ទឹកស- ខាប់ៗរឹងៗ ក្លាយទៅជាដី ត្រង់ណារឹងៗហៅថាធាតុដី ត្រង់ណាទន់ៗជ្រាយៗ ហៅថាធាតុទឹក ដែលមានលក្ខណៈ
សម្រាប់ចំអិននូវកាយ មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់
គ្រាំគ្រា ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ
ខ្យល់មាន៦ រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី ជា
ទុក្ខរបស់អ្វីប៉ុណ្ណោះ បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់ វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់
អ្នកណាចាស់ អ្នកនោះនឹងទុក្ខ ។
សួរថា ចុះសក់- រោម- ក្រចក- ធ្មេញ- ស្បែក ជាដើមនេះគ្មានដឹងអ្វីសោះទេ ម្តេចក៏ថាជាទុក្ខដែរ? ពួករូប២៨សុទ្ធតែមិនដឹងអ្វីទាំងអស់ទេ? ឆ្លើយថា ព្រោះមិនដឹងហ្នឹងហើយ ជាតួទុក្ខ
យ៉ាងធ្ងន់បំផុតក្នុងលោក បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា
តួទុក្ខ បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់
នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ ។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា
របស់រូប ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ លោកហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ
សច្ច ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក
មគ្គទាំង៨ មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ
ដែលត្រូវចែក ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ ដែលហៅថា ជរាទុក្ខ ។
៣- ព្យាធិទុក្ខ ទុក្ខព្រោះមានការឈឺចុកចាប់ ឈឺនោះតើឈឺរបស់អ្វី? ឈឺនោះគឺឈឺ សក់- រោម- ក្រចក- ធ្មេញ- ស្បែក- សាច់- សរសៃជាដើម ឈឺនេះក៏ព្រោះតែរូប២៨នេះដែរ ។ បើ
វេទនាទទួលយកឈឺ អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។
៤- មរណទុក្ខ ទុក្ខព្រោះមានការស្លាប់ តើអ្នកណាជាអ្នកទទួលទុក្ខ បើរូបស្លាប់ទៅ ហើយ? រូបអ្នកណាស្លាប់ រូបអ្នកហ្នឹងហើយទទួលទុក្ខ ។ ទុក្ខក្នុងការស្លាប់នេះ ធ្ងន់ជាងក្នុងការឈឺ
ទៅទៀត បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់ មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។
ទុក្ខទាំង៤កងនេះ ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិ
ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។
សម្តែងមក ក្នុងទុក្ខរបស់រូប សង្ខេបតែប៉ុណ្ណេះ ។លត្រូវចែក ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ ដែលហៅថា ជរាទុក្ខ ។
៣- ព្យាធិទុក្ខ ទុក្ខព្រោះមានការឈឺចុកចាប់ ឈឺនោះតើឈឺរបស់អ្វី? ឈឺនោះគឺឈឺ សក់- រោម- ក្រចក- ធ្មេញ- ស្បែក- សាច់- សរសៃជាដើម ឈឺនេះក៏ព្រោះតែរូប២៨នេះដែរ ។ បើ
វេទនាទទួលយកឈឺ អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។
៤- មរណទុក្ខ ទុក្ខព្រោះមានការស្លាប់ តើអ្នកណាជាអ្នកទទួលទុក្ខ បើរូបស្លាប់ទៅ ហើយ? រូបអ្នកណាស្លាប់ រូបអ្នកហ្នឹងហើយទទួលទុក្ខ ។ ទុក្ខក្នុងការស្លាប់នេះ ធ្ងន់ជាងក្នុងការឈឺ
ទៅទៀត បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់ មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។
ទុក្ខទាំង៤កងនេះ ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិ
ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។
សម្តែងមក ក្នុងទុក្ខរបស់រូប សង្ខេបតែប៉ុណ្ណេះ ។កហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ
សច្ច ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក
មគ្គទាំង៨ មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ
ដែលត្រូវចែក ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ ដែលហៅថា ជរាទុក្ខ ។
៣- ព្យាធិទុក្ខ ទុក្ខព្រោះមានការឈឺចុកចាប់ ឈឺនោះតើឈឺរបស់អ្វី? ឈឺនោះគឺឈឺ សក់- រោម- ក្រចក- ធ្មេញ- ស្បែក- សាច់- សរសៃជាដើម ឈឺនេះក៏ព្រោះតែរូប២៨នេះដែរ ។ បើ
វេទនាទទួលយកឈឺ អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។
៤- មរណទុក្ខ ទុក្ខព្រោះមានការស្លាប់ តើអ្នកណាជាអ្នកទទួលទុក្ខ បើរូបស្លាប់ទៅ ហើយ? រូបអ្នកណាស្លាប់ រូបអ្នកហ្នឹងហើយទទួលទុក្ខ ។ ទុក្ខក្នុងការស្លាប់នេះ ធ្ងន់ជាងក្នុងការឈឺ
ទៅទៀត បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់ មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។
ទុក្ខទាំង៤កងនេះ ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិ
ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។
សម្តែងមក ក្នុងទុក្ខរបស់រូប សង្ខេបតែប៉ុណ្ណេះ ។
តពីនេះទៅ នឹងសម្តែងទុក្ខរបស់នាមតទៅ ៖
នាមធម៌មាន៤ប្រការគឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំង៤ប្រការនេះ ហៅថានាមធម៌ ព្រោះជាធម៌មានតែឈ្មោះ ជាសភាវធម៌ គ្មានរូបរាងកាយ រកកំណត់កត់
សំគាល់ សណ្នានភេទមិនបាន ។ ព្រះអនាវរណញ្ញាណ ទ្រង់ត្រាស់ទេសនា ចាត់ឲ្យឈ្មោះថានាមធម៌ ដើម្បីជាប្រយោជន៍ ដល់ព្រះយោគីអ្នកចំរើន វិបស្សនាបញ្ញា រាវរក
ឲ្យឃើញ សភាវធម៌ដែលជា របស់ពិត ពិនិត្យដោយ ព្រះត្រ័យលក្ខណញ្ញាណ ប៉ុណ្ណោះឯង ។ ទុក្ខរបស់នាមនោះ មាន៨កងគឺ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្ស
ទុក្ខ១ ឧបាយាសទុក្ខ១ អប្បិយេហិសម្បយោគទុក្ខ១ បិយេហិវិប្បយោគទុក្ខ១ យម្បិច្ឆំនលភតិតម្បិទុក្ខ១ បញ្ចុបាទានខន្ធាទុក្ខ១ ។ ទុក្ខទាំង៨ នេះជាទុក្ខរបស់នាម សម្រាប់
ដុតបំផ្លាញ ពួកនាមទាំង៤ ។ ដោះស្រាយទុក្ខ ក្នុងខន្ធទាំង៥នេះ ឃើញថាចង្អៀត ក្រៃពេកណាស់ ។
ខន្ធ៥នេះ ចែកទុក្ខទៅជា២ចំណែក ដូចបានអធិប្បាយ មកហើយ ម្នាលសញ្ញានិងវិញ្ញាណ អ្នកស្តាប់បានហើយឬនៅ? ខ្ញុំស្តាប់បានហើយ ពិតជាខ្ញុំនេះល្ងង់ ជាងសត្វ
មមាចមែន ។ សញ្ញាសួរថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥នេះ ជារបស់អ្នកណា? វិញ្ញាណឆ្លើយថា របស់ទាំង៥នេះ ជារបស់ខ្ញុំពិត ។ អើបើអ្នកឯង យល់ឃើញ
យ៉ាងនេះហើយ ទុក្ខទាំង៨នេះត្រូវបាន មកលើអ្នកទាំងអស់ ។ បញ្ញាថា អ្នកយល់យ៉ាងនេះ វិញទើបត្រូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥ នេះជារបស់ដី ទឹក ភ្លើង
ខ្យល់ មិនមែនជារបស់អ្នកទេ ។ កាលដែលភ្នែកវាកើត កើតរបស់វា ដល់ភ្នែកវាចាស់ ក៏វាចាស់របស់វា ដល់វាឈឺ ក៏វាឈឺរបស់វា ដល់វាស្លាប់ ក៏វាស្លាប់របស់វា ។ របស់ទាំងនេះ
ជារបស់ ដី ទឹក ភ្លើង ខ្យល់ ទាំងអស់ មិនមែនជារបស់អ្នកទេ បានជាថាមិន មែនជារបស់អ្នកនោះ ព្រោះកាយនេះ វាចាស់តែរាល់ថ្ងៃ ហូរទៅកាន់សេចក្តីទុក្ខ មិនទៀង អនត្តា
តែរាល់ថ្ងៃ អ្នកឃាត់ថាកុំឲ្យវាចាស់ កុំឲ្យឈឺ កុំឲ្យស្លាប់ ឃាត់យ៉ាងណា ក៏វាមិនស្តាប់ មិនតាមបង្គាប់អ្នកឯងដែរ ។ ត្រង់ឃាត់មិនបាន បង្គាប់មិនតាមនេះហើយ តើអ្នកសំគាល់
ថា ជារបស់អ្នក ដូចម្តេចកើត? សញ្ញា-វិញ្ញាណថា យីអើហ្ន៎! យើងទាំងពីរនាក់នេះ ខុសហើយតើ ខុសនេះមិនមែនតិចតួចទេ ប្រហែលជា២ម៉ឺន អសង្ខ័យមកហើយ មិនដែល
បាន ស្តាប់ធម៌យ៉ាងនេះម្តងសោះ ច្បាស់ណាស់ៗ ភ្លឺស្វាងដូចព្រះអាទិត្យ ទើបនឹងរះ ។ ខ្ញុំទាំង២នាក់ សូមថ្វាយខ្លួនចំពោះបញ្ញា សូមចាំទុកថា ខ្ញុំទាំង២នាក់លែង យល់ខុស
ដូចមុនទៀតហើយ ខ្ញុំកាលពីមុននោះ ជាអ្នកវង្វេងជ្រៅ ល្ងង់ខ្លាំងជាងសត្វមមាចពិត ឥឡូវនេះខ្ញុំឃើញ ច្បាស់ណាស់ព្រះអង្គ សូមព្រះបញ្ញាទ្រង់ព្រះមេត្តាប្រោស សម្តែង
ធម៌តទៅទៀត ខ្ញុំនឹងស្តាប់ឲ្យបានសព្វគ្រប់ ព្រះអង្គ ។
អើ សញ្ញា-វិញ្ញាណ ប្រពៃណាស់ អ្នកចូរតាំងសតិ ស្តាប់ឲ្យបានច្បាស់ចុះណ៎ា! អវិជ្ជា និងសង្ខារដែល បង្កើតអ្នកឯងមកនេះ គឺឲ្យដឹងតែខុសៗ យល់តែខុសៗ មិនបាន
ឲ្យយល់ទៅ តាមសភាវធម៌ តាមមែន តាមពិតរបស់ធម៌ ដល់ម្តងសោះឡើយ ឥឡូវនេះអ្នកកើតបញ្ញាហើយតើ បើដូច្នេះយើងនឹងសម្តែង អំពីទុក្ខទាំង៨កងនេះ ម្តងទៀតឲ្យអ្នក
ស្តាប់គឺ ៖
- ១- សោកទុក្ខ ទុក្ខព្រោះនឹកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះសង្ខារ ដែលព្រាត់ប្រាសទៅ គឺរូប១ សម្លេង១ ខ្លិន១ រស១ សម្ផស្ស១ យល់ឃើញថា របស់ទាំង
ចង់ឲ្យវត្ថុទាំង៥នោះនៅៗ ទៀងៗ ត្រង់នេះជាតួភ្លើង មោហៈផង លោភៈផង ។ ត្រង់ដែលវត្ថុនោះវិនាសទៅ ហើយសោកស្តាយ ត្រង់នេះជាភ្លើងលោភៈ និងមោហៈ ឆេះឡើង
ឲ្យកើតទុក្ខ សោកស្តាយ ចំពោះរបស់ដែល បាត់បង់ទៅ ។ ភ្លើងទុក្ខនេះឆេះ ចំពោះតែពួកនាម ព្រោះសញ្ញា-វិញ្ញាណនេះ ល្ងង់ពេកណាស់ ហើរទៅចូលក្នុងគំនរភ្នក់ភ្លើង ហើយ
មិនដឹងជាភ្លើង ថែមទៀតផង ។
- ២- បរិទេវទុក្ខ បានខាងការយំទួញរៀបរាប់ ពោលបូរបាច់ប៉ប៉ាច់ប៉ប៉ោច ថ្លែងអំពីសេចក្តីកំសត់ផ្សេងៗ នឹងសង្ខារ ដែលព្រាត់ប្រាសបាត់ទៅ បណ្តាលឲ្យទៅជាត្អូញត្អែ
- ៣- ទុក្ខទុក្ខ ទុក្ខលំបាកទាំងរូបទាំងនាម ទុក្ខហើយទុក្ខទៀត បង្ហូរមកនូវសេចក្តីទុក្ខ មិនដាច់ជាប់តគ្នាទៅ ដូចជាខ្សែទឹក ដែលហូរនោះឯង ទុក្ខដែលត្រួតៗ លើគ្នា
- ៤- ទោមនស្សទុក្ខ ទុក្ខព្រោះសេចក្តីអាក់អន់ចិត្ត ចំពោះអារម្មណ៍ដែលឃ្នើសឃ្នងចិត្ត គឺអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ដែលភ្នែកឃើញ ហើយមិនត្រូវចិត្ត
ឡាយ ដែលមានសេចក្តីទុក្ខ ពេញប្រៀបដល់បន្ទុកហើយ តែងសោកស្តាយយំកន្ទក់កន្ទេញ គក់ទ្រូងផ្តួលខ្លួន ប្រមៀលត្រឡប់ត្រឡិន ផ្តួលខ្លួនដាំដូង យកជើងឡើងលើ
ចាប់កាំបិតកោរ អារកឬលេបថ្នាំពិស ចងកដោយខ្សែ ស្ទុះរត់ចូលភ្លើង រមែងសោយនូវ សេចក្តីទុក្ខយ៉ាងនេះ ជាអនេកប្បការ ហៅថា ទោមនស្សទុក្ខ ។
- ៥- ឧបាយាសទុក្ខ ទុក្ខបណ្តាលឲ្យរអាក់រអួលទង្គិះ ដោយការតឹងណែននៅក្នុងចិត្ត ព្រោះនឹកឃើញដល់សត្វនិងសង្ខារ ដែលជាទីស្រឡាញ់ ពេញចិត្ត ដែលព្រាត់
- ៦- អប្បិយេហិសម្បយោគទុក្ខ ទុក្ខព្រោះជួបប្រទះ សត្វនិងសង្ខារដែលខ្លួនមិនត្រូវចិត្ត ។
- ៧- បិយេហិវិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាស់និរាស ចាកសត្វនិងសង្ខារ ដែលខ្លួន ពេញចិត្ត គាប់ចិត្ត ។
- ៨- យប្បិច្ឆំនលភតិតម្បិទុក្ខ ទុក្ខកើតអំពីចិត្តប៉ុនប៉ងប្រាថ្នា នូវរបស់ណាៗហើយ មិនបានរបស់នោះៗ ដូចសេចក្តីប្រាថ្នា ក៏នាំឲ្យកើតសេចក្តីទុក្ខ ។ ទុក្ខនេះមកតែអំពី
ទុក្ខទាំងអស់ ដូចបានអធិប្បាយមកនេះ ជាទីប្រជុំនូវភ្លើងលោភៈ ទោសៈ មោហៈ ទាំងអស់ ។ នែសញ្ញា- វិញ្ញាណ អ្នកធ្លាប់ដេក នៅក្នុងភ្លើងទុក្ខ ភ្លើងកិលេស ដូចបានអ
ធិប្បាយ មកនេះមែនឬទេ? មែនណាស់ហើយបញ្ញា ខ្ញុំទាំងពីរនាក់នេះល្ងង់មែន ដូចជាសត្វមមាច ត្រេកអរតែនឹងភ្លើង ។ ចំណែកខ្ញុំទាំងពីរនាក់ ឥតបានដឹងថាភ្លើងទុក្ខ និងភ្លើង
កិលេសនេះ ច្រើនដល់ម្លឹងទេ ។ ខ្ញុំឃើញ ច្បាស់ណាស់ហើយ ខ្ញុំជឿប្រាកដ ឥតមានសង្ស័យឡើយ សូមបញ្ញា សម្តែងតទៅទៀត ។
អើ បើដូច្នោះអ្នកចាំស្តាប់ចុះ យើងនឹងសម្តែង អំពីទុក្ខទោសរបស់ ខន្ធ៥តទៅទៀត ។ ខន្ធ៥នេះមានទុក្ខទោស ច្រើនជាអនេក ជារបស់មិនទៀងទាត់ មិនស្ថិតស្ថេរចិរកាល
យូរលង់ឡើយ តែងដឹកជញ្ជូន មកនូវសេចក្តីទុក្ខ យកមកឲ្យជាសម្បុក ឬថាជាទីលំនៅ រោគផ្សេងៗ សម្បូរទៅដោយដំបៅពក ដោយសេចក្តីចាក់ដោត និងដោយពាក្យតិះ
ដៀល អំពីសំណាក់ បុគ្គលដទៃ និងការមិនចំរើនផ្សេងៗ លុះដោយជម្ងឺដម្កាត់ ជាច្រើន មិនស្តាប់បង្គាប់ បញ្ជាអ្នកណាឡើយ ជរា ព្យាធិ និងមរណៈ តែងប្រលោមលួងលោម
ឲ្យលុះនៅក្នុង សេចក្តីវិនាស រាប់កប្បមិនអស់ឡើយ តែងនាំមកនូវកម្ម មិនមែនជាប្រយោជន៍ ធំទូលាយ ដល់បុគ្គលដែលមិនដឹងច្បាស់ នូវព្រះត្រៃលក្ខណ៍ ប្រកបដោយឧប
ទ្រពចង្រៃ គ្រប់យ៉ាងនិងភ័យផ្សេងៗ ជាប់ទៅដោយកម្ម ឥតប្រយោជន៍រាប់មិនអស់ ញាប់ញ័រទៅដោយ ជរានិងមរណៈ និងលោកធម៌ទាំង៨ វិនាសទៅដោយ សេចក្តីព្យាយាម
របស់ខ្លួន និងសេចក្តីព្យាយាម របស់បុគ្គលដទៃ មិនស្ថិតស្ថេរយូរ ប៉ុន្មានឡើយ រកអ្វីជាទីពឹងពុំបាន ឥតមានទីជ្រកកោនឡើយ សេចក្តីសុខ មានប្រមាណតិច ណាស់
រកសង្ឃឹមមិនបាន ជារបស់សូន្យទទេ ជារបស់មិនមែន ជាខ្លួនប្រាណ ប្រកដទៅដោយទោសផ្សេងៗ ចេះតែប្រែប្រួល ប្រព្រឹត្តទៅ ខុសចាករបស់ដើម រកខ្លឹមសារគ្មាន
ដូចដើមចេក រកសេចក្តីចំរើនគ្មាន តែងតែព្រាត់ប្រាស់ ចាកសត្វនិងសង្ខារ ដែលជាទី ស្រឡាញ់ពេញចិត្ត ប្រកបទៅដោយអាសវៈ មានកាមាសវៈជាដើម ជាបច្ច័យប្រជុំ
តាក់តែង ប្រកបដោយបច្ចុមារ និងកិលេសមារ តាមបៀតបៀនជានិច្ច គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ជាប់ជាបច្ច័យតាម បៀតបៀនមិនដាច់ រាប់មិនអស់នៅ
ក្នុងភពតូចនិងភពធំ ព្រោះតែអវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ទាំង៥នេះហើយ ដែលជាអ្នកដឹកនាំឲ្យកើត ស្លាប់រាប់មិនអស់ វិលទៅវិលមក នៅតែក្នុងភព៣
ជួនកាលធ្លាក់ទៅនរក សោយសេចក្តីវេទនា រឹតតែធ្ងន់ៗថែមទៀត ។ ជួនកាលកើតទៅជាប្រេត សោយនូវសេចក្តីទុក្ខវេទនា ដោយរកអាហារ បរិភោគពុំបាន ជួនកាលមក
កើតជាមនុស្ស ដោយសេចក្តីទុក្ខលំបាក ជាប់ជាបច្ច័យតៗ គ្នាមិនដាច់ កើត ស្លាប់ ៗ រកទីបំផុតគ្មាន រាប់កំណើតក៏ពុំអស់ រាប់ការស្លាប់ក៏មិនអស់ កាលដែលស្លាប់ទៅនោះ
ក៏ទៅទទេ មានតែទុក្ខ និងទោសជាប់ តាមមកជាមួយផង ។ ខន្ធ៥មានទុក្ខទោសច្រើន ហូរទៅកាន់សេចក្តីវិនាស ដូចបានអធិប្បាយមកនេះឯង នែសញ្ញា- វិញ្ញាណ! អ្នកស្តាប់
បានហើយឬ ឬក៏នៅទេ?
ខ្ញុំទាំងពីរនាក់ ស្តាប់បានហើយ លោកម្ចាស់បញ្ញា ច្បាស់ណាស់ៗ ខ្ញុំឥតមានសេចក្តីសង្ស័យទេ ពិតជាខ្លួនខ្ញុំទាំងពីរនាក់នេះ កើតមកមួយជាតិៗ មានតែទុក្ខនិងទោស
ហើយប្រព្រឹត្ត ទៅកាន់សេចក្តីវិនាស គ្មានបានសុខទេ សូមលោកសម្តែង តទៅទៀតចុះ ។
បើដូច្នេះ យើងនឹងសម្តែង អំពីកំណើតដែលអ្នកកើតនោះ អាស្រ័យនូវធម៌ដូចតទៅនេះ ដើមដំបូងគឺ អវិជ្ជាៗ មានហើយជាបច្ច័យ ឲ្យកើតសង្ខារ ៗ មានហើយជាបច្ច័យ ឲ្យកើត
វិញ្ញាណ ៗ មានហើយជាបច្ច័យ ឲ្យកើតនាមនិងរូប ៗ មានហើយជាបច្ច័យ ឲ្យកើតសឡាយតនៈ ៗ មានហើយជាបច្ច័យ ឲ្យកើតផស្សៈ ៗ មានហើយជាបច្ច័យ ឲ្យកើតវេទនា ៗ
មានហើយជាបច្ច័យ ឲ្យកើតតណ្ហា ៗ មានហើយជាបច្ច័យ ឲ្យកើតឧបាទាន ៗ មានហើយជាបច្ច័យ ឲ្យកើតភព ៗ មានហើយជាបច្ច័យ ឲ្យកើតជាតិ ៗ មានហើយជាបច្ច័យ
ឲ្យកើតជរា មរណៈ ។ ក៏ធម៌ទាំង១២នេះ ចែកចេញជា២យ៉ាងគឺ រូប២៨ម៉្យាង នាមធម៌៤គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ម៉្យាងរួមមក នៅលើខន្ធ៥ដដែល ជារបស់ដោយឡែក
ពីគ្នា តែត្រូវអាស្រ័យ គ្នានឹងគ្នាហើយប្រព្រឹត្តទៅ ជាសភាវធម៌មួយៗ មិនមែនជាសត្វ ជាបុគ្គល មិនមែនជាខ្លួន-ប្រាណ មិនមែនជាគេជាយើង ជាសភាវៈមួយៗ អាស្រ័យគ្នា
នឹងគ្នា កើតឡើងហើយ រលត់សូន្យទៅជាធម្មតា វិលកើត វិលស្លាប់ នៅក្នុងវដ្តសង្សារ រកទីបញ្ចប់គ្មាន ។
រីឯសញ្ញានិងវិញ្ញាណ បានស្តាប់ហើយគិតថា បើយើងប្រឹងនៅតែក្នុង ធម៌១២យ៉ាងនេះ មុខជានឹងបានតែទុក្ខ និងទោសយ៉ាងនេះ ពុំខានឡើយ បើដូច្នេះខ្ញុំទាំងពីរនាក់ សូម
សួរទៅបញ្ញាថា តើឲ្យខ្ញុំបដិបត្តិដូចម្តេច ទើបនឹងបានរួច អំពីធម៌ទាំង១២នេះ? បញ្ញាឆ្លើយថា អើសញ្ញា-វិញ្ញាណ អ្នកធ្លាប់នៅក្នុង នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦
យ៉ាងនេះ ជាយូរអង្វែងណាស់ មកហើយ ។ ធម៌ទាំង១៦យ៉ាងនោះគឺ បដិច្ចសមុប្បាទ ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ហៅថា នាវាត្រៃលោក
សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស វិលទៅវិលមក នៅតែក្នុងភពតូចនិងភពធំ ។ ដូចមានសេចក្តីនៅខាងមុខឯណោះ ។
ត្រៃលក្ខណ៍ទាំង៣ ចូរកើតឡើងដល់អ្នក! ។ កាលបើកំណត់ទុក្ខ មកជាអារម្មណ៍ ជាប់មិនដាច់ ហៅថា ទុក្ខសច្ចៈ មានកិច្ចជាគ្រឿងកំណត់ ។ កាលបើឃើញទុក្ខ
ហើយ ចំរើនឲ្យច្រើនឡើងៗ ហៅថា មគ្គសច្ចៈ មានកិច្ចតែខាងធ្វើ ឲ្យចំរើនឡើងនូវធម៌ អនិច្ចំ ទុក្ខំ អនត្តា សមុទយសច្ចៈ មានកិច្ចលះបង់នូវតណ្ហា ឧបាទានចោល ។ កាល
បើរំលត់តណ្ហា ឧបាទានអស់ហើយ ហៅថា និរោធសច្ចៈ មានកិច្ចត្រូវធ្វើ ឲ្យជាក់ច្បាស់ នូវធម៌មិនទៀង ទុក្ខ អនត្តា និងធ្វើឲ្យជាក់ច្បាស់នូវមគ្គ ផល ព្រះនិព្វាន ។
នែសញ្ញា- វិញ្ញាណ! អរិយសច្ចៈទាំង៤ កើតឡើងដល់អ្នកហើយ ។ ត្រង់ដែលអ្នក ព្យាយាមចំរើន ឲ្យឃើញនូវទុក្ខទោសនោះ ហៅថា សម្មាវាយាមោ ។ ត្រង់ដែលអ្នក រំលឹកទៅឃើញតែ មិនទៀង ទុក្ខ អនត្តា រឿយៗហៅថា សម្មាសតិ ។ ត្រង់ដែលអ្នក កំណត់ចិត្តទុកក្នុងអារម្មណ៍ របស់ត្រៃលក្ខណ៍ទាំង៣នោះ ឲ្យនឹងនៅមូលតែមួយ
ហៅថា សម្មាសមាធិ ។ ដូច្នេះអដ្នង្គិកមគ្គទាំង៨ មានដល់អ្នក គ្រប់គ្រាន់ហើយ ។ ត្រង់ដែលអ្នក កំណត់ទុក្ខមកជាអារម្មណ៍ រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែល
ធ្លាប់ឃើញថាសុខ នោះចេញអស់ ហៅថាព្រះនិព្វាន ។ ត្រង់ដែលអ្នក កំណត់យកការមិនទៀង មកជាអារម្មណ៍នោះ រមែងរំលត់បង់នូវសញ្ញា ដែលធ្លាប់សំគាល់ថាទៀងៗ
ថាជាប់ៗ ថាល្អៗ នោះចេញ កាន់យកអសង្ខតនិមិត្ត គឺមិនមាន និមិត្តក្នុងអារម្មណ៍ទាំង៦ ហៅថាអនិមិត្តវិមោក្ខ ព្រោះរួចផុតអំពីនិមិត្ត ឬថាឆ្លងផុតអំពី អារម្មណ៍ទាំង៦ អស្មិ
មានៈក៏រលត់អស់ទៅ ឬហៅថា អនិមិត្តវិមោក្ខនិព្វាន ដូច្នេះវិញក៏បាន ។ ត្រង់ដែលអ្នក កំណត់នូវធម៌អនត្តា មកជាអារម្មណ៍នោះ គឺកំណត់ឃើញច្បាស់ថា ខន្ធទាំង៥នេះ
ពិតជាមិនមែនខ្លួន មិនមែនអញ-ឯង មិនមែនយើង មិនមែនគេ មិនមែនជាប្រុស-ស្រី មិនមែនជាសត្វ-បុគ្គល ។ កំណត់ឃើញច្បាស់ថា ជារបស់ធាតុ ដី ទឹក ភ្លើង ខ្យល់
ប៉ុណ្ណោះ ។ កាលបើឃើញថាមិនមែនខ្លួន មិនមែនអញដូច្នោះហើយ ក៏រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញ ថាខ្លួនៗ ថាអញៗនោះចេញបាន កាន់យកនូវ
អសង្ខតនិមិត្ត គឺមិនមាននិមិត្ត ហើយប្រព្រឹត្តទៅ ឆ្លងផុតពីសង្ខតធម៌ ឬថាឆ្លងផុត ពីអារម្មណ៍ទាំង៦ ឬថាប្រាសចាក សង្ខារធម៌ជាអារម្មណ៍ ឈ្មោះថាសុញ្ញតវិមោក្ខ ព្រោះ
រួចផុតអំពីនិមិត្ត ដែលឃើញថាខ្លួន ថាអញៗនោះ ។
នែសញ្ញា និងវិញ្ញាណ នាវាត្រៃលក្ខណ៍ មានគ្រប់គ្រាន់ ដល់អ្នកហើយឬ? មានគ្រប់គ្រាន់ហើយ ព្រះអង្គ ភ្លឺស្វាងច្បាស់ណាស់ៗ ដូចជាព្រះអាទិត្យទើបនឹងរះភ្លឺណាស់ ឥតមានសង្ស័យអ្វី បន្តិចបន្តួចក្នុងភពទាំង៣ នេះសោះឡើយ ខ្ញុំទាំងពីរនាក់នេះ ក៏ឆ្លងផុតអំពី នាវាត្រៃលោកហើយ ឥតមានការទាក់ទាម នៅក្នុងនាវាត្រៃលោក
ទៀតទេ ។
បញ្ញាពោលថា មហាបាតិមោក្ខទាំង៣នេះ បើអ្នកចូលតាម បាតិមោក្ខណាមួយ ក៏នឹងឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាទាំង៣ ។ កាលបើអ្នកចំរើនធម៌ទុក្ខំ ចូលកាន់អប្បណិហិតវិមោក្ខ ក៏ឃើញច្បាស់នូវព្រះនិព្វាន ។ កាលបើអ្នកចំរើនធម៌អនិច្ចំ ចូលកាន់អនិមិត្តវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នា ។ កាលបើអ្នកចំរើនធម៌អនត្តា
ចូលកាន់សុញ្ញតវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាដែរ ។ ធម៌ទាំង៣នេះ តាមតែអ្នកស្ទាត់ជំនាញ ពេញចិត្តណាមួយក៏បាន (បានជាកវីបូរាណយើង និពន្ធទុក ក្នុង
សាស្ត្រាច្បាប់ក្រមថា) ចូលមហាបាតិមោក្ខ គឺនិព្វានហោង ។ មហាបាតិមោក្ខទាំង៣នេះ ជាធម៌ផុតព្រំដែនរបស់ត្រៃលោក ។ នាវាត្រៃលក្ខណ៍ ដែលប្រដាប់ដោយ ធម៌១៦
គឺ អដ្នង្គិកមគ្គ៨ អរិយសច្ចៈ៤ ត្រៃលក្ខណ៍៣ និងព្រះនិព្វាន១ ។ ធម៌ទាំង១៦នេះ មានគ្រប់គ្រាន់ ដល់អ្នកហើយ ។ បើដូច្នេះ ចូរអ្នកកំណត់ធម៌ អនិច្ចំ ទុក្ខំ អនត្តា ឲ្យមាំមួនចុះ
ព្រោះថាសេចក្តីកំណត់ ជាហេតុនាំឲ្យត្រាស់ដឹង នូវពោធិបក្ខិយធម៌ ទាំង៣៧ប្រការ ហូរមកជុំលើការកំណត់ទុក្ខ គឺការកំណត់ថាមិនទៀង កំណត់ថាទុក្ខ កំណត់ថាជាអនត្តា ។
ឯការកំណត់ នូវធម៌ទាំង៣នេះ ជាកិច្ចរបស់ទុក្ខសច្ចៈ គឺជាកិច្ចត្រូវតែកំណត់ ហើយចំរើនធម៌ ទាំងនេះឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ត្រូវតែចំរើនឲ្យច្រើន នូវ
សេចក្តីកំណត់ ទាំង៣នេះ ។ បញ្ញាដែលឃើញច្បាស់ នូវកងទុក្ខ មិនទៀងជាទុក្ខ ជាអនត្តា ឃើញច្បាស់នូវចិត្ត ដែលកំណត់ទុក្ខ ឃើញច្បាស់នូវមគ្គ ដែលចំរើនទុក្ខនោះ
ឃើញច្បាស់នូវធម៌ ដែលរំលត់ទុក្ខនោះ ត្រង់កិច្ចពិនិត្យឲ្យច្បាស់ នូវធម៌គ្រប់អន្លើនោះ ជាកិច្ចរបស់និរោធសច្ចៈ កិច្ចនេះត្រូវតែធ្វើ ឲ្យជាក់ច្បាស់ដោយញាណ ជាគ្រឿង
ត្រាស់ដឹង ។ ធម៌ដែលជាញាណ ត្រូវត្រាស់ដឹងនោះ គឺពោធិបក្ខិយធម៌៣៧ គឺសតិប្បដ្នាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ។ ធម៌ទាំង៣៧
ប្រការនេះ កើតឡើងព្រម ដោយគ្រឿងកំណត់ ថាជាទុក្ខ កំណត់ថាមិនទៀង កំណត់ថាជាអនត្តា បើខ្វះគ្រឿងកំណត់ ថាមានទុក្ខជាដើមហើយ ធម៌ទាំង៣៧ប្រការនេះ
ឥតកើតមានទេ ។ បើកំណត់យក ធម៌អនត្តាមកជាអារម្មណ៍ ឃើញច្បាស់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ធម៌ទាំងអស់នេះ មិនមែនជាខ្លួនប្រាណ មិនមែនជាអញ-
ឯង មិនមែនជាប្រុស ស្រី មិនមែនជាសត្វ បុគ្គល ឃើញយ៉ាងនេះហើយ ខំបំពេញព្យាយាម ចំរើនមិនឲ្យដាច់ នោះសតិបដ្នាន៤ សម្មប្បធាន៤ ក៏កើតឡើងព្រម ឥទ្ធិបាទ៤
ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ក៏កើតឡើងព្រមគ្នា ដោយសេចក្តីកំណត់នោះ និងគប្បីព្យាយាម ចំរើនឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ។ ពិនិត្យឲ្យជាក់
ច្បាស់ នូវពោធិបក្ខិយធម៌ ដែលកើតឡើងព្រម ដោយសេចក្តីព្យាយាម ចំរើននោះ ជាកិច្ចរបស់និរោធសច្ចៈ ។
សេចក្តីថាមគ្គញ្ញាណ ខាងដើមនេះ ធ្វើឲ្យសម្រេច មិនគប្បីធ្វើនូវកិច្ច ដទៃទៀតឡើយ ត្រូវតែចំរើនអនត្តា ជាអនុលោម បដិលោមម្យ៉ាងឲ្យសម្រេច ។ កិលេសដែលបិទបាំង នូវសច្ចៈទាំង៤នេះ ត្រូវកំចាត់បង់ ដោយអនុលោម៣ ចិត្តដែលមិនជាប់ នៅក្នុងសង្ខារ មិនស្ទុះស្ទារ ទៅកាន់អារម្មណ៍ផ្សេងៗ ដូចជាទឹក ដែលមិនដក់ នៅ
លើស្លឹកឈូក មានការប្រព្រឹត្តទៅ មានអនត្តាជាអារម្មណ៍ ទាំងនេះក៏កើតប្រាកដ ដល់ព្រះយោគីដែលមាន សេចក្តីខ្វល់ខ្វាយ ។ លំដាប់នោះ ព្រះយោគីចំរើន នូវអនុលោ
មញ្ញាណ ធ្វើនូវព្រះនិព្វាន ដែលមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ឲ្យជាអារម្មណ៍ ហើយកន្លងនូវ បុថុជ្ជនគោត្រ និងបុថុជ្ជនភូមិ ហើយឡើងទៅកាន់ អរិយគោត្រ និងអ
រិយភូមិ គោត្រភូញាណក៏កើតប្រាកដ ហើយគ្របសង្កត់នូវ កិរិយាកើតឡើង និងកិរិយាប្រព្រឹត្តទៅ ហើយក៏ស្ទុះទៅកាន់ ព្រះនិព្វាន ជាអារម្មណ៍ ដូច្នេះឈ្មោះថា គោត្រភូ
ហើយក៏នៅ ស្ងៀមយ៉ាងណាមិញ ចំណែកព្រះយោគី ដែលនឹងឆ្លងទៅកាន់ព្រះនិព្វាន ក៏យ៉ាងនោះដែរ ។ អនុលោមជវនដែល ពិចារណាឃើញ អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះ
ក៏មិនព្រម លែងនៅរូបនោះ ហើយលោតឡើង ដោយអនុលោមចិត្ត ជាបឋម មានចិត្តទោរទន់ ទៅកាន់ព្រះនិព្វាន ដូចជាទោរទន់ ទៅកាន់ត្រើយម្ខាង ជិតព្រះនិព្វាន ដោយ
តតិយជវន ដូចជាដល់ត្រើយខាងនាយ លែងពិចារណានូវសង្ខារ ដល់នូវត្រើយគឺព្រះនិព្វាន ដោយគោត្រភូចិត្ត អនុលោមញ្ញាណ កំចាត់បង់នូវងងឹតគឺកិលេស ដែលបិទ
បាំងនូវសច្ចៈ៤ តែមិនអាចធ្វើនូវ ព្រះនិព្វានឲ្យជា អារម្មណ៍បានឡើយ។ ឯគោត្រភូទើបធ្វើ ព្រះនិព្វានឲ្យជាអារម្មណ៍បាន តែមិនអាច កំចាត់បង់ងងឹត គឺកិលេសបានឡើយ ។
ចំណែកអនុលោមញ្ញាណ កំចាត់បង់នូវកិលេសបាន តែមិនអាចឃើញ នូវព្រះនិព្វាន ដោយខ្លួនឯងបានទេ ។ ឯគោត្រភូញាណ ឃើញនូវព្រះនិព្វាន តែមិនអាចកំចាត់បង់
កិលេសបានឡើយ មគ្គមិនលែងនូវសញ្ញា ដែលគោត្រភូញាណឲ្យ ។ បញ្ញានោះក៏ត្រាស់ដឹង តៗគ្នាមិនដាច់ ហើយទំលាយ នូវគំនរលោភៈ ទោសៈ មោហៈ ដោយអំណាច
អរិយមគ្គញ្ញាណ ។
នែសញ្ញា- វិញ្ញាណ ! ផ្លូវប្រតិបត្តិដែលបាន សំដែងមកនេះ អ្នកឃើញសព្វគ្រប់ហើយឬ? ខ្ញុំព្រះករុណាទាំង២នាក់ បានឡើងជិះ នាវាព្រះត្រៃលក្ខណ៍ ដែលប្រដាប់ដោយ ធម៌ទាំង១៦យ៉ាងនោះ ឃើញថាត្រជាក់ណាស់ សុខក្សេមក្សាន្តណាស់ ភ្លឺណាស់ ។ ផ្លូវប្រតិបត្តិដើម្បីជា គ្រឿងរំលត់ទុក្ខ ខ្ញុំស្គាល់ច្បាស់ណាស់ហើយ ឥត
មានទាក់ទាមទេព្រះអង្គ សូមព្រអង្គសំដែងធម៌ តទៅទៀត ។
អើបើដូច្នោះ យើងនឹងសំដែងអំពី នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦យ៉ាង និង កិលេសដែលកើតឡើង ជ្រៀតជ្រែកនៅ ជាមួយគ្នានោះតទៅ ធម៌ទាំង១៦នោះគឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ឧបមាដូចជានាវា សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់ភពតូច និងភពធំ ប្រកបទៅ
ដោយ ទុក្ខនិងទោស ច្រើនជាអនេក រាប់មិនអស់ នៅក្នុងភព៣ កើតហើយស្លាប់ ៗ ហើយកើតវិញ រកទីបំផុតគ្មាន ព្រោះតែប្រកបដោយ ធម៌ទាំង១៦យ៉ាងនេះ ។ នឹងអ
ធិប្បាយអំពីធម៌ ទាំង១៦យ៉ាងនេះតទៅគឺ បដិច្ចសមុប្បាទ១២នោះ បានសំដែងរួចមកហើយ (ក្នុងទំព័រលេខ២៩) ឯក្នុងទីនេះនឹងសំដែង តែអំពីត្រៃលោក និងអាកាសធាតុ
ប៉ុណ្ណោះ ។ ត្រៃលោកនោះមាន៣គឺ កាមលោក១ រូបលោក១ អរូបលោក១ និងអាកាសធាតុ១ ជាមេប្រធាន លើលោកទាំង៣ ។ អាកាសធាតុ ធាតុដែលស្រូបជប់ ឲ្យកើត
ឡើង នូវធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ នៅក្នុងលោកទាំង៣នេះ ម្ល៉ោះហើយសង្ខារលៃលក តាក់តែងឲ្យកើតមនុស្ស សត្វ នៅក្នុងកាមភព រូបភព អរូបភព ដោយសង្ខារ
ជាអ្នកតាក់តែងលៃលក ទៅតាមអំពើបុណ្យ និងអំពើបាបរបស់សត្វ ល្អនិងអាក្រក់ ធំនិងតូច ខ្ពស់និងទាប ដោយសង្ខារជាអ្នកចាត់ចែង លៃលកឲ្យកើតឡើង ដោយអាស្រ័យ
នូវធាតុទាំង៥ គឺអាកាសធាតុ១ ធាតុដី១ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ កើតឡើងតៗគ្នាគឺ អវិជ្ជា១ សង្ខារ១ វិញ្ញាណ១ នាមរូប១ សឡាយតនៈ១ ផស្សៈ១ វេទនា១
តណ្ហា១ ឧបាទាន១ ភព១ ជាតិ១ ជរាមរណៈ១ ធម៌ដែលកើតឡើង តៗគ្នានេះហៅថា បដិច្ចសមុប្បាទ ។ កងទុក្ខទាំង១២ ក៏កើតឡើង តៗគ្នាជាមួយនឹង បដិច្ចសមុប្បាទ
ហើយប្រព្រឹត្តទៅ នៅក្នុងនាវាត្រៃលោក៣គឺ កាមលោក រូបលោក អរូបលោក លោកទាំង៣នេះ បានសេចក្តីថាវិនាស ក្នុងកាមលោកក៏វិនាស រូបលោកនិងអរូបលោក ក៏
វិនាស ត្រង់សេចក្តីថាវិនាស ហៅថា លោក ។ ត្រង់ដែលសូន្យ ចន្លោះទទេៗ ហៅថាអាកាសធាតុ ។
ធម៌ទាំង១៦នេះ ឧបមាដូចជានាវា មួយសម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស នៅតែក្នុងត្រៃលោក ទាំង៣នេះទេ គឺកើតហើយស្លាប់ ស្លាប់ហើយកើត រាប់មិនអស់រកទីចប់គ្មាន ។ ហេតុមកតែអំពីអវិជ្ជា តណ្ហានិងឧបាទាន ដែលជាបច្ច័យឲ្យកើតភព។ ភពនោះមាន២យ៉ាងគឺ ឧបបត្តិភព១ កម្មភព១ ។ ចំណែកឧបបត្តិភពនោះ មាន៩
ផ្សេងគ្នាដោយខន្ធ គឺកាមភព១ រូបភព១ អរូបភព១ សញ្ញាភព១ អសញ្ញាភព១ នេវសញ្ញានាសញ្ញាភព១ ឯកវោការភព១ ចតុវោការភព១ បញ្ចវោការភព១ ភពទាំង៩នេះ
ហៅថា ឧបបត្តិភព ។ ចំណែកកម្មភព ភពដែលប្រកបដោយ តម្រេកទាំងប៉ុន្មាន បានដល់អបាយភូមិ៤ មនុស្ស១ និងស្ថានសួគ៌៦ជាន់ ។ រូបភពគឺភពដែលមានរូប បានដល់
ព្រហ្ម១៦ជាន់ ។ អរូបភព ភពដែលឥតរូប បានដល់អរូបព្រហ្ម៤ជាន់ ។ សញ្ញាភព គឺភពដែលមានសញ្ញា ។ អសញ្ញាភព ភពដែលឥតសញ្ញា ។ នេវសញ្ញានាសញ្ញាភព បាន
ដល់អរូបព្រហ្ម៤ ។ ភព៩សង្ខេបតែប៉ុណ្ណេះ ។
នឹងសំដែងអំពីកម្មភពតទៅ ។ ឯកម្មភពនេះគឺភពដែលសត្វធ្វើ មាន៣យ៉ាងគឺ កាមភព១ រូបភព១ អរូបភព១ ។ ភពទាំង៣នេះ មានឧបាទាននិងតណ្ហា ជាបច្ច័យឲ្យកើតឡើង ។ នឹងវិនិច្ឆ័យអំពីតណ្ហា និងឧបាទានដែលបង្កើតឡើង នូវភពនោះៗ ។ តណ្ហានោះមាន៣៦គឺ តណ្ហាខាងក្នុងមាន១៨ ខាងក្រៅមាន១៨ រួមជា៣៦ ។ ឯតណ្ហា
ខាងក្នុងនោះគឺ ចិត្តត្រេកអរនឹងភ្នែក តួចិត្ត ដែលត្រេកអរនោះ ហៅថា កាមតណ្ហា ភ្នែកនោះហៅថា កាមភព ។ បើជាប់ចិត្តនឹងភ្នែក ប្រកាន់យកតែទៀងៗ តួចិត្តជាប់នេះ
ហៅថា ភវតណ្ហា ភ្នែកនោះជារូបភព១ ។ បើចិត្តមិនចង់ឲ្យភ្នែក ចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា ភ្នែកនោះហៅថា អរូបភព១ ។ ក្នុងភ្នែក១មានតណ្ហា
៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ សស្សតទិដ្និចំណែកឯវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ ។ ឯឧបាទាននោះ ប្រកាន់ទៅតាម តណ្ហា
ទាំង៣ មិនដែលលះបង់ ចោលគ្នាឡើយ ។ បើចិត្តត្រេកអរនឹងត្រចៀក តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា ត្រចៀកនោះជា កាមភព បើចិត្តជាប់នឹងត្រចៀក ឲ្យនៅតែ
ទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ត្រចៀកនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យត្រចៀកចាស់ ឈឺ ស្លាប់ តួ ចិត្តមិនចង់នោះហៅថា វិភវតណ្ហា ត្រចៀកនោះហៅ
ថា អរូបភព១ ។ ក្នុងត្រចៀក១ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរនឹងច្រមុះ តួចិត្តដែលត្រេកអរនោះ ហៅថា កាមតណ្ហា ច្រមុះនោះហៅ
ថា កាមភព ។ បើចិត្តជាប់នឹងច្រមុះ ចង់ឲ្យនៅតែទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ច្រមុះនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យច្រមុះចាស់ ឈឺស្លាប់ តួចិត្តដែល
មិនចង់នោះ ហៅថា វិភវតណ្ហា ច្រមុះនោះហៅថា អរូបភព១ ។ ក្នុងច្រមុះនោះ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ
សស្សតទិដ្និ និងវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរ នឹងអណ្តាត តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា អណ្តាតនោះហៅថា កាម
ភព ។ បើចិត្ត ជាប់នឹងអណ្តាតនោះ តួចិត្តជាប់នោះហៅថា ភវតណ្ហា អណ្តាតនោះហៅថា រូបភព១ ។ បើចិត្ត មិនចង់ឲ្យ អណ្តាតចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះ
ហៅថា វិភវតណ្ហា អណ្តាតនោះហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងកាយ តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា កាយនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹង
កាយ តួចិត្តដែលជាប់នោះ ហៅថា ភវតណ្ហា កាយនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យកាយចាស់ ឈឺ ស្លាប់ តួចិត្តដែលមិនចង់នោះ ហៅថាវិភវតណ្ហា កាយនោះ
ហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងចិត្ត តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ចិត្តនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹងចិត្ត តួចិត្តដែល ជាប់នោះ ហៅថា
ភវតណ្ហា ចិត្តនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យចិត្តព្រាត់ប្រាស តួចិត្តដែល មិនចង់នោះ ហៅថា វិភវតណ្ហា ចិត្តនោះហៅថា អរូបភព១ ។ តណ្ហា១៨ខាងក្នុង
នឹងសំដែងអំពីតណ្ហាខាងក្រៅ១៨តទៅទៀត ។
បើចិត្តត្រេកអរនឹងរូប តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា រូបនោះជា កាមភព១ ។ បើចិត្តជាប់នឹងរូប តួចិត្តដែលជាប់នោះ ជាភវតណ្ហា រូបនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា រូបនោះជា អរូបភព១ ។ ក្នុងរូប១មានភព៣ មាន
តណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងសម្លេង តួចិត្តដែល ត្រេកអរនោះជា កាមតណ្ហា សម្លេងនោះ ជាកាមភព១ ។ បើចិត្តជាប់នឹង
សម្លេង តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្លេងនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្លេងព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា សម្លេងនោះជា អរូបភព១ ។
ក្នុងសម្លេង១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងក្លិន តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា ក្លិននោះ ជាកាម
ភព១ ។ បើចិត្តជាប់នឹងក្លិន តួចិត្តដែលជាប់នោះ ជាភវតណ្ហា ក្លិននោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យក្លិនព្រាត់ប្រាស បាត់ទៅ តួចិត្តដែល មិនចង់នោះជាវិភវតណ្ហា ក្លិន
នោះជា អរូបភព១ ។ ក្នុងក្លិន១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងរស តួចិត្តដែលត្រេកអរនោះ ជាកាមតណ្ហា រសនោះជា កាម
ភព១ ។ បើចិត្តជាប់នឹងរស តួចិត្តដែលជាប់នោះ ជាភវតណ្ហា រសនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរសនោះបាត់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា រសនោះជា
អរូបភព១ ។ ក្នុងរស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងសម្ផស្ស តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា សម្ផស្សនោះជា កាម
ភព១ ។ បើចិត្តជាប់ នឹងសម្ផស្ស តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្ផស្សនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្ផស្សបាត់បង់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា
សម្ផស្សនោះជា អរូបភព១ ។ ក្នុងសម្ផស្ស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងធម្មារម្មណ៍ តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា
ធម្មារម្មណ៍នោះជា កាមភព១ ។ បើចិត្តជាប់ នឹងធម្មារម្មណ៍ តួចិត្តដែល ជាប់នោះជា ភវតណ្ហា ធម្មារម្មណ៍នោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យធម្មារម្មណ៍ ព្រាត់ប្រាសទៅ
តួចិត្តដែល មិនចង់នោះ ជាវិភវតណ្ហា ធម្មារម្មណ៍នោះជា អរូបភព១ ។ ក្នុងធម្មារម្មណ៍១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។
បូករួមតណ្ហាខាងក្នុង១៨ និងខាងក្រៅ១៨ ត្រូវជា៣៦ ។ តណ្ហាទាំង៣៦នេះ តែងកើតឡើង ផ្លាស់ប្តូរគ្នាជាធម្មតា ។ ត្រង់ដែលផ្លាស់ប្តូរគ្នា ម្តងៗនេះហើយ ដែលចាត់ជាអតីត អនាគត បច្ចុប្បន្ន ។ កាលបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តត្រេកអរ កាមតណ្ហានេះ ជាបច្ចុប្បន្ន អតីត អនាគតមិនទាន់ មានមកដល់ ។ កាលបើចិត្ត ជាប់
នឹងរូប ភវតណ្ហានេះជា បច្ចុប្បន្ន កាមតណ្ហានោះ ជាអតីតវិញ អនាគត មិនទាន់មានមកដល់ ។ កាលបើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស វិភវតណ្ហានេះ ជាបច្ចុប្បន្ន ភវតណ្ហា
នោះ ជាអតីតវិញ អនាគតមិនទាន់ មានមកដល់ ។ តណ្ហានេះចាត់ទុកជា អតីត៣៦ អនាគត៣៦ បច្ចុប្បន្ន៣៦ រួមទាំងអស ត្រូវជា១០៨ ។
ជាតិកើតមានព្រោះភព ភពកើតមានព្រោះឧបាទាន ឧបាទានកើតមានព្រោះតណ្ហា តណ្ហាកើតមានព្រោះវេទនា វេទនាកើតមានព្រោះផស្សៈ ផស្សៈកើតមានព្រោះសឡាយតនៈ សឡាយតនៈកើតមានព្រោះនាមនិងរូប នាមនិងរូបកើតមានព្រោះសង្ខារ សង្ខារកើតមានព្រោះអវិជ្ជា ។ ក៏បដិច្ចសមុប្បាទនេះ ជាធម៌ដោយឡែកអំពី
គ្នា តែត្រូវអាស្រ័យគ្នា ហើយកើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជាមេប្រធាន បណ្តាលឲ្យកើតឡើង តៗគ្នាមិនដាច់ ហើយអវិជ្ជា ទៅកាន់ការ គ្រប់តំណែង សង្ខារ
ក៏ជាអ្នកតាក់តែងគ្រប់ដំណែង នៅក្នុងបដិច្ចសមុប្បាទធម៌នេះ ហើយកងទុក្ខ ទាំង១២មានជាតិទុក្ខជាដើម ក៏កើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជា បច្ច័យ ។ កាល
បើបដិច្ចសមុប្បាទ កើតឡើង កងទុក្ខក៏កើតឡើង ហើយហូរចូល ទៅកាន់ត្រៃលោក ។ ត្រៃលោក ក៏បញ្ជូនទៅកាន់ អាកាសធាតុ ទៅនៅត្រង់សេចក្តី វិនាសសូន្យសោះ
ទទេៗហៅថា អាកាសធាតុ ។ នាវាត្រៃលោក ដែលប្រដាប់ ទៅដោយ ធម៌ទាំង១៦យ៉ាងនេះ គឺបដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ កាលបើធម៌
ទាំង១៦នេះកើតឡើង ហើយ ភ្លើងទុក្ខនិងភ្លើងកិលេស ក៏កើតឡើង តៗគ្នាជាប់មិនដាច់ ដូចន័យដែលមាន សេចក្តីអធិប្បាយ ទៅខាងមុខនេះ ។
ភ្លើងកិលេស ដែលកើតឡើង តៗគ្នានោះដូច្នេះគឺ សំយោជនៈ១០ កិលេស១០ មិច្ឆត្តធម៌១០ លោកធម៌៨ មច្ឆរិយៈ៥ វិបល្លាស៣ គន្ថៈ៤ អគតិ៤ អាសវៈ៤ ឱឃៈ៤យោគៈ៤ នីវរណៈ៥ ឧបាទាន៤ បរាមាសៈ១ អនុសយៈ៧ មលៈ៣ អកុសលកម្មបទ១០ អកុសលចិត្តុប្បាទ១២ ។
សំយោជនៈ១០ គឺ
សក្កាយទិដ្និ ប្រកាន់កាយថា ជារបស់ខ្លួន១
វិចិកិច្ឆា សេចក្តីសង្ស័យ ស្ទាក់ស្ទើរ១
សីលពត្តបរាមាសៈ ចិត្តស្ទាបអង្អែល ក្នុងជីវិត១
កាមរាគៈ សេចក្តីត្រេកអរ ក្នុងកាម១
បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត១
រូបរាគៈ សេចក្តីត្រេកអរ ក្នុងរូបភព១
អរូបរាគៈ សេចក្តីត្រេកអរ ក្នុងអរូបភព១
មានោ លើកដាក់ខ្លួន ឯងប្រកាន់១
ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង រាយមាយ១
អវិជ្ជា សេចក្តីល្ងង់ខ្លៅ១ ។
កិលេស១០នោះ គឺ
លោភោ សភាពធ្វើចិត្ត ឲ្យជាប់ជំពាក់នៅ ក្នុងអារម្មណ៍១
ទោសោ សភាពធ្វើចិត្ត ឲ្យប្រទុស្ត ក្នុងអារម្មណ៍ ឬថ្នាំងថ្នាក់១
មោហោ សភាពធ្វើចិត្ត ឲ្យវង្វេងក្នុងអារម្មណ៍១
មានោ សភាពលើកខ្លួន ឬដាក់ខ្លួន១
ទិដ្និ ធម្មជាតិធ្វើចិត្ត ឲ្យឃើញខុស ឬយល់ខុស១
វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ១
ថីនំ ធម្មជាតិ ធ្វើចិត្តឲ្យរួញរា ឬឲ្យធុញទ្រាន់ ក្នុងកុសលផ្សេងៗ១
ឧទ្ធច្ចំ ធម្មជាតិ ធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ១
អហិរិកំ ធម្មជាតិ មិនខ្ពើមអំពើទុច្ចរិត១
អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុត នូវអំពើទុច្ចរិត១ ។
មិច្ចត្តធម៌១០នោះគឺ
១- មិច្ឆាទិដ្និ គំនិតយល់ខុស ហើយប្រកាន់ថាត្រូវ
២- មិច្ឆាសង្កប្បៈ ត្រិះរិះខុស
៣- មិច្ឆាវាចា សំដីខុស
៤-មិច្ឆាកម្មន្តៈ ការងារខុស
៥- មិច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស
៦- មិច្ឆាវាយាមៈ ព្យាយាមខុស
៧- មិច្ឆាសតិ រលឹកខុស
៨- មិច្ឆាសមាធិ ដំកល់ចិត្តខុស
៩- មិច្ឆាវិមុត្តិ ផុតខុស
១០- មិច្ឆាញាណ ដឹងខុស ។
លោកធម៌៨នោះគឺ
១-លាភោ បានលាភ
២-អលាភោ មិនបានលាភ
៣-យសោ បានយស
៤-អយសោ មិនបានយស
៥-សុខំ បានសុខ
៦-ទុក្ខំ បានទុក្ខ
៧-និន្ទា តិះដៀល
៨-បសំសា សរសើរ ។
មច្ឆិរិយៈ៥នោះគឺ
១-អាវាសមច្ឆរិយៈ កំណាញ់អាវាស (ឬទីលំនៅ)
២-កុលមច្ឆរិយៈ កំណាញ់ត្រកូល
៣-លាភមច្ឆរិយៈ កំណាញ់លាភ
៤-វណ្ណមច្ឆរិយៈ កំណាញ់ពណ៌សម្បុរ (ឬកំណាញ់គុណ)
៥-ធម្មមច្ឆរិយៈ កំណាញ់ធម៌ ។
គន្ថៈ៤នោះគឺ
១-អភិជ្ឈាកាយគន្ថៈ ចំណងកាយគឺអភិជ្ឈា
២-ព្យាបាទកាយគន្ថៈ ចំណងកាយ គឺព្យាបាទ
៣-សីលពត្តបរាមាសកាយគន្ថៈ ចំណងកាយ គឺសីលពត្តបរាមាសៈ
៤-ឥទំភិនិវេសកាយគន្ថៈ ចំណងកាយ គឺសេចក្តីសំគាល់ ថារបស់នេះពិត ។
វិបល្លាស៣នោះគឺ
១-សញ្ញាវិបល្លាស សំគាល់ខុស គឺយល់ថាខន្ធ៥ ដែលជារបស់មិនទៀង សំគាល់ថាទៀង ទុក្ខសំគាល់ថាសុខ មិនមែនខ្លួន សំគាល់ថាខ្លួន
២-ចិត្តវិបល្លាស ត្រិះរិះខុស
៣-ទិដ្និវិបល្លាស យល់ខុស ។
អគតិ៤នោះគឺ
១-ឆន្ទាគតិ លំអៀងព្រោះ ស្រឡាញ់
២-ទោសាគតិ លំអៀងព្រោះស្អប់
៣-មោហាគតិ លំអៀងព្រោះ មិនដឹង
៤-ភយោគតិ លំអៀងព្រោះភ័យខ្លាច ។
អាសវៈ៤នោះគឺ
១-កាមាសវៈ តម្រាំគឺកាម
២-ភវាសវៈ តម្រាំគឺភព
៣-ទិដ្នាសវៈ តម្រាំគឺទិដ្និ ការយល់ខុស
៤-អវិជ្ជាសវៈ តម្រាំគឺអវិជ្ជា សេចក្តីល្ងង់ ។
ឱឃៈ៤នោះគឺ
១-កាមោឃៈ អន្លង់គឺកាម
២-ភវោឃៈ អន្លងគឺភព
៣-ទិដ្នោឃៈ អន្លង់គឺទិដ្និ
៤-អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។
នីវរណៈ៥នោះគឺ
១-កាមច្ឆន្ទៈ សេចក្តីប្រាថ្នាក្នុងកាម
២-ព្យាបាទៈ សេចក្តីគំនុំគំគួន
៣-ថីនមិទ្ធៈ សេចក្តីរួញរា
៤-ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង
៥-វិចិកិច្ឆា សេចក្តីសង្ស័យមិនដាច់ស្រេច ។
ឧបាទាន៤នោះគឺ
១-កាមុបាទាន ការប្រកាន់ខ្ជាប់ក្នុងកាម
២-សីលពត្តុបាទាន ការប្រកាន់ខ្ជាប់ក្នុងសីលវត្ត
៣-អត្តវាទុបាទាន ការប្រកាន់ខ្ជាប់ក្នុងខ្លួនប្រាណ
៤-ទិដ្នុបាទាន ការប្រកាន់ខ្ជាប់ ក្នុងការយល់ឃើញ ។
បរាមាសៈ១ គឺមិច្ឆាទិដ្និ ។
អនុសយៈ៧នោះគឺ ១-កាមរាគានុសយៈ ២-ភវរាគានុសយៈ ៣-បដិឃានុសយៈ ៤-មានានុសយៈ
៥-ទិដ្នានុសយៈ ៦-វិចិកិច្ឆានុសយៈ ៧-អវិជ្ជានុសយៈ ។ អនុសយៈទាំង៧នេះ ជាកិលេស ដេកត្រាំនៅរឿយៗ ក្នុងសន្តានរបស់សត្វ ។
មូលៈ៣នោះគឺ ១-លោភៈ ២-ទោសៈ ៣-មោហៈ ។
អកុសលកម្មបទ១០នោះគឺ កាយកម្ម៣ វចីកម្ម៤ មនោកម្ម៣ ត្រូវជា១០ ។
អកុសលចិត្តុប្បាទ១២នោះគឺ លោភមូល៨ ទោសមូល២ មោហមូល២ ត្រូវជា១២ ។
ភ្លើងកិលេសដែលកើតឡើងតៗគ្នាដូច្នេះនេះ គឺមកតែអំពីអវិជ្ជានិងសង្ខារ ជាបច្ច័យឲ្យកើតឡើង នៅក្នុងបដិច្ចសមុប្បាទដដែល ។ នែសញ្ញា និងវិញ្ញាណ !អ្នកឃើញភ្លើងកិលេស ហើយឬនៅ? សាធុ សាធុ ប្រពៃហើយ! ប្រពៃហើយ! ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ ណាស់ហើយ ថាភ្លើងកិលេស ទាំងអស់នេះ ប្រជុំចូលក្នុង បដិច្ច
សមុប្បាទធម៌ ទាំង១២ពិតមែន ហើយធម៌ទាំងនេះបង្វិល ឲ្យវិលទៅកាន់ នាវាត្រៃលោក ហើយក៏នាំចូល ទៅកាន់អាកាសធាតុ គឺជារបស់ សោះសូន្យទទេៗ រកប្រយោជន៍
គ្មាន ស្លាប់ទៅទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស ជាប់តាម ទៅជាមួយផង ដល់ត្រឡប់ មកកើតវិញ ក៏មកទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស តាមមក ជាមួយ
ផង ។ ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ថា នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦គឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ។ ធម៌ទាំង១៦នេះ ពិតជាប្រកប ទៅ
ដោយភ្លើងទុក្ខ និងភ្លើងកិលេស ដុតបំផ្លាញរូប ដុតបំផ្លាញនាម ឲ្យរលាយទៅជា អាកាសទទេៗ ។ ឯភ្លើងទុក្ខទាំង៤ភ្នក់នេះ សម្រាប់ដុតបំផ្លាញ រូបទាំង២៨ឲ្យ រលាយសោះ
សូន្យ ទៅទទេៗ ។ ចំណែកភ្លើងកិលេស ទាំង១៥០០នេះ សម្រាប់ដុតបំផ្លាញ ពួកនាមទាំង៤គឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ឲ្យរលាយសោះសូន្យទៅ ហើយបំភ្លៃ
កំណើត ឲ្យក្លាយទៅកើត ជាប្រេត-នរក-តិរច្ឆាន-អសុរកាយ សោយនូវសេចក្តី ទុក្ខវេទនា រកទីបំផុតគ្មាន ។
សត្វទាំងអស់ វិលកើតវិលស្លាប់រាប់មិនអស់ នៅក្នុងភពតូចនិងភពធំ ហេតុមកតែអំពី អវិជ្ជាខ្ទប់មុខ ឲ្យងងឹតងងល់ងប់ដូចយប់ ដូចមនុស្សខ្វាក់ លលើធ្វើលលាក់ដូចអន្ទាក់ឆ្វាក់រឹតក អូសទាញដឹកនាំ ឲ្យនៅតែក្នុង នាវាត្រៃលោក ច្រើនមីរដេរដាស កកកុញណែនណាន់តាន់តាប់ ចង្អៀតដូចជា អង្ករនៅក្នុងនាឡិ ឬដូចជាស្និតចេក ត្រា
រាប់ពុំអស់ នូវមនុស្សសត្វដែលជិះ នៅលើនាវាត្រៃលោក ហើយបើកទៅ តាមប្រឡាយទឹក ដែលហូរត្របាញ់ គឺតណ្ហា ឆ្ពោះទៅកាន់ ភពតូចនិងភពធំ នោះឯង ។ ខ្ញុំទាំងពីរ
នាក់ ឃើញច្បាស់ណាស់ ព្រះអង្គ ថាមនុស្សសត្វ ទាំងអស់នេះ ស្ម័គ្រចិត្តជិះ តែនាវាត្រៃលោក ច្រើនរាប់មិនអស់ ។ ឯនាវាត្រៃល័ក្ខណ៍វិញ នៅចត ចោលទទេ ឥតមាន
មនុស្ស ឬសត្វណាជិះ សោះឡើយ មែនឬមិនមែន ព្រះអង្គ?
អើ! មែនហើយសញ្ញា វិញ្ញាណ អ្នកឃើញយ៉ាងហ្នឹង ត្រូវហើយ ព្រោះមានច្បាប់ថា ត្រៃលោក គោកត្រៃលក្ខណ៍ សង្សារចក្ក វិលមិនដល់ អវិជ្ជាជាឫសគល់ ជាបច្ច័យនៃសង្ខារ នាំសត្វឲ្យសោកសៅ លិចលង់ទៅ ក្នុងជលសារ បញ្ចមារមោហន្ធការ រឹតរុំហ៊ុំជុំជាប់នៅ ។ នែសញ្ញា វិញ្ញាណ! មារទាំង៥នោះគឺ កិលេសមារ១ ខន្ធមារ១
អភិសង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ មារទាំង៥នេះ មានខ្សែ៥ សម្រាប់ចងមនុស្សសត្វ រឹតរុំហ៊ុំឲ្យជាប់នៅ តែក្នុងនាវាត្រៃលោក បានជានាវាត្រៃលក្ខណ៍ នេះនៅទំនេរ ។
សញ្ញា វិញ្ញាណ សួរទៅបញ្ញាថា កាលពីដើម ខ្ញុំបានធ្វើទាន សីល ភាវនាណាស់ដែរ តើខ្ញុំបាននៅក្នុង នាវាត្រៃលក្ខណ៍ ដែរឬទេ? ។ បញ្ញាសួរទៅសញ្ញា វិញ្ញាណវិញថា
កាលអ្នកធ្វើ ទាន សីល ភាវនានោះ តើអ្នកសំគាល់ឃើញ ដូចម្តេចបានជាអ្នកធ្វើ? ។ ខ្ញុំសំគាល់ឃើញដូច្នេះថា ធ្វើទានឲ្យបានផល មានភោគសម្បត្តិ ធ្វើសីលឲ្យបានផល
មានអាយុវែង រូបល្អ ចំរើនភាវនា ឲ្យបានផលមានបញ្ញា និងបានសេចក្តីសុខច្រើន ខ្ញុំសំគាល់ឃើញ ដូច្នេះហើយ ក៏ខំធ្វើទាន សីល ភាវនាទៅ ។ បញ្ញាថា បើអ្នកសំគាល់
ឃើញដូច្នោះ ហើយខំធ្វើទាន សីល ភាវនាយ៉ាងនេះ មិនបានចូលក្នុង នាវាត្រៃលក្ខណ៍ ជាដាច់ខាត បានជាថា មិនបានចូលក្នុង នាវាត្រៃលក្ខណ៍នោះ ព្រោះថាអ្នកសំគាល់
យក ត្រៃលោកមកជាអារម្មណ៍ ហៅថាលោកាធិបតេយ្យ អត្តាធិបតេយ្យ ។ ទាន សីល ភាវនារបស់អ្នកនេះ ចាត់ចូលទៅក្នុង នាវាត្រៃលោកទាំងអស់ ។ បើទាន សីល ភាវ
នារបស់អ្នក កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍នោះ ទើបចាត់ចូល ទៅក្នុងនាវា ត្រៃលក្ខណ៍ទាំងអស់ ។ សញ្ញា វិញ្ញាណថា ទាន សីល ភាវនា ដែលខ្ញុំបានធ្វើទាំងអស់
មិនចាត់ចូល ទៅក្នុងនាវាត្រៃលក្ខណ៍ ខ្ញុំក៏យល់ព្រមហើយ ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដមែន ចុះចំណែក ផលបុណ្យ បានឬមិនបាន? ។ បញ្ញាថា សេចក្តីត្រង់នេះ
អ្នកចាំស្តាប់ អភិធម្មសំដែងថា សោមនស្ស សហគត ញាណសម្បយុត្ត កុសលចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា ប្រកបដោយញាណ ជាគ្រឿងដឹង បើមាន
ញាណ ទើបធ្វើទាន សីល ភាវនា កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍បាន ។ កុសលចិត្ត ដែលកើតឡើងក្នុង នាវាត្រៃល័ក្ខណ៍ បើគ្មានញាណទេ ហើយធ្វើទាន សីល
ភាវនា ប្រើតែវិញ្ញាណនោះ កាន់យកបានតែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ប៉ុណ្ណោះ ជាប់នៅក្នុង នាវាត្រៃលោក ទាំងអស់ ។ សោមនស្ស សហគត
ទិដ្និគតសម្បយុត្ត លោភចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា និងព្រមដោយទិដ្និ ទាំង២ប្រការគឺ សស្សតទិដ្និ១ ឧច្ឆេទទិដ្និ១ ។ បើធ្វើទាន ប្រកបដោយសោមនស្ស
ព្រមដោយទិដ្និ ដែលយល់ឃើញថា អនាគតទៅ ខាងមុខ នឹងមានភោគ សម្បត្តិច្រើន ឃើញដូច្នោះហើយ ចិត្តក៏ត្រេកអរ ជាប់ចិត្តនឹងសម្បត្តិ ហើយក៏ប្រាថ្នាថា ឲ្យបាន
សម្បត្តិ៣គឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិព្រះនិព្វាន១ ។ ចំណែកឯអ្នក ដែលទទួល យកទាននោះ ក៏ឲ្យពរថា ឲ្យអ្នកបានសម្រេច ដូចសេចក្តីប្រាថ្នា របស់អ្នក
ចុះ ។ ចំណែកអ្នកម្ចាស់ទាន ក៏កើតលោភមូល សោមនស្ស ជាទិដ្និសម្បយុត្ត រឹតតែខ្លាំងឡើងៗ ត្រង់ដែលយល់ឃើញថា ធ្វើទានបាន សម្បត្តិច្រើននេះ ជាតួសស្សតទិដ្និ ។
ត្រង់ចិត្តដែលជាប់ នឹងសម្បត្តិ ប្រកាន់ឲ្យតែមានៗ ឲ្យតែនៅៗ នេះជាតួភវតណ្ហា ។ ត្រេកអរនឹងរបស់មាន ត្រេកអរនឹងរបស់នៅ នេះជាតួកាមតណ្ហា ។ បើមិនចង់ឲ្យ របស់
នោះវិនាស ព្រាត់ប្រាសទៅ នេះជាតួវិភវតណ្ហា ។ វិភវតណ្ហានេះ ប្រកបដោយ ឧច្ឆេទទិដ្និ ។ នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយ វិនិច្ឆ័យដោយខ្លួនឯង ចុះរឿងទាននេះ ។
ខ្ញុំទាំងពីរនាក់ស្តាប់បានជាក់ច្បាស់ណាស់ ថាធ្វើទានប្រកបដោយញាណសម្បយុត្ត ទើបបានមហាកុសល៨ ខ្ញុំដឹងច្បាស់ថាខ្ញុំជាបុថុជ្ជន គ្មានញាណសម្បយុត្តទេ ព្រោះញាណសម្បយុត្តនោះ មានពីត្រឹមព្រះ សោតាបន្នបុគ្គល ឡើងទៅ ម្ល៉ោះហើយបានជា ខ្ញុំធ្វើទានតាំងពី ដើមរៀងរាបមក មានតែលោភមូល ជាទិដ្និសម្បយុត្ត ធ្វើ
ទានប្រាថ្នា ចង់ឲ្យបានតែផលបុណ្យ គឺឲ្យបានតែ ទ្រព្យច្រើនប៉ុណ្ណោះ ។ ខ្ញុំទាំងពីរនាក់នេះ យល់ឃើញថា ខុសឆ្ងាយអំពី ព្រះពុទ្ធសាសនា គ្មានឆិតគ្មានជ្រិះសោះ ។ ខ្ញុំ
ខុសណាស់ ព្រះអង្គបញ្ញា ហើយខ្លួនខ្ញុំមិនដឹង ជាខុសផង ឥឡូវនេះខ្ញុំបានភ្លឺ ណាស់ហើយព្រះអង្គ ខ្ញុំលែងវង្វេង ទៀតហើយ ។ សញ្ញា វិញ្ញាណថា ខុសម្លឹងៗ ហើយមិន
ដឹង ជាខុសផង ធ្វើទានម្តងៗលោភៈ តណ្ហារឹតតែច្រើនឡើង ម៉្លោះហើយផលលោភៈ ផលតណ្ហាឲ្យមក បានតែក្រៗ តែខ្វះៗ នេះជាផល របស់លោភៈ និងតណ្ហាហុចផល
ឲ្យយ៉ាងនេះឯង ។ ខ្ញុំទាំងពីរនាក់នេះ ខុសណាស់ព្រះអង្គ កាលខ្ញុំទៅរកស៊ី ធ្វើការងារអ្វីៗ ក៏យកលោភៈ តណ្ហានិងទិដិ្ន ទៅធ្វើទៅរក ដល់ខ្ញុំទៅធ្វើទាន ក៏យកលោភៈ តណ្ហា
និងទិដ្និទៅធ្វើ ទានទៀត ម៉្លោះហើយផលហុចឲ្យ មកបានតែទុក្ខ បានតែខុស បានតែក្រ បានតែខ្វះ នេះខ្លួនខ្ញុំវិនិច្ឆ័យ អំពីទានដោយខ្លួនឯង ឥតមានសេចក្តី សង្ស័យទេ
ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដណាស់ព្រះអង្គ ។ ចុះធ្វើទានដូចម្តេច ទើបបានទៅនៅក្នុង នាវាត្រៃលក្ខណ៍? ។
អើសញ្ញា វិញ្ញាណ! អ្នកចាំស្តាប់ចុះ ធ្វើទានប្រកបដោយ សោមនស្សសហគត ញាណសម្បយុត្ត ទើបបានទៅនៅ ក្នុងនាវាត្រៃលក្ខណ៍ ។ ចុះញាណសម្បយុត្តនោះតើដូចម្តេច? ញាណសម្បយុត្តនោះ គឺ មគ្គញាណ ញាណដែល ត្រាស់ដឹងច្បាស់ នូវភ្លើងទុក្ខ និងភ្លើងកិលេស ក្នុងខន្ធទាំង៥ ដឹងច្បាស់នូវភ្លើងទុក្ខ និងភ្លើងកិលេស
ក្នុងកាមគុណទាំង៥ ញាណដែលដឹងច្បាស់នូវទុក្ខ ហើយចិត្តនៅ សម្បយុត្តជាប់នឹង អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះឈ្មោះថាញាណ ។ ញាណនេះឯងហើយ ដែលធ្វើទានបាន
មហាកុសល៨នោះ ។ កាលដែលខ្ញុំ ធ្វើទាននោះ មានចិត្តសោមនស្ស ចំពោះបុគ្គល ដែលគួរឲ្យទាន មុននឹងឲ្យទាននោះ មានញាណជាគ្រឿងដឹងថា ឲ្យទាននេះរំលត់តែ
ភ្លើងគឺលោភៈ តណ្ហានិងឧបាទាន ឲ្យអស់តែប៉ុណ្ណោះ មិនមានចិត្តប្រាថ្នា អ្វីអំពីទាននោះឡើយ គឺមានចិត្តត្រេកអរ ចំពោះតែត្រង់បាន ធ្វើទាននេះ១ ត្រេកអរចំពោះ បុគ្គល
ដែលបាន ទទួលទាននេះ១ ។ បើធ្វើទានម្តងៗ លោភៈ តណ្ហា និងឧបាទាន ក៏រលត់អស់ បើរលត់អស់ហើយ មហាកុសល៨ក៏កើតឡើង ពេញនៅក្នុងចិត្ត ឥតខ្វះខាត ។
បើធ្វើទានម្តងៗ លោភៈ តណ្ហា ប្រាថ្នាចង់បានបុណ្យ ចង់បានសម្បត្តិ ចង់បានលាភ យស សរសើរ ចង់បានសុខ ចង់បានអាយុវែង ចង់បានរូបល្អ ចំណង់ចង់បាននេះ ហៅ
ថា លោភៈ តណ្ហា កើតមកអំពី សស្សតទិដ្និ កាន់យក លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននេះឈ្មោះថា កាមសុខល្លិកាទាន រាប់ចូលក្នុង នាវាត្រៃលោក
ទាំងអស់ ។ ពាក្យបូរាណ មួយឃ្លាបានពោលថា បើឲ្យទានឲ្យអោយស្មោះ កុំអាឡោះ អាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោក ពុំសោះសូន្យ។ អ្នកដែលឲ្យទាន ស្មោះ
នោះ គឺឲ្យទានទៅហើយ មិនប្រាថ្នា មិនទារយកបុណ្យ មិនទារយកសម្បត្តិ មិនទារយកសុខ សរសើរ លាភ យស មិនទារយក អាយុវែង មិនប្រាថ្នារូបល្អ ចិត្តមិនមាន អា
ឡោះអាល័យ ក្នុងការដែលបាន ឲ្យទានហើយនោះ គឺមានចិត្តស្ងបសម្ងាប់ ប្រាសចាកលោភៈ តណ្ហា ទិដ្និ និងឧបាទានស្រឡះ ។ តួចិត្តដែលស្ងប់ សម្ងាប់នេះហើយ ជាតួ
មហាកុសល៨ ។ បើឲ្យទានស្មោះ អស់លោភៈ តណ្ហា ទិដ្និ និងឧបាទាន ដូចបានពោលមកនេះ បុណ្យនោះច្រើន ជាអនេករាប់មិនអស់ ពីព្រោះលោភៈ តណ្ហាទិដ្និនេះ ជា
តួអកុសល បើអស់លោភៈ តណ្ហា ទិដ្និហើយ ចិត្តនោះជាតួ មហាកុសលទាំងអស់ ។ ទានដែលឲ្យស្មោះនេះ ព្រោះកាន់យក ធម្មធិបតេយ្យ ជាអារម្មណ៍ ហៅថា មជ្ឈិមាបដិ
បទាទាន រាប់បញ្ចូលទៅក្នុង នាវាព្រះត្រៃលក្ខណ៍ ។ សញ្ញាថា ខ្ញុំចេះអភិធម្មដែរ វិញ្ញាណថាខ្ញុំចេះដែរ ចុះហេតុដូចម្តេច ក៏បានទៅជា ធ្វើទានម្តងៗប្រកបដោយ លោភមូល
ជាទិដ្និសម្បយុត្តដូច្នេះ ហើយ មិនដឹងខុសផង ។ វិញ្ញាណថា យើងធ្លាប់បានធ្វើ ពីដើមរៀងរាបមក ក៏ច្រើនណាស់ដែរ ហើយ ទើបនឹងមកដឹង ខុសត្រូវក្នុងថ្ងៃនេះ ។ សញ្ញា
ថា យើងទាំងពីរនាក់នេះ ខុសហើយ បានជាថា ខុសហើយនោះ ព្រោះលោភៈ តណ្ហា និងសស្សតទិដ្និ កើតឡើងព្រមគ្នា ក្នុងកាលដែលយើង ធ្វើទានម្តងៗនោះ កាន់យក
តែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ហើយធ្វើទានទៅ លោភចិត្តកើតឡើង ហើយចង់បានបុណ្យ ចង់បានទ្រព្យ សម្បត្តិច្រើន ចង់បានជាទេវតា ជាព្រះ
ឥន្រ្ទ ចង់បានអាយុវែង ចង់បានលាភយស ចង់បានសុខសរសើរ ចង់បានរូបល្អ ។ ត្រង់ដែលចិត្ត ជាប់នឹងសម្បត្តិ នឹងវត្ថុទាំងអស់ ដូចជាខាងលើនេះ ហៅថាលោភចិត្ត ។
ត្រង់ដែល យល់ឃើញថា បានបុណ្យមកស្រួល បានសម្បត្តិមកស្រួល បានយសមកស្រួល យល់ឃើញដូច្នេះហៅថា សស្សតទិដិ្ន ។ បើចិត្តត្រេកអរ តែនឹងវត្ថុដូចមាន ខាង
លើនេះទាំងអស់ តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ។ បើចិត្តប្រកាន់ខ្ជាប់ នូវវត្ថុទាំងអស់នោះ ឲ្យតែនៅៗ ទៀងៗតួចិត្តនោះ ហៅថា ភវតណ្ហា ។ បើចិត្តមិនចង់
ឲ្យវត្ថុទាំងអស់នោះ វិនាសព្រាត់ប្រាស បាត់បង់ទៅ តួចិត្តដែលមិនចង់នោះ ហៅថា វិភវតណ្ហា ។ បើចិត្តកាន់យកនូវវត្ថុ ដូចមាននៅខាងលើនេះ ណាមួយមកជាអារម្មណ៍
ហើយធ្វើទានទៅ ទាននោះហៅថា លោកាធិបតេយ្យទាន និង អត្តាធិបតេយ្យទាន ។ នេះរាប់បញ្ចូលទៅក្នុង នាវាត្រៃលោក ទាំងអស់ ។ មានរឿងមួយសម្តែងថា នាកាល
ព្រះពុទ្ធសករាជ បាន២១៨ឆ្នាំ មានព្រះមហាក្សត្រ មួយព្រះអង្គ ទ្រង់ព្រះនាមធម្មាសោក ក្នុងកាលនោះ ព្រះអង្គបានកសាង ព្រះចេតិយចំនួន ៨ម៉ឺន៤ពាន់ ឃើញថាធ្វើទាន
នោះ ច្រើនជាអនេក តែកាន់យក អត្តាធិបតេយ្យ ជាអារម្មណ៍ ហើយខំកសាងទៅ ។ លុះកសាងរួច ស្រេចហើយ ទើបចូលទៅ ក្រាបទូលសួរ ព្រះមោគ្គលីបុត្តថា ខ្ញុំព្រះករុ
ណាម្ចាស់ កសាងនេះ តើនឹងបានទៅជាអ្វី? ព្រះមោគ្គលីបុត្តតបថា ទានដែលមហារាជ ធ្វើទាំងអស់នេះ ជាទានក្រៅ ព្រះពុទ្ធសាសនា គ្មានចូលក្នុង ព្រះពុទ្ធសាសនាទេ ។
បញ្ញាសួរទៅវិញ្ញាណថា នាវាត្រៃលោក តើនាំសត្វឯណា? វិញ្ញាណឆ្លើយថា នាវាត្រៃលោក នាំសត្វទៅកាន់ សេចក្តីវិនាស ព្រាត់ប្រាសសោះសូន្យ ទទេៗ ។ អើវិញ្ញាណ!
អ្នកឆ្លើយហ្នឹង ត្រូវហើយ ព្រោះថាសត្វ ទាំងអស់នេះ មានកម្មជាគោល បើធ្វើកម្មនោះយ៉ាងណា តែងហុចផលឲ្យមកយ៉ាងនោះ មិនដែលឲ្យផលមកខុសគោលដើមទេ ។
ឥឡូវនេះយើងធ្វើទានម្តងៗ យកតែគ្រឿងវិនាសមកជាអារម្មណ៍ ហើយឲ្យទានទៅ បានជាផលមក បានតែវិនាសព្រាត់ប្រាសសោះសូន្យទទេៗ ។ បើធ្វើទានកាន់យក លោ
កាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននោះហៅថា កាមសុខល្លិកាទាន រាប់បញ្ចូលទៅក្នុង នាវាត្រៃ លោកទាំងអស់ ។ បើធ្វើទាន កាន់យកធម្មាធិបតេយ្យ ជា
អារម្មណ៍ ទាននោះហៅថា មជ្ឈិមាបដិបទាទាន ។ មជ្ឈិមាបដិបទាទាននេះ រាប់បញ្ចូលទៅក្នុង នាវាត្រៃលក្ខណ៍ ។ ដែលធ្វើទាន កាន់យក លោកាធិបតេយ្យ និងអត្តាធិប
តេយ្យ ជាអារម្មណ៍នោះ មានគ្រប់សាសនា វៀរលែងតែ ព្រះពុទ្ធសាសនា ។ ព្រហ្មញ្ញសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា ទាំង៣នេះគេប្រដៅឲ្យ ធ្វើទាន ហើយ
គេនាំគ្នា ប្រាថ្នាថា ឲ្យមានសម្បត្តិ ឲ្យបានបុណ្យ បានសក្តិយស ឲ្យបានខ្ពង់ខ្ពស់ ឲ្យបានកើតទៅ ជាទេវតា ជាព្រះឥន្រ្ទ ជាព្រះព្រហ្ម ឲ្យបានស្មើរៗគ្នាទៅហោង គេនាំគ្នា
សោមនស្ស ត្រេកអរថា សាធុៗ ៣ដង គេសន្មតថាបានបុណ្យ ។
ចំណែកព្រះពុទ្ធសាសនា មិនប្រដៅឲ្យធ្វើទាន សីល ភាវនា ដូច្នេះទេ គឺព្រះអង្គទ្រង់ប្រដៅ ឲ្យធ្វើទានដើម្បីរំលត់ នូវភ្លើងទុក្ខគឺលោភៈ១ ឲ្យធ្វើសីល ដើម្បីរំលត់នូវភ្លើងទុក្ខគឺទោសៈ១ ឲ្យធ្វើភាវនាដើម្បី រំលត់នូវភ្លើងទុក្ខ គឺមោហៈ១ នេះព្រះពុទ្ធសាសនា ទ្រង់ទូន្មាន ឲ្យចេះធ្វើទាន ដើម្បីរំលត់ទុក្ខ ឲ្យចេះធ្វើសីល ដើម្បីរំលត់ទុក្ខ ឲ្យចេះ
ធ្វើភាវនា ដើម្បីរំលត់ទុក្ខដូច្នេះ ។ បើកាន់យក មិនទៀង-ទុក្ខ មកជាអារម្មណ៍ហើយ ធ្វើទាន-សីល-ភាវនា យ៉ាងនេះហៅថា ធម្មាធិបតេយ្យ គឺធ្វើទាន កាន់យកធម៌ជាធំ ។
បើធ្វើទាន កាន់យកធម៌ជាធំ ទើបបាន មហាកុសល៨ ទាននោះហៅថា មជ្ឈិមាបដិបទាទាន រាប់ចូលក្នុង នាវាត្រៃលក្ខណ៍ ។ នែសញ្ញា និងវិញ្ញាណ! អ្នក ស្តាប់ចូលចិត្ត
ច្បាស់ ហើយឬនៅទេ? សាធុៗ ប្រពៃណាស់ៗ ខ្ញុំទាំងពីរនាក់នេះ ដាច់ចាកការ សង្ស័យអស់ហើយ លោកម្ចាស់ ខ្ញុំឃើញច្បាស់ ភ្លឺច្បាស់ណាស់ ថាបើនឹងធ្វើទាន ត្រូវប្រា
រព្ធយក អនិច្ចំ ទុក្ខំ អនត្តា មាកជាអារម្មណ៍ នេះហៅថា ធម្មាធិបតេយ្យ យកធម៌ជាធំ តាមឱវាទដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ទូន្មាននោះ ពិតប្រាកដមែន ព្រោះញាណសម្ប
យុត្ត ជាប់នៅក្នុងចិត្ត ឃើញច្បាស់នូវធម៌ ទុក្ខ មិនទៀង អនត្តា ហើយមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិ ធ្វើទានចំពោះ បុគ្គលដែលគួរឲ្យ ញ៉ាំងមហាកុសល៨ ឲ្យកើត
ឡើងឥតអាក់ ហើយបានសម្រេច ជាព្រះសោតាបត្តិមគ្គញាណ លះបង់នូវលោភមូល ជាទិដ្និសម្បយុត្ត៤ គឺលោភមូលជា សោមនស្ស ទិដ្និសម្បយុត្ត៤ លោភមូលជា ឧ
បេក្ខាទិដ្និសម្បយុត្ត២ លះបង់នូវ សក្កាយទិដ្និ២០ លះបង់នូវវិចិកិច្ឆា១៦ លះបង់នូវ សីលពត្តបរាមាសៈដាច់ស្រឡះ ឥតមានសង្ស័យ ក្នុងជីវិត ។ លែងទៅកាន់ អបាយភូមិ
ព្រោះលះដាច់លោភចិត្ត ជាទិដ្និសម្បយុត្ត៤ ហើយចិត្តក៏សម្បយុត្ត ទៅលើមគ្គនិងផល ។
អើសញ្ញា វិញ្ញាណ! ធម្មចក្ខុញាណ ករណីញាណ កើតឡើងហើយ ដល់ភ្នែករបស់អ្នក អ្នកឃើញធម៌ច្បាស់ ទៅតាមសភាវធម៌ពិតៗ ឥតមានឃ្លាតឡើយ ។បើធ្វើទាន ស្តាប់ធម៌ ធ្វើអ្វីអ្វីក៏ដោយ បើមិនកាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍ទេ ក៏មិនអាចញ៉ាំង មហាកុសល៨ ឲ្យកើតឡើងបានឡើយ លោកុត្តរៈ មគ្គ ផល ព្រះនិព្វាន
ក៏មិនអាចកើតឡើង បានដែរ ។ មហាកុសល៨ នេះជាធម៌អាចញ៉ាំង លោកុត្តរៈឲ្យកើតឡើងបាន សម្រេចជា សោតា-សកទា- អនាគា-អរហត្ត នោះក៏មកតែអំពី មហាកុ
សល ជាលោកិយនេះ ឲ្យសម្រេចទៅជា លោកុត្តរៈបាន ។ តែមហាកុសល ទាំង៨នេះ ចែកចេញជា ពីរយ៉ាងគឺ កុសលប្រកបដោយ ញាណសម្បយុត្តម៉្យាង កុសលប្រកប
ដោយ ញាណវិប្បយុត្តម៉្យាង ។ ឯមហាកុសល ដែលប្រកបដោយ ញាណសម្បយុត្តនោះ មានកម្លាំង៥យ៉ាង កើតឡើងគឺសទ្ធា សតិ វិរិយៈ សមាធិ បញ្ញា មានកម្លាំងពេញ
បរិបូណ៍ហើយ អាចញ៉ាំងលោកុត្តរ កុសលឲ្យកើតឡើង កំចាត់បង់នូវ អាសវធម៌ឲ្យដាច់ ជាសមុច្ឆេទប្បហាន តាមជាន់ថ្នាក់ ដែលបានសម្រេច ជាសោតាបន្នក្តី ជាសកទា
គាមិក្តី ជាអនាគាមិក្តី ជាអរហត្តក្តី ។ ជួនកាលក៏សម្រេច ដល់អរហត្ត តែម្តងក៏មាន ដោយអំណាច កម្លាំងឥន្រ្ទីយទាំង៥ កំចាត់បង់នូវ សំយោជនៈ៥ ខាងក្រោមអស់ ដោយ
សមុច្ឆេទប្បហាន ។
ចំណែកមហាកុសល ដែលប្រកបដោយ ញាណវិប្បយុត្ត មិនអាចញ៉ាំង ឲ្យលោកុត្តរៈ កើតបានឡើយ ព្រោះកុសលនេះ មិនប្រកបដោយញាណ មិនមានឥន្រ្ទីយជាកម្លាំង ។ ក្នុងមហាកុសល៨នេះ មានកុសល ដែលប្រាសចាក ញាណនោះ៤គឺ ខាងសោមនស្ស ញាណវិប្បយុត្ត២ ខាងឧបេក្ខាញាណ វិប្បយុត្ត២ ត្រូវជា៤ ។ កុសល
ទាំង៤នេះ មិនឆ្លងទៅលោកុត្តរៈ បានឡើយ ។ ព្រោះថាមហា កុសលទាំង៨នេះ កើតឡើងក្នុង សន្តានបុថុជ្ជន និងសេក្ខបុគ្គល តាំងពីសោតាបត្តិមគ្គ ដល់អរហត្តមគ្គ អស់
ត្រឹមប៉ុណ្ណេះ ។ មិនទូទៅដល់ អរហត្តផលទេ ព្រោះលោក ឈប់ធ្វើកម្ម ក្នុងទីកម្បាំង នោះអស់ហើយ ។ តែមហាកុសលដែលកើតឡើង ក្នុងសន្តានសេក្ខបុគ្គលនោះ គ្រាន់
តែផ្លាស់ឈ្មោះថា មគ្គ ផល ដូច្នេះវិញ ព្រោះថា មគ្គជាកុសល ផលជាវិបាកដូច្នេះ ។
សួរថា ចុះបើមហាកុសលនេះ កើតបានតែអំពីធ្វើទាន ឬក៏បានមកអំពីធ្វើអ្វីខ្លះ? តបថា កុសលនេះ បានមកអំពីធ្វើទាន សីល ភាវនា និងស្តាប់ធម៌ ហើយធ្វើទិដ្និឲ្យត្រង់ទៅតាមធម៌ កំចាត់បង់លោភៈ ទោសៈ មោហៈ ដែលកំពុងធ្វើទាន សីល ភាវនានោះ ឲ្យទៅជា សម្មាទិដ្និវិសុទ្ធ ។ ត្រង់បញ្ញា ដែលបរិសុទ្ធហើយ ជាមហាកុសល
កុសលនេះចែកចេញ ជា៣ថ្នាក់គឺ ថ្នាក់ទី១ លះរាគៈ ទោសៈ មោហៈ ជាតទង្គប្បហាន ។ ទិដ្និបរិសុទ្ធមួយពេលៗ ហៅថា កាមាវចរកុសល ។ ថ្នាក់ទី២ លះរាគៈ ទោសៈ
មោហៈ ជាវិក្ខម្ភនប្បហាន ។ បញ្ញាបរិសុទ្ធបាននៅយូរៗ ហៅថា មហាកុសល ។ ថ្នាក់ទី៣ លះរាគៈ ទោសៈ មោហៈ ដាច់ស្រឡះ ហៅថាសមុច្ឆេទប្បហាន ។ មហាកុសល
នោះបានឈ្មោះថា មគ្គជាកុសលវិញ ព្រោះចិត្តសម្បយុត្តជាប់នឹងមគ្គផល ។ វិញ្ញាណសួរថា បើកុសលនេះ ញ៉ាំងលោកុត្តរៈ ឲ្យកើតឡើងបានហើយ ចាំបាច់ចំរើនកម្មដ្នាន
ចូលកាន់បឋមជ្ឈាន- ទុតិយជ្ឈាន-តតិយជ្ឈាន-ចតុត្ថជ្ឈានធ្វើអ្វីទៀត? ។
បញ្ញាឆ្លើយថា បើទុកជាចំរើន រូបសមាបត្តិ៤ក្តី អរូបសមាបត្តិ៤ក្តី ក៏គង់មកពិចារណា ឲ្យកើតឡើងនូវ មហាកុសល ទាំង៨នេះដែរ ទើបចូលទៅកាន់ លោកុត្តរៈបាន ។ ព្រោះហេតុអ្វី? ព្រោះថាឈាន សមាបត្តិទាំង៨នេះ ប្រាសចាកសម្មាទិដ្និ និងសម្មាសង្កប្បោ បានជាថា រូបាវចរនិងអរូបាវចរ ទាំងពីរនេះមិនបានឆ្លង ទៅកាន់លោ
កុត្តរៈទេ ។
វិញ្ញាណសួរថា ហេតុដូចម្តេច បានជារូបាវចរកុសល និងអរូបាវចរកុសល ប្រាសចាកបញ្ញា? ។ បានជាថា ប្រាសចាកបញ្ញានោះ កាលដែលចូល កាន់ចតុត្ថជ្ឈានក្តី បញ្ចមជ្ឈានក្តី មានតែអង្គ២គឺ ឯកគ្គតា១ ឧបេក្ខា១ ចិត្តកាន់យក ឯកគ្គតាជាអារម្មណ៍ខ្លះ យកឧបេក្ខាជា អារម្មណ៍ខ្លះ ហើយក៏ព្រងើយ កន្តើយទៅ ព្រោះថាចិត្ត ដែល
ចូលកាន់ ឈានទាំងអស់នោះ ឥតបានពិចារណា អ្វីកើតទេ ជាចិត្តដែលប្រកប ដោយរូបាវចរវិបាក គឺថាចិត្តប្រាសចាកហេតុ មិនអាចនឹងពិចារណា ខន្ធ៥នោះបានឡើយ
បានជាថាប្រាសចាក សម្មាទិដ្និនិង សម្មាសង្កប្បោ ។ បើអដ្នង្គិកមគ្គ មិនមានហើយ លោកុត្តរៈក៏មិនមានដែរ ។
វិញ្ញាណសួរថា ចុះសម្មាទិដ្និ សេចក្តីបរិសុទ្ធ នៃទិដ្និនោះតើដូចម្តេច? បញ្ញាតបថា ទិដ្និនោះមាន២គឺ មច្ឆាទិដ្និ១ សម្មាទិដ្និ១ ។ ឯមច្ឆាទិដ្និនោះគឺ យល់ថាទៀងក្នុងរបស់ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែលមានទុក្ខ១ យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាតក្នុង របស់ដែលមិនស្អាត១ យល់ថា
ស្រី-ប្រុស ក្នុងអាការៈដែល គ្មានស្រីប្រុស១ គំនិតដែលយល់ខុស ទាំងអស់នេះ មកអំពីអវិជ្ជា និងមោហៈ យល់តាមធម៌ហីនោ គាមោ ជាធម៌ ថោកទាប ជាធម៌របស់អ្នក
និគម មិនមែនជាធម៌ របស់ព្រះពុទ្ធទេ ។ បើយល់ទៅ តាមគំនិត ទាំង៤យ៉ាងនេះ តែងឲ្យផលមក ជាទុក្ខធ្ងន់ ទុក្ខហើយ ទុក្ខទៀតក្នុងភពទាំង៣ ព្រោះតែ ទិដ្និយល់ផ្កាប់មុខ
ធ្លាក់ទៅក្នុងអន្លង់ ទាំង៤ គឺអន្លង់កាមោឃៈ១ ភវោឃៈ១ ទិដ្នោឃៈ១ អវិជ្ជោឃៈ១ ចិត្តដែលធ្លាក់ចុះទៅក្នុង អន្លង់ទាំង៤នេះ ដូចជាទឹកទន្លេ ហូរចូលទៅកាន់ មហាសមុទ្រ
មានតែរសជាតិ ប្រៃម៉្យាងប៉ុណ្ណោះ ។ ចិត្តដែលទៅនៅក្នុង អន្លង់ទាំង៤នោះ មានតែកងទុក្ខម៉្យាង ឥតមានសុខទេ បង្ហូរមកនូវទុក្ខ និងទោសច្រើនអនេក រាប់មិនអស់ ដូច
ជាទឹកប្រៃ ក្នុងមហាសមុទ្រ ដូច្នោះឯង ។
សញ្ញា វិញ្ញាណថា ខ្ញុំទាំងពីរនាក់នេះ ធ្លាប់យល់ថា ទៀងក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាសុខ ក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាខ្លួនអញ យល់ថាស្អាត ថាស្រី ថាប្រុស ខ្ញុំទាំងពីរនាក់នេះ យល់ទៅតាម ធម៌ថោកទាប ជាធម៌របស់អ្នកនិគម តាំងតែអំពីកើតមក ឃើញថា ខុសច្រើនណាស់ បើយល់ខុស ដូច្នេះហើយ
ហៅថា មច្ឆាទិដ្និពិតមែន ត្រង់យល់ថា សុខក្នុងរបស់ ដែលមានទុក្ខ១ យល់ថាទៀង ក្នុងរបស់ដែលមិនទៀង១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ យល់ថាខ្លួនអញ
ក្នុងរបស់ដែល មិនមែនខ្លួនអញ១ តួចិត្តដែលយល់ថា ខ្លួនអញនេះ ជាតួទិដ្នោឃៈ ។ ត្រង់ខន្ធ៥ដែលគ្មានអញ គ្មានសុខ គ្មានស្រី គ្មានប្រុសសោះ ហើយយល់ថាអញ ថា
សុខ ថាស្រី ថាប្រុស តួចិត្តនេះជាតួ អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។ ត្រង់តួចិត្តដែលត្រេកអរ ទៅតាមទិដ្និដែលឃើញ ថាអញៗ សុខៗ ថាស្រីៗ ថាប្រុសៗនោះ តួចិត្តនេះហៅ
ថា កាមោឃៈ ។ តួចិត្តដែលប្រកាន់ យកសុខៗ ប្រកាន់យកអញៗ ស្រីៗ ប្រុសៗនោះ មិនព្រមលែង តួចិត្តនោះហៅថា ភវោឃៈ ។
វិញ្ញាណថា ខ្ញុំគ្រាន់តែយល់ថា អញៗ ថាសុខៗ ថាស្រីៗ ថាប្រុសៗ ថាស្អាតៗប៉ុណ្ណេះ តើវាខុសអ្វីខ្លះ? បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ សោយតែសេចក្តីទុក្ខច្រើនជាអនេក ដូច្នេះ? ។ តបថា ខុសក្នុងកម្មបថ១០ ត្រូវទោសអភិជ្ឈាផង ព្យាបាទផង មិច្ឆាទិដ្និផង ត្រូវទោសនោះដូច្នេះគឺ អភិជ្ឈាកាយគន្ថៈ ចិត្តរំពៃយលទ្រព្យគឺ
អាការៈ៣២ទាំងមូលនេះ ថាជាទ្រព្យមានតាំងអំពីសក់ រោម ក្រចក ធ្មេញ ស្បែក ជាដើម។ល។ យល់ថារបស់ទាំងនេះសំគាល់ថាជារបស់ខ្លួន បើសំគាល់ឃើញដូច្នេះ ត្រូវ
ទោសអភិជ្ឈា បើប្រទុស្តរ៉ាយ ខឹងនឹងសក់ស្កូវ ខឹងនឹងធ្មេញឈឺ ឬនឹងជម្ងឺណាមួយ ក្នុងកាយទាំងមូលនេះ ត្រូវទោសព្យាបាទ កាយគន្ថៈ ។ ឥទំសច្ចាភិនិវេស កាយគន្ថៈ ប្រ
កាន់ថាឲ្យកាយ នៅទៀងៗ វេទនានៅទៀងៗ សញ្ញា-សង្ខារ-វិញ្ញាណ នៅទៀងៗ អាការៈណាមួយ ឲ្យតែប្រកាន់ថា ឲ្យនៅតែទៀងៗដូច្នេះ ត្រូវទោសមិច្ឆាទិដ្និ ទាំងអស់ ។
ខុសក្នុងកម្មបថ ដូច្នេះហើយ បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ ដូចជាទឹកទន្លេ ដែលហូរទៅកាន់ មហាសមុទ្រហើយ ក្លាយរសជាតិទៅជា ប្រៃតែម៉្យាងប៉ុណ្ណោះ ចិត្ត
ដែលនៅក្នុង អន្លង់ទាំង៤នេះ មានតែទុក្ខ និងទោសច្រើន ដូចជាទឹកប្រៃនោះដែរ ។
ពិតមែនហើយបញ្ញា ខ្ញុំអស់សង្ស័យហើយ ព្រោះថាមនុស្ស សត្វកើតស្លាប់ ស្លាប់កើត មានតែទុក្ខនិងទោស ច្រើនជាអនេក ព្រោះតែត្រូវទោសក្នុងកម្មបថនេះ ។សញ្ញា វិញ្ញាណសួរថា ចុះធ្វើដូចម្តេច យល់ដូចម្តេច ទើបនឹងរួចផុត ពីអកុសល មិច្ឆាទិដ្និនេះ ។ តបថាសញ្ញា វិញ្ញាណ អ្នកចាំស្តាប់ឲ្យច្បាស់ តាមអត្ថរសអំពី អភិធម្មចុះ
អភិធម្មប្រែថា ធម៌មានសេចក្តីចំរើន ធម៌គួរកំណត់ ធម៌គួរបូជា ធម៌មិនច្រឡំគ្នា ធម៌ដ៏ក្រៃលែង ។ អធិប្បាយថា ធម៌មានសេចក្តី ចំរើននោះ គឺចំរើនចំពោះនាមរូប ឲ្យឃើញ
នូវសភាវធម្មរសរបស់ធម៌ តាមមែនតាមពិត ឲ្យឃើញបញ្ញា សទ្ធា សតិ វិរិយៈ សមាធិ កើតឡើងហើយ កំណត់នូវសភាវៈនោះ មកជាអារម្មណ៍ហើយ ធ្វើទុកក្នុងចិត្តឲ្យមូល
ហើយ បូជាចំពោះធម្មរសនោះ ដែលមានសភាវៈ មែនៗពិតៗនោះ ។ ធម៌ដ៏ក្រៃលែងគឺ សេក្ខធម៌ និងអសេក្ខធម៌ កើតឡើងចំពោះ ព្រះយោគាវចរនោះ កាលបើធម៌នោះ
កើតឡើងហើយ ជាធម៌មិនច្រឡំគ្នា តាំងពីដើមរៀង ទៅដល់ទីបំផុត ជាធម៌ឥត ច្រឡំគ្នាឡើយ ។ ពាក្យថាយល់ ឬកំណត់សំគាល់ ទៅតាមសភាវៈ តាមមែនតាមពិត របស់
ធម៌នោះៗ បើយល់ខុស កំណត់ក៏ខុស សំគាល់ក៏ខុស ហៅថា មិច្ឆាទិដ្និ ។ បើយល់ត្រូវ កំណត់ក៏ត្រូវ សំគាល់ក៏ត្រូវ ហៅថាសម្មាទិដ្និ ។ ឯមិច្ឆាទិដ្និនេះ ជាគូសត្រូវនឹងគ្នា
ឥឡូវនេះនឹងសំដែង អំពីមិច្ឆាទិដ្និជាមុន ចូសអ្នកតាំងចិត្ត ស្តាប់នូវទិដ្និ ទាំងពីរនេះចុះ ។ យល់ថាទៀង ក្នុងរបស់ ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែល ជាទុក្ខ១
យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ គំនិតដែល យល់ខុសទាំង៤ យ៉ាងនេះហៅថាអវិជ្ជា ។ ចិត្តដែលស្ទុះចូលទៅ
តាមគំនិត ដែលយល់ខុសនោះ ឆេះឡើងជាភ្លើងកិលេស គឺត្រេកអរ ស្រឡាញ់ ឆេះឡើងជាភ្លើងកិលេសគឺខឹង ស្អប់ ឆេះឡើងជាភ្លើងកិលេសគឺភ័យខ្លាច ឆេះឡើងជាភ្លើង
កិលេស គឺសោកស្តាយ ។ ភ្លើងកិលេសទាំងអស់នេះ ដុតបំពក់ចិត្ត ឲ្យក្តៅទាំងយប់ទាំងថ្ងៃ តែងនាំចិត្ត ឲ្យទៅកើតក្នុងប្រេត នរក សត្វតិរច្ឆានគ្រប់ៗជាតិ មិនចេះអស់នូវ
ភ្លើង កិលេសទាំងនោះឡើយ ។ ភ្លើងកិលេសនេះ ដុតបំផ្លាញចិត្ត ។ ភ្លើងទុក្ខសម្រាប់ ដុតបំផ្លាញរូប ។ ភ្លើងទាំងពីរភ្នក់នេះ ឆេះមិនឈប់ ទាំងថ្ងៃទាំងយប់ រាប់សែនជាតិ
រាប់កប្បក៏មិនអស់អំពីភ្លើងទុក្ខ ភ្លើងកិលេសទាំងនេះ ។ បើចង់រំលត់ភ្លើងនោះ ឲ្យអស់ចេញ តើត្រូវរំលត់ដោយអ្វី? ត្រូវរំលត់ដោយ បញ្ញាជាសម្មាទិដ្និ គឺបញ្ញាឃើញច្បាស់
នូវភ្នក់ភ្លើងទាំងពីរនេះ ហើយព្យាយាមកំចាត់បង់នូវអ្នក ដែលដុតឲ្យឆេះ នោះចេញ គឺមោហៈ អវិជ្ជានេះដុតឲ្យឆេះ ។
បើដូច្នេះមោហៈ អវិជ្ជានោះតើដូចម្តេច? មោហៈថាវង្វេងភ័ន្ត សំគាល់របស់មិនពិតថាពិត អវិជ្ជាថាមិនដឹងដូចជាមិនដឹងផ្លូវ ។ យល់ថាទៀងក្នុងរបស់មិនទៀង១,យល់ថាសុខ ក្នុងរបស់ដែល មានទុក្ខ១, យល់ថាខ្លួន-អញ ក្នុងរបស់ដែល មិនមែនខ្លួនអញ១, យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ ។ មោហៈ អវិជ្ជាដែលយល់ខុស
ទាំង៤យ៉ាងនេះ ហើយមិនដឹងជាខុសផង ក៏ឆេះជាភ្លើង គឺត្រេកអរ ស្រឡាញ់ ឆេះជាភ្លើងគឺខឹង ស្អប់ ឆេះជាភ្លើងគឺភ័យខ្លាច ឆេះជាភ្លើងគឺសោកស្តាយ ។ បើរំលត់មោហៈ
អវិជ្ជាអស់ ភ្លើងទាំងនោះ ក៏រលត់អស់ដែរ ។ នែសញ្ញា វិញ្ញាណ! ខ្ញុំសំដែងមកអំពី មិច្ឆាទិដ្និដែលយល់ខុស សំគាល់ខុស កំណត់ខុស តែប៉ុណ្ណេះ នឹងសំដែងអំពី សម្មាទិដ្និ
ដែលយល់ត្រូវ កំណត់ត្រូវ សំគាល់ត្រូវ ដូចមានសេចក្តី តទៅនេះ៖
១- អនិច្ចសញ្ញា គឺសញ្ញាដែលសំគាល់ ថាមិនទៀងក្នុងខន្ធ៥ គឺរូបមិនទៀងតែងប្រែប្រួល ប្រព្រឹត្តទៅកាន់ចាស់- ឈឺ-ស្លាប់ជាធម្មតា ។ វេទនាមិនទៀង សញ្ញា
មិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង ។ កាលបើឃើញថា មិនទៀងហើយ គួរលះបង់សញ្ញា ដែលសំគាល់ថាទៀងចេញ កាន់យកសញ្ញា ដែលសំគាល់
ថា មិនទៀងនោះមកជាអារម្មណ៍ ប្រព្រឹត្តទៅតាមទ្វារទាំង៦ មានទ្វារភ្នែកជាដើម រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗ នោះចេញ កាន់យកនូវអសង្ខតនិមិត្ត
គឺមិនមែននិមិត្តនោះ មកជាអារម្មណ៍ ក្នុងទ្វារទាំង៦ ឈ្មោះថា អនិមិត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ ។
២- អាទីនវសញ្ញា គឺសញ្ញាសំគាល់ឃើញ ទោសទុក្ខក្នុងខន្ធ៥ថា ភ្នែកក៏មានរោគ ទោសទុក្ខនឹងភ្នែក ។ត្រចៀកក៏មានរោគ ទោសទុក្ខនឹងត្រចៀក ច្រមុះក៏មាន
រោគ ទោសទុក្ខនឹងច្រមុះ អណ្តាតក៏មានរោគ ទោសទុក្ខនឹងអណ្តាត កាយក៏មានរោគ ទោសទុក្ខនឹងកាយ ។ រោគនោះគឺរោគធ្វើឲ្យចិត្តក្តៅ កាលបើសំគាល់
ឃើញថា ភ្នែក-ត្រចៀក-ច្រមុះ-អណ្តាត- កាយនោះជាទុក្ខទោសហើយ គួរលះបង់នូវសញ្ញា ដែលសំគាល់ថាសុខចេញ កាន់យកនូវទោសនោះ មកជាអា
រម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រំលត់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា សុខក្នុងភ្នែក-ត្រ ចៀក-ច្រមុះ- អណ្តាត-កាយនោះចេញ កាន់យកនូវអសង្ខត
និមិត្ត គឺមិនមាននិមិត្តក្នុងភ្នែក- ត្រចៀក-ច្រមុះ- អណ្តាត-កាយ ហៅថា អប្បណិហិតវិមោក្ខ ឬហៅថា ព្រះនិព្វាន ដូច្នេះក៏បាន ។
៣- អនត្តសញ្ញា គឺសញ្ញាដែលសំគាល់ថា មិនមែនខ្លួន មិនមែនអញ រូប១ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំងអស់នេះសុទ្ធតែ មិនមែនខ្លួន មិនមែន
អញ ។ កាលបើឃើញ ថាមិនមែនហើយ លះបង់នូវអត្តសញ្ញា កាន់យកនូវអនត្តសញ្ញា ដែលឃើញថា មិនមែននោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង
៦ ឈ្មោះថា សុញ្ញត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ រំលត់បង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា អញៗនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមែននិមិត្ត
ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ ។
៤- អសុភសញ្ញា គឺសញ្ញាសំគាល់ឃើញថា មិនស្អាត សក់មិនស្អាតព្រោះជាអសុភ រោមមិនស្អាតព្រោះជាអសុភ ក្រចកមិនស្អាតព្រោះជាអសុភ ធ្មេញមិន
ស្អាតព្រោះជាអសុភ ស្បែក មិនស្អាតព្រោះជាអសុភ ។ កាលពិចារណា ឃើញថាមិនស្អាត កាន់យកនូវវត្ថុ ដែលមិនស្អាតនោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅ
ក្នុងទ្វារទាំង៦ លះបង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា ល្អនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមាននិមិត្តនោះ មកជាអារម្មណ៍ ហើយប្រព្រឹត្ត
ទៅ ក្នុងឥរិយាបថទាំង៤ ។ ពាក្យថា សង្ខតនិមិត្ត កើតមកអំពីអវិជ្ជា ។ ពាក្យថា អសង្ខតនិមិត្ត មិនមានអវិជ្ជាជាបច្ច័យ ឬហៅថា អសង្ខតធម៌ក៏បាន ។
៥- បហានសញ្ញា គឺសញ្ញាសំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ថារូប សម្លេង ក្លិនរស សម្ផស្ស ជារបស់សោះសូន្យទទេៗ ហើយនាំចិត្តឲ្យជាប់នៅ ដេក
ត្រាំនៅក្នុងអន្លង់ ដូចសត្វដង្កូវនៅក្នុងបង្គន់ កើតស្លាប់ជាធម្មតា ។ សញ្ញាសំគាល់ទោស ក្នុងព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហល់ក្រហាយ តែងតែឲ្យហេតុទោស
ចងពៀរវេរា ។ សញ្ញាសំគាល់ឃើញ ទោសក្នុងការបៀត បៀនសត្វនិងសង្ខារ ហើយមិនព្រមត្រិះរិះ ប្រកបដោយកាមគុណ មិនត្រិះរិះដោយព្យាបាទ មិនព្រម
ត្រិះរិះ ដោយការបៀតបៀន សត្វនិងសង្ខារគំនិតដែលត្រិះរិះ ក្នុងកាមហើយត្រេកអរ ត្រិះរិះក្នុងព្យាបាទហើយខឹង ត្រិះរិះក្នុងការបៀតបៀន ហើយត្រេកអរ គំ
និតទាំង៣នេះ ជាគំនិតអាក្រក់ដឹកនាំ ឲ្យលិចលង់នៅ ក្នុងសង្សារវដ្ត រកទីបំផុតគ្មាន ។ សញ្ញាគឺសញ្ញា សំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ឃើញទោស
ព្យាបាទ ឃើញ ទោសបៀតបៀន សត្វនិងសង្ខារ កាលឃើញទោស ដូច្នេះហើយ ក៏មិនព្រមត្រិះរិះក្នុងកាម មិនព្រមឲ្យចិត្ត ជាប់នៅក្នុងកាម ចិត្តដែលស្រូប
យកជាតិកាមនោះ ដូចជាសត្វរុយ ជញ្ជក់យកជាតិ សំអុយដែលហូរចេញ អំពីអសុភសាកសព ហើយញៀនញ៉ាម ជាប់ចិត្តនៅក្នុងសំអុយ ចិត្តដែលត្រិះរិះក្នុង
កាម ដូចរុយពណ៌ខៀវ ត្រេកអរតែក្នុងសំអុយ កាមគុណនេះ មានទោសឲ្យក្តៅជានិច្ច ហើយឥតអំពើ នឹងនាំចិត្តឲ្យលិចលង់ កើតស្លាប់រាប់មិនអស់ ក្នុងភព
៣ ។ សញ្ញាសំគាល់ឃើញ ទោសក្នុងព្យាបាទ ថាព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហាយ ធ្វើចិត្តរបស់ខ្លួនឲ្យក្តៅ ជាមុនហើយ ញ៉ាំងចិត្តអ្នកដទៃ ឲ្យក្តៅបង្កហេតុ
ហើយគំនុំគុំគួន ចងពៀរវេរានឹងគ្នា ទៅខាងមុខ ជៀសវាងមិនរួចពីភព៣ ។ សញ្ញាសំគាល់ឃើញ ទោសបៀតបៀន សត្វនិងសង្ខារនេះ ជាអំពើថោកទាប នាំ
ឲ្យធ្លាក់ទៅ នរករៀងរាល់ជាតិ កាលបើសំគាល់ឃើញ ទោសក្នុងកាម ក្នុងព្យាបាទ ក្នុងបៀតបៀនដូច្នេះហើយ មិនព្រមត្រិះរិះ មិនធ្វើចិត្តឲ្យ ជាប់ជំពាក់ឡើយ
នេះហៅថា បហានសញ្ញា ។
៦- វិរាគសញ្ញា គឺសញ្ញាសំគាល់ឃើញនូវធម៌ ដែលមិនមានតម្រេកនឹងរូប មិនមានតម្រេកនឹងសម្លេង មិនមានតម្រេកនឹងក្លិន មិនមានតម្រេកនឹងរស មិន
មានតម្រេកនឹងសម្ផស្ស មិនមានតម្រេកនឹងធម៌ គឺអារម្មណ៍ដែលនៅក្នុងចិត្ត ធម៌ដែលប្រាស ចាកតម្រេកនេះ ជាគុណជាតិស្អាត ស្ងប់រម្ងាប់ជាសុខ ហៅថា
វិរាគសញ្ញា ។
៧- និរោធសញ្ញា គឺសញ្ញាសំគាល់ឃើញនូវព្រះនិព្វាន ជាធម៌រំលត់បង់នូវកងទុក្ខ ឬថាជាគុណជាតិស្អាត ផុតអំពីតណ្ហាទាំងអស់ ពុំមានសេសសល់ឡើយ ។
ព្រះនិព្វានមិនមាន សង្ខតនិមិត្ត គឺនិមិត្តដែលកើតអំពី អវិជ្ជាជាបច្ច័យនោះទេ មានតែអសង្ខតនិមិត្ត គឺមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ជាអារម្មណ៍ ស្ងប់
រម្ងាប់ជា សុខក្សេមក្សាន្ត គឺផលញាណនេះ ហៅថា និរោធសញ្ញា ។
៨- សព្វលោកេអនភិរតសញ្ញា គឺសញ្ញាសំគាល់ឃើញច្បាស់ថា តណ្ហាទាំង៣ ឧបាទានទាំង៥ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ និងអនុសយធម៌ទាំង៧នេះ
ចងសត្វឲ្យជាប់ នៅក្នុងភព៣ ដោះចេញពុំរួចឡើយ ។ សត្វបើជាប់ចំណង យ៉ាងនេះហើយ ស្តេចមច្ចុរាជធ្វើទោស បំបាត់ជីវិត ពុំមានសេសសល់ឡើយ
កើតហើយស្លាប់ ស្លាប់ហើយកើតវិញ រកទីបំផុតគ្មាន រាប់កើតមិនអស់ រាប់ស្លាប់មិនអស់ រាប់សោកខ្សឹកខ្សួល ក៏មិនអស់ ទុក្ខនេះជាទម្ងន់ក្រៃលែង ។ ផែន
ដី ផែនអាកាសធំមែន ប៉ុន្តែធំមិនស្មើ នឹងទុក្ខរបស់សត្វ ដែលកើតស្លាប់នោះទេ ទុក្ខទាំងអស់នេះ មិនងាយសត្វណា លះបង់បាន គួរចង់ដឹងថាទុក្ខនេះ មកអំ
ពីណាក៏ច្រើនម៉្លេះ? មកអំពីតណ្ហាជា ហេតុឲ្យកើតទុក្ខ ។ បើរំលត់តណ្ហាបាន ទុក្ខនោះក៏អស់ទៅដែរ ។ ចុះតណ្ហានោះដូចម្តេច? តណ្ហានេះមាន៣ គឺកាម
តណ្ហា ត្រេកអរនឹងកាមគុណ៥ ភវតណ្ហា ជាប់ចិត្តនឹង រូបកាមគុណ៥ វិភវតណ្ហា មិនចង់ឲ្យជួប នឹងរូបព្រាត់ប្រាស រូបចាស់-ឈឺ-ស្លាប់ ក្នុងកាមគុណ៥ ប្រ
កបដោយ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ ឧបាទានប្រកាន់យក នូវកាមគុណទាំង៥ ចងជាប់នឹងស្នឹង គឺសស្សតទិដ្និ-ឧច្ឆេទទិដ្និ។ តណ្ហាទាំង៣នេះ ជាខ្សែ
អនុសយធម៌ ទាំង៧នេះ ដេកត្រាំនឹងខ្សែ ត្រេកអរនឹងខ្សែ លក់នឹងខ្សែ ដេកត្រាំនឹងស្នឹង ត្រេកអរនឹងស្នឹង លក់ក្នុងស្នឹង ដេកត្រាំនឹងចំណង ត្រេកអរនឹងចំ
ណង លក់ក្នុងចំណង ខន្ធ៥ដូចជាគោ ។ បើសត្វជាប់ចំណង យ៉ាងនេះស្រាយមិនរួចហើយ នៅវិលវល់ក្នុងភពទាំង៣ កើតស្លាប់ៗនៅក្នុងលោកនេះ ហៅថា
សព្វលោកេអនភិរតសញ្ញា ។
៩- សព្វសង្ខារេសុអនិច្ចសញ្ញា គឺសញ្ញាសំគាល់ឃើញថា ទុក្ខទោសរបស់រូប ហើយនឿយណាយក្នុងរូប សំគាល់ឃើញថា ទុក្ខទោសក្នុងវេទនា ហើយនឿយ
ណាយនឹងវេទនា សំ គាល់ឃើញថា ទុក្ខទោសក្នុងសញ្ញា ហើយនឿយណាយ នឹងសញ្ញា សំគាល់ឃើញ ទុក្ខទោសក្នុងសង្ខារ ហើយនឿយណាយ នឹងសង្ខារ
ឃើញទុក្ខទោស របស់វិញ្ញាណ ហើយនឿយណាយ នឹងវិញ្ញាណ ។ នឿយណាយ ធុញទ្រាន់នេះជា និព្វិទាញាណ ហៅថា សព្វសង្ខារេសុអនិច្ចសញ្ញា ។
១០- ខ្យល់ដកដង្ហើមចេញ – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញ
ខ្យល់ដកដង្ហើមចូល – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូល
ខ្យល់ដកដង្ហើមចេញវែង – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញវែង
ខ្យល់ដកដង្ហើមចូលវែង – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលវែង
ខ្យល់ដកដង្ហើមចេញខ្លី – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញខ្លី
ខ្យល់ដកដង្ហើមចូលខ្លី – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលខ្លី
ដឹងច្បាស់នូវកាយសង្ខារ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយសង្ខារ – ទើបដកដង្ហើមចូល
រម្ងាប់នូវកាយសង្ខារ – ទើបដកដង្ហើមចេញ ។ រម្ងាប់នូវកាយសង្ខារ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវកាយ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវបីតិ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវបីតិ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវសេចក្តីសុខ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវសេចក្តីសុខ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវចិត្តសង្ខារ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្តសង្ខារ – ទើបដកដង្ហើមចូល
រម្ងាប់នូវចិត្តសង្ខារ – ទើបដកដង្ហើមចេញ ។ រម្ងាប់នូវចិត្តសង្ខារ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវចិត្ត – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្ត – ទើបដកដង្ហើមចូល
ធ្វើចិត្តឲ្យរីករាយ – ទើបដកដង្ហើមចេញ ។ ធ្វើចិត្តឲ្យរីករាយ – ទើបដកដង្ហើមចូល
ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ – ទើបដកដង្ហើមចេញ ។ ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ – ទើបដកដង្ហើមចូល
ដោះចិត្តឲ្យរួចចាកនីវរណធម៌ – ទើបដកដង្ហើមចេញ ។ ដោះចិត្តឲ្យរួចចាកនីវរណធម៌ – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ – ទើបដកដង្ហើមចូល ។
ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស – ទើបដកដង្ហើមចូល ។
នែសញ្ញា វិញ្ញាណ! ការចំរើននូវអានាបានស្សតិ ជាប្រយោជន៍ឲ្យកើតឡើង នូវពលៈទាំង៥ គឺ សទ្ធាពលៈ១ សតិពលៈ១ វិរិយពលៈ១ សមាធិពលៈ១ និងបញ្ញាពលៈ១ ។ ពលៈទាំង៥នេះ ដែលមានកម្លាំងហើយ ស្ទាត់ជំនាញគ្រប់ក្រសួងទាំង៥នោះ មកអំពីការហាត់ចំរើននូវអានាបានស្សតិនេះឯង ដូចយ៉ាងហាត់ចំរើនថា ឃើញ
រឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តាទើបដកដង្ហើមចេញ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តា ទើបដកដង្ហើមចូល ។ ត្រង់ដែលឃើញថា ខ្យល់ចេញ
ចូលផង ឃើញអនិច្ចំ ទុក្ខំ អនត្តា ក្នុងនាមនិងរូបផង នេះហៅថាបញ្ញាពលៈ ។ ត្រង់ដែលជឿទៅតាមអនិច្ចំ ទុក្ខំ អនត្តា ដែលបញ្ញាឃើញហើយ មានជំរៅទៅ យ៉ាងណា ក៏
ជឿទៅយ៉ាងនោះ មិនកំរើក មិនញាប់ញ័រ ហៅថា សទ្ធាពលៈ ។ ត្រង់ដែលរលឹក ឃើញរឿយៗនូវ អនិច្ចំ ទុក្ខំ អនត្តា ទៅតាមកំរិតរបស់សទ្ធានោះ ហៅថា សតិពលៈ ។
ត្រង់ដែលកំណត់យក អនិច្ចំ ទុក្ខំ អនត្តា មកជាអារម្មណ៍ រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗថាសុខៗ ថាអញៗនោះ ឲ្យអស់ហើយ ហៅថា សមាធិពលៈ ។ ត្រង់ដែល
ព្យាយាមថែរក្សាទុកនូវបញ្ញាផង ថែរក្សាទុកនូវសមាធិផង ហៅថា វិរិយពលៈ ។
សមាធិនេះមាន៣យ៉ាងគឺ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១ សុញ្ញត្តសមាធិ១ ។ បើកាន់យកទុក្ខមកកំណត់ ហៅថា អប្បណិហិតសមាធិ ។ បើកាន់យកមិនទៀងមកកំណត់ ហៅថា អនិមិត្តសមាធិ ។ បើកាន់យកអនត្តាមកកំណត់ ហៅថា សុញ្ញត្តសមាធិ ។ពលៈទាំង៥នេះ កាលដែលព្រះពុទ្ធអង្គ ទ្រង់ចំរើនបង្ហាត់បង្វឹក ដោយ
អានាបនស្សតិកម្មដ្នាន ក្រោមម្លប់ពោធិព្រឹក្ស ពេលនោះព្រះអង្គបង្ហាត់ពលៈទាំង៥នេះ ឲ្យបានស្ទាត់ជំនាញហើយ ទើបលើកយកសមាធិពលៈ មកកំណត់ក្នុង អនិច្ចំ ទុក្ខំ
អនត្តា ហើយទើបយកបញ្ញាពលៈឆ្លុះ បញ្ចាំងមើលសង្ខារ ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣ ឃើញសុទ្ធតែសឹកសត្រូវ ជាកិលេសមារទាំងអស់គឺ កិលេសមារ១ ខន្ធមារ១ អភិ
សង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ ។ ព្រះអង្គទ្រង់ឆ្លុះបញ្ចាំងមើលទៀតថា មារទាំង៥នេះ ដែលអាស្រ័យនៅបានដោយហេតុណា ទ្រង់ក៏ឃើញច្បាស់ថាមារទាំង៥នេះ អា
ស្រ័យនៅបានដោយអារម្មណ៍ គឺកាមារម្មណ៍៦ រូបារម្មណ៍៦ អរូបារម្មណ៍៦ អារម្មណ៍ទាំងនេះហើយដែលមារទាំង៥ប្រព្រឹត្តទៅបាន នៅក្នុងភូមិទាំង៣នេះ ។ ព្រះអង្គក៏ទ្រង់
កំណត់ នូវសមាធិន្ទ្រិយដោយ អប្បណិហិតសមាធិន្ទ្រិយ ទើបទ្រង់ផ្តាច់នូវអារម្មណ៍ជាធម្មតាចោលចេញអស់ ឥតមាននៅសេសសល់ឡើយ ដោយអំណាចនៃការកំណត់
កាន់យកទុក្ខជាអារម្មណ៍ ក្នុងពេលនោះបញ្ញាក៏ត្រាស់ដឹងនូវពោធិបក្ខិយធម៌ ជាសម្ពោធិញាណ ទើបបានទ្រង់ព្រះនាមថា ពុទ្ធោ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឈ្នះ
សឹកសត្រូវកិលេសមារ ខន្ធមារអភិសង្ខារមារ មច្ចុមារ ទេវបុត្តមារ គឺមារទាំង៥នេះឯង ។
នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយកំណត់នូវធម៌ ដូចមានសំដែងតទៅខាងមុខនេះ ទៀតចុះ ការកើតក៏មិនទៀង ចាស់ក៏មិនទៀង ឈឺក៏មិនទៀង ស្លាប់ក៏មិនទៀង ។ ការកើតជាទុក្ខ ការចាស់ជាទុក្ខ ការឈឺក៏ជាទុក្ខ ការស្លាប់ក៏ជាទុក្ខ ។
ការកើតក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ការកើត
ចាស់ក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ចាស់
ឈឺក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ឈឺ
ស្លាប់ក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ស្លាប់ ។
ចិត្តកុំត្រេកអរនឹងភ្នែក កុំខឹងនឹងភ្នែក – ព្រោះភ្នែកមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងត្រចៀក កុំខឹងនឹងត្រចៀក – ព្រោះត្រចៀកមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងច្រមុះ កុំខឹងនឹងច្រមុះ – ព្រោះច្រមុះមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងអណ្តាត កុំខឹងនឹងអណ្តាត – ព្រោះអណ្តាតមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងកាយ កុំខឹងនឹងកាយ – ព្រោះកាយមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងចិត្ត កុំខឹងនឹងចិត្ត – ព្រោះចិត្តមិនមែនរបស់ខ្លួន ។
ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប – ព្រោះរូបមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសម្លេង កុំខឹងនឹងសម្លេង – ព្រោះសម្លេងមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងក្លិន កុំខឹងនឹងក្លិន – ព្រោះក្លិនមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរស កុំខឹងនឹងរស – ព្រោះរសមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសម្ផស្ស កុំខឹងនឹងសម្ផស្ស – ព្រោះសម្ផស្សមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងអារម្មណ៍ផ្សេងៗ កុំខឹងនឹងអារម្មណ៍ផ្សេងៗ – ព្រោះអារម្មណ៍ផ្សេងៗមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប – ព្រោះរូបមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងវេទនា កុំខឹងនឹងវេទនា – ព្រោះវេទនាមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសញ្ញា កុំខឹងនឹងសញ្ញា – ព្រោះសញ្ញាមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសង្ខារ កុំខឹងនឹងសង្ខារ – ព្រោះសង្ខារមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងវិញ្ញាណ កុំខឹងនឹងវិញ្ញាណ – ព្រោះវិញ្ញាណមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមភ្នែក ព្រោះអារម្មណ៍ដែលចេញចូលតាមភ្នែកនោះ មិនមែនជារបស់ខ្លួនទេ ។ល។
ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមចិត្ត ព្រោះអារម្មណ៍ដែលចេញចូលតាមចិត្តនោះ មិនមែនជារបស់ខ្លួនទេ
ចិត្តកុំត្រេកអរនឹងសុខ ព្រោះសុខមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងទុក្ខ ព្រោះទុក្ខមិនមែនជារបស់ខ្លួន ។
ចិត្តកុំត្រេកអរនឹងពាក្យសរសើរ ព្រោះពាក្យសរសើរមិនមែនជារបស់ខ្លួន ។
ចិត្តកុំខឹងនឹងពាក្យតិះដៀល ព្រោះពាក្យតិះដៀលមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងមានលាភ ព្រោះមានលាភមិនមែនជារបស់ខ្លួន
ចិត្តកុំខឹងនឹងមិនមានលាភ ព្រោះមិនមានលាភ មិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសក្តិយស ព្រោះសក្តិយសមិនមែនជារបស់ខ្លួន
ចិត្តកុំខឹងនឹងមិនមានសក្តិយស ព្រោះមិនមានសក្តិយសមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងប្រុស កុំខឹងនឹងប្រុស ព្រោះប្រុសមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសត្វ កុំខឹងនឹងសត្វ ព្រោះសត្វមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងជីវិត កុំខឹងនឹងជីវិត ព្រោះជីវិតមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងបុគ្គល កុំខឹងនឹងបុគ្គល ព្រោះបុគ្គលមិនមែនជារបស់ ខ្លួន
ចិត្តកុំត្រេកអរនឹងរូបកើត កុំខឹងនឹងរូបកើត ព្រោះរូបកើតមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរូបក្មេង កុំខឹងនឹងរូបក្មេង ព្រោះរូបក្មេងមិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបចាស់ កុំខឹងនឹងរូបចាស់ ព្រោះរូបចាស់មិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបឈឺ កុំខឹងនឹងរូបឈឺ ព្រោះរូបឈឺមិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបស្លាប់ កុំខឹងនឹងរូប ស្លាប់ ព្រោះរូបស្លាប់មិនមែនជារបស់ខ្លួន
នែសញ្ញា វិញ្ញាណ! អនិច្ចេទុក្ខសញ្ញានេះ អ្នកគប្បីចំរើនហើយធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។បើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ក្នុង ការខ្ជិលច្រអូស ទំរន់ធ្វេសប្រហែស មិនព្យាយាម មិនពិចារណា ឲ្យឃើញថាជារបស់ គួរខ្លាចដ៏ពន្លឹក រមែង
តាំងឡើង ហាក់ដូចជាពេជ្ឈឃាដដែល យារដាវឡើងបំរុងនឹង ប្រហារជីវិតដូច្នោះឯង ។ ប្រសិនបើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ ក្នុងការខ្ជិល
ច្រអូស ទំរន់ប្រហែសធ្វេស មិនព្យាយាម មិនពិចារណាឲ្យ ឃើញថាជា របស់គួរខ្លាចដ៏ពន្លឹក មិនដូចជាពេជ្ឈឃាដ ដែលយារដាវឡើង បំរុងនឹងប្រហារ ជីវិតដូច្នោះទេ គប្បី
ដឹងថា អនិច្ចេទុក្ខសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុង របស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អាត្មាអញ មិនទាន់បានសម្រេចទេ ។
ទុក្ខេអនត្តសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ បើចិត្ត
សន្សំទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តរមែងប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តកន្លងបង់នូវ
អទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ចាកសឹកសត្រូវ ពោលគឺកិលេសរមែងផុតស្រឡះដោយប្រពៃ ចាកមិច្ឆាវិមុត្តិ ។ ប្រសិនបើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ តែចិត្តមិន
ប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តមិនកន្លងបង់ នូវអទ្ធានៈ៣ប្រការ មិនស្ងប់រម្ងាប់ មិនផុតទុក្ខ
ស្រឡះដោយប្រពៃ គប្បីដឹងថា ទុក្ខេអនត្តសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុងរបស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើន របស់អាត្មាអញ
មិនទាន់បានសម្រេចទេ ។ បើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តក៏ រួចចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាង
ក្រៅផង ជាចិត្តកន្លងបង់នូវអទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ផុតស្រឡះ ដោយប្រពៃ រមែងបានផលច្រើន បានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជា
ទីបំផុត ។
នែសញ្ញា វិញ្ញាណ! ចូរអ្នករក្សានូវធម៌ស្ងប់រម្ងាប់ មិនឲ្យកំរើកបាន អាស្រ័យដោយធម៌៧យ៉ាងគឺ ១-មិនត្រេកអរ មិនខឹងនឹងបក្សពួក, ២-មិនត្រេកអរ មិនខឹងនឹងការងារ, ៣-មិនត្រេកអរ មិនខឹងនឹងពាក្យប៉ប៉ាច់ប៉ប៉ោច តិរច្ឆានកថា, ៤-មិនត្រេកអរ មិនខឹងនឹងស៊ីច្រើន, ៥-មិនត្រេកអរ មិនខឹងនឹងងក់ងុយដេក, ៦-ភាពជាអ្នកដឹងប្រមាណ
ក្នុងភោជន, ៧-មានសីលជាទីសង្រួម ។ បើមានធម៌ទាំង៧យ៉ាងនេះ ទើបអាចរក្សានូវធម៌ស្ងប់រម្ងាប់បាន ។ តែថាធម៌ស្ងប់រម្ងាប់នេះមាន២ យ៉ាងគឺ ស្ងប់រម្ងាប់ក្នុងនិរោធ
សមាបត្តិម៉្យាង ស្ងប់រម្ងាប់ក្នុង និរោធអរិយសច្ចម៉្យាង ។ ឯស្ងប់រម្ងាប់ក្នុងនិរោធសមាបត្តិ៨នេះ មិនមែនជាធម៌រំលត់ទុក្ខបានទេ ។ បើស្ងប់រម្ងាប់ក្នុងនិរោធអរិយសច្ច គឺមគ្គ៤
ផល៤ នេះទើបរំលត់ទុក្ខបាន ។ បុគ្គលដែលរំលត់ទុក្ខបាននេះ ហៅថា អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរ បុគ្គលត្រឹមត្រូវ បុគ្គលមានសភាពរាបសារ បុគ្គលរៀបរយល្អ និងជា
បុគ្គលតាំងនៅ ក្នុងអរិយធម៌ជានិច្ច ។ ព្រះអរិយបុគ្គលទាំងនោះមាន៨ពួកគឺ ៖
សោតាបត្តិមគ្គ១ សោតាបត្តិផល១
សកទាគាមិមគ្គ១ សកទាគាមិផល១
អនាគាមិមគ្គ១ អនាគាមិផល១
អរហត្តមគ្គ១ អរហត្តផល១ ។ ត្រូវជា៨ពួក ។
សោតាបន្នបុគ្គល ដែលសម្រេចសោតាហើយ លះបានអកុសលចិត្តជាទិដ្និសម្បយុត្ត៤ វិចិកិច្ឆាសម្បយុត្ត១ រួមជា៥ លះបានសំយោជនៈ៣គឺ សក្កាយទិដ្និសំយោជនៈ១ វិចិកិច្ឆាសំយោជនៈ១ សីលពត្តបរាមាសសំយោជនៈ១ រួមជា៣ លះបានអនុសយៈ២គឺ ទិដ្នានុសយៈ១ វិចិកិច្ឆានុសយៈ១ រួមជា២ លះបានកាមឆន្ទៈនិងព្យាបាទៈ
ជាចំណែកគ្រោតគ្រាតដែលឲ្យកើតទុច្ចរិត៣ ជាអបាយគាមិ ។ បច្ចវេក្ខណៈ ការពិចារណារបស់ សោតាបន្នបុគ្គលមាន៥យ៉ាងគឺ មគ្គំបច្ចវេក្ខតិ ព្រះសោតាបន្នបុគ្គល រមែង
ពិចារណានូវមគ្គ១ ផលំបច្ចវេក្ខតិ ពិចារណានូវផល១ បហីនកិលេស បច្ចវេក្ខតិ ពិចារណានូវកិលេសដែលលោកលះបង់បានហើយ១អវសិដ្នកិលេសេបច្ចវេក្ខតិ ពិចា រណា
នូវកិលេសដែលនៅសល់១ និព្វានំបច្ចវេក្ខតិ ពិចារណានូវអមតៈមហានិព្វាន១ រួមត្រូវជា បច្ចវេក្ខណៈរបស់ សោតាបន្នបុគ្គលមាន៥ ។ សោតាបន្នបុគ្គលនោះចែកចេញជា
៣ពួកគឺឯកពីជិ១ កោលំកោលៈ១ សត្តក្ខត្តុំបរមៈ១ ។ ឯកពីជិ លោកដែលមានពូជគឺភពតែ១ គឺនៅកើតក្នុង មនុស្សលោកតែ១ជាតិទៀត ហើយធ្វើឲ្យជាក់ច្បាស់នូវអរហត្ត
ផល លែងមានកំណើតទៅមុខទៀត ។ កោលំកោលៈ លោកដែលទៅពីត្រកូល១ទៅកាន់ត្រកូល១ទៀត គឺលោកដែលនៅកើតទៀត ២ជាតិឬ៣ជាតិទៀត ទើបបានធ្វើឲ្យ
ជាក់ច្បាស់នូវអរហត្តផល ។ សត្តក្ខត្តុំបរមៈ លោកដែលត្រាច់រង្គាត់ ទៅកើតក្នុងមនុស្សលោក និងទេវលោក យ៉ាងច្រើនបំផុត ត្រឹម៧ជាតិទៀត ទើបបានធ្វើ ឲ្យជាក់ច្បាស់
នូវអរហត្តផល ដោយខន្ធនិព្វាន ក្នុងជាតិជាគំរប់៧ ពិតប្រាកដ ។
ហេតុអ្វីបានជា សោតាបន្នបុគ្គល មានប្រភេទផ្សេងគ្នា អង្គខ្លះជាឯកពីជិ អង្គខ្លះជាកោលំកោលៈ អង្គខ្លះជាសត្តក្ខត្តុំបរមៈ? តបថា បានជាមានប្រភេទ ផ្សេងគ្នាដូច្នេះ ពីព្រោះមានវិបស្សនាផ្សេងគ្នា គឺឯកពីជិ មានវិបស្សនាក្លៀវក្លាបំផុត កោលំកោលៈ មានវិបស្សនាក្លៀវក្លាយ៉ាងកណ្តាល សត្តក្ខត្តុំបរមៈ មានវិបស្សនាទន់ខ្សោយបំ
ផុត ។ សោតាបន្នបុគ្គលទាំងនោះ លោកបរិបូណ៌ដោយសីល ។ សោតាបន្នបុគ្គល នៅមានចែកចេញទៅទៀត បើចែកចេញតាមឈ្មោះដើម មានតែ៣ដូចពោលមកហើយ
តែបើចែកតាមខណៈចិត្ត ដែលលះកិលេសបាន ផ្សេងគ្នាមាន២៤ដូច្នេះគឺ យកបដិបទា៤ និងធុរៈ២មកគុណ ឯកពីជិមានបដិបទា៤ កោលំកោលៈ មានបដិបទា៤ សត្តក្ខត្តុំ
បរមៈ មានបដិបទា៤ រួមត្រូវជា១២ ចែកជាសទ្ធាធុរៈ១២ បញ្ញាធុរៈ១២ រួមបានជា២៤ ។
សកទាគាមិបុគ្គល លះបានអកុសលចិត្ត ជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ រួមជា៦ ។ លះបានសំយោជនៈ២គឺ កាមរាគៈសំយោជនៈ១ ព្យាបាទៈសំយោជនៈ១ ត្រូវជា២ ។ លះបានអនុសយៈ២គឺ កាមរាគានុសយៈ១ បដិឃានុសយៈ១ រួមជា២ ។ លះរាគៈ ទោសៈ មោហៈ បានដោយស្រាលស្តើង ។ សកទាគាមិបុគ្គល
នេះ រមែងមកកើតក្នុង កាមភពនេះម្តងទៀត ទើបធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ជាទីបំផុតនៃទុក្ខ ហើយទើបបានរំលត់ខន្ធ ចូលកាន់និព្វាន ។ ឯបច្ចវេក្ខណៈ របស់សក
ទាគាមិបុគ្គល ក៏មាន៥ ដូចសោតាបន្នបុគ្គលដែរ ហើយលោកបរិបូណ៌ ដោយសីលដូចគ្នា ។ សកទាគាមិបុគ្គល បើចែកតាមខណៈចិត្ត ដែលលះកិលេសបាន មាន១២គឺ
ក្នុងសកទាគាមិបុគ្គលមួយៗ មានវិមោក្ខ៣ ក្នុងវិមោក្ខមួយៗ មានបដិបទា៤ ត្រូវជា១២ ។
អនាគាមិបុគ្គល លះបានអកុសលចិត្តជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ លះបានសំយោជនៈ២គឺ កាមរាគៈ១ ព្យាបាទៈ១ នឹងអនុសយៈចិត្ត២គឺ កាមរាគានុសយៈ១ បដិឃានុសយៈ១ ដោយដាច់ស្រឡះ ។ ឯបច្ចវេក្ខណៈរបស់ អនាគាមិបុគ្គលនេះ ចែកចេញជា៥ពួកគឺ អន្តរបរិនិព្វាយី១ ឧបហច្ចបរិនិព្វាយី១ អសង្ខារបរិនិព្វា
យី១ សសង្ខារបរិនិព្វាយី១ ឧទ្ធំសោតោអកនិដ្នគាមី១ ។ អន្តបរិនិព្វាយី លោករំលត់ក្នុងចន្លោះ គឺលោកដែលកើត ក្នុសទ្ធាវាសព្រហ្មលោកហើយ នៅមិនទាន់បាន ពាក់
កណ្តាលអាយុ ក៏ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើបាន ។ ឧបហច្ចបរិនិព្វាយី លោកកន្លងពីថ្នាក់នោះ បន្តិចទៅទៀត គឺលោកដែលមានអាយុ ជាង
ពាក់កណ្តាលឡើងទៅ ដល់កាលទៀបនឹងអស់អាយុ ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង ដើម្បីលះសំយោជនៈ ខាងលើទាំង៥ ។ អសង្ខារបរិនិព្វាយី លោករំលត់ដោយអ
សង្ខារ គឺលោកដែលញ៉ាំង អរហត្តមគ្គឲ្យកើតឡើង លះសំយោជនៈទាំង៥ ខាងលើបានដោយងាយ មិនបាច់ប្រកបព្យាយាម តឹងតែងពេក ។ សសង្ខារបរិនិព្វាយី លោកជា
អ្នករំលត់ ដោយសង្ខារ គឺលោកដែល ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង បានដោយកម្រ ទាល់តែប្រកបដោយ សេចក្តីព្យាយាមយ៉ាងធំ ។ ឧទ្ធំសោតោអកនិដ្នគាមី លោកជាអ្នក
មាន ខ្សែឰដ៏ខាងលើ ទៅកាន់ភពអកនិដ្ន គឺច្យុតចាកព្រហ្មលោក ឈ្មោះអវិហាហើយ ទៅកាន់អតប្បា ព្រហ្មលោកទៀត លុះច្យុតចាក អតប្បាព្រហ្មលោកហើយ ទៅកាន់
សុទស្សាព្រហ្មលោកទៀត លុះច្យុតចាកព្រហ្មលោក ឈ្មោះសុទស្សាហើយ ទៅកាន់សុទស្សីព្រហ្មលោកទៀត លុះច្យុតចាកសុទស្សីព្រហ្មលោកហើយ ទៅកាន់អកនិដ្ន
ព្រហ្មលោកទៀត ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើក្នុងព្រហ្មលោកនោះ រួមគ្នាផង ត្រូវជាអនាគាមិបុគ្គល៥ពួក ។ ក្នុងស្ថានអវិហា៥ អតប្បា៥
សុទស្សា៥ សុទស្សី៥ អកនិដ្នៈ៤ លើកឧទ្ធំសោតៈ១ចេញ រួមជាអនាគាមិបុគ្គលមាន២៤ គុណទៅទៀតជា សទ្ធាធុរៈ២៤ បញ្ញាធុរៈ២៤ ទើបបានជា អនាគាមិបុគ្គលមាន៤៨
។ ព្រះអនាគាមិបុគ្គល លោកបរិបូណ៌ដោយសមាធិ ។
ព្រះអរហត្ត លះបានអកុសលចិត្តជាទិដ្និគតវិប្បយុត្ត៤ ឧទ្ធច្ចសហគតចិត្ត១ជា៥ លះបានសំយោជនៈគឺ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង មានានុស័យរាគានុស័យ អវិជ្ជានុស័យ ដាច់ស្រឡះពីខន្ធសន្តាន ។ បច្ចវេក្ខណ (ការពិចារណា) របស់ព្រះអរហន្ត មាន៤យ៉ាងគឺ មគ្គំ បច្ចវេក្ខតិ លោកពិចារណានូវមគ្គ១ ផលំ បច្ចវេក្ខតិ
ពិចារណានូវផល១ បហីនកិលេសេបច្ចវេក្ខតិ ពិចារណានូវកិលេស ដែលលះបានហើយ១ និព្វានំបច្ចវេក្ខតិ ពិចារណានូវព្រះនិព្វាន១ រួមត្រូវជា៤ ។ ព្រះអរហត្តទាំងនោះ
ចែកចេញជា៤ពួកគឺ ៖
សុខវិបស្សកោ លោកអ្នកមានវិបស្សនារីងស្ងួត ព្រោះមិនមានជ័រគឺសមថភាវនា បានចំរើនវិបស្សនា លុះដល់ព្រះអរហត្ត មិនប្រកបដោយឫទ្ធិ វិសេសឯណានិមួយឡើយ មួយពួក ។
តេវិជ្ជោ លោកដែលបាន វិជ្ជា៣មួយពួក ។
ឆឡភិញ្ញោ លោកដែលបានអភិញ្ញា៦ មួយពួក ។
បដិសម្ភិទប្បត្តោ លោកដែលបានដល់ បដិសម្ភិទា៤ មួយពួក ត្រូវជាព្រះអរហន្តមាន៤ពួក ។
ព្រះអរហន្តទាំង៤ពួកនេះ រួមមកជា២គឺ សុខវិបស្សកោ១ ហើយនឹងខាងចុង៣ រួមមកហៅថា សមថយានិកៈ តែម៉្យាង១ ។ ចាត់ទៅតាមវិមោក្ខ៣គឺ ក្នុង
វិមោក្ខ១ៗ មានបដិបទា៤ រួមត្រូវជា១២ ជាសុខវិបស្សកៈ១២ សមថយានិកៈ១២ រួមត្រូវជាព្រះអរហន្ត២៤ ។ ព្រះអរហន្តលោកបរិបូណ៌ ដោយបញ្ញា ។
រួមព្រះអរិយបុគ្គលទាំងអស់ ត្រូវជា១០៨ គឺសោតាបន្នបុគ្គល២៤ សកទាគាមិ១២ អនាគាមិ៤៨ ព្រះអរហន្ត២៤ ។ ពុទ្ធដីកាព្រមទាំងអដ្នកថា ថាៈ យេ
បុគ្គលា អដ្នសតំ បសដ្នាតិ ឥមិស្សា កាថាយ វណ្ណយានំ អដ្នុត្តរសតំ អរិយា វុត្តា ។ ព្រះអរិយបុគ្គលទាំង១០៨នេះ ចែកជា មគ្គ៥៤ ផល៥៤ ត្រូវជាព្រះអ
រិយបុគ្គល១០៨ដដែល ។
បដិបទាទាំង៤យ៉ាងនោះគឺ ទុក្ខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិលំបាក ដល់បានត្រាស់ដឹងក៏លំបាក១ សុខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹងយឺតយូរវិញ១ ទុក្ខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់១ សុខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹងឆាប់១ ។ បដិបទាផ្សេងគ្នាដោយ
យឺតយូរ និងឆាប់រហ័សយ៉ាងនេះ ព្រោះបុគ្គលដែលប្រតិបត្តិនោះ មានឥន្រ្ទិយនិងកិលេសផ្សេងគ្នា គឺ
១- បុគ្គលដែលប្រតិបត្តិយឺតយូរ ព្រោះកិលេសក្លៀវក្លា បានត្រាស់ដឹងយឹតយូរ ព្រោះឥន្រ្ទិយទន់ ប្រៀបឧបមា ដូចជាអ្នក មានជម្ងឺជាទម្ងន់ ដើរទៅផ្ទះគ្រូពេទ្យ
ដំណើរដែលដើរទៅនោះ រមែងយឺតយូរព្រោះខ្លួនឈឺធ្ងន់ បានដល់ផ្ទះពេទ្យហើយ ទៅរកថ្នាំ ថ្នាំនោះក៏បានតិច ម៉្លោះហើយជម្ងឺនោះ ក៏ទៅជាសះស្បើយ បាន
ដោយយឺតយូរ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
២- ប្រតិបត្តិងាយ ត្រាស់ដឹងយឺតយូរ ព្រោះកិលេសតិច ឥន្រ្ទិយក៏ទន់ ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ តែព្យាបាលរោគយូរ ព្រោះ
មានថ្នាំតិច យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
៣- ប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់ ព្រោះកិលេសក្លៀវក្លា ឥន្រ្ទិយក៏ក្លៀវក្លាដែរ ឧបមាដូចជាអ្នកមានជម្ងឺធ្ងន់ ដើរទៅរកផ្ទះពេទ្យយឺតយូរ តែបានសះជា រោគឆាប់
រហ័ស ព្រោះមានថ្នាំច្រើន យ៉ាងណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
៤- ប្រតិបត្តិងាយ ត្រាស់ដឹងឆាប់ ព្រោះកិលេសទន់ ឥន្រ្ទិយក្លៀវក្លា ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ រក្សារោគក៏ឆាប់សះជា ព្រោះ
មានថ្នាំច្រើន យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
នែសញ្ញា វិញ្ញាណ! តួកិលេសទុកដូចជារោគ ឥន្រ្ទិយទាំង៥ ទុកដូចជាថ្នាំសម្រាប់កែរោគ ម៉្យាងទៀតឧបមា ដូចជាបុរស៤រូប ស្វែងរកគោ បុរសទី១ដើរទៅក្នុងព្រៃ ដល់វេលាឃើញគោ ក៏ឃើញក្នុងព្រៃ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី២ ដើរទៅរកគោតាមផ្លូវធ្លាស្រួល ដល់ឃើញគោ បែរជា
ឃើញក្នុងព្រៃវិញ យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៣ស្វែងរកគោ ដើរកាត់ព្រៃ ដល់ឃើញគោបែរជា ឃើញក្នុងទីវាលវិញ យ៉ាង
ណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៤ ដើរទៅរកគោតាមផ្លូវធ្លា ដល់ឃើញគោក៏ឃើញក្នុងទីវាល យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញា
បុគ្គល ក៏យ៉ាងនោះដែរ ។
បុរសគឺព្រះយោគាវចរកុលបុត្ត ដែលស្វែងរកអរិយមគ្គ គោគឺអរិយមគ្គ ព្រៃគឺកិលេស ផ្លូវធ្លាគឺកិលេសដ៏ស្តើង ។ បុគ្គលដែលបានមគ្គ-ផលផ្សេងគ្នា ព្រោះប្រតិបត្តិខុសគ្នា ដូចបានសម្តែងមកមកនេះ ។
លុះព្រះបញ្ញាសំដែងធម៌ចប់ហើយ សញ្ញានិងវិញ្ញាណថា យើងទាំងពីរនាក់នេះ សូមសម្តែងអំណរគុណ ចំពោះព្រះបញ្ញា ដូចមានសេចក្តី តទៅខាងមុខនេះថាខ្ញុំព្រះករុណាទាំងពីរនាក់នេះ បានស្តាប់ធម៌របស់ព្រះបញ្ញា សំដែងតាំងអំពីខាងដើម រហូតដល់ខាងចុងបញ្ចប់នេះឃើញថាមានពន្លឺ ភ្លឺស្វាងរុងរឿង ត្រចះត្រចង់ជាអតិប
រមា និងរកពន្លឺអ្វីមួយ មកប្រៀបផ្ទឹម ឲ្យស្មើពុំបានឡើយ នេះជាពន្លឺទី១ ។ ពន្លឺទី២ថា ចាប់ដើមតាំងតែអំពីខ្ញុំ បានថ្វាយខ្លួនមក បានឡើងជិះលើនាវា ត្រៃលក្ខណ៍ស៊ប់ហើយ
ពិនិត្យមើលទៅឃើញ នូវធម៌ទាំង១៦ ដែលនៅក្នុងនាវានេះដោយឥតមាន សេចក្តីងឿងឆ្ងល់ អ្វីបន្តិចបន្តួចសោះឡើយ ភ្លឺច្បាស់ណាស់ៗ ហើយថែមទាំងបាន សះជារោគ
ឆ្កួត ទាំង៨យ៉ាងទៀតផង តាំងពីកាមុម្មត្តកោ កោធុម្មត្តកោ ទិដ្នុម្មត្តកោ ។ល។ ចិត្តរបស់ខ្ញុំទាំងពីរនាក់នេះ ចូលស៊ប់ដល់ធម៌ ដែលធ្វើឲ្យត្រជាក់ រំងាប់បង់នូវភ្លើងទុក្ខ និង
ភ្លើងកិលេស ដែលជាធម៌ដ៏ឧត្តម ជាគុណគឺព្រះនិព្វាន ដោយពន្លឺភ្លឺស្វាង នេះជាពន្លឺទី២ ។ ពន្លឺទី៣ថា ខ្ញុំមើលទៅឃើញច្បាស់ នាវាព្រះត្រៃលក្ខណ៍ ដែលជាអតីតកាល គឺ
កាលដែលព្រះពុទ្ធ ទ្រង់គង់ធរមាននៅឡើយនោះ ព្រះអង្គតែងប្រោសសត្វ ដឹកនាំសត្វ ឲ្យចូលទៅក្នុងនាវា ព្រះត្រៃលក្ខណ៍ បានច្រើនជាអនេក ។ ចាប់ទាំងអំពី ព្រះសម្ពុទ្ធ
បរិនិព្វានទៅ ព្រះអរហន្ត ព្រះអនាគាមិសកទាមិ សោតាបន្ន ក៏អស់ទៅ នាវាត្រៃលក្ខណ៍ក៏នៅទំនេរ ឥតមានមនុស្សជិះ ឬមានខ្លះដែរម្នាក់ៗ ព្រោះហេតុអ្វី? ព្រោះខ្វះអ្នកដឹក
នាំ ។ ឥឡូវនេះនាវាត្រៃលក្ខណ៍ ភ្លឺរុងរឿងត្រចះត្រចង់ដូចកាលដែល ព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូ គង់ធរមាននៅនោះដែរ នេះជាពន្លឺទី៣ ។
វិញ្ញាណសួរសញ្ញាថា យើងបានស្តាប់ធម៌ឃើញថា មានធម្មរសភ្លឺស្វាងក្នុងដួងចិត្ត ប្រសើរពន់ពេកណាស់ហើយ តើយើងបានវត្ថុអ្វី បូជាដល់គុណ ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ ? សញ្ញាឆ្លើយថា បើតាមសេចក្តី យល់របស់ខ្ញុំថា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ យើងបូជានូវវត្ថុអ្វីៗក៏មិនស្មើ នឹងបូជាកាយ វាចា ចិត្ត បដិបត្តិទៅតាមព្រះឱវាទ ដែល
ទ្រង់ទូន្មានថា នេះមិនមែន នោះមិនមែន ដូចបានអធិប្បាយ ក្នុងព្រះត្រៃ លក្ខណ៍សព្វគ្រប់ស្រាប់ ។ បូជាយ៉ាងនេះហៅថា បូជាយ៉ាងប្រសើបំផុត នៅក្នុងព្រះពុទ្ធសាសនា ។
វិញ្ញាណថា ប្រសើរហើយៗ ចុះសញ្ញាអ្នកមានយោបល់ ជួយដឹកនាំឲ្យមនុស្ស ដែលជាអ្នកមានឧបនិស្ស័យ ចូលទៅនៅក្នុង នាវាត្រៃលក្ខណ៍ បានដែរឬដូចម្តេច?។ ខ្ញុំជួយមិនបានទេអ្នក ព្រោះយើងទាំង២ នាក់នេះ គ្មានបុណ្យខាងដឹកនាំ ដូចព្រះពុទ្ធជាម្ចាស់នោះទេ បើដូច្នោះមានតែយើងទាំង២នាក់នេះ មិនជួយទំនុកបំរុង ព្រះពុទ្ធ
សាសនាឲ្យបាន រុងរឿងទៅអនាគត យើងត្រូវតែស្រឡាញ់ រាប់អានព្រះពុទ្ធសា សនា ដោយសទ្ធាពិតៗ តែថាឲ្យខ្ញុំដឹកនាំ ចូលមកនៅក្នុង នាវាត្រៃលក្ខណ៍នោះ ពុំបានទេ
ព្រោះការដែលដឹកនាំ អំពីនាវាត្រៃលោក ហើយដឹកនាំឲ្យចូលមកនាវាត្រៃលក្ខណ៍វិញ នេះទៀតតឹងណាស់ ព្រោះធម៌ ដែលមាន ក្នុងនាវាត្រៃលោកនោះ មិនត្រូវគ្នានឹងធម៌
ដែលមានមក ក្នុងនាវាត្រៃលក្ខណ៍ទេ ។
ត្រៃលោក៣ ពរ៤ លោកធម៌៨ សមាបត្តិ៨ អាកាសធាតុ១ នេះជាធម៌ត្រៃលោក ។ ត្រៃលក្ខណ៍៣ អរិយសច្ចៈ៤ អង្គមគ្គ៨ មគ្គផល៨ និព្វានធាតុ១ នេះជាពួកត្រៃលក្ខណ៍ ។ ត្រៃលោក៣ មិនត្រូវគ្នានឹងត្រៃ លក្ខណ៍៣ ពរ៤មិនត្រូវគ្នា នឹងអរិយសច្ចៈ៤ លោកធម៌៨ មិនត្រូវនឹងអង្គមគ្គ៨ សមាបត្តិ៨ មិនត្រូវគ្នានឹងមគ្គផល៨ អាកាសធាតុ
១ មិនត្រូវនឹងនិព្វានធាតុ១ ធម៌មិនត្រូវគ្នាដូច្នេះឯង ។
វិញ្ញាណសួរសញ្ញាថា ចុះនាវាត្រៃលោក ហេតុដូចម្តេចបានជា មនុស្សជិះច្រើនម្ល៉េះ? បានជាមនុស្សជិះច្រើន ព្រោះក្នុងនាវានេះ មានមារ៥ជាអ្នកដឹកនាំ ចងទាញកៀរគរប្រមូល មនុស្សសត្វតូចធំ ឲ្យចូលទៅនៅក្នុង នាវាត្រៃលោកទាំងអស់ មិនឲ្យសេសសល់ឡើយ ។ ចុះមារទាំង៥នោះ តើដូចម្តេច? មារ៥នោះគឺ ខន្ធមារ១ កិលេស
មារ១ អភិសង្ខារមារ១ ទេវបុត្តមារ១ មច្ចុមារ១ ។ ឯខន្ធមារនោះគឺ រូប១ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ។ កិលេសមារនោះគឺ លោភៈ១ ទោសៈ១ មោហៈ១ មារទាំង
៣នេះ មានខ្សែចងសត្វ ឲ្យជាប់នៅក្នុង នាវាត្រៃលោកទាំង៣ ដោយចំណងមារទាំង៣នេះ នៅក្នុងអកុសល ចិត្ត១២ ហើយនាំទៅទុកក្នុង នាវាត្រៃលោក មិនឲ្យទៅណា
បាន ។ មារនេះមានគ្នាច្រើនណាស់ ដើរប្រមូលសត្វតូចធំ មិនឲ្យសល់ម្នាក់ ឲ្យជាប់ចំណងគ្រប់ៗគ្នា ហើយនាំយកទៅ ចងទុកក្នុងនាវាត្រៃលោក ។ ឯកិលេសមារនោះ
ក៏បញ្ចូនសត្វទាំងអស់នោះ ប្រគល់ឲ្យទៅអភិសង្ខារមារ អភិសង្ខារមារនេះមាន៣គឺ បុញ្ញាភិសង្ខារមារ១ អបុញ្ញាភិសង្ខារមារ១ អនេញ្ជាភិសង្ខារមារ១ ។ មារទាំង៣នេះ ជា
អ្នកតាក់តែង ចាត់ចែងឲ្យសត្វដែល ជាប់ចំណងទាំងអស់ ដែលនៅក្នុងនាវាត្រៃលោកនេះ ឲ្យរៀបរយគ្នា ទៅតាមឋានៈរបស់សត្វ ដែលមានទោសធ្ងន់ស្រាល ព្រោះក្នុងនា
វានេះមាន៣ជាន់ ក្នុងជាន់ទី១ បើចែកជាថ្នាក់មាន ១១ថ្នាក់ ក្នុងជាន់ទី២ បើចែកជាថ្នាក់មាន១៦ថ្នាក់ ក្នុងជាន់ទី៣ បើចែកជាថ្នាក់មាន៤ថ្នាក់ ។
ការដែលរៀបរយសត្វ អ្នកនៅក្នុងនាវានេះ ឲ្យសត្វនេះទៅនៅត្រង់ទីនេះ សត្វនោះទៅនៅត្រង់ទីនោះ សត្វនេះមកនៅឯណេះ សត្វនោះទៅនៅឯណោះ ត្រង់រៀបរយសត្វ ឲ្យនៅគ្រប់ថ្នាក់គ្រប់ជាន់នេះ ស្រេចតែលើអភិសង្ខារមារទាំង៣ ។ លុះមារនេះរៀបរយស្រេចហើយ បញ្ជូនសត្វទាំងអស់នេះ ប្រគល់ឲ្យទៅទេវបុត្តមារ ។
ទេវបុត្តមារមាន៣គឺ សស្សតទិដ្និទេវបុត្តមារ១ ឧច្ឆេទទិដ្និទេវបុត្តមារ១ អន្តគាហិក ទិដ្និទេវបុត្តមារ១ ។ ទិដ្និទាំង៣នេះ ជាស្តេចគ្រប់គ្រង ត្រួតត្រាលើមារទាំងអស់ គឺខន្ធមារ
ក្តី កិលេសមារក្តី អភិសង្ខារមារក្តី មច្ចុមារក្តី មារទាំងអស់នេះលុះក្នុងអំណាច ទេវបុត្តមារទាំងអស់ ។ ដូចយ៉ាងទេវបុត្ត មារទី១ គឺសស្សតទិដ្និ ទិដ្និនេះឃើញថា សម្លាប់សត្វ
លួចទ្រព្យគេ សេពមេថុនធម្ម មុសាវាទ ផឹកទឹកស្រវឹង ឃើញថាបើ រកបានច្រើនមកស្រួល ប្រសើរសុខណាស់ ហើយប្រកាន់យក តែស្រួលៗសុខៗ ។ ទេវបុត្តមារគ្រាន់តែ
ឃើញប៉ុណ្ណេះ មារទាំងអស់ក៏ប្រព្រឹត្ត ធ្វើនូវអំពើនោះ តាមទេវបុត្តមារ ពុំហ៊ានខានម្នាក់ ។ ទេវបុត្តមារឃើញថារូបល្អ សម្លេងពិរោះ ក្លិនក្រអូប រសឆ្ងាញ់ ទេវបុត្តមារ គ្រាន់តែ
ឃើញប៉ុណ្ណេះ មារទាំងអស់ក៏ខំស្វែង ទៅរករូប សម្លេង ក្លិននោះៗ ឥតហ៊ានខានម្នាក់ បានហើយប្រកាន់ឲ្យតែនៅស្រួលៗ ត្រង់កិលេសមារ ដែលធ្វើចិត្ត ឲ្យត្រេកអរនឹង
សុខៗ ស្រួលៗនោះ មារនេះចងសត្វ ឲ្យនៅក្នុងនាវាគឺ កាមលោក ឬកាមភពក៏បាន កិលេសមារដែលធ្វើចិត្ត ឲ្យជាប់នឹងសុខៗស្រួលៗនេះ ចងសត្វឲ្យជាប់នៅ ក្នុងនាវាគឺ
រូបលោក ឬហៅថារូបភព ដូច្នេះវិញក៏បាន ។ ទេវបុត្តមារនេះគាត់ចូលចិត្តតែនឹង ឥដ្នារម្មណ៍គឺ អារម្មណ៍ដែលកើតមក អំពីផលបុណ្យ ហើយគាត់ដឹកនាំ ពួកពលមារទាំង
អស់ ឲ្យចូលចិត្តតាមគាត់ផង ។ ពួកមារទាំងអស់ក៏ជឿ តាមទេវបុត្តមារ ហើយប្រមូលគ្នាមក ជួបជុំរឹតរុំសត្វតូចធំ នាំយកទៅចងទុក ក្នុងនាវាត្រៃលោកទាំងអស់ ។ ទេវបុត្ត
មារទី១ រឹតរុំចងសត្វ បានតែប៉ុណ្ណេះ ។
ទេវបុត្តមារទី២ គឺឧច្ឆេទទិដ្និ ។ ទេវបុត្តមារនេះ គាត់ចូលចិត្ត នឹងអនិដ្នារម្មណ៍ គឺអារម្មណ៍ដែលកើតមក អំពីផលអកុសល គឺរូប១ សម្លេង១ ក្លិន១ រស១ ផោដ្នព្វ១គាត់មិនចង់ឲ្យរូបចាស់ ឈឺ ស្លាប់ ព្រោះថាបើស្លាប់ហើយ លែងកើតទៀតសូន្យ មិនចង់ឲ្យរូបសម្លេង ក្លិន រស សម្ផស្ស ព្រាត់ប្រាស់ ព្រោះថាបើព្រាត់ប្រាស់ ហើយសូន្យ
លែងបានទៀត ម៉្លោះហើយគាត់ប្រាប់ ពួកមារទាំងអស់ថា ពួកយើងទាំងអស់ គ្នាប្រុងប្រយ័ត្ន កុំឲ្យចាស់ ឈឺ ស្លាប់ ព្រោះតែស្លាប់ហើយសូន្យ ។ ម៉្លោះហើយពួកមារទាំង
អស់ ក៏ភិតភ័យដោយ ទេវបុត្តមារថាឲ្យប្រុងប្រយ័ត្ន ។ ពួកមារទាំងអស់ជំនុំគ្នាថា យើងធ្វើដូចម្តេចកុំឲ្យ ចាស់ឈឺស្លាប់បាន? ថាយើងត្រូវអប់រំរូបនេះ ដោយគ្រឿងអាហារ
ណាដែលមានរសឆ្ងាញ់ៗ បរិភោគឲ្យបានច្រើនៗ ហើយតាក់តែងគ្រឿងដេក គ្រឿងអង្គុយ សំលៀកបំពាក់ឲ្យល្អៗ ដើម្បីការពារ កុំឲ្យចាស់ឈឺស្លាប់ ។ មារទាំងអស់ក៏នាំ
គ្នាប្រព្រឹត្តធ្វើ ដូចពាក្យជំនុំនោះ មិនយូរប៉ុន្មាន ក៏សក់ស្កូវព្រោង ធ្មេញបាក់គ្រហុប ភ្នែកឡើងស្លែ ត្រចៀកក៏ទៅជាថ្លង់ ។ មារទាំងអស់ទៅជំនុំ នឹងទេវបុត្តមារ ថាឲ្យខ្ញុំប្រ
យ័ត្នកុំឲ្យ ចាស់នោះប្រយ័ត្នមិនបានទេ ។ ទេវបុត្តមារថា បើប្រយ័ត្នមិនឈ្នះទេ ឲ្យចាស់ចុះ តែត្រូវប្រយ័ត្នកុំឲ្យឈឺ ។ ពលមារទាំងអស់ ក៏ប្រយ័ត្នកុំឲ្យឈឺ ។ មិនយូរប៉ុន្មាន
ក៏ឈឺមកទៀត ពួកមារទាំងអស់ក៏ទៅ ទូលទេវបុត្តមារថា ឥឡូវនេះឈឺទៀតហើយ ។ ទេវបុត្តមារថា បើឈឺក៏ឈឺចុះ ប៉ុន្តែប្រយ័ត្នកុំឲ្យស្លាប់ ។ កិលេសមារ មានគ្នាច្រើនចំ
នួន ១,៥០០នាក់មកជួយការពារ កុំឲ្យស្លាប់ ។ មារទាំងអស់ជំនុំគ្នាថា យើងគិតធ្វើដូចម្តេច កុំឲ្យស្លាប់? កិលេសមារថា យើងយកជម្ងឺនេះ ទៅឲ្យពេទ្យពិនិត្យមើល តើឈឺ
នេះវាខ្វះអ្វី? ពេទ្យថាឈឺនេះវាខ្វះឈាម ពេទ្យនោះក៏មើលមិនជា ។ កិលេសមារថា យើងយកជម្ងឺនេះ ទៅឲ្យអារក្សដូនម៉ុក ដូនម៉ីមើលទៀត អារក្សនោះថា ខុសខាងខ្មោច
វាធ្វើ ។ អារក្សនោះក៏មើលមិនជា ក៏ស្លាប់ទៅ ។ ទេវបុត្តមារទី២នេះ ចងសត្វឲ្យជាប់នៅ ក្នុងនាវាត្រៃ លោកដោយ គំនិតយល់ខុសដូច្នេះទៀត ។
ទេវបុត្តមារទី៣នោះ គឺអន្តគាហិកមិច្ឆាទិដ្និ គាត់ចូលចិត្តនឹងឥដ្នារម្មណ៍ ដូចទេវបុត្តមារទី១ដែរ ។ អន្តគាហិកទិដ្និនេះឃើញថា ធ្វើទាន សីល ភាវនា បានបុណ្យកុសល បុណ្យកុសលនេះ នឹងឲ្យទៅកើតជា ព្រះឥន្រ្ទ ព្រះព្រហ្ម ហើយមានសម្បត្តិក៏ច្រើន អាយុក៏វែង សេចក្តីសុខក៏ច្រើន ។ ទេវបុត្តមារនេះ គ្រាន់តែឃើញដូច្នោះហើយ
ខន្ធមារក្តី កិលេសមារក្តី អភិសង្ខារមារក្តី ក៏នាំគ្នាធ្វើទាន សីល ភាវនា តាមទេវ បុត្តមារឃើញនោះ ខំធ្វើទានសីល បានកុសលមកហៅថា កាមាវចរកុសល៨ មារខំចំរើន
កម្មដ្នាន ចូលកាន់បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថ ជ្ឈាន បញ្ចមជ្ឈាន បានរូបាវចរកុសល៥ ។ មារខំចំ រើនទៀត ចូលកាន់ អរូបាវចរកុសល៤ កុសលទាំងនេះ
កើតឡើងដោយសារ ទេវបុត្តមារឈ្មោះ អន្តគាហិកមិច្ឆាទិដ្និផង តណ្ហាផង អាស្រ័យជាមួយគ្នា កុសលទាំង៣នេះឈ្មោះថា វដ្ដគាមិនីកុសល ព្រោះ កុសលនេះជាតួមារ
កាមាវចរកុសល៨ រូបាវចរកុសល៥ ឈ្មោះថា បុញ្ញាភិសង្ខារមារ មារនេះនាំសត្វទៅ ចងក្រៀកទុកក្នុងនាវាគឺ កាមលោក១ រូបលោក១ ។ អរូបាវចរកុសល៤នេះ ឈ្មោះថា
អនេញ្ជាភិសង្ខារមារ មារនេះនាំសត្វទៅ ចងក្រៀកទុកក្នុងនាវាគឺ អរូបលោក កន្លែងដែលគ្មានរូប ។ រួមសេចក្តីមកថា ទេវបុត្តមារទាំង៣នេះ ខ្ទប់សត្វឲ្យនៅតែ ក្នុងនាវាត្រៃ
លោក បិទសោតា បិទព្រះនិព្វាន មិនឲ្យសត្វឃើញជាដាច់ខាត ។
កាលបើអភិសង្ខារមារទាំង៣ រៀបចំចងសត្វ ឲ្យជាប់នៅក្នុងនាវាត្រៃលោក រួចស្រេចហើយ ក៏នាំសត្វទាំងអស់នោះ ទៅប្រគល់ឲ្យទេវបុត្តមារ ។ ទេវបុត្តមារបានទទួលហើយ នាំសត្វទាំងអស់ ទៅប្រគល់ ឲ្យមច្ចុមារ មច្ចុមារនេះមាន៣គឺ ចាស់១ ឈឺ១ ស្លាប់១ ។ មច្ចុមារទាំង៣នេះក្រសួងគាត់ខាងឯ សម្លាប់សត្វតូចធំ នៅក្នុងនា
វាត្រៃលោក ទាំង៣នេះ ។ ទោះសត្វនោះ មានបុណ្យសក្តិធំ យ៉ាងណាក្តី ឥតមាន បុណ្យសក្តិក្តី មានទ្រព្យច្រើនក្តី ឥតទ្រព្យក្តី មានកូនច្រើនក្តី ឥតកូនក្តី សត្វធំក្តី សត្វតូច
ក្តី ត្រូវគាត់សម្លាប់ទាំងអស់ ឥតមានអ្នកណាមួយ ទៅអង្វរករបានឡើយ ។ ហេតុដូចម្តេចបានជា មច្ចុមារចេះតែ សម្លាប់ដូច្នេះ? បានជាសម្លាប់នោះ ព្រោះសត្វនៅក្នុង នា
វាត្រៃលោកទាំង៣នេះ ជាសត្វជាប់ដោយ ចំណងមារទាំងអស់ ហើយត្រៃលោកទាំង៣ មានអាកាសធាតុជាមេធាតុ លើសធាតុទាំងពួង ។ មច្ចុមារសម្លាប់រូប ឲ្យអស់ចេញ
ទៅ ឲ្យទៅនៅត្រង់ចន្លោះ សោះសូន្យទទេ ។ ត្រង់ទទេៗនេះហើយ ហៅថាអាកាសធាតុ ។ ហេតុដែលមនុស្សសត្វ ចូលចិត្តជិះនាវាត្រៃលោក ច្រើននោះ មកពីមារទាំង៥
នេះ ជាអ្នកទាក់ចងសត្វទុក ដូចសញ្ញា បានអធិប្បាយ រួចមកហើយ ។
វិញ្ញាណ អើគួរសង្វេគដល់រូបរាងកាយម្នាក់ៗនេះ ដែលកើតមកហើយ ស្លាប់ទៅវិញគ្មានរួចម្នាក់សោះ កើតហើយស្លាប់ ស្លាប់ហើយកើត រាប់មិនអស់ ។ សេចក្តីស្លាប់កើតនេះ ទុក្ខហើយទុក្ខទៀត ត្រួតៗលើគ្នា ទុក្ខព្រោះព្រាត់ប្រាស ឪពុកម្តាយ ទុក្ខព្រោះព្រាត់ប្រាស កូនចៅ ទុក្ខព្រោះព្រាត់ប្រាស បងប្អូន ទុក្ខព្រោះព្រាត់ប្រាស
ទ្រព្យសម្បត្តិ ទុក្ខព្រោះព្រាត់ប្រាស ប្តីប្រពន្ធ ទុក្ខហើយទុក្ខទៀត ទុក្ខហើយទុក្ខខ្លាំង ពន់ប្រមាណ ពីតូចដល់ធំ ទុក្ខទំក្នុងប្រាណ ទុក្ខឥតស្រាកស្រាន្ត ទុក្ខដលខ្លួនក្ស័យ ។
អនិច្ចំពុំស្ថិត ពុំស្ថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោច អាសោចិ៍អប្រិយ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។ វិញ្ញាណថា គួរអាណោចអធម្ម សង្វេគដល់រូបមរណៈ
ព្រោះស្លាប់ទៅ គេយកទៅដុត ក្នុងភ្នក់ភ្លើងចោល ឥតបានប្រយោជន៍អ្វីៗ ជារបស់ សោះសូន្យទទេៗ ទុក្ខទោសទាំងអស់នេះ មកតែអំពីមារទាំង៥ ដូចសញ្ញាបានសំដែង
រួចមកហើយ ។ សញ្ញាសួរវិញថា បើទុក្ខទោសនោះ ច្រើនយ៉ាងនេះ ធ្វើដូចម្តេចទើបនឹង រំលត់ទុក្ខទោសនោះបាន? ងាយណាស់! ឲ្យតែឡើងជិះលើ នាវាត្រៃលក្ខណ៍បាន
ទុក្ខទាំងនោះ ក៏រលត់អស់ ព្រោះក្នុងនាវាត្រៃលក្ខណ៍នេះ មានពល៥យ៉ាងគឺ សទ្ធាពល១ សតិពល១ វិរិយពល១ សមាធិពល១ បញ្ញាពល១ ។ បើពលទាំង៥នេះ មាន
កម្លាំងស្មើគ្នាហើយ ទេវបុត្តមារក៏វិនាស ខ្ចាត់ខ្ចាយអស់ ចុះចាញ់ ហើយមារទាំងអស់នោះ ក៏វិនាសបាត់បង់ទៅ ទុក្ខទាំងអស់ ក៏រលត់ដែរ ដោយអំណាច បានជិះនាវាត្រៃ
លក្ខណ៍នេះឯង ។
No comments:
Post a Comment