Saturday, January 20, 2018

សិក្ខាបទ៥

សិក្ខាបទ ៥ (បាលី បញ្ចសីលានិ, សំស្ក្រឹត បញ្ចសីលានិ) គឺជា សិក្ខាបទចាំបាច់ របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និង ឧបាសិកា) អ្នក​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ និង មហាយានសិក្ខាបទ នៃប្រពៃណីទាំង ២ នេះ មានសារសំខាន់ដូចគ្នា គឺការប្រកាន់យក កិរិយា​វៀរចាក​ការ​សម្លាប់​សត្វ, វៀរចាក​ការលួចយកទ្រពគេ, វៀរចាកការប្រព្រឹត្តខុសក្នុងកាម, វៀរចាកការពោលនូវពាក្យកុហក, វៀរចាកការសេពគ្រឿងស្រវឹង ។ សមាទានសិក្ខាបទ៥ គឺជាការ[[ប្រតិបត្តិ[[ដំបូង និង ទៀងទាត់ប្រកប​​​ដោយវិរិយភាព នៃពុទ្ធសាសនិក ដែលជាគ្រហស្ថសិក្ខាបទ៥ នេះ មិនតាំងឡើងដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនសំរាប់គ្រហស្ថរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការប្រតិបត្តិ។

ខាងក្រោមនេះគឺ បញ្ចសិក្ខាបទ ឬ បញ្ចសីលា ជាភាសាខ្មែរ និង បាលី ។
  1. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
  2. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
  3. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
  4. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។

No comments: